Narendra Modi

នាយករដ្ឋមន្ត្រីឥណ្ឌា ទំនងណាត់ជួបពិភាក្សាជាមួយលោក ត្រាំ នៅខែក្រោយ ចំពេលមានភាពតានតឹង
នាយរដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi ទំនងជានឹងជួបជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ ក្នុងអំឡុងពេលធ្វើដំណើរទស្សនកិច្ចទៅកាន់សហរដ្ឋអាមេរិក នៅខែក្រោយ ដើម្បីចូលរួមកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យ៉ាងណាមិញ​ បើទោះបីជាក្រសួងការបទេសអាមេរិក នៅមិនបានបញ្ជាក់ជាផ្លូវការ ជុំវិញជំនួបនេះក៏ដោយ ប៉ុន្តែវាត្រូវបានគេដឹងថា លោក Modi នឹងចូលរួមក្នុងនាមជាវាគ្មិនបណ្តោះអាសន្នម្នាក់ សម្រាប់កិច្ចប្រជុំទូទៅ នៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងរៀបចំធ្វើឡើង នាថ្ងៃទី២៦ ខែកញ្ញាខាងមុខ។

ទន្ទឹមនឹងនេះ បើតាមសារព័ត៌មានក្នុងស្រុក Indian Express បានរាយការណ៍ទៀតថា គោលបំណងចម្បងមួយផ្សេងទៀត សម្រាប់ដំណើរទស្សនកិច្ចដ៏មានសក្តានុពលរបស់លោក Modi នេះ គឺជួបពិភាក្សាជាមួយលោក ត្រាំ និងព្យាយាមលុបបំបាត់បញ្ហាពាណិជ្ជកម្ម និងពន្ធដារ ដែលនាំឲ្យមានភាពរង្គោះរង្គើនៃទំនាក់ទំនងប្រទេសទាំងពីរ។

ជម្រាបជូនថា ជុំវិញព័ត៌មានអំពីដំណើរទស្សនកិច្ចរបស់លោក Modi បានកើតឡើង នៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានប្រកាសដាក់ពន្ធបន្ថែម ២៥% ទៅលើទំនិញរបស់ឥណ្ឌា ជុំវិញការបន្តទិញប្រេងពីរុស្ស៊ី ដែលធ្វើឲ្យពន្ធគយសរុប កើនឡើងដល់ ៥០%៕

The post នាយករដ្ឋមន្ត្រីឥណ្ឌា ទំនងណាត់ជួបពិភាក្សាជាមួយលោក ត្រាំ នៅខែក្រោយ ចំពេលមានភាពតានតឹង appeared first on .

នាយករដ្ឋមន្ត្រីឥណ្ឌា នឹងធ្វើទស្សនកិច្ចទៅចិនលើកដំបូងក្នុងពេល ៧ឆ្នាំ ចំពេលតានតឹងជាមួយអាមេរិក
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន ជាលើកដំបូង ក្នុងរយ:ពេលជាង ៧ឆ្នាំ ដែលជាសញ្ញានៃការបង្ហាញទំនាក់ទំនងកាន់តែកក់ក្តៅរវាងប្រទេសទាំងពីរ ចំពេលកំពុងមានភាពតានតឹងជាមួយសហរដ្ឋអាមរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមប្រភពធំៗក្នុងស្រុកចំនួនពីររបស់ឥណ្ឌា បានរាយការណ៍កាលពីថ្ងៃទី៦ ខែសីហាថា នាយករដ្ឋមន្ត្រីលោក Narendra Modi នឹងធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន ដើម្បីចូលរួមកិច្ចប្រជុំកំពូលពហុភាគីរបស់អង្គការសហប្រតិបត្តិការសៀងហៃ (SCO) នៅទីក្រុង Tianjin នៅថ្ងៃទី៣១ ខែសីហា។

យ៉ាងណាមិញ​ ប្រសិនបើវាកើតឡើងមែន នេះនឹងក្លាយជាដំណើរទស្សនកិច្ចលើកដំបូងរបស់នាយករដ្ឋមន្រ្តីឥណ្ឌា Modi ទៅកាន់ប្រទេចិន បើគិតចាប់តាំងពីខែមិថុនា ឆ្នាំ២០១៨ មក។ បន្ទាប់ពីនោះ ទំនាក់ទំនងឥណ្ឌា និងចិន បានធ្លាក់ចុះជាបន្តបន្ទាប់ ក្រោយការប៉ះទង្គិចគ្នារវាងយោធា នៅតាមព្រំដែន នៅក្នុងឆ្នាំ២០២០។

គួរឲ្យដឹងថា ទំនាក់ទំនងឥណ្ឌា-ចិននាពេលថ្មីៗនេះ បានបង្ហាញសញ្ញានៃភាពប្រសើរឡើង ខណៈដែលទីក្រុងញូវដែលី កំពុងប្រឈមមុខនឹងសម្ពាធពីរដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

កាលពីថ្ងៃទី៦ ខែសីហា លោក ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដើម្បីដាក់ពន្ធបន្ថែម ២៥% លើការនាំចូលពីប្រទេសឥណ្ឌា ដោយបង្កើនពន្ធនាំចូលសរុបរបស់ប្រទេសនេះដល់ ៥០% ដោយសារតែការបន្តទិញចូលប្រេងពីរុស្ស៊ី។

ជាមួយគ្នានេះ​ ប្រធានាធិបតីអាមេរិក ក៏ត្រូវបានគេរំពឹងថានឹងប្រកាសពីការដំឡើងពន្ធនាំចូលបន្ថែមទៀតលើប្រទេសចិន ស្រដៀងគ្នាទៅនឹងឥណ្ឌាផងដែរ ជុំវិញការទិញប្រេងឆៅពីរុស្ស៊ី។ បច្ចុប្បន្ន ចិន កំពុងប្រឈមមុខទៅនឹងពន្ធនាំចូលទូទៅ ៣០% ចំពោះការនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិក៕​

The post នាយករដ្ឋមន្ត្រីឥណ្ឌា នឹងធ្វើទស្សនកិច្ចទៅចិនលើកដំបូងក្នុងពេល ៧ឆ្នាំ ចំពេលតានតឹងជាមួយអាមេរិក appeared first on .

នាយករដ្ឋមន្ត្រីឥណ្ឌា គ្រោងបំពេញទស្សនកិច្ចនៅអ៊ុយក្រែននាចុងសប្ដាហ៍នេះ
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន នាថ្ងៃសុក្រ ទី២៣ ខែសីហាខាងមុខ ដើម្បីរឹតចំណងមិត្តភាពជាមួយរដ្ឋាភិបាលទីក្រុងគៀវ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រសួងការបរទេសឥណ្ឌាបានអះអាងថា វានឹងក្លាយជាដំណើរទស្សនកិច្ចដ៏កម្រ និងជាប្រវត្តិសាស្ត្រ ដ្បិតតាំងពីប្រទេសទាំង២ បានបង្កើតទំនាក់ទំនងការទូតរយៈពេលជាង ៣០ឆ្នាំ ទើបតែពេលនេះទេ ដែលនាយករដ្ឋមន្ត្រីឥណ្ឌា បានធ្វើដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសអ៊ុយក្រែន។

ទន្ទឹមនឹងនោះ រដ្ឋមន្ត្រីក្រសួងការបរទេសឥណ្ឌា លោក Tanmaya Lal ក៏បានបង្ហើបប្រាប់បណ្ដាញសារព័ត៌មានថា នេះគឺជាដំណើរទស្សនកិច្ចដ៏សំខាន់មួយ ដែលជួយឲ្យប្រទេសទាំង២ រក្សាទំនាក់ទំនងកាន់តែស្អិតល្មួតជាងមុន។

សូមជម្រាបបន្ថែមថា ក្នុងដំណើរទស្សនកិច្ចមួយនោះ មេដឹកនាំឥណ្ឌា និងអ៊ុយក្រែន ត្រូវបានគេរំពឹងថា នឹងជជែកគ្នាពីកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនដូចជា ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ វិស័យសុខាភិបាល វិស័យអប់រំ វិស័យការពារជាតិ និងវប្បធម៌ជាដើម៕

The post នាយករដ្ឋមន្ត្រីឥណ្ឌា គ្រោងបំពេញទស្សនកិច្ចនៅអ៊ុយក្រែននាចុងសប្ដាហ៍នេះ appeared first on .

វៀតណាមខ្ចីលុយចំនួន ៣០០លានដុល្លារពីឥណ្ឌា ក្រោមផែនការពង្រឹងដែនសមុទ្រ
វៀតណាមបានខ្ចីលុយពីប្រទេសឥណ្ឌាចំនួន ៣០០លានដុល្លារ ដើម្បីយកមកប្រើប្រាស់ក្នុងការធានាស្ថិរភាព និងពង្រឹងសន្តិសុខដែនសមុទ្ររបស់ខ្លួន។ ការដាក់សំណើខ្ចីប្រាក់ដូច្នេះ ត្រូវបានរដ្ឋាភិបាលឥណ្ឌាយល់ព្រម នៅអំឡុងកិច្ចប្រជុំទ្វេភាគីរវាងនាយករដ្ឋមន្ត្រី Narendra Modi និងសមភាគី ដែលជានាយករដ្ឋវៀតណាមលោក Pham Minh Chinh កាលពីថ្ងៃទី១​ ខែសីហា ឆ្នាំ២០២៤ ។

សារព័ត៌មាន The Times of India បានចុះផ្សាយថា មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើជាសាក្សីក្នុងការផ្លាស់ប្តូរកិច្ចព្រមព្រៀងផ្សេងៗ រួមមានទាំងការចុះអនុស្សារណៈយោគយល់ (MoU) លើវិស័យស្រាវជាវ និងអប់រំកសិកម្ម ច្បាប់ ផ្សព្វផ្សាយ និងឱសថជាដើម។ បន្ថែមពីនោះ នាយករដ្ឋមន្ត្រីទាំងពីរក៏បានសម្តែងនូវឆន្ទៈ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងវិស័យផ្សេងៗទៀតរួមមានបច្ចេកវិទ្យា «Semiconductor» បច្ចេកវិទ្យា​​បៃតង​​​ បញ្ញាសិប្បនិម្មិត សេវាកម្ម​​ផ្ទុក​ទិន្នន័យ (Cloud) និង​វិធានការ​អាកាសធាតុផងដែរ។

មិនត្រឹមតែប៉ុណ្ណោះ ថ្នាក់ដឹកនាំ និងប្រតិភូនៃប្រទេសទាំងពីរ ក៏បានសម្ពោធដាក់ឲ្យប្រើប្រាស់នូវកន្លែងអប់រំមួយមានឈ្មោះថា «Army Software Park» ដែលជាកន្លែងផ្តល់នូវចំណេះដឹង និងបណ្តុះបណ្តាលទាហានវៀតណាមស្តីពីជំនាញឌីជីថល ក្រោមថវិការសាងសង់ពីប្រទេសឥណ្ឌា។

គួរជម្រាបថា កាលពីក្នុងឆ្នាំ២០២២ ពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរមានកំណើនគួរឲ្យកត់សំគាល់ ពោលរហូតដល់ទៅ២៧% ឈានដល់តម្លៃសរុប ១៤,១៤ពាន់លានដុល្លារ។ យោងតាមរបាយការណ៍ពីក្រសួងកិច្ចការបរទេស បានឲ្យដឹងដែរថា ការនាំចេញរបស់ឥណ្ឌាទៅកាន់ប្រទេសវៀតណាមមានចំនួន ៦,៧ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមវិញមានចំនួន ៧,៤៤ពាន់លានដុល្លារនៅអំឡុងរយៈពេលដូចគ្នា។

ជាពិសេសទៀតនោះ ការវិនិយោគពីសំណាក់វិនិយោគិនឥណ្ឌា ទៅក្នុងប្រទេសវៀតណាមមានចំនួនប្រមាណ ១,៩ពាន់លានដុល្លារ ដោយផ្តោតជាសំខាន់លើវិស័យជាច្រើនដូចជាថាមពល ការរុករករ៉ែ កសិកម្ម បច្ចេកវិទ្យាព័ត៌មាន និងវិស័យផ្សេងៗទៀត។ ផ្ទុយទៅវិញ ការវិនិយោគរបស់វៀតណាមក្នុងប្រទេសឥណ្ឌាមានចំនួនជាង ២៨,៥៥លានដុល្លារ ដោយផ្តោតជាសំខាន់លើវិស័យឧស្សាហកម្មដូចជា ឱសថ បច្ចេកវិទ្យាព័ត៌មាន គីមី និងសម្ភារៈសំណង់ជាដើម៕

The post វៀតណាមខ្ចីលុយចំនួន ៣០០លានដុល្លារពីឥណ្ឌា ក្រោមផែនការពង្រឹងដែនសមុទ្រ appeared first on .

នាយករដ្ឋមន្ត្រីឥណ្ឌា គ្រោងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាសប្ដាហ៍ក្រោយ
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ី នាថ្ងៃទី០៨ និងទី០៩ ខែកក្កដា ខណៈវានឹងក្លាយជាការបំពេញទស្សនកិច្ចដំបូងរបស់លោក Modi ទៅកាន់មហាអំណាចនុយក្លេអ៊ែរមួយនេះ តាំងពីរុស្ស៊ីបើកការឈ្លានពានចូលអ៊ុយក្រែន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន TheMoscowTimes បានបង្ហាញថា ថ្នាក់ដឹកនាំឥណ្ឌា និងប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន នឹងជជែកគ្នាលើប្រធានបទមួយចំនួន ដូចជាទស្សនវិស័យនៃការពង្រឹងកិច្ចសហប្រតិបត្តិការប្រទេសទាំង២ ក៏ដូចជាបញ្ហាពាក់ព័ន្ធលើរបៀបវារៈអន្តរជាតិ និងក្នុងតំបន់។

សូមរំលឹកបន្តិចថា ចាប់តាំងពីទទួលរងទណ្ឌកម្មសេដ្ឋកិច្ចពីមហាអំណាចលោកខាងលិច ប្រទេសរុស្ស៊ីបានសម្លឹងឃើញឥណ្ឌា គឺជាដៃគូសហការយ៉ាងសំខាន់មួយ ទាំងលើផ្នែកការទូត និងការធ្វើពាណិជ្ជកម្ម។

ជម្រាបបន្ថែមថា ឥណ្ឌាបានប្រកាន់ជំហរឈរនៅចំណុចកណ្ដាល ជុំវិញបញ្ហារវាងរុស្ស៊ី និងអ៊ុយក្រែន ខណៈឥណ្ឌាបានក្លាយជាម៉ូយដុំធំបំផុតរបស់រុស្ស៊ី ក្នុងការទិញប្រេងពីប្រទេសមួយនេះ៕

The post នាយករដ្ឋមន្ត្រីឥណ្ឌា គ្រោងបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ីនាសប្ដាហ៍ក្រោយ appeared first on .

ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ទៅកាន់ប្រទេសរុស្ស៊ី ទំនងកើតឡើងនាខែក្រោយ
យោងតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋរុស្ស៊ី RIA បានរាយការណ៍មកថា ប្រទេសរុស្សី និងឥណ្ឌា កំពុងត្រៀមរៀបចំសម្រាប់ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi មកកាន់ប្រទេសរុស្ស៊ី នាពេលឆាប់ៗខាងមុខនេះ។

ប្រភពដដែល បានឲ្យដឹងទៀតថា លោក Modi អាច​នឹង​ធ្វើ​ទស្សនកិច្ចមកកាន់ប្រទេសរុស្ស៊ី នាខែ​កក្កដាខាងមុខនេះ សម្រាប់កិច្ចប្រជុំកំពូលប្រចាំឆ្នាំដ៏ធំមួយ ខណ:នេះក៏ជាដំណើរទស្សនកិច្ចលើកដំបូងរបស់លោកផងដែរ មកកាន់ប្រទេសរុស្ស៊ី ក្នុងរយៈពេលប្រាំឆ្នាំចុងក្រោយ។

គួរឲ្យដឹងផងដែរថា ដំណើរទស្សនកិច្ចចុងក្រោយរបស់លោក Modi មកកាន់ប្រទេសរុស្ស៊ី គឺត្រូវបានធ្វើឡើងនៅក្នុងខែកញ្ញា នាំ២០១៩ នៅពេលដែលលោកបានចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ា នៅក្នុងទីក្រុង Vladivostok ។

ជម្រាបជូនថា ប្រទេសឥណ្ឌា និងរុស្ស៊ី តែងតែមានកិច្ចប្រជុំកំពូលប្រចាំឆ្នាំជាមួយគ្នា ដែលបានចាប់ផ្តើមធ្វើឡើងដំបូងនៅក្នុងខែតុលា ឆ្នាំ២០០០ មក ខណ:កិច្ចប្រជុំកំពូលប្រចាំឆ្នាំលើកចុងក្រោយ ត្រូវបានធ្វើឡើងក្នុងខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងញូវដេលី ដោយមានប្រធានាធិបតីរុស្ស៊ី លោក វ៉្លាឌីមៀ ពូទីន ចូលរួម៕

The post ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីឥណ្ឌា ទៅកាន់ប្រទេសរុស្ស៊ី ទំនងកើតឡើងនាខែក្រោយ appeared first on .

លោក Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា អាណត្តិទី៣
លោក Narendra Modi បានស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌាអាណត្តិទី០៣ជាប់ៗគ្នា កាលពីថ្ងៃទី០៩ ខែមិថុនា ខណៈក្រុមអ្នកសង្កេតនយោបាយនៅឥណ្ឌា កំពុងឃ្លាំមើលសមត្ថភាពនៃការដឹកនាំប្រទេសរបស់លោកសារជាថ្មី។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ក្រុមអ្នកសង្កេតនយោបាយនៅឥណ្ឌាអះអាងថា បើទោះជាលោក Modi ធ្លាប់មានស្នាដៃច្រើន ជួយដល់កំណើនសេដ្ឋកិច្ចឥណ្ឌាខ្លាំងបែបណាក៏ដោយ ក៏ប៉ុន្តែបញ្ហាធំៗនៅក្នុងប្រទេសដូចជា កង្វះការងារ កង្វះផ្ទះសម្បែង អត្រាអតិផរណា និងកត្តាប្រាក់ចំណូលទាប គឺនៅមិនទាន់មានដំណោះស្រាយល្អឡើយ។

ទោះជាយ៉ាងណា អំឡុងពេលស្បថចូលកាន់តំណែងនោះ នាយករដ្ឋមន្ត្រីឥណ្ឌា ក៏បានបញ្ជាក់ដែរថា រូបលោកនឹងព្យាយាមដោះស្រាយបញ្ហាក្នុងសង្គម នៃប្រទេសដែលមានប្រជាជនរស់នៅច្រើនបំផុតលើលោក ឲ្យអស់ពីសមត្ថភាពផងដែរ។

សូមជម្រាបដែរថា លោក Narendra Modi គឺជានាយករដ្ឋមន្ត្រីឥណ្ឌា ដែលបាននឹងកំពុងដឹកនាំប្រទេសយូរបំផុតមួយរូប ប្រចាំប្រវត្តិសាស្ត្រ ដោយគិតត្រឹមអាណត្តិថ្មីនេះ រូបលោកបានដឹកនាំប្រទេសឥណ្ឌារយៈពេលជាង ១០ឆ្នាំមកហើយ៕

The post លោក Narendra Modi ស្បថចូលកាន់តំណែងជានាយករដ្ឋមន្ត្រីឥណ្ឌា អាណត្តិទី៣ appeared first on .

លោក Narendra Modi ឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីឥណ្ឌា ៣អាណត្តិជាប់ៗគ្នា
សារព័ត៌មាន AFP បានចុះផ្សាយថា គណបក្សរបស់នាយករដ្ឋមន្ត្រីឥណ្ឌាលោក Narendra Modi និងគណបក្សជាសម្ព័ន្ធមិត្តរបស់លោកបានទទួលជ័យជម្នះក្នុងការបោះឆ្នោតសកល ប៉ុន្តែគណបក្សជាតិនិយមហិណ្ឌូរបស់លោក បានបាត់បង់សំឡេងភាគច្រើននៅសភាជាលើកដំបូងបំផុតក្នុងពេលរយៈមួយទសវត្សមកនេះទៅវិញ។

បើតាម​ការប្រកាស​លទ្ធផលឆ្នោត​របស់គណៈកម្មការបោះឆ្នោត​ឥណ្ឌាបានបង្ហាញថា គណបក្ស Bharatiya Janata Party (BJP) ​របស់​លោកនាយករដ្ឋមន្រ្តី Modi និង​គណបក្ស​សម្ព័ន្ធមិត្ត​របស់​លោក​ រួមគ្នាសរុបទទួលបាន​អាសនៈយ៉ាងតិច២៩២ ក្នុងចំណោម​អាសនៈសរុប៥៤៣។ យ៉ាងណា បើរាប់តែគណបក្សជាតិនិយមហិណ្ឌូ BJP របស់លោក Modi ទទួលបានសម្លេងត្រឹមចំនួន ២៤០អសនៈប៉ុណ្ណោះ ពោលគឺតិចជាងកំណត់ត្រា ៣០៣អសនៈអំឡុងការបោះឆ្នោតកាលពីឆ្នាំ២០១៩ ។

ទោះបីជាការគាំទ្រមានការថមថយក៏ដោយ លោក Modi បានសន្យាថា នឹងធ្វើឲ្យបានល្អដើម្បីប្រែក្លាយសេដ្ឋកិច្ចរបស់ឥណ្ឌា ពីចំណាត់ថ្នាក់ទីប្រាំនាពេលបច្ចុប្បន្ន ទៅជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីបីរបស់ពិភពលោក។ បន្ថែមពីនោះ លោកនឹងបន្តឆន្ទៈ ជំរុញការផលិតលើវិស័យការពារជាតិរបស់ឥណ្ឌា ជំរុញការងារយុវជន បង្កើនការនាំចេញ និងជួយកសិករជាដើម។

សូមជម្រាបដែរថា លោក Narendra Modi បច្ចុប្បន្នគឺជានាយករដ្ឋមន្ត្រីមួយរូប ដែលបន្តកាន់អំណាចយូរបំផុតក្នុងប្រវត្តិសាស្ត្រឥណ្ឌាលំដាប់ទីបី ពោលរូបលោកបានកាន់តំណែងមួយនេះអស់រយៈ ១០ឆ្នាំមកហើយ ខណៈលោក Indira Gandhi ជាប់លេខពីរដែលបានកាន់តំណែងរយៈពេល ១១ឆ្នាំ និងលោក Jawaharlal Nehru គឺជាអ្នកកាន់តំណែងបានយូរជាងគេបំផុតរហូតដល់ទៅ ១៦ឆ្នាំឯណោះ៕

The post លោក Narendra Modi ឈ្នះឆ្នោតក្លាយជានាយករដ្ឋមន្ត្រីឥណ្ឌា ៣អាណត្តិជាប់ៗគ្នា appeared first on .

ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលG20 ត្រៀមចាកចេញពីប្រទេស ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅហ្សាកាតា
នាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi នឹងធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំអាស៊ាន-ឥណ្ឌាលើកទី២០ និងកិច្ចប្រជុំកំពូលអាស៊ីខាងកើតលើកទី១៨ នៅទីក្រុងហ្សាកាតា នាថ្ងៃទី០៧ ខែកញ្ញា តាមរយៈការអញ្ជើញពីប្រធានាធិបតីឥណ្ឌូណេស៊ី លោក ចូកូ វីដូដូ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Aninews បានបង្ហាញថា ម្ចាស់ផ្ទះកិច្ចប្រជុំកំពូល G20 នឹងចាកចេញទៅឥណ្ឌូណេស៊ីនាល្ងាចថ្ងៃទី០៦ ខែកញ្ញា ហើយនឹងវិលមកទីក្រុងញូវដេលីវិញ នាយប់ថ្ងៃបន្ទាប់ ដើម្បីត្រៀមខ្លួនរៀបចំវេទិកាកិច្ចប្រជុំកំពូល G20 នាថ្ងៃទី០៩ ដល់ទី១០ ខែកញ្ញា។

សូមជម្រាបដែរថា កិច្ចប្រជុំកំពូលអាស៊ីខាងកើត នឹងផ្ដល់ឱកាសសម្រាប់ក្រុមមេដឹកនាំអាស៊ាន និងដៃគូសន្ទនា ៨ផ្សេងទៀត រួមទាំងឥណ្ឌាផង ដើម្បីផ្លាស់ប្ដូរមតិយោបល់គ្នា សម្រាប់បញ្ហានៅក្នុងតំបន់ ក៏ដូចជាបញ្ហាសកលលោក៕

The post ម្ចាស់ផ្ទះកិច្ចប្រជុំកំពូលG20 ត្រៀមចាកចេញពីប្រទេស ចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅហ្សាកាតា appeared first on .

ឥណ្ឌាសម្រេចបានកិច្ចព្រមព្រៀងយន្តហោះចម្បាំង តម្លៃពាន់លានដុល្លារជាមួយបារាំង
កាលពីថ្ងៃទី ១៣ ខែកក្កដានេះ រដ្ឋាភិបាលឥណ្ឌាបាន​ប្រកាសពី​កិច្ចព្រមព្រៀង​ថ្មីជាមួយ​នឹង​បារាំង ដែលមានតម្លៃរហូតដល់​រាប់សិបពាន់លានដុល្លារ ទាក់ទង​នឹង​ការ​ទិញយន្តហោះចម្បាំង។​

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា កិច្ចព្រមព្រៀងមួយនោះ ធ្វើ​ឡើងចំពេល​នាយករដ្ឋមន្ត្រីឥណ្ឌា Narendra Modi បំពេញទស្សនកិច្ចទៅកាន់​ទីក្រុងប៉ារីស​រយៈពេល ២ថ្ងៃ។

ដោយឡែក រដ្ឋមន្ត្រីការពារជាតិឥណ្ឌាវិញ​ក៏បាន​បង្ហើបដែរថា ឥណ្ឌា​មាន​បំណង​បញ្ជា​ទិញយន្តហោះចម្បាំង ២៦ គ្រឿង និង​នាវាមុជទឹក ៣គ្រឿងថែមទៀត ខណៈ​តម្លៃ និង​លក្ខខណ្ឌ​នានា​កំពុង​ស្ថិតក្នុងការ​ជជែកគ្នា​នៅឡើយ។

សូមជម្រាបដែរថា ឥណ្ឌាគឺជាម៉ូយដុំ​មួយ ដែលឧស្សាហ៍ទិញសព្វាវុធពីប្រទេសបារាំង ពោល​កាលពីឆ្នាំ ២០១៥ នាយករដ្ឋមន្ត្រី Modi ធ្លាប់​ប្រកាសម្ដងពី​កិច្ចព្រមព្រៀង​ទិញយន្តហោះចម្បាំង ៣៦គ្រឿង ដែលមានតម្លៃប្រមាណ ៤ពាន់លានអឺរ៉ូនាពេលនោះ៕

The post ឥណ្ឌាសម្រេចបានកិច្ចព្រមព្រៀងយន្តហោះចម្បាំង តម្លៃពាន់លានដុល្លារជាមួយបារាំង appeared first on .