LVMH

មេធំប្រែនប្រណីត LVMH ធ្លាក់ចេញពីបញ្ចីអ្នកមានដាច់គេទាំង១០ លើលោក ក្រោយរបូតលុយអស់ ៦៥ពាន់លានដុល្លារ
លោក Bernard Arnault នាយកប្រតិបត្តិក្រុមហ៊ុនទំនិញប្រណីតខ្នាតយក្សរបស់បារាំង LVMH ដែលជាអ្នកមានដាច់គេរបស់អឺរ៉ុប ឥឡូវនេះបានធ្លាក់ចេញពីបញ្ជីមហាសេដ្ឋីកំពូលៗទាំង១០ របស់ពិភពលោក បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកបានស្រកចុះអស់ ៦៥ពាន់លានដុល្លារ។

មហាសេដ្ឋីវ័យ ៧៧ឆ្នាំរូបនេះ មិនបានស្ថិតនៅក្នុងបញ្ជីកំពូលទាំង ១០ នាក់នៃ Bloomberg Billionaires Index ទៀតទេចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក ដោយលោកបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី ១១ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១៤៣ពាន់លានដុល្លារ។

គួរឲ្យដឹងផងដែរថា ទ្រព្យសម្បត្តិសរុបរបស់លោក Arnault បានថយចុះអស់ប្រមាណ ៦៥ពាន់លានដុល្លារគិតចាប់តាំងពីដើមឆ្នាំនេះមក ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតក្នុងចំណោមមហាសេដ្ឋីកំពូលៗទាំង ៥០០ នាក់នៅលើពិភពលោក។

ជុំវិញការថយចុះនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន LVMH ដែលគ្រប់គ្រងលើម៉ាកយីហោល្បីៗដូចជា Louis Vuitton, TAG Heuer និង Dior បានរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យតម្រូវការម៉ាកផលិតផលរបស់ខ្លួនថយចុះនៅតាមទីតាំងទិញទំនិញសំខាន់ៗដូចជា ឌុយបៃ ជាដើម។

មិនតែប៉ុណ្ណោះការលក់របស់ក្រុមហ៊ុននៅទីផ្សារសំខាន់មួយទៀតគឺ ប្រទេសចិន ក៏ត្រូវរងការវាយប្រហារដោយសារការប្រឆាំងពីសាធារណជន ជុំវិញវិវាទពាណិជ្ជស្លាកសញ្ញាជាមួយខ្សែសង្វាក់ហាងតែក្នុងស្រុក Molly ផងដែរ៕​

The post មេធំប្រែនប្រណីត LVMH ធ្លាក់ចេញពីបញ្ចីអ្នកមានដាច់គេទាំង១០ លើលោក ក្រោយរបូតលុយអស់ ៦៥ពាន់លានដុល្លារ appeared first on .

ក្រុមហ៊ុនអ្នកមានដាច់គេនៅអឺរ៉ុប យកត្បូងកម្ររបស់ខ្មែរ ទៅច្នៃដាក់លើខ្សែកប្រណីតបំផុតរបស់ខ្លួន
ថ្មីៗនេះ មហាជនភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានឃើញត្បូងដ៏កម្ររបស់កម្ពុជា ត្រូវបានក្រុមហ៊ុន Louis Vuitton ឬ LV របស់មហាសេដ្ឋីមានដាច់គេនៅអឺរ៉ុប លោក Bernard Arnault យកទៅច្នៃធ្វើជាបន្តោងខ្សែករដ៏ប្រណីតបំផុតរបស់ខ្លួន។

យោងតាមគេហទំព័រផ្លូវការរបស់ LV បានបង្ហាញច្បាស់ៗថា ខ្សែក Fortitude ត្រូវបានច្នៃឡើងជាមួយបន្តោងត្បូង Blue Zircon ពណ៌ខៀវរបស់កម្ពុជា មានទំហំជាង ៨២ ការ៉ាត់ អ​មជាមួយក្បាច់រចនាដ៏ប្រណីត រួមជាមួយត្បូងពេជ្រពណ៌សតូចៗរាប់រយគ្រាប់ផ្សេងទៀតនៅលើនោះ។

យ៉ាងណាមិញ​ បើតាមអ្នកជំនាញ ត្បូង Blue Zircon ពណ៌ខៀវនេះ គឺជាប្រភេទត្បូងដ៏កម្របំផុត ហើយវាមាននៅតែប្រទេសចំនួនប៉ុណ្ណោះ។ នៅកម្ពុជាត្បូង Blue Zircon នេះ គឺមានតែនៅក្នុងខេត្តរតនគិរីប៉ុណ្ណោះ ហើយវាត្រូវបានទទួលស្គាល់ជុំវិញពិភពលោក ចំពោះពណ៌ខៀវស្រស់ ភ្លឺចាំង និងមានគុណភាពខ្ពស់បំផុត។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុន LV មិនបានបង្ហាញពីតម្លៃរបស់ខ្សែក Fortitude នេះឲ្យដឹងច្បាស់នោះឡើយ ប៉ុន្តែអ្នកជំនាញជឿជាក់ថា គ្រាន់តែត្បូង Blue Zircon ពណ៌ខៀវរបស់កម្ពុជាមួយគ្រាប់នៅលើនោះ មានតម្លៃដល់ទៅរាប់សែនដុល្លាររួចទៅហើយ៕​

The post ក្រុមហ៊ុនអ្នកមានដាច់គេនៅអឺរ៉ុប យកត្បូងកម្ររបស់ខ្មែរ ទៅច្នៃដាក់លើខ្សែកប្រណីតបំផុតរបស់ខ្លួន  appeared first on .

អ្នកមានដាច់គេនៅអឺរ៉ុប Bernard Arnault កំពុងពិភាក្សាលក់ប្រែនប្រណីត Marc Jacobs ទៅឲ្យម្ចាស់ថ្មី​
លោក Bernard Arnualt ប្រធានក្រុមហ៊ុនលក់ទំនិញប្រណីតលំដាប់កំពូលរបស់ពិភពលោក LVMH ថ្មីៗនេះ ត្រូវបានគេរាយការណ៍មកថា កំពុងស្ថិតនៅក្នុងការពិភាក្សាជាមួយក្រុមហ៊ុនជាច្រើន ដើម្បីលក់ម៉ាកយីហោ Marc Jacobs របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រភពដដែលនេះ បានឲ្យដឹងទៀតថា ក្រុមហ៊ុនដែលដឹកនាំដោយមហាសេដ្ឋីមានដាច់គេនៅអឺរ៉ុប បាននិងកំពុងពិភាក្សាជាមួយអ្នកទិញដ៏មានសក្កានុពលជាច្រើន រួមទាំងក្រុមហ៊ុនខ្នាតយក្ស Authentic Brands Group និង WHP Global ផងដែរ។

ដោយឡែកក្រុមហ៊ុន Brookstone ដែលជាម្ចាស់របស់ Bluestar Alliance ក៏ត្រូវបានគេដឹងថាស្ថិតនៅក្នុងចំណោមអ្នកដាក់សំណើទិញយក Marc Jacors ផងដែរ សម្រាប់កិច្ចព្រមព្រៀងមួយដែលមានតម្លៃប្រហែល ១ពាន់លានដុល្លារ ។ នេះបើតាមអ្វីដែលត្រូវបានចុះផ្សាយដោយសារព័ត៌មាន Wall Street Journal ពីមុន។

ជម្រាបជូនផងដែរថា ដោយត្រូវបានបង្កើតឡើងដំបូងក្នុងឆ្នាំ ១៩៨៤ ដោយអ្នករចនាម៉ូដដ៏ល្បីល្បាញជនជាតិអាមេរិក Marc Jacobs ម៉ាកយីហោដ៏ប្រណីតនេះ ត្រូវទទួលស្គាល់យ៉ាងទូលំទូលាយ ចំពោះការរចនាបែបចម្រុះ និងស៊ីវីល័យទាក់ទាញបំផុត។ នៅឆ្នាំ ១៩៩៧ ក្រុមហ៊ុន LVMH ក៏បានជ្រើសរើសលោក Jacobs ឲ្យមកដឹកនាំម៉ាកយីហោ Louis Vuitton របស់ខ្លួន ហើយក្រោយមកក៏បានសម្រេចទិញយកភាគហ៊ុនរបស់ម៉ាកយីហោ Marc Jacobs មកគ្រប់គ្រងតែម្តង៕​

The post អ្នកមានដាច់គេនៅអឺរ៉ុប Bernard Arnault កំពុងពិភាក្សាលក់ប្រែនប្រណីត Marc Jacobs ទៅឲ្យម្ចាស់ថ្មី​ appeared first on .

មេធំក្រុមហ៊ុន LVMH ជំរុញឲ្យអឺរ៉ុបបន្ទន់ជំហរ ក្នុងការចរចាពន្ធគយជាមួយអាមេរិក
ប្រធានក្រុមហ៊ុនលក់ទំនិញប្រណីតលំដាប់កំពូលរបស់ពិភពលោក LVMH លោក Bernard Arnault កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យមន្ត្រីអឺរ៉ុប យល់ព្រមធ្វើសម្បទាន និងមានភាពបត់បែន ក្នុងការចរចាពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក ដើម្បីកាត់បន្ថយពន្ធគយ និងការពារការងារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅចំពោះមុខសភាជាតិបារាំង កាលពីថ្ងៃទី២១ ខែឧសភា ប្រធាន និងជានាយកប្រតិបត្តិ LVMH លោក Bernard Arnault បាននិយាយថា សហភាពអឺរ៉ុប (EU) គួរតែបន្ទន់ជំហររបស់ខ្លួនជាងមុន ពាក់ព័ន្ធទៅនឹងកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដែលរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ចង់បាន។ ហើយ លោកថែមទាំងបានជំរុញឲ្យមន្ត្រីកំពូលៗរបស់អឺរ៉ុប ធ្វើការចរចារលើកិច្ចព្រមព្រៀងមួយ ដើម្បីចៀសវាងពន្ធគយខ្ពស់ និងការពារការបាត់បង់ការងារនៅអឺរ៉ុប ផងដែរ។

មិនតែប៉ុណ្ណោះ លោក Arnault បានថែមទាំងនិយាយទៀតថា ៖ “ការចរចារវាងទីក្រុងព្រុចសែល និងវ៉ាស៊ីនតោន គួរតែធ្វើឡើងក្នុងគោលបំណងសម្រេចបានលទ្ធផល ដែលមានន័យថា ការធ្វើសម្បទានដល់គ្នាទៅវិញទៅមក”។

លោក Arnaultនិយាយបន្ថែមថា ៖” បើក្រឡេកមើលទៅអង់គ្លេស។ ពួកគេបានចរចាបានយ៉ាងល្អណាស់។ ជាមួយនឹងឥទ្ធិពលរបស់ខ្ញុំ និងទំនាក់ទំនងដ៏​រាបសា​ខ្ញុំសង្ឃឹមថានឹងបញ្ចុះបញ្ចូលអឺរ៉ុបឲ្យមានអាកប្បកិរិយាស្ថាបនាស្រដៀងគ្នានេះដែរ” ។

គួរឲ្យដឹងថា កាលពីដើមខែនេះ ចក្រភពអង់គ្លេស បានឈានដល់កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិក ដើម្បីកែលម្អលទ្ធភាពទទួលបានទីផ្សារសម្រាប់វិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុត ដោយសារផែនការពន្ធគយនាំចូលខ្ពស់។

ជម្រាបជូនថា បច្ចុប្បន្ន លោក Arnault គឺជា​បុគ្គល​មាន​បំផុត​នៅ​អឺរ៉ុប​ជាមួយនឹង​ទ្រព្យសម្បត្តិ​សរុបចំនួន ១៥៦ពាន់​លាន​ដុល្លារ​។ លោកដំណើរការ LVMH ដែលជាក្រុមហ៊ុនលក់ទំនិញប្រណីតធំបំផុតរបស់ពិភពលោក។ ក្រុមហ៊ុននេះគ្រប់គ្រងម៉ាកយីហោសម្លៀកបំពាក់ និងគ្រឿងសំអាងចំនួន ៧០ ដូចជា Sephora, Tiffany & Co, Givenchy, Christian Dior, Dom Perignon និង Moët Hennessy ជាដើម៕

The post មេធំក្រុមហ៊ុន LVMH ជំរុញឲ្យអឺរ៉ុបបន្ទន់ជំហរ ក្នុងការចរចាពន្ធគយជាមួយអាមេរិក appeared first on .

LVMH រិះរកវិធីរក្សាមហាសេដ្ឋី Bernard Arnault ឲ្យកាន់តំណែងជា CEO រហូតដល់វ័យ ៨៥ឆ្នាំ
ក្រុមហ៊ុនលក់ទំនិញប្រណីតលំដាប់កំពូលរបស់ពិភពលោក LVMH  ត្រូវបានគេរាយការណ៍ថា កំពុងព្យាយាមស្វែងរកវិធីដែលអាចឲ្យមហាសេដ្ឋីបារាំង លោក Bernard Arnault បន្តកាន់តំណែងនៅក្នុងរយ:ពេលជិតមួយទសវត្សផ្សេងទៀត ពោលគឺរហូតដល់លោកមានអាយុ ៨៥ឆ្នាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន New York Post។

ម្ចាស់ភាគហ៊ុនជាច្រើននៅក្នុងក្រុមហ៊ុន LVMH ដែលជាម្ចាស់ម៉ាកយីហោលំដាប់ខ្ពស់ដូចជា Louis Vuitton, Dior និង Tiffany ត្រូវបានកំណត់ថានឹងបោះឆ្នោតឡើងវិញនាថ្ងៃទី១៧ ខែមេសាខាងមុខ លើសំណើរដើម្បីបង្កើនអាយុអតិបរមានៅក្នុងច្បាប់របស់ក្រុមហ៊ុនសម្រាប់តំណែនជាប្រធាន និងនាយកប្រតិបត្តិរបស់ខ្លួន។ នេះបើយោងតាមឯកសារផ្លូវការមួយរបស់ក្រុមហ៊ុន។

គួរឲ្យដឹងផងដែរថា បច្ចុប្បន្ននេះ អាយុអតិបរមាសម្រាប់ការកាន់តំណែងជាប្រធាន និងនាយកប្រតិបត្តិរបស់ LVMH ត្រូវបានកំណត់ត្រឹមវ័យ ៨០ឆ្នាំប៉ុណ្ណោះ។

យ៉ាងណាមិញ វាមិនមែនជាលើកទីមួយនោះទេដែល LVMH បានសម្រេចបោះឆ្នោតដំឡើងអាយុកំណត់ នៅក្នុងមុខតំណែងកំពូលរបស់ខ្លួននេះ ដោយបង្កើនវាពីអាយុ ៧៥ឆ្នាំ មកកាន់អាយុ ៨០ឆ្នាំ នៅក្នុងឆ្នាំ២០២២ ខណៈការដំឡើងវ័យអតិបរមានេះ បានធ្វើឲ្យលោក Arnault នៅតែកាន់តំណែងជាប្រធាន នាយកប្រតិបត្តិ និងម្ចាស់ភាគហ៊ុនគ្រប់គ្រង រួមជាមួយនឹងគ្រួសាររបស់លោកបន្តទៀត។

ជម្រាបជូនផងដែរថា បច្ចុប្បន្នលោក Arnault វ័យ ៧៦ឆ្នាំ និងគ្រួសាររបស់លោក ត្រូវបានគេប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបចំនួន ១៧២,១ពាន់លានដុល្លារ និងបានជាប់នៅចំណាត់ថ្នាក់លេខ០៥ ក្នុងនាមជាមហាសេដ្ឋីមានជាងគេបំផុតលើពិភពលោក របស់ទស្សនាវដ្តី Forbes ៕

The post LVMH រិះរកវិធីរក្សាមហាសេដ្ឋី Bernard Arnault ឲ្យកាន់តំណែងជា CEO រហូតដល់វ័យ ៨៥ឆ្នាំ appeared first on .

ត្រឹមមួយថ្ងៃ អ្នកមានដាច់គេនៅអឺរ៉ុប របូតលុយជិត ១០ពាន់លានដុល្លារ ក្រោយភាគហ៊ុនធ្លាក់ចុះ
អ្នកមានដាច់គេនៅបារាំង លោក Bernard Arnault បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនស្រកចុះជិត ១០ពាន់លានដុល្លារ ក្នុងរយ:ពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីតម្លៃហ៊ុនរបស់ក្រុមហ៊ុន LVMH ធ្លាក់ចុះយ៉ាងឆាប់រហ័ស។

នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយ ក្រុមហ៊ុនលក់ទំនិញប្រណីត រួមមានប្រេនល្បីៗដូចជា Moet & Chandon, Louis Vuitton, និង Tiffany & Co បានប្រកាសពីការធ្លាក់ចុះដល់ទៅ ៣% នៃការលក់របស់ខ្លួន នៅក្នុងត្រីមាសទី៣ ឆ្នាំ២០២៤ នេះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងទៀតថា ដោយសារមានទីផ្សារធំនៅប្រទេសចិន ចំពេលស្ថានភាពសេដ្ឋកិច្ចនៅទីនោះមិនសូវអំណោយផលផង បានធ្វើឲ្យតម្លៃហ៊ុនរបស់ក្រុមហ៊ុន LVMH បានបន្តធ្លាក់ចុះដល់ ៧% និងបានធ្វើឲ្យកំពូលអ្នកមាននៅបារាំងរូបនេះ ខាតបង់លុយរហូតដល់ ៨ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា មុនការប្រកាសអំពីការធ្លាក់ចុះនេះ ទ្រព្យសម្បត្តិសរុបរបស់លោក​ Arnault ត្រូវបានគេរាយការណ៍ថាមានចំនួនសរុបប្រមាណ ១៩០ពាន់លានដុល្លារ និងបានធ្វើឲ្យមហាសេដ្ឋីបារាំងរូបនេះ ធ្លាក់មកចំណាត់ថ្នាក់ទី៥ ក្នុងបញ្ជីមហាសេដ្ឋីកំពូលលើពិភពលោក៕

The post ត្រឹមមួយថ្ងៃ អ្នកមានដាច់គេនៅអឺរ៉ុប របូតលុយជិត ១០ពាន់លានដុល្លារ ក្រោយភាគហ៊ុនធ្លាក់ចុះ appeared first on .

កូនៗមហាសេដ្ឋីម្ចាស់ប្រេនល្បីៗ Dior, Luis Vuitton សុទ្ធសឹងតែជាអ្នកជំនួញ កាន់កាប់តួនាទីធំក្នុងក្រុមហ៊ុន
លោក Bernard Arnault ម្ចាស់ក្រុមហ៊ុនផលិតផលិតផលប្រណីត LVMH គឺជាមហាសេដ្ឋីពិភពលោកមួយរូប មានទ្រព្យរហូតដល់ទៅ ២០០ពាន់លានដុល្លារ។ បុរសវ័យ ៧៥ឆ្នាំរូបនេះមានកូនចំនួន ៥នាក់រួមមានលោកស្រី  Delphine, លោក Antoine, លោក Alexandre, លោក Frédéric និងលោក Jean ដែលសុទ្ធសឹងតែជាអ្នកជំនួញ ជាដៃជាជើងជួយគ្រប់គ្រងអាជីវកម្មដ៏ធំសម្បើមរបស់ឳពុកខ្លួន។

លោកស្រី Delphine Arnault គឺជាកូនស្រីច្បងរបស់លោក Bernard ដែលបច្ចុប្បន្នមានវ័យ ៤៩ឆ្នាំ (កើតនៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៧៥) ហើយបើផ្អែកតាមកាសែត Women’s Wear Daily បានឲ្យដឹងថា នៅឆ្នាំ២០០០ លោកស្រីបានចូលធ្វើការក្នុងអាជីវកម្មគ្រួសារ ជានាយកផ្នែកអភិវឌ្ឍន៍នៅ John Galliano ហើយមួយឆ្នាំក្រោយមកទៀត ក៏ផ្លាស់ទៅធ្វើការនៅ Dior ជានាយកពាណិជ្ជអស់រយៈពេល ១២ឆ្នាំ និងបន្ទាប់មកក៏ជានាយកគ្រប់គ្រងរង មុនពេលចូលកាន់តួនាទីជាអនុប្រធានប្រតិបត្តិនៅ Louis Vuitton នៅក្នុងឆ្នាំ២០១៣ ។ នៅខែមករា ឆ្នាំ២០២៣ លោក Bernard ជាឳពុកបានចាត់តាំងកូនស្រី ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនម៉ាកយីហោប្រណីត Christian Dior ផងដែរ។

រីឯលោក Antoine Arnault បច្ចុប្បន្នមានវ័យ ៤៧ឆ្នាំ (កើតនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៧៧) ក៏គ្មានខុសអ្វីនឹងបងស្រីដែរ ដោយធ្វើការនៅក្នុងទ្រនំក្រុមហ៊ុន LVMH ដូចគ្នា។ លោកចូលធ្វើការនៅក្រុមហ៊ុនដំបូង ផ្នែកផ្សាយពាណិជ្ជកម្មនៅឆ្នាំ២០០៥ មុនពេលត្រូវបានតែងតាំងជានាយកផ្នែកទំនាក់ទំនង នៅឆ្នាំ២០០៧ នេះបើតាមការឲ្យដឹងពី Business of Fashion ។ ម្យ៉ាងវិញទៀត បើយោងតាម WWD បានចុះផ្សាយថា កាលពីមួយឆ្នាំមុន លោកក៏ត្រូវបានតែងតាំងជានាយកប្រតិបត្តិរបស់ Christian Dior SE ខណៈតួនាទីនាពេលបច្ចុប្បន្ន រូបលោកជាប្រធានក្រុមហ៊ុន Loro Piana និងជាប្រធានផ្នែកទំនាក់ទំនង និងរូបភាពនៅ LVMH ក្រោយពីបានលាឈប់ជានាយកប្រតិបត្តិក្រុមហ៊ុន Berluti នៅឆ្នាំ២០២៣ ។

ទន្ទឹមនឹងនោះ លោក Alexandre Arnault វិញបច្ចុប្បន្នមានវ័យ ៣២ឆ្នាំ (កើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ១៩៩២) ត្រូវបានគេដឹងថា ជាអតីតនាយកប្រតិបត្តិ Rimowa ក្រោយត្រូវបានតែងតាំងនៅខែតុលា ឆ្នាំ២០១៦ ។ យ៉ាងណានៅខែមករា ឆ្នាំ២០២១ លោកបានចាកចេញពី Rimowa ដើម្បីជួយជ្រោមជ្រែងក្រុមហ៊ុន Tiffy & Co ក្នុងនាមជាអនុប្រធានប្រតិបត្តិផ្នែកផលិតផល និងទំនាក់ទំនង នេះបើយោងតាម Business Insider ។

ចំណែកឯលោក Frédéric Arnault បច្ចុប្បន្នមានវ័យ ២៨ឆ្នាំ (កើតនៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ១៩៩៥) ។ កាលរៀននៅមហាវិទ្យាល័យ លោកធ្លាប់បានចុះធ្វើកម្មសិក្សានៅ McKinsey & Company និង Facebook មុនពេលចូលកាន់តំណែងជាប្រធានផ្នែកបច្ចេកវិទ្យានៅក្រុមហ៊ុនផលិតនាឡិកាដៃប្រណីត TAG Heuer ហើយបន្ទាប់មកក៏ឡើងកាន់តំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនដ៏ល្បីនេះតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏ត្រូវបានតែងតាំងជានាយកគ្រប់គ្រងក្រុមហ៊ុន Financiere Agache កាលពីខែមិថុនា ឆ្នាំ២០២៤ កន្លងទៅថ្មីៗផងដែរ។

រីឯកូនប្រុសពៅរបស់មហាសេដ្ឋីបារាំង គឺលោក Jean Arnault បច្ចុប្បន្នមានវ័យ ២៥ឆ្នាំ (កើតនៅខែតុលា ឆ្នាំ១៩៩៨) ។ ផ្តើមការងារដំបូង រូបលោកធ្លាប់បានហាត់ការនៅ McLaren Racing និង Morgan Stanley មុនពេលចូលរួមក្នុងអាជីវកម្មគ្រួសារ Louis Vuitton នៅក្នុងឆ្នាំ២០២១ ជានាយកផ្នែកទីផ្សារ និងការអភិវឌ្ឍន៍ ផ្នែកនាឡិកា។

សូមជម្រាបជូនផងដែរថា នៅឆ្នាំ១៩៧៣ មហាសេដ្ឋីបារាំងលោក Bernard Arnault បានរៀបការជាមួយភរិយាលោកស្រី Anne Dewavrin ដោយមានកូនប្រុសស្រីពីរនាក់ជាចំណងដៃនោះគឺ លោកស្រី Delphine និងលោកAntoine ។ យ៉ាងណា ប្តីប្រពន្ធមួយគូនេះបានដើរដល់ទីបញ្ចប់ ហើយក្រោយលែងលះបានមួយឆ្នាំ អ្នកជំនួញមានទ្រព្យកប់ពពករូបនេះ បានរៀបការជាលើកទីពីរជាមួយលោកស្រី Hélène Mercier ជាតន្ត្រីករជំនាញព្យ៉ាណូ និងមានកូនដំបូងឈ្មោះ Alexandre នៅឆ្នាំ១៩៩០ ហើយក្រោយមកបានកូនប្រុសពីរនាក់ទៀតមានលោក Frédéric និងលោក Jean ៕

The post កូនៗមហាសេដ្ឋីម្ចាស់ប្រេនល្បីៗ Dior, Luis Vuitton សុទ្ធសឹងតែជាអ្នកជំនួញ កាន់កាប់តួនាទីធំក្នុងក្រុមហ៊ុន appeared first on .

មហាសេដ្ឋីបារាំង តែងតាំងកូនប្រុសទីបួន ឲ្យកាន់តំណែងជាប្រធានក្នុងក្រុមហ៊ុនគ្រប់គ្រងដោយ LVMH
មហាសេដ្ឋីកំពូលរបស់ប្រទេសបារាំង លោក Bernard Arnault បានតែងតាំងកូនប្រុសរបស់ខ្លួន Frederic Arnault ឲ្យឡើងកាន់តំណែងជាប្រធានថ្មីរបស់ក្រុមហ៊ុនធំមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយ LVMH។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

លោក Frederic វ័យ ២៩ឆ្នាំ ដែលជាកូនទីបួន ក្នុងចំណោមកូនទាំងប្រាំអ្នករបស់លោក Bernard Arnault នឹងត្រូវចូលទៅជំនួសតំណែងរបស់លោក Nicolas Bazire ក្នុងតួនាទីថ្មី នៅក្នុងក្រុមហ៊ុន Financiere Agache ។

ការឡើងកាន់តំណែងចុងក្រោយរបស់លោក Frederic នេះ បានកើតឡើងបន្ទាប់ពីលោក ត្រូវបានតែងតាំងឲ្យធ្វើជានាយកប្រតិបត្តិនៃក្រុមហ៊ុន LVMH Watches និងកាលពីអាណត្តិមុន ជានាយកប្រតិបត្តិនៃក្រុមហ៊ុន TAG Heuer ។

គួរឲ្យដឹងផងដែរថា Frederic បានចូលរួមជាមួយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនមេ LVMH កាលពីក្នុងខែមេសា ដោយបានដើរតាមគន្លងរបស់បងៗ ដូចជា Alexandre ​, Delphine និង Antoine ផងដែរ។

ជម្រាបថា ការផ្លាស់ប្តូរមុខតំណែងជាបន្តបន្ទាប់នេះ គឺជាផ្នែកមួយនៃយុទ្ធរបស់លោក Bernard Arnault ដើម្បីរៀបចំសម្រាប់ការផ្លាស់ប្តូរភាពជាអ្នកដឹកនាំរបស់ក្រុមហ៊ុន នាពេលអនាគត។ រាប់ចាប់តាំងពីដើមឆ្នាំ២០២៣ មក លោក Arnault បានរៀបចំយុទ្ធសាស្ត្រ ដោយដាក់កូនៗរបស់លោក ក្នុងតួនាទីសំខាន់ៗនៅក្នុងក្រុមហ៊ុន ដូចជា Delphine Arnault ត្រូវបានតែងតាំងជា CEO នៃក្រុមហ៊ុន Dior, Antoine តែងតាំងជានាយកគ្រប់គ្រងរូបភាព និងនិរន្តរភាពនៅ LVMH និង Jean Arnault គ្រប់គ្រងលើការផលិតនាឡិកា នៅ Louis Vuitton ជាដើម។

The post មហាសេដ្ឋីបារាំង តែងតាំងកូនប្រុសទីបួន ឲ្យកាន់តំណែងជាប្រធានក្នុងក្រុមហ៊ុនគ្រប់គ្រងដោយ LVMH appeared first on .

នៅត្រីមាសទីមួយ ក្រុមហ៊ុនមហាសេដ្ឋីមានដាច់គេលើលោក កើបប្រាក់ចំណូលរាប់ពាន់លានដុល្លារ
តាមការប្រកាសលើគេហទំព័រផ្លូវការ ក្រុមហ៊ុនផលិត និងលក់ផលិតផលប្រណីតៗលំដាប់ពិភពលោក LVMH  របស់កំពូលមហាសេដ្ឋីមានដាច់គេ Bernard Arnault បានកើបប្រាក់ចំណូលជាង ២១ពាន់លានអឺរ៉ូ (ប្រមាណ ២២,៣ពាន់លានដុល្លារ) ពីប្រភពអាជីវកម្មសំខាន់ៗទាំងប្រាំប្រភេទរបស់ខ្លួន នៅត្រីមាសដំបូងនៃឆ្នាំ២០២៤ នេះ។

សព្វថ្ងៃ LVMH Group ជាក្រុមហ៊ុនដ៏ធំមួយដែលមានម៉ាកផលិតផលសម្លៀកបំពាក់ល្បីៗជាច្រើនរួមទាំង Louis Vuitton, Christian Dior និង Fendi ជាដើម ខណៈអាជីវកម្មសម្លៀកបំពាក់ទាំងនេះហើយ ដែលទាញប្រាក់ចំណូលចូលក្រុមហ៊ុនច្រើនជាងគេ ពោលបានដល់ទៅចំនួន ១០,៥ពាន់លានអឺរ៉ូ។

នៅត្រីមាសដដែល វិស័យលក់រាយរបស់ក្រុមហ៊ុនបានទាញប្រាក់ចំណូលដល់ទៅខ្ទង់ ៤,២ពាន់លានអឺរ៉ូ ស្របពេលដែលការលក់ផលិតផលនៅក្នុងអាជីវកម្មនាឡិកា និងគ្រឿងអលង្ការក៏អាចទាញប្រាក់បានប្រមាណ ២,៥ពាន់លានអឺរ៉ូ រីឯអាជីវកម្មទឹកអប់ និងគ្រឿងសម្អាងវិញកើបប្រាក់បានខ្ទង់ ២,២ពាន់លានអឺរ៉ូ ខណៈអាជីវកម្មស្រារបស់ក្រុមហ៊ុនយក្សមួយនេះ កើបប្រាក់ចំណូលបានទាបជាងគេ ពោលបានប្រមាណ ១,៤ពាន់លានអឺរ៉ូប៉ុណ្ណោះ។

គួរជម្រាបបន្ថែមថា បច្ចុប្បន្ន LVMH មានបុត្រសម្ព័ន្ធដល់ទៅ ៦០ក្រុមហ៊ុន ដែលកំពុងគ្របដណ្តប់លើផលិតផលកំពូលៗប្រមាណ ៧៥ម៉ាក ខណៈកាលពីត្រីមាសដំបូងនៅឆ្នាំមុនវិញ  ក្រុមហ៊ុនកើបប្រាក់ចំណូលបានជាង ២១ពាន់លានអឺរ៉ូផងដែរ៕

The post នៅត្រីមាសទីមួយ ក្រុមហ៊ុនមហាសេដ្ឋីមានដាច់គេលើលោក កើបប្រាក់ចំណូលរាប់ពាន់លានដុល្លារ appeared first on .

មហាសេដ្ឋីបារាំង បើកសម្ពោធក្រុមហ៊ុនថ្មី ឲ្យកូនប្រុសច្បងជាអ្នកកាន់កាប់
ក្រុមហ៊ុនរបស់មហាសេដ្ឋីបារាំង Bernard Arnault គឺ LVMH បានប្រកាសបើកសម្ពោធក្រុមហ៊ុន​បុត្រសម្ព័ន្ធថ្មីមួយ ដែលរកស៊ីនៅលើវិស័យកម្សាន្ត ហើយក្រុមហ៊ុនមួយនេះ គឺប្រគល់ឲ្យកូនប្រុស​ច្បង លោក Antoine Arnault ជាអ្នកគ្រប់គ្រង។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមហ៊ុនថ្មីនោះមានឈ្មោះថា 22 Montaigne Entertainment ដែលវាសម្ដៅទៅលើទីតាំងហាងរបស់ក្រុមហ៊ុន LVMH នៅលើមហាវិធី Avenue Montaigne នៅក្នុងទីក្រុងប៉ារីសផ្ទាល់។

ក្រុមហ៊ុនមួយនេះបង្កើតឡើង ក្រោមការចូលហ៊ុនជាមួយក្រុមហ៊ុន Superconnector Studios ស្របពេលគោលបំណងនៃការបង្កើតវាឡើង ក្រោយមើលឃើញថា ក្រុមហ៊ុនមេ LVMH គឺកំពុងមានភាពរីកចម្រើន និងមានកិច្ចសហប្រតិបត្តិការច្រើន ជាមួយវិស័យកម្សាន្តនានា។

សូមជម្រាបបន្ថែមថា ក្រុមហ៊ុន​ខ្នាតយក្ស LVMH ក៏មានមហិច្ឆតាខ្ពស់ ក្នុងការចូលរួមនៅ​លើវិស័យកម្សាន្ត ដោយមានបំណងចង់ក្លាយជាអ្នកផលិត ចែកចាយ និងផ្គត់ផ្គង់មាតិកាធំៗ នៅលើកម្មវិធីប៉ុស្ត៍ទូរទស្សន៍ និងភាពយន្តបែបប្រណីតៗថែមទៀត៕

The post មហាសេដ្ឋីបារាំង បើកសម្ពោធក្រុមហ៊ុនថ្មី ឲ្យកូនប្រុសច្បងជាអ្នកកាន់កាប់ appeared first on .