Nippon Paint

ក្រុមហ៊ុនថ្នាំលាបខ្នាតយក្ស Dulux យល់ព្រមលក់អាជីវកម្មនៅអាស៊ីអាគ្នេយ៍ឲ្យ Nippon Paint ក្នុងតម្លៃជាង ១,៣ពាន់លានដុល្លារ
ក្រុមហ៊ុន AkzoNobel ដែលជាក្រុមហ៊ុនផលិតថ្នាំលាបម៉ាក Dulux បានឲ្យដឹងនៅថ្ងៃទី៥ ខែតុលាថា ខ្លួនបានព្រមព្រៀងលក់អាជីវកម្មថ្នាំលាបនៅតំបន់អាស៊ីអាគ្នេយ៍ ទៅឱ្យក្រុមហ៊ុន Nippon Paint ក្នុងតម្លៃ ១,៣៥ពាន់លានដុល្លារ ដែលជាការរុះរើអាជីវកម្មថ្នាំលាបរបស់ខ្លួនឡើងវិញនៅតំបន់អាស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុនផលិតថ្នាំលាបខ្នាតយក្សរបស់ហូឡង់មួយនេះ បានបញ្ជាក់ថា ការលក់នេះគ្របដណ្តប់លើប្រតិបត្តិការថ្នាំលាបលម្អនៅក្នុងប្រទេសវៀតណាម ឥណ្ឌូណេស៊ី ម៉ាឡេស៊ី ថៃ សិង្ហបុរី ប៉ាពូញូវហ្គីណេ និងអូស្ត្រាលី ដោយរំពឹងថានឹងទទួលបានសាច់ប្រាក់សុទ្ធប្រមាណ ១ពាន់លានដុល្លារ បន្ទាប់ពីការបង់ពន្ធ និងការទូទាត់ជូនដៃគូភាគហ៊ុនភាគតិច។

កន្លងមក ក្រុមហ៊ុនផលិតថ្នាំលាប Dulux ធ្លាប់បានលក់ប្រតិបត្តិការថ្នាំលាបលម្អរបស់ខ្លួននៅប្រទេសឥណ្ឌា ក្នុងតម្លៃ ១,៦ពាន់លានដុល្លារ និងប៉ាគីស្ថាន ក្នុងតម្លៃ ៥០លានអឺរ៉ូ ផងដែរ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនហូឡង់នេះបានបញ្ជាក់កាលពីខែកក្កដាថា ដំបូងឡើយក្រុមហ៊ុន Nippon Paint បានដាក់សំណើជាច្រើនលើកដើម្បីទិញយកក្រុមហ៊ុន AkzoNobel ទាំងមូល ដោយវាយតម្លៃអាជីវកម្មនេះក្នុងទំហំទឹកប្រាក់ប្រមាណ ៧,៥ពាន់លានអឺរ៉ូ (៨,៤៤ពាន់លានដុល្លារ)។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមសារពត៌មាន Financial Times ដែលបានរាយការណ៍ពីកិច្ចព្រមព្រៀងនៅអាស៊ីអាគ្នេយ៍នេះមុនគេ បានឱ្យដឹងថា AkzoNobel នៅមិនទាន់មានផែនការលក់ទ្រព្យសកម្មបន្ថែមទៀតពីអាជីវកម្មនេះទេ ស្របពេល Nippon Paint នៅតែមានបំណងចង់បានកិច្ចព្រមព្រៀងធំជាងនេះ ដើម្បីគ្រប់គ្រងអាជីវកម្មថ្នាំលាបសកល៕​

The post ក្រុមហ៊ុនថ្នាំលាបខ្នាតយក្ស Dulux យល់ព្រមលក់អាជីវកម្មនៅអាស៊ីអាគ្នេយ៍ឲ្យ Nippon Paint ក្នុងតម្លៃជាង ១,៣ពាន់លានដុល្លារ appeared first on .

មហាសេដ្ឋីក្រុមហ៊ុនថ្នាំលាប Nippon Paint ទទួលមរណភាព ក្នុងវ័យ ៩៨ឆ្នាំ
អ្នកមានដាច់គេរបស់សិង្ហបុរី និងជាមហាសេដ្ឋីក្រុមហ៊ុនថ្នាំលាបដ៏ល្បីឈ្មោះ Nippon Paint លោក Goh Cheng Liang បានទទួលមរណភាពហើយ នៅក្នុងវ័យ ៩៨ឆ្នាំ កាលពីថ្ងៃអង្គារ ទី១១ ខែសីហា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Nippon Paint បានបញ្ជាក់ថា ៖”​ ស្ថាបនិកនៃ Wuthelam Group និងជាសប្បុរសជនជាទីគោរព លោក Goh បានទទួលមរណភាពហើយ ដោយមានការជួបជុំជាមួយក្រុមគ្រួសាររបស់គាត់”។

កើតនៅក្នុងឆ្នាំ១៩២៧ លោក Goh បានធំធាត់ឡើងជាមួយឪពុកម្តាយ និងបងប្អូនបួននាក់របស់លោក នៅហាងមួយស្ថិតលើផ្លូវ River Valley ក្នុងប្រទេសសិង្ហបុរី ហើយបានកសាងអាជីពរបស់ខ្លួន នៅក្នុងឧស្សាហកម្មថ្នាំលាប និងអភិវឌ្ឍន៍អចលនទ្រព្យ។

លោក Goh បានបង្កើតក្រុមហ៊ុនថ្នាំលាបមួយឈ្មោះថា Pigeon Brand ក្នុងឆ្នាំ១៩៤៩ ហើយក្រោយមកបានបង្កើតភាពជាដៃគូជាមួយ Nippon Paint ដែលជាក្រុមហ៊ុនផលិតថ្នាំលាបធំជាងគេទីបួនរបស់ពិភពលោក។ នៅឆ្នាំ១៩៦២ ក្រុមហ៊ុនរបស់លោក បានក្លាយជាអ្នកចែកចាយដ៏ធំបំផុតរបស់ក្រុមហ៊ុនថ្នាំលាបជប៉ុន នៅសិង្ហបុរី។

ជម្រាបជូនផងដែរថា​ បច្ចុប្បន្ន លោក Goh កាន់កាប់ជិត ៦០% នៃ Nippon Paint Holdings តាមរយៈក្រុមហ៊ុន Wuthelam Group របស់ខ្លួន។ ហើយតាមការចុះផ្សាយពី Forbes លោក Goh មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣ពាន់លានដុល្លារ៕​

The post មហាសេដ្ឋីក្រុមហ៊ុនថ្នាំលាប Nippon Paint ទទួលមរណភាព ក្នុងវ័យ ៩៨ឆ្នាំ appeared first on .