Porsche

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Porsche គ្រោងបោះទុនសាងសង់អគារខុនដូដំបូងគេក្នុងតំបន់អាស៊ី នៅទីក្រុងបាងកក
ក្រុមហ៊ុនផលិតរថយន្តលំដាប់កំពូលរបស់អាល្លឺម៉ង់ Porsche កំពុងចាប់ដៃគូសហការគ្នាជាមួយក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យក្នុងស្រុករបស់ប្រទេសថៃ ដើម្បីសាងសង់ខុនដែលមានតម្លៃរហូតដល់ ៤០លានដុល្លារ ក្នុងមួយយូនីត នៅទីក្រុងបាងកក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។​

Porsche Design ដែលជាបុត្រសម្ព័ន្ធមួយរបស់ក្រុមហ៊ុនមេ Porsche កំពុងសហការគ្នាជាមួយក្រុមហ៊ុន Anada Development របស់ប្រទេសថៃ ដើម្បីសាងសង់អគារខុនដូរកម្ពស់ ២១ ជាន់ ហើយនឹងត្រូវដាក់លក់ក្នុងតម្លៃចន្លោះពី ១៥ទៅ ៤០លានដុល្លារ ក្នុងមួយយូនីត។

គួរឲ្យដឹងផងដែរថា អគារខុនដូថ្មីនេះ នឹងត្រូវបញ្ចប់ការសាងសង់ទាំងស្រុងនៅឆ្នាំ២០២៨ ដោយវានឹងក្លាយជាអគាររបស់ក្រុមហ៊ុន Porsche Design ដំបូងគេបង្អស់នៅក្នុងតំបន់អាស៊ី។ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សអាល្លឺម៉ង់មួយនេះ ក៏មានគម្រោងអភិវឌ្ឍអចលនទ្រព្យនៅក្នុងទឹកដីសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ផងដែរ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន Porsche Design បានសម្លឹងឃើញពីឱកាសទីផ្សារខុនដូដ៏រីកចម្រើនរបស់ប្រទេសថៃ ប៉ុន្តែទោះជាយ៉ាងណាតម្លៃនៅតែត្រូវបានចាត់ទុកថាមានការប្រកួតប្រជែងខ្លាំងជាង បើធៀបទៅនឹងគូប្រជែងក្នុងតំបន់។

ទន្ទឹមនឹងនេះ យោងតាមទីភ្នាក់ងារប្រឹក្សាអចលនទ្រព្យរបស់ប្រទេសថៃ បាននិយាយថា ជនបរទេសបានទិញ ៣៣% នៃខុនដូប្រណីតៗសរុបនៅប្រទេសថៃ ក្នុងឆមាសទីមួយឆ្នាំនេះ ពោលគឺបានកើនឡើងពី ២៥% ដែលត្រូវបានកត់ត្រាក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕

The post ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្ស Porsche គ្រោងបោះទុនសាងសង់អគារខុនដូដំបូងគេក្នុងតំបន់អាស៊ី នៅទីក្រុងបាងកក appeared first on .

ក្រុមហ៊ុន Porsche បង្ហាញការលក់រថយន្តនៅប្រទេសចិន ធ្លាក់ចុះនៅរយៈពេល ៩ខែមកនេះ
ក្រុមហ៊ុនផលិតរថយន្តប្រណីតរបស់ប្រទេសអាល្លឺម៉ង់ នៅថ្ងៃទី១១ ខែតុលា បានបង្ហាញពីការធ្លាក់ចុះនៃការលក់រថយន្តរបស់ខ្លួនចំនួន២៩% ក្នុងទីផ្សារប្រទេសចិន ដូចទៅនឹងការលក់របស់ក្រុមហ៊ុនល្បីៗផ្សេងទៀតរួមមាន BMW, Mercedes ដែលមានការធ្លាក់ចុះដូចគ្នា។ នេះបើតា​​មការចុះផ្សាយពីសារព័ត៌មានធំៗជាច្រើន។

រយៈពេល ៩ខែពោលពីខែមករា ដល់ខែកញ្ញា នៅទីផ្សារប្រទេសចិន ក្រុមហ៊ុន Porsche បានចែកចាយរថយន្តរបស់ខ្លួនបានចំនួនជាង ៤៣ ០០០គ្រឿងដោយធ្លាក់ចុះចំនួន២៩% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ស្របពេលការលក់នៅអឺរ៉ុប (មិនរាប់បញ្ចូលអាល្លឺម៉ង់) ក្រុមហ៊ុនបានចែកចាយរថយន្តចំនួនជាង ៥២ ០០០គ្រឿងធ្លាក់ចុះ១% ហើយបើរាប់ត្រឹមតែការលក់ក្នុងប្រទេសអាល្លឺម៉ង់តែមួយនោះ គឺមានចំនួនជិត ២៧ ០០០គ្រឿងកើនឡើង៨% ។

ដោយឡែក បើសរុបនៃការលក់ទូទាំងពិភពលោក នៅរយៈពេលពីខែមករា ដល់ខែកញ្ញាឆ្នាំ២០២៤ ក្រុមហ៊ុនផលិតរថយន្តយក្សរបស់អាល្លឺម៉ង់មួយនេះ បានចែកចាយរថយន្តជាង ២២៦ ០០០គ្រឿង ដោយធ្លាក់ចុះ៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ។

គួរឲ្យដឹងដែរថា ចិនជាទីផ្សាររថយន្តដ៏ធំបំផុតមួយនៅលើពិភពលោកផងដែរ តែបែរជាមានការធ្លាក់ចុះការលក់រថយន្តរបស់ Porsche ដល់ទៅ២៩% ខណៈសារព័ត៌មាន Reuters បានឲ្យដឹងថា អតិថិជនចិនស្ទាក់ស្ទើរលើការចាយប្រាក់ទិញរបស់ប្រណីត ក៏ដោយហេតុថា សេដ្ឋកិច្ចចិនមានភាពធ្លាក់ចុះ បន្ទាប់ពីជាប់គាំងក្នុងវិបត្តិអចលនទ្រព្យក្នុងប្រទេស៕

The post ក្រុមហ៊ុន Porsche បង្ហាញការលក់រថយន្តនៅប្រទេសចិន ធ្លាក់ចុះនៅរយៈពេល ៩ខែមកនេះ appeared first on .

ក្រុមហ៊ុនលក់រថយន្តទំនើប៣បានបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកំពុងបង្ករក្តីបារម្ភដល់វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា
គិតត្រឹមដើមខែមេសាឆ្នំា២០២៣នេះមានក្រុមហ៊ុននាំចូលរថយន្តទំនើបៗចំនួន៣ក្រុមហ៊ុនបានប្រកាសបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួននៅកម្ពុជាដោយសារពុំអាចប្រកួតប្រជែងទីផ្សារបាន។ការបញ្ឈប់ប្រតិបត្តិការរបស់ក្រុមហ៊ុនទំាង៣នេះក៏បាននិងកំពុងបង្ករក្តីបារម្ភផងដែរទៅដល់វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។

សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា ថ្មីៗនេះបានសម្តែងការសោកស្តាយក្រោយពេលក្រុមហ៊ុន Precision Car Cambodia ដែលជាសមាជិករបស់សហព័ន្ធនិងជាក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយផ្តាច់មុខរថយន្តម៉ាក Porsche ក្នុងប្រទេសកម្ពុជាពុំអាចបន្តដំណើរការអាជីវកម្មរបស់ខ្លួនបន្តទៀតនៅក្នុងប្រទេសកម្ពុជា។

បើតាមសហព័ន្ធឧស្សាហកម្មយានយន្តគូសបញ្ជាក់ថា «នេះជាក្រុមហ៊ុនរថយន្តប្រណីតទី៣ ដែលបានប្រកាសបញ្ឈប់ការចែកចាយរថយន្តប្រណីតក្នុងប្រទេសកម្ពុជា បន្ទាប់ពីក្រុមហ៊ុន Mercedes Benz និង ក្រុមហ៊ុន Audi បានប្រកាសបញ្ឈប់ប្រតិបត្តិការអាជីវកម្មរៀងៗខ្លួន កាលពីចុងឆ្នាំ ២០២២ និង ចុងខែកុម្ភៈ ឆ្នាំ២០២៣ កន្លងមកនេះ ដោយពុំអាចមានលទ្ធភាពប្រកួតប្រជែងក្នុងទីផ្សារប្រទេសកម្ពុជាបាន»។

ក្នុងនាមសហព័ន្ធ ដែលជាតំណាងក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយក្នុងប្រទេសកម្ពុជា បាននឹងកំពុងស្វែងរកដំណោះស្រាយជាមួយក្រសួងសាម៉ីក៏ប៉ុន្តែនៅពុំទាន់មានដំណោះស្រាយសមស្របណាមួយជូនដល់សមាជិករបស់សហព័ន្ធដែលកំពុងជួបប្រទះនឹងបញ្ហាដូចគ្នានេះ ដែលនឹងអាចឈានដល់ការបិទក្រុមហ៊ុនជាបន្តបន្ទាប់នាពេលខាងមុខ។

អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបានឱ្យដឹងថាបញ្ហានេះយើងគួរបារម្ភទំាងអស់គ្នាដែរ ហើយបញ្ហាមិនមែនដោយសារតែរថយន្តទំាងអស់នោះលក់មិនបាននោះទេ គឺលក់បានមួយចំនួន ហើយរថយន្តទំាងនោះមានវត្តមាននៅក្នុងស្រុកខ្មែរ។

លោក ងន សាំង អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាបញ្ជាក់ថា «ប៉ុន្តែអ្វីដែលសំខាន់ក្រុមហ៊ុនដែលមកវិនិយោគផ្ទាល់ទាក់ទងនិងខាងរថយន្តគាត់រកស៊ីអត់បានទេ ដោយសារតែតម្លៃរថយន្តដែលគាត់លក់វាថ្លៃជាងអ្នកលក់ខាងក្រៅ។ខាងក្រុមហ៊ុនលក់ថ្លៃជាងអ្នកខាងក្រៅនេះមិនមែនមានន័យថាគាត់យកចំណេញច្រើនជាងនោះទេគឺដោយសារការបង់ពន្ធចំណាយច្រើនជាង ព្រោះបារ៉ែនពន្ធរបស់កម្ពុជាវាមិនទាន់ត្រូវទៅតាមតម្លៃពិតប្រាកដដែលរថយន្តនោះនាំចូលមក»។

លោក ងន សំាង លើកជាឧទាហរណ៍ថារថយន្តមួយគ្រឿងយកចេញពីរោងចក្រមានតម្លៃ១០ម៉ឺនដុល្លារអាមេរិក ប៉ុន្តែបារ៉ែនពន្ធរបស់កម្ពុជាវានៅទាមជាងនេះ។ដូចនេះសម្រាប់ក្រុមហ៊ុនត្រូវបង់ពន្ធលើតម្លៃ១០ម៉ឺនដុល្លារអាមេរិក តែអ្នកខាងក្រៅគេនាំចូលមកគេបង់ពន្ធតិចជាងខាងក្រុមហ៊ុន ហេតុដូច្នេះធ្វើឱ្យការលក់មិនអាចប្រកួតប្រជែងឈ្នះគេទេ អ៊ីចឹងត្រូវការបិទទ្វា។ លោកបញ្ជាក់ថា «នេះគឺជាមូលហេតុចម្បងតែម្តងចំពោះការបិទទ្វារបស់ក្រុមហ៊ុនខាងលើ»។
បើយោងតាមអនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា នៅពេលកន្លងមករថយន្តទំាង៣ប្រភេទបើតាមការប៉ាន់ប្រមាណរបស់អនុប្រធានសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាថាក្នុងមួយឆ្នំាអាចលក់បានពី៤០០ទៅ៥០០គ្រឿង ហើយបច្ចុប្បន្នក្នុងនាមជាសហព័ន្ធឧស្សាហកម្មយានយន្ត កំពុងចរចារជាមួយខាងរាជរដ្ឋាភិបាលដែលជាដៃគូដែរ ដោយស្នើសុំឱ្យរាជរដ្ឋាភិបាលពិនិត្យតម្លៃរដ្ឋយន្តនោះឡើងវិញ។បានន័យថាបើក្រុមហ៊ុនមានសិទ្ធនាំចូលពិតប្រាកដត្រូវបង់ពន្ធ១ម៉ឺនដុល្លារអាមេរិក សូមឱ្យអ្នកដទៃដែលនាំចូលផ្សេងទៀតត្រូវបង់១ម៉ឺនដុល្លារអាមេរិកដូចគ្នាដើម្បីឱ្យមានតម្លាភាព។ បច្ចុប្បន្នសហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជាមានសមាជិកជាង២០ក្រុមហ៊ុនរាប់ចូលទំាងក្រុមហ៊ុនទំាងបីដែលបានបញ្ឈប់អាជីវកម្ម៕អត្ថបទ៖សារេត

The post ក្រុមហ៊ុនលក់រថយន្តទំនើប៣បានបញ្ឈប់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួនកំពុងបង្ករក្តីបារម្ភដល់វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា appeared first on .

ណែនាំឲ្យស្គាល់ក្រុមហ៊ុនផលិតរថយន្តរកចំណូលបានច្រើនបំផុតលើលោក សម្រាប់ឆ្នាំ ២០២២
ក្រុមហ៊ុន Tesla គឺជា​​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំជាងគេលើលោក បើ​ផ្អែក​តាម​មូលធន​របស់​ក្រុមហ៊ុន​យក្ស​មួយ​នេះ ប៉ុន្តែ​បើ​និយាយ​ពី​រឿង​រកប្រាក់ចំណូល​ប្រចាំឆ្នាំ​វិញ Tesla មិនមែន​ជា​អ្នករក​ប្រាក់​បាន​ច្រើនជាង​គេឡើយ។

យោងតាម​របាយការណ៍​ចុះផ្សាយ​ដោយ Testndrive បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ដែល​រកចំណូល​បាន​ច្រើន​បំផុត​ គិត​ត្រឹម​ខែឧសភា ២០២២ គឺ​ក្រុមហ៊ុន​ជប៉ុន Toyota ឯណោះ​ទេ ខណៈ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ Elon Musk ស្ថិតនៅលេខរៀង​ទី ៦។

ខាងក្រោម​នេះ​គឺជា​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ផលិត​រថយន្ត​ទាំង ១០ ដែល​រក​ចំណូល​បាន​ច្រើន​បំផុត​គិត​ត្រឹម​ខែឧសភា​ ២០២២ ផ្អែក​តាម​ទិន្នន័យ​ចុះផ្សាយ​ដោយ Testndrive៖

1/ Toyota រកចំណូល​បាន​ប្រហែល ៥៩,៤៧ ពាន់​លាន​ដុល្លារ

2/ Mercedes Benz រកចំណូល​បាន​ប្រហែល ៥៨,២ ពាន់​លាន​ដុល្លារ

3/ Volkswagen រកចំណូល​បាន​ប្រហែល ៤៧,០២ ពាន់​លាន​ដុល្លារ

4/ BMW រកចំណូល​បាន​ប្រហែល ៤០,៤៤ ពាន់​លាន​ដុល្លារ

5/ Porche រកចំណូល​បាន​ប្រហែល ៣៤,៣២ ពាន់​លាន​ដុល្លារ

6/ Tesla រកចំណូល​បាន​ប្រហែល ៣១,៩៨ ពាន់​លាន​ដុល្លារ

7/ Honda រកចំណូល​បាន​ប្រហែល ៣១,៣៦ ពាន់​លាន​ដុល្លារ

8/ Ford រកចំណូល​បាន​ប្រហែល ២២,៦៧ ពាន់​លាន​ដុល្លារ

9/ Volvo រកចំណូល​បាន​ប្រហែល ១៧,៧៥ ពាន់​លាន​ដុល្លារ

10/ Audi រកចំណូល​បាន​ប្រហែល ១៧,១៨ ពាន់​លាន​ដុល្លារ៕

The post ណែនាំឲ្យស្គាល់ក្រុមហ៊ុនផលិតរថយន្តរកចំណូលបានច្រើនបំផុតលើលោក សម្រាប់ឆ្នាំ ២០២២ appeared first on .

ក្រុមហ៊ុនឡានទំនើប Porsche ភ្នំពេញ ទទួលបានវិញ្ញាបនបត្រប្រភេទ “មាស” ពីពន្ធដារ ក្នុងការអនុលោមកាតព្វកិច្ចបង់ពន្ធយ៉ាងខ្ជាប់ខ្ជួន
ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ (ខេមបូឌា) លីមីធីត និងមជ្ឈមណ្ឌល Porsche ភ្នំពេញ ដែលបន្តទទួលបាននូវវិញ្ញាបនបត្រមាស ពី អគ្គនាយកដ្ឋានពន្ធដារនៃ​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់ជាការទទួលស្គាល់នូវសុចរិតភាពនិងការអនុលោមកាតព្វកិច្ចបង់ពន្ធយ៉ាងខ្ជាប់ខ្ជួនក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

ការទទួលបានកម្រិតអនុលោមភាពសារពើពន្ធប្រភេទ “មាស” របស់ ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ និង Porsche ភ្នំពេញ គឺមានសុពលភាពរយៈពេល ២ឆ្នាំ សម្រាប់ឆ្នាំជាប់ពន្ធពីឆ្នាំ២០២២ដល់ឆ្នាំ២០២៣។

ជាមួយគ្នានេះ ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ ក៏បន្តទទួលបានវិញ្ញាបនបត្រសមាជិកក្រុមធុរជនល្អបំផុត សម្រាប់ជាការទទួលស្គាល់នូវការប្តេជ្ញាចិត្តលើកកំពស់សុចរិតភាពនិងសុវត្ថិភាពខ្សែសង្វាក់ផ្គត់ផ្គង់​ ដែលមានសុពលភាពរយៈពេល ២ឆ្នាំ ពីអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាផងដែរ។

ក្រុមហ៊ុន ព្រីស៊ីហ្សិន ខាស៍ គឺជាក្រុមហ៊ុននាំចូល និងចែកចាយរថយន្ត Porsche ផ្លូវការ និងផ្តាច់មុខនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ ២០១៣មកម្លេះ។ ដោយឡែក មជ្ឈមណ្ឌល Porsche ភ្នំពេញ ដែលជាទីភ្នាក់ងារលក់រថយន្តPorsche ផ្តាច់មុខ និងតែមួយគត់នៅកម្ពុជា។

មជ្ឈមណ្ឌល Porsche ភ្នំពេញ ផ្តល់ជូនអតិថិជន នូវគ្រប់ម៉ូដែលនៃរថយន្តPorsche ព្រមទាំងការរចនាបន្ថែមទៅតាមចំណូលចិត្តអតិថិជន ដើម្បីអោយរថយន្តកាន់តែមានលក្ខណៈពិសេស។ លើសពីនេះទៅទៀត គ្រប់រថយន្តដែលមានលក់នៅមជ្ឈមណ្ឌល Porsche ភ្នំពេញ បានបំពាក់ជាមួយកញ្ចប់សេវាកម្មថែទាំ និងធានាពីរោងចក្ររយៈពេលរហូតទៅដល់ ៤ឆ្នាំ ដែលធ្វើអោយរថយន្ត Porsche កាន់តែមានភាពលេចធ្លោ និងពិសេសលើសពីរថយន្តផ្សេងទៀតដែលនាំចូលមកកម្ពុជា៕

The post ក្រុមហ៊ុនឡានទំនើប Porsche ភ្នំពេញ ទទួលបានវិញ្ញាបនបត្រប្រភេទ “មាស” ពីពន្ធដារ ក្នុងការអនុលោមកាតព្វកិច្ចបង់ពន្ធយ៉ាងខ្ជាប់ខ្ជួន appeared first on .