Lucio Tan

ក្រុមហ៊ុនមហាសេដ្ឋីអចលនទ្រព្យ Lucio Tan គ្រោងសាងសង់អគារខ្ពស់បំផុតទី២ នៅក្នុងប្រទេសហ្វីលីពីន
ក្រុមហ៊ុនអចលនទ្រព្យ PNB Holdings ដែលគ្រប់គ្រងដោយធនាគារជាតិហ្វីលីពីន (Philippine National Bank) របស់មហាសេដ្ឋី Lucio Tan គ្រោងនឹងសាងសង់អគារខ្ពស់កប់ពពកមួយនៅ Metro Manila ដែលនឹងក្លាយជាអគារមានកំពស់ខ្ពស់ជាងគេទីពីរ នៅក្នុងប្រទេសហ្វីលីពីន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានរាយការណ៍ថា ក្រុមហ៊ុន PNB Holdings មានគម្រោងសាងសង់អគារដែលមានកម្ពស់រហូតដល់ ២៨០ ម៉ែត្រ នៅលើទីធ្លាចតរថយន្តទំហំ ៨ ០០០ ម៉ែត្រការ៉េ ក្នុងតំបន់ពាណិជ្ជកម្មកណ្តាល Makati នៃទីក្រុងម៉ានីល។

យ៉ាងណាមិញ បើនិយាយពីកម្ពស់វិញ អគារនេះនឹងក្លាយជាអគារមានកម្ពស់ខ្ពស់បំផុតទី២ បន្ទាប់ពីអគារ Metrobank Center ដែលមានកម្ពស់ ៣១៨ ម៉ែត្រ ហើយនឹងខ្ពស់ជាងអគារ The Estate Makati ដែលមានកម្ពស់ ២៧៦,៨ម៉ែត្រ ផងដែរ។ ខណៈអគារទាំងបីនេះ សុទ្ធសឹងស្ថិតនៅតំបន់ Metro Manila ដូចគ្នា។

ទន្ទឹមនឹងនេះ អ្នកវិភាគបានប៉ាន់ប្រមាណថា ការចំណាយលើការអភិវឌ្ឍអគារនេះ អាចឡើងដល់ ១២,៨ពាន់លានប៉េសូ (ប្រហែល ២០៥លានដុល្លារអាមេរិក) ទោះបីជាការវិនិយោគសរុបអាចនឹងកើនឡើងនៅពេលដែលការរចនាត្រូវបានបញ្ចប់ជាស្ថាពរក៏ដោយ។ នេះបើយោងតាមការលើកឡើងរបស់លោក Ponciano Carreon Jr. ប្រធានផ្នែកហិរញ្ញវត្ថុនៃក្រុមហ៊ុន PNB Holdings។

គួរជម្រាបជូនថា អគារពហុបំណងកម្ពស់ ៥៤ ជាន់របស់ PNB មួយនេះ នឹងរួមបញ្ចូលនូវការិយាល័យ អាផាតមិនស្នាក់នៅ មជ្ឈមណ្ឌលពាណិជ្ជកម្ម (ផ្សារទំនើប) និងសណ្ឋាគារលំដាប់ជាន់ខ្ពស់ ផងដែរ៕

The post ក្រុមហ៊ុនមហាសេដ្ឋីអចលនទ្រព្យ Lucio Tan គ្រោងសាងសង់អគារខ្ពស់បំផុតទី២ នៅក្នុងប្រទេសហ្វីលីពីន appeared first on .

ស្ងាត់ៗ​ មេធំក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ឡើងតំណែងអ្នកមានបំផុតទី៦ របស់ប្រទេស
មហាសេដ្ឋី លោក Lucio Tan ប្រធានក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines បានឡើងដល់ចំណាត់ថ្នាក់ទីប្រាំមួយ ក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសហ្វីលីពីន ក្នុងខែនេះ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ ធ្វើការពង្រីកជើងហោះហើររបស់ខ្លួនដើម្បីទាញយកអត្ថប្រយោជន៍ពីតម្រូវការធ្វើដំណើរដែលកំពុងកើនឡើង។

យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសរុបរបស់លោក Tan ឥឡូវនេះមានចំនួន ២,៩ពាន់លានដុល្លារ ដែលធ្វើឲ្យលោកហក់ឡើងមកកាន់ចំណាត់ថ្នាក់ទី៦ ពីចំណាត់ថ្នាក់ទីប្រាំបីក្នុងឆ្នាំ២០២៥ និងទីប្រាំពីរក្នុងឆ្នាំ២០២៤។

គួរឲ្យដឹងថា ជុំវិញការកើនឡើងនេះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines កាលពីខែមុនបានយល់ព្រមបញ្ជាទិញយន្តហោះថ្មីៗចំនួន ៣៤ គ្រឿងពីក្រុមហ៊ុន Boeing និង Airbus ដោយមានតម្លៃសរុបលើសពី ១២ពាន់លានដុល្លារ។

ហើយយ៉ាងណាមិញ ការបញ្ជាទិញយន្តហោះនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ បានរៃអង្គាសទឹកប្រាក់បានចំនួន ៣០០លានដុល្លារតាមរយៈការលក់មូលបត្របំណុលរយៈពេលប្រាំឆ្នាំ កាលពីដើមខែនេះ។

ជម្រាបជូនថា ក្រុមហ៊ុនអាកាសចរណ៍ដែលមានអាយុកាល ៨៥ឆ្នាំនេះ កំពុងពន្លឿនការធ្វើទំនើបកម្ម និងការពង្រីកជើងហោះហើរបស់ខ្លួន ខណៈពេលដែលប្រាក់ចំណូលកំពុងងើបឡើងវិញ។ ប្រាក់ចំណេញសុទ្ធបានកើនឡើង ៣៧% ដល់ ៩,៦ពាន់លានប៉េសូ (១៦០លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៥ ខណៈពេលដែលប្រាក់ចំណូលបានកើនឡើង ៣,២% ដល់ ១៨៤ពាន់លានប៉េសូ ក្នុងរយៈពេលដូចគ្នា៕​

The post ស្ងាត់ៗ​ មេធំក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ឡើងតំណែងអ្នកមានបំផុតទី៦ របស់ប្រទេស appeared first on .

មហាសេដ្ឋីមានដាច់គេទី៣ របស់ហ្វីលីពីន ចាយលុយជាង ៧ពាន់លានដុល្លារ បញ្ជាទិញយន្តហោះ Boeing ចំនួន ២០ គ្រឿង
ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ដែលគ្រប់គ្រងដោយមហាដ្ឋីធនាគារ និងថ្នាំជក់ លោក Lucio Tan មានគម្រោងបញ្ជាទិញយន្តហោះ Boeing 787-10 Dreamliner រហូតដល់ ២០ គ្រឿង ខណៈពេលដែលក្រុមហ៊ុននេះកំពុងធ្វើឱ្យប្រសើរឡើងនូវជើងហោះហើយររបស់ខ្លួន ចំពេលមានការកើនឡើងនៃតម្រូវការធ្វើដំណើរតាមផ្លូវអាកាស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រោមកិច្ចព្រមព្រៀងបឋមដែលបានចុះហត្ថលេខានៅចក្រភពអង់គ្លេស ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ហ្វីលីពីនមួយនេះ បានសន្យាថានឹងទិញយន្តហោះ Dreamliner យ៉ាងហោចណាស់ ១៥ គ្រឿង ជាមួយនឹងជម្រើសប្រាំគ្រឿងបន្ថែមទៀត។ ហើយជុំវិញការដឹកជញ្ជូនត្រូវបានកំណត់នៅចន្លោះឆ្នាំ២០៣១ និង ២០៣៤។

យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍នេះ មិនបានបង្ហាញពីលក្ខខណ្ឌហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែសម្រាប់តម្លៃអាចឈានដល់ ៧,១ពាន់លានដុល្លារ ដោយផ្អែកលើតម្លៃក្នុងបញ្ជី។ យន្តហោះ Dreamliner តែមួយគ្រឿងអាចមានតម្លៃរចន្លោះពី ១៥០លានដុល្លារ ទៅ៣០០លានដុល្លារ បន្ទាប់ពីការបញ្ចុះតម្លៃ។

គួរជម្រាបជូនផងដែរថា លោក Lucio Tan បច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជាអ្នកមានបំផុតទីបីនៅក្នុងប្រទេសហ្វីលីពីន ក្នុងបញ្ជីរបស់ Forbes។ មហាសេដ្ឋីពាណិជ្ជកម្មរូបនេះ ជាប្រធានក្រុមហ៊ុន LT Group ដែលជាក្រុមហ៊ុនមេ Philippine Airlines បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៥ពាន់លានដុល្លារ៕​

The post មហាសេដ្ឋីមានដាច់គេទី៣ របស់ហ្វីលីពីន ចាយលុយជាង ៧ពាន់លានដុល្លារ បញ្ជាទិញយន្តហោះ Boeing ចំនួន ២០ គ្រឿង appeared first on .