មហាសេដ្ឋីក្រុមហ៊ុនថ្នាំលាប Nippon Paint ទទួលមរណភាព ក្នុងវ័យ ៩៨ឆ្នាំ

អន្តរជាតិ

អ្នកមានដាច់គេរបស់សិង្ហបុរី និងជាមហាសេដ្ឋីក្រុមហ៊ុនថ្នាំលាបដ៏ល្បីឈ្មោះ Nippon Paint លោក Goh Cheng Liang បានទទួលមរណភាពហើយ នៅក្នុងវ័យ ៩៨ឆ្នាំ កាលពីថ្ងៃអង្គារ ទី១១ ខែសីហា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុន Nippon Paint បានបញ្ជាក់ថា ៖”​ ស្ថាបនិកនៃ Wuthelam Group និងជាសប្បុរសជនជាទីគោរព លោក Goh បានទទួលមរណភាពហើយ ដោយមានការជួបជុំជាមួយក្រុមគ្រួសាររបស់គាត់”។

កើតនៅក្នុងឆ្នាំ១៩២៧ លោក Goh បានធំធាត់ឡើងជាមួយឪពុកម្តាយ និងបងប្អូនបួននាក់របស់លោក នៅហាងមួយស្ថិតលើផ្លូវ River Valley ក្នុងប្រទេសសិង្ហបុរី ហើយបានកសាងអាជីពរបស់ខ្លួន នៅក្នុងឧស្សាហកម្មថ្នាំលាប និងអភិវឌ្ឍន៍អចលនទ្រព្យ។

លោក Goh បានបង្កើតក្រុមហ៊ុនថ្នាំលាបមួយឈ្មោះថា Pigeon Brand ក្នុងឆ្នាំ១៩៤៩ ហើយក្រោយមកបានបង្កើតភាពជាដៃគូជាមួយ Nippon Paint ដែលជាក្រុមហ៊ុនផលិតថ្នាំលាបធំជាងគេទីបួនរបស់ពិភពលោក។ នៅឆ្នាំ១៩៦២ ក្រុមហ៊ុនរបស់លោក បានក្លាយជាអ្នកចែកចាយដ៏ធំបំផុតរបស់ក្រុមហ៊ុនថ្នាំលាបជប៉ុន នៅសិង្ហបុរី។

ជម្រាបជូនផងដែរថា​ បច្ចុប្បន្ន លោក Goh កាន់កាប់ជិត ៦០% នៃ Nippon Paint Holdings តាមរយៈក្រុមហ៊ុន Wuthelam Group របស់ខ្លួន។ ហើយតាមការចុះផ្សាយពី Forbes លោក Goh មានទ្រព្យសម្បត្តិសរុបប្រមាណ ១៣ពាន់លានដុល្លារ៕​