Nicolas Maduro

ឈុតកីឡា Nike ដែលមេដឹកនាំវេណេស៊ុយអេឡា Maduro ពាក់អំឡុងពេលអាមេរិកចាប់ខ្លួន កំពុងលក់ដាច់ខ្លាំង
ការចាប់ខ្លួនរបស់ប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro កាលពីពេលថ្មីៗនេះ បានក្លាយជាការផ្សព្វផ្សាយពាណិជ្ជកម្មដ៏សំខាន់មួយ សម្រាប់ឈុតកីឡារបស់ក្រុមហ៊ុន Nike ដោយសារតែរូបថតមួយសន្លឹកដែលត្រូវបានបង្ហោះដោយប្រធានាធិបតីលោក ដូណាល់ ត្រាំ អំឡុងពេលបញ្ជូនខ្លួនលោក Maduro ទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

រូបភាពមួយសន្លឹកដែលមនុស្សរាប់លាននាក់នៅជុំវិញពិភពលោកកំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងនោះ គឺបង្ហាញពីលោក Maduro ដែលដៃកំពុងជាប់ខ្នោះ កាន់ដបទឹក អមជាមួយកាសបិទត្រចៀក និងភ្នែករបស់លោក ខណៈពេលកំពុងស្លៀកពាក់ឈុតកីឡាពណ៌ប្រផេះរបស់ក្រុមហ៊ុន Nike។

យ៉ាងណាមិញ ការស្វែងរកឈុតកីឡានេះ បានកើនឡើងយ៉ាងខ្លាំងនៅលើ Google ចាប់តាំងពីរូបថតរបស់លោក Maduro ត្រូវបានលេចឡើងនៅលើប្រព័ន្ធផ្សព្វផ្សាយនានាទូទាំងពិភពលោក ពោលគឺប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានបង្ហោះរូបភាពនេះ។

គួរឲ្យដឹងថា អាវ Hoodie របស់ឈុតកីឡានេះ ដែលមានតម្លៃប្រហែល ១៤០ដុល្លារ នៅទីផ្សារអាមេរិក និងប្រហែល ១២០អឺរ៉ូ នៅទីផ្សារអឺរ៉ុប បានក្លាយជាសម្លៀកបំពាក់លក់ដាច់បំផុត នៅលើហាងអនឡាញរបស់ Nike។

ជម្រាបជូនផងដែរថា លោក ត្រាំ បានបញ្ជាឲ្យបើកប្រតិបត្តិការយោធាពិសេសមួយ ដើម្បីចាប់ខ្លួនលោក Maduro បន្ទាប់ពីនោះលោក និងភរិយារបស់លោក គឺលោកស្រី Cilia Flores ត្រូវបាននាំខ្លួនទៅកាន់ទីក្រុងញូវយ៉កភ្លាមៗ ដែលជាកន្លែងពយកគេប្រឈមមុខទៅនឹងការចោទប្រកាន់ពីបទជួញដូរគ្រឿងញៀន៕​

The post ឈុតកីឡា Nike ដែលមេដឹកនាំវេណេស៊ុយអេឡា Maduro ពាក់អំឡុងពេលអាមេរិកចាប់ខ្លួន កំពុងលក់ដាច់ខ្លាំង appeared first on .

ស្វីស បង្កកទ្រព្យសម្បត្តិទាំងស្រុងរបស់មេដឹកនាំវេណេស៊ុយអេឡា លោក Maduro
រដ្ឋាភិបាលស្វីស កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តបង្កកទ្រព្យសម្បត្តិទាំងអស់របស់លោក Nicolas Maduro និងអ្នកដែលជាប់ពាក់ព័ន្ធជាមួយរូបលោកផ្សេងទៀត នៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យោងតាមរដ្ឋាភិបាលរបស់ប្រទេសស្វីស បានប្រកាសកាលពីថ្ងៃទី៥ ខែមករាថា ៖” វិធានការបង្កកទ្រព្យសម្បត្តិរបស់លោក Maduro នឹងត្រូវចូលជាធរមានភ្លាមៗ ហើយនឹងនៅតែមានសុពលភាពរយៈពេលមួយឆ្នាំ រហូតដល់មានការជូនដំណឹងបន្ថែម”។ យ៉ាងណាក៏ដោយការសម្រេចចិត្តនេះ ហាក់មិនបានបញ្ជាក់ពីចំនួនទ្រព្យសម្បត្តិដែលត្រូវបានបង្កកនោះឡើយ។

មិនតែប៉ុណ្ណោះ រដ្ឋាភិបាលរបស់ប្រទេសស្វីស បាននិយាយទៀតថា ការសម្រេចចិត្តបង្កកទ្រព្យសម្បត្តិនេះត្រូវបានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីលោក Maduro ត្រូវបានចាប់ខ្លួននៅក្នុងការវាយឆ្មក់របស់សហរដ្ឋអាមេរិក នៅទីក្រុងការ៉ាកាស កាលពីថ្ងៃទី៣ ខែមករា ហើយត្រូវបាននាំខ្លួនទៅកាន់ទីក្រុងញូវយ៉កដើម្បីប្រឈមមុខទៅនឹងការកាត់ក្តីពីបទជួញដូរគ្រឿងញៀន។

លើសពីនេះ ដោយបានពិពណ៌នាអំពីស្ថានភាពបច្ចុប្បន្នថាមានភាពមិនស្ថិតស្ថេរ ប្រទេសស្វីសបានសង្កត់ធ្ងន់ថា ការសម្រេចចិត្តនេះមានគោលបំណង ធានាថាទ្រព្យសម្បត្តិដែលមានប្រភពដើមខុសច្បាប់គឺមិនត្រូវបានផ្ទេរចេញពីប្រទេសរបស់ខ្លួននោះឡើយ។

រដ្ឋាភិបាលទីក្រុង Bern បានពន្យល់ទៀតថា ចលនានេះមិនមែនជាហេតុផលនយោបាយទេ ប៉ុន្តែផ្ទុយទៅវិញពួកគេបានធ្វើសកម្មភាពដោយសារតែលោក Maduro បានបាត់បង់អំណាចយ៉ាងមានប្រសិទ្ធភាព ហើយប្រទេសវេណេស៊ុយអេឡាអាចនឹងប្តឹងដើម្បី ទាមទារយកទ្រព្យសម្បត្តិទាំងនោះមកវិញ៕​

The post ស្វីស បង្កកទ្រព្យសម្បត្តិទាំងស្រុងរបស់មេដឹកនាំវេណេស៊ុយអេឡា លោក Maduro appeared first on .