Micron Technology Inc

ក្រុមហ៊ុន Micron គ្រោងបោះទុនវិនិយោគបន្ថែម ២៤ពាន់លានដុល្លារ ក្នុងរោងចក្រនៅសិង្ហបុរី​
ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់សហរដ្ឋអាមេរិក Micron Technology ត្រូវបានគេរាយការណ៍ថា កំពុងត្រៀមចំណាយទឹកប្រាក់ប្រមាណ ២៤ពាន់លានដុល្លារ ដើម្បីពង្រីកប្រតិបត្តិការផលិតបន្ទះឈីបនៅក្នុងរោងចក្ររបស់ខ្លួន ក្នុងប្រទេសសិង្ហបុរី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រុមហ៊ុន Micron បាននិយាយថា ការវិនិយោគនេះ នឹងពង្រីកដល់ប្រតិបត្តិការផលិតបន្ទះឈីបអង្គចងចាំ NAND របស់ខ្លួន។ NAND គឺជាប្រភេទបន្ទះឈីបអង្គចងចាំដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងកុំព្យូទ័រយួរដៃ ម៉ាស៊ីនមេ និងស្មាតហ្វូន។

គួរឲ្យដឹងថា តម្រូវការសម្រាប់បច្ចេកវិទ្យា NAND បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលជំរុញដោយការពង្រីកយ៉ាងឆាប់រហ័សនៃបញ្ញាសិប្បនិម្មិត (AI) និងកម្មវិធីផ្តោតលើទិន្នន័យ។ ហើយដើម្បីឆ្លើយតបទៅនឹងកង្វះខាតនេះ ក្រុមហ៊ុន Micron និងដៃគូប្រកួតប្រជែងផ្សេងទៀត រួមទាំងក្រុមហ៊ុន Samsung Electronics និង SK Hynix កំពុងព្យាយាមបង្កើនទិន្នផលរបស់ខ្លួន។

ជម្រាបជូនផងដែរថា រោងចក្ររបស់ក្រុមហ៊ុន Micron នៅសិង្ហបុរី ត្រូវបានចាត់ទុកថាជាផ្នែកដ៏សំខាន់បំផុតមួយសម្រាប់បណ្តាញផលិតកម្មក្នុងតំបន់អាស៊ីនរបស់ខ្លួន ដោយក្នុងនោះក៏រួមមានរោងចក្រផ្សេងទៀត នៅក្នុងប្រទេសចិន តៃវ៉ាន់ ជប៉ុន និងម៉ាឡេស៊ី ផងដែរ៕​

The post ក្រុមហ៊ុន Micron គ្រោងបោះទុនវិនិយោគបន្ថែម ២៤ពាន់លានដុល្លារ ក្នុងរោងចក្រនៅសិង្ហបុរី​ appeared first on .

ភាគហ៊ុនបន្ទះឈីបហក់ឡើងកប់ពពក ក្រោយ Micron ជះលុយជិត ២ពាន់លានដុល្លារ ទិញរោងចក្រនៅតៃវ៉ាន់
ភាគហ៊ុនរបស់ក្រុមហ៊ុនផលិតបន្ទះឈីបតៃវ៉ាន់ Powerchip Semiconductor Manufacturing Corp របស់តៃវ៉ាន់បានកើនឡើងជិត ១០% នៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ បន្ទាប់ពីក្រុមហ៊ុនបន្ទះឈីបខ្នាតយក្សសហរដ្ឋអាមេរិក Micron Technology បានប្រកាសទិញយករោងចក្រផលិតបន្ទឈីបដ៏ធំបំផុតមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Mrcron បាននិយាយថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដើម្បីទិញយករោងចក្រផលិតបន្ទះឈីប P5 របស់ក្រុមហ៊ុន Powerchip នៅតំបន់ Tongluo ស្រុក Miaoli កោះតៃវ៉ាន់ ក្នុងតម្លៃសរុបប្រមាណ ១,៨ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ​ ក្រុមហ៊ុន Micron បាននិយាយថា ការទិញនេះនឹងបន្ថែមសមត្ថភាពដែលមានការគ្រប់គ្រងខ្ពស់ សម្រាប់ការផលិតបន្ទះឈីបឲ្យកាន់តែមានភាពខ្លាំងក្លាជាងមុន។ ក្រុមហ៊ុនបានបន្ថែមថា វានឹងអនុញ្ញាតឱ្យក្រុមហ៊ុន Micron បង្កើនការផលិតបន្ទះឈីប DRAM ជាដំណាក់កាល នៅពេលដែលតម្រូវការសកលសម្រាប់អង្គចងចាំនៅតែបន្តលើសពីការផ្គត់ផ្គង់។

ជម្រាបជូនថា ក្រុមហ៊ុន Micron បានដំណើរការនៅតៃវ៉ាន់អស់រយៈពេលជាង ៣០ឆ្នាំមកហើយ ហើយជាអ្នកវិនិយោគផ្ទាល់ពីបរទេសធំជាងគេរបស់កោះនេះផងដែរ។ រោងចក្ររបស់ Micron នៅតំបន់ Taichung កោះតៃវ៉ាន់ គឺជាមជ្ឈមណ្ឌលផលិតកម្មដ៏សំខាន់សម្រាប់ផលិតផលបន្ទះឈីបអង្គចងចាំ DRAM និង HBM៕​

The post ភាគហ៊ុនបន្ទះឈីបហក់ឡើងកប់ពពក ក្រោយ Micron ជះលុយជិត ២ពាន់លានដុល្លារ ទិញរោងចក្រនៅតៃវ៉ាន់ appeared first on .

ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Micron គ្រោងចាក់លុយ ២០០ពាន់លានដុល្លារ ពង្រីកអាជីវកម្មនៅអាមេរិក
ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូល Micron Technology បាននិយាយកាលពីថ្ងៃទី១២ ខែមិថុនាថា ខ្លួនគ្រោងនឹងពង្រីកការវិនិយោគ នៅសហរដ្ឋអាមេរិកបន្ថែមទៀត ជាមួយនឹងចំនួនទឹកប្រាក់សរុបប្រហែល ២០០ពាន់លានដុល្លារ។​ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងចំណោមទឹកប្រាក់វិនិយោគសរុបនេះ​ ក្រុមហ៊ុន Micron បានបង្ហាញឲ្យដឹងទៀតថា ទឹកប្រាក់ប្រហែល ១៥០ពាន់លានដុល្លារ និងយកទៅពង្រីកការផលិតបន្ទះឈីបអង្គចងចាំ នៅក្នុងស្រុក ខណ:ទឹកប្រាក់ចំនួន ៥០ពាន់លានដុល្លារផ្សេងទៀត និងយកទៅវិនិយោគក្នុងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍ (R&D) ។

គួរឲ្យដឹងទៀតងផងដែរថា ការវិនិយោគបន្ថែម នឹងផ្តោតទៅលើការសាងសង់រោងចក្រផលិតបន្ទះឈីបអង្គចងចាំជំនាន់ថ្មី នៅទីក្រុង Boise រដ្ឋ Idaho និងពង្រីករោងចក្រផលិតបន្ទះឈីបដែលមានស្រាប់ នៅក្នុងទីក្រុង Manassas រដ្ឋ Virginia ផងដែរ។

បន្ថែមពីនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សនេះ បាននិយាយថា ការវិនិយោគរបស់ Micron មានគោលបំណងនាំយកសមត្ថភាពវេចខ្ចប់កម្រិតខ្ពស់ ទៅកាន់សហរដ្ឋអាមេរិក ដែលជាបច្ចេកទេសផលិតចាំបាច់សម្រាប់អង្គចងចាំកម្រិតបញ្ជូនខ្ពស់ (HBM) ដែលត្រូវបានយកទៅប្រើប្រាស់យ៉ាងទូលំទូលាយ នៅក្នុងទីផ្សារបច្ចេកវិទ្យា AI នាពេលបច្ចុប្បន្ន៕

The post ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Micron គ្រោងចាក់លុយ ២០០ពាន់លានដុល្លារ ពង្រីកអាជីវកម្មនៅអាមេរិក appeared first on .

ជប៉ុនផ្តល់ជំនួយ ១,៣ ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Micron
បើតាមប្រភពពីសារព័ត៌មាន The Japan Times បានចុះផ្សាយថា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម លោក Yasutoshi Nishimura បាននិយាយនៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុននឹងផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមរហូតដល់ទៅ ១៩២ពាន់លានយ៉េន (១,៣ ពាន់លានដុល្លារ) ដល់រោងចក្រផលិតបន្ទះឈីបរបស់អាមេរិក Micron Technology នៅក្នុងខេត្ត Hiroshima ខណៈដែលប្រទេសនេះកំពុងព្យាយាមពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបរបស់ខ្លួន។

“វាមានសារៈសំខាន់ខ្លាំងណាស់ ចំពោះការវិនិយោគនៅក្នុងតំបន់ ដែលមើលឃើញអំពីសក្តានុពលនៃតម្រូវការកំពុងតែកើនឡើង”។ នេះបើតាមសម្តីរបស់លោក Nishimura​ បាននិយាយនៅក្នុងសន្និសីទសារព័ត៌មាន។

ជាមួយគ្នានោះ ក្រុមហ៊ុន Micron បាននិយាយថា ខ្លួនគ្រោងនឹងវិនិយោគរហូតដល់ ៥០០ ពាន់លានយ៉េននៅក្នុងប្រទេសជប៉ុន នារយៈពេលប៉ុន្មានឆ្នាំខាងមុខ ហើយនឹងក្លាយជាក្រុមហ៊ុនដំបូងគេដែលប្រើប្រាស់ម៉ាស៊ីន lithography Ultraviolet ដែលជាឧបករណ៍ទំនើបបំផុតសម្រាប់ការផលិតបន្ទះឈីប។

សូមជម្រាបថា មិនមែនមានតែក្រុមហ៊ុន Micron ប៉ុណ្ណោះទេ ដែលទទួលបានជំនួយដ៏សម្បើមពីរដ្ឋាភិបាលជប៉ុន ពោលគឺនៅមានក្រុមហ៊ុន Taiwan Semiconductor Manufacturing ផងដែរ ដែលទទួលបានកញ្ចប់ទឹកប្រាក់រហូតដល់ទៅ ៤៧៦ ពាន់លានយ៉េន សម្រាប់រោងចក្រដែលនឹងត្រូវសាងសង់ក្នុងខេត្ត Kumamoto ៕

The post ជប៉ុនផ្តល់ជំនួយ ១,៣ ពាន់លានដុល្លារដល់ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Micron appeared first on .

Micron បេ្តជ្ញាបន្តរួមដំណើរជាមួយចិន ដោយនឹងចាក់លុយវិនិយោគជាង ៦០០លានដុល្លារបន្ថែម
ថ្មីៗនេះ ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំខ្នាតយក្សរបស់អាមេរិក Micron បានធ្វើការប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនបានធ្វើការប្តេជ្ញាចិត្តជាមួយប្រទេសចិន ដោយនឹងបោះទុនវិនិយោគក្នុងទំហំទឺកប្រាក់ ៤,៣ពាន់លានយ៉ន់ (៦០៣លានដុល្លារ) បន្ថែម ក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខ ចំពេលទំនាក់ទំនងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងទីក្រុងវ៉ាស៊ីនតោន កំពុងមានភាពល្អក់កករនឹងគ្នា។ នេះបើតាមការចុះផ្សាយពី CNA ។

យ៉ាងណាមិញ លោក Sanjay Mehrotra នាយកប្រតិបតិ្តរបស់ក្រុមហ៊ុន Micron បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ ” គម្រោងវិនិយោគថ្មីនេះ គឺនឹងបង្ហាញពីការប្តេជ្ញាចិត្តឥត​ងាករេរបស់ Micron ចំពោះអាជីវកម្ម និងក្រុមហ៊ុនរបស់យើង នៅក្នុងប្រទេសចិន នោះឡើយ ” ។

លើសពីនេះ ក្រុមហ៊ុនខ្នាតយក្សរបស់អាមេរិកនេះ បាននិយាយទៀតថា ការវិនិយោគនេះ នឹងរួមបញ្ចូលទាំងការទិញយកឧបករណ៍វេចខ្ចប់បន្ថែម ពីក្រុមហ៊ុនបុត្រសម្ព័ន្ធតៃវ៉ាន់ Powertech Technology Inc ដែលមានមូលដ្ឋាននៅក្នុងទីក្រុង Xian ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Micron ក៏នឹងមានគម្រោងក្នុងការបើកខ្សែសង្វាក់ផលិតកម្មថ្មី នៅឯរោងចក្ររបស់ខ្លួន សម្រាប់ផលិតផលសំខាន់ៗបំពាក់លើទូរស័ព្ទដូចជា DRAM , NAND និង SSD ជាដើម ដើម្បីពង្រឹងសមត្ថភាពវេចខ្ចប់ និងការធ្វើតេស្តថ្មីរបស់រោងចក្រ ។

ជាងនេះទៅទៀត ក្រុមហ៊ុន Micron បានបង្ហាញថា កិច្ចព្រមព្រៀងនេះ នឹងអាចផ្តល់ជូនកិច្ចសន្យាថ្មី ដល់បុគ្គលិកចំនួន ១ ២០០ នាក់ នៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ Powertech ហើយការវិនិយោគនេះ ក៏នឹងអាចបង្កើតការងារថ្មីៗ បាន ៥០០ បន្ថែមទៀត នៅក្នុងប្រទេសចិន ផងដែរ ៕

The post Micron បេ្តជ្ញាបន្តរួមដំណើរជាមួយចិន ដោយនឹងចាក់លុយវិនិយោគជាង ៦០០លានដុល្លារបន្ថែម appeared first on .

Micron ត្រៀមចាក់លុយរយពាន់លានដុល្លារ វិវត្តខ្លួនជាក្រុមហ៊ុនផលិតឈីបធំបំផុតលើលោក
កាលពី​ថ្ងៃទី ០៤ តុលា កន្លងទៅ ក្រុមហ៊ុន​ផលិត​បន្ទះឈីប​ Micron Technology បាន​ទម្លាយ​ថា ពួក​គេ​មាន​គម្រោង​ជះលុយ​វិនិយោគ​រហូត​ដល់ ១០០ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ២០ ឆ្នាំ​ខាងក្នុង ដើម្បី​សាងសង់​រោងចក្រ​នៅ​ទីក្រុង​ញ៉ូវយ៉ក និងដើម្បីជំរុញការផលិតបន្ទះឈីបក្នុងស្រុក។

គ្រោងការណ៍​មួយ​នេះ​នឹង​អាច​ជួយ​ឲ្យ Micron ក្លាយជា​ក្រុមហ៊ុន​ផលិត​បន្ទះឈីប​ធំបំផុត​លើលោក ហើយ​វា​ក៏​នឹង​រំពឹង​ថា​អាច​ផ្ដល់​ឱកាស​ការងារ​ដល់​មនុស្ស​ប្រមាណ ៥០ ០០០ កន្លែង​នៅ​ញ៉ូវយ៉ក​ផងដែរ។

ជំហាន​ដំបូង​នៃ​ការ​វិនិយោគ​មួយ​នេះ​គឺ Micron នឹង​ចាយលុយ​ខ្ទង់ ២០ ពាន់លាន​ដុល្លារ​រហូត​ដល់​ឆ្នាំ ២០៣០ ដើម្បី​សាងសង់​រោងចក្រ​ផលិត​ឈីប​ជាច្រើន​សាខា​ទូទាំងសហរដ្ឋអាមេរិក ខណៈ​ទំហំ​ចំណាយ​នេះ​តិចជាង​ពាក់កណ្ដាល​នៃ​ការ​ប្រកាសកាលពី​ខែសីហា​ ដែលគ្រានោះ​ក្រុមហ៊ុន​ធ្លាប់​បង្ហើបថា នឹងចាយ​ខ្ទង់ ៤០ ពាន់​លាន​ដុល្លារ។

សូមជម្រាប​ដែរថា មួយ​រយៈកាលចុង​ក្រោយ​នេះ​ក្រុមហ៊ុន​ផលិត​ឈីប​អាមេរិក សម្រុក​ខ្លាំង​ផ្នែក​ពង្រីកវិសាលភាព​អាជីវកម្ម​របស់​ពួកគេ ក្រោយ​មាន​ការ​បើកដៃ​ពី​ប្រធានាធិបតី​អាមេរិក ចូ បៃឌិន សម្រាប់​ការ​ប្រជែង​ជាមួយ​ចិន លើ​វិស័យ​បច្ចេកវិទ្យា៕

The post Micron ត្រៀមចាក់លុយរយពាន់លានដុល្លារ វិវត្តខ្លួនជាក្រុមហ៊ុនផលិតឈីបធំបំផុតលើលោក appeared first on .

​ក្រុមហ៊ុន​អាមេរិក​ចូល​ទីផ្សារ​ជប៉ុន គ្រោង​បោះទុន​ ៧ ពាន់​លាន​ដុល្លារ​បង្កើត​រោងចក្រ​ផលិតឈីប
កាលពី​ពេល​ថ្មីៗនេះ ក្រុមហ៊ុន​​ផ្គត់ផ្គង់​បន្ទះ​ឈីប​សហរដ្ឋអាមេរិក Micron Technology Inc បាន​ប្រកាស​ថា នឹង​គ្រោង​បោះ​លុយ​ធំ សម្រាប់​ការ​វិនិយោគ​ប្រមាណ ៨០០ ពាន់​លាន​យ៉េន ឬ ៧ ពាន់​លាន​ដុល្លារ សម្រាប់​ការ​សាងសង់​រោងចក្រ​ថ្មី​នៅ​ទីក្រុង Hiroshima ភាគខាងលិច​ប្រទេស​ជប៉ុន។

បើតាម​ការ​ចុះផ្សាយ​ពី​សារព័ត៌មាន Nikkan Kogyo បាន​ឲ្យ​ដឹងថា រោងចក្រ​ផលិត​បន្ទះ​ឈីប​របស់​ Micron ថ្មី​នេះ​នឹង​ចាប់ផ្ដើម​សាងសង់​ពី​ឆ្នាំ ២០២៤ ខណៈ​ក្រុមហ៊ុន​​ទំនង​មាន​បំណង​ផលិត​បន្ទះ​ឈីប​ប្រភេទ DRAM ដែល​ជា​អង្គ​ចងចាំ​ដែល​ត្រូវបាន​ប្រើប្រាស់​យ៉ាងទូលំទូលាយ​សម្រាប់​ការ​ផ្ទុក​ទិន្នន័យ។

ប្រភព​ដដែល​បន្ថែម​ថា មូលហេតុ​ដែល​ Micro ហ៊ាន​ចំណាយ​លុយ​ច្រើន​សម្រាប់​ការ​សាងសង់​រោងចក្រ​នៅ​អាស៊ី​គឺ ដោយសារ​តម្រូវការ​បន្ទះ​ឈីប​កំពុង​មាន​ការ​កកស្ទះ​ទូទាំង​ពិភពលោក ព្រោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​ និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជាច្រើន​កំពុង​សម្រុក​បញ្ជា​ទិញ​ឈីប​គ្រប់ៗគ្នា។

យ៉ាងណា ក្រៅពី Micron របស់​អាមេរិក ក៏នៅ​មាន​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​យក្ស TSMC របស់ Taiwan ផង​ដែរ ដែល​បាន​ប្រកាស​កាលពី​សប្ដាហ៍​មុន​ថា នឹង​បង្កើត​រោងចក្រ​នៅ​ប្រទេស​ជប៉ុន​ដូចគ្នា ស្របពេល​រដ្ឋាភិបាល​ជប៉ុន​ក៏​ត្រៀម​ខ្លួន​រួចស្រេច​ក្នុង​ការ​ជួយ​ចំណាយ​លើ​គម្រោង​វិនិយោគ​មួយ​នេះ​៕

ប្រភព: Kelo

The post ​ក្រុមហ៊ុន​អាមេរិក​ចូល​ទីផ្សារ​ជប៉ុន គ្រោង​បោះទុន​ ៧ ពាន់​លាន​ដុល្លារ​បង្កើត​រោងចក្រ​ផលិតឈីប appeared first on .