Prabowo Subianto

ឥណ្ឌូណេស៊ី ប្តេជ្ញាបិទរោងចក្រធ្យូងថ្មចោលទាំងអស់ ក្នុងរយ:ពេល ១៥ឆ្នាំខាងមុខ
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បាននិយាយថា រដ្ឋាភិបាលរបស់លោកគ្រោងនឹងបិទរោងចក្រធ្យូងថ្មនៅក្នុងប្រទេសចោលទាំងអស់ ក្នុងរយ:ពេល ១៥ឆ្នាំខាងមុខ និងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ។ នេះបើតាមចុះផ្សាយពីសារព័ត៌មាន Asia Financial។

យោងតាមរបាយការណ៍ពីសារព័ត៌មាន Associated Press ដែលបានដកស្រង់សម្តីរបស់លោក Subianto ក្នុងអំឡុងកិច្ចប្រជុំកំពូល G20 នៅក្នុងប្រទេសប្រេស៊ីល នាពេលថ្មីៗនេះ បាននិយាយថា៖ “ប្រទេសឥណ្ឌូណេស៊ីសម្បូរទៅដោយធនធានរ៉ែក្នុងដីជាច្រើន ហើយយើងគ្រោងនឹងបិទរោងចក្រថាមពលដែលប្រើដោយធ្យូងថ្ម និងឥន្ធនៈហ្វូស៊ីលទាំងអស់ក្នុងរយៈពេល ១៥ឆ្នាំខាងមុខ។ ផែនការរបស់យើងនេះ ក៏នឹងរួមបញ្ចូលទាំងការកសាងសមត្ថភាពប្រើប្រាស់ថាមពលកកើតឡើងវិញ ឲ្យលើសពីចំនួន ៧៥ជីហ្គាវ៉ាត់ ក្នុងពេលបច្ចុប្បន្ន ផងដែរ”។

ទន្ទឹមនឹងនេះ លោក Subianto មានសុទិដ្ឋិនិយមថាប្រទេសឥណ្ឌូណេស៊ី នឹងសម្រេចបាននូវការបំភាយឧស្ម័នកាបូនកម្រិតសូន្យ នៅត្រឹមឆ្នាំ២០៥០ ពោលគឺលឿនជាង ១០ឆ្នាំ បើធៀបទៅនឹងការប្តេជ្ញាចិត្តពីមុនរបស់រដ្ឋាភិបាលទីក្រុងហ្សាកាតា។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញខាងផ្នែកថាមពល និងសកម្មជនបរិស្ថាន នៅតែមានការងឿងឆ្ងល់ជុំវិញការសម្រេចបាននូវគោលដៅដ៏ធំនេះ ព្រោះថាឥណ្ឌូណេស៊ី គឺជាប្រទេសមួយក្នុងចំណោមអ្នកប្រើប្រាស់ធ្យូងថ្មធំជាងគេរបស់ពិភពលោក ជាមួយនឹងរោងចក្រថាមពលធ្យូងថ្មសរុបជាង ២៥០ ហើយកំពុងត្រូវបានសាងសង់ និងដំណើរការនៅក្នុងសួនឧស្សាហកម្មសំខាន់ៗរបស់ខ្លួន។

ជម្រាបជូនថា ក្នុងឆ្នាំ២០២២ វិស័យថាមពលរបស់ប្រទេសឥណ្ឌូណេស៊ី បានបញ្ចេញកាបូនឌីអុកស៊ីតជាង ៦៥០ លានតោន ដែលឲ្យប្រទេសនេះ ក្លាយជាអ្នកបញ្ចេញឧស្ម័ន CO2 ខ្ពស់បំផុតទីប្រាំពីររបស់ពិភពលោក។ នេះបើយោងតាមរបាយការណ៍ពីទីភ្នាក់ងារថាមពលអន្តរជាតិ៕

The post ឥណ្ឌូណេស៊ី ប្តេជ្ញាបិទរោងចក្រធ្យូងថ្មចោលទាំងអស់ ក្នុងរយ:ពេល ១៥ឆ្នាំខាងមុខ appeared first on .

អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី ស្កាត់ជួបនាយករដ្ឋមន្ត្រីជប៉ុន ពិភាក្សារឿងសំខាន់ពីរយ៉ាង
បន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសចិនកាលពីពេលថ្មីៗ នាថ្ងៃទី៣ ខែមេសា ប្រធានាធិបតីទើបជាប់ឆ្នោតថ្មីថ្មោងលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) ក៏បានធ្វើដំណើរឆ្ពោះទៅកាន់ប្រទេសជប៉ុនបន្តទៀត ដោយបានបង្ហើបប្រាប់ទៅកាន់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា (Fumio Kishida) ថាឥណ្ឌូណេស៊ី និងជប៉ុនចង់ធ្វើយ៉ាងណាឲ្យកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខ និងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅជាងមុនថែមទៀត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន West Observer បានបង្ហាញថា ក្នុងជំនួបនោះ លោក ស៊ូប៊ីយ៉ាន់តូ បានបង្ហាញពីបំណងចង់ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកសន្តិសុខជាមួយប្រទេសជប៉ុន ជាពិសេសលើវិស័យសន្តិសុខដែនសមុទ្រ និងការប្រឆាំងភេរវកម្ម។ មេដឹកនាំទាំងពីរក៏បានពិភាក្សាស្តីពីសក្តានុពល សម្រាប់បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ រួមទាំងលទ្ធភាពនៃសមយុទ្ធយោធារួមគ្នា និងការផ្លាស់ប្តូរបុគ្គលិកគ្នាទៅវិញទៅមកផងដែរ។

ម្យ៉ាងវិញទៀត ពាក់ព័ន្ធនឹងវិស័យសេដ្ឋកិច្ចលោក ស៊ូប៊ីយ៉ាន់តូ ក៏បានលើកឡើងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលឥណ្ឌូណេស៊ី ក្នុងការទាក់ទាញការវិនិយោគពីបរទេស និងការពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចជាមួយប្រទេសជប៉ុន។ លោកបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវិនិយោគរបស់ជប៉ុននៅក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឥណ្ឌូនេស៊ី រួមទាំងការសាងសង់ផ្លូវថ្នល់ កំពង់ផែ និងផ្លូវដែកជាដើម។

ជាការឆ្លើយតបលោក គីស៊ីដា ក៏បានស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់លោក ស៊ូប៊ីយ៉ាន់តូ ក្នុងការពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរ និងបានសម្តែងនូវឆន្ទៈរបស់ប្រទេសជប៉ុន ចំពោះការគាំទ្រប្រទេសឥណ្ឌូនេស៊ីក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាសន្តិភាព និងស្ថិរភាពក្នុងតំបន់។

គួរជម្រាបថា លោក ស៊ូប៊ីយ៉ាន់តូ ដែលបច្ចុបន្នជារដ្ឋមន្ត្រីការពារជាតិ និងក៏ធ្លាប់ជាអតីតមេបញ្ជាការកងកម្លាំងពិសេសផងដែរនោះ នៅមិនទាន់កាន់តំណែងជាផ្លូវការនៅឡើយទេ ពោលលោកត្រូវស្បថចូលកាន់តំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ីជាផ្លូវការ បន្តពីរដ្ឋបាលដឹកនាំដោយលោក ចូកូ វីដូដូ នាខែតុលាខាងមុខជាមុនសិន៕

The post អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី ស្កាត់ជួបនាយករដ្ឋមន្ត្រីជប៉ុន ពិភាក្សារឿងសំខាន់ពីរយ៉ាង appeared first on .

អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី ស្កាត់ទៅជួបលោក ស៊ី ជិនពីង នៅប្រទេសចិន
កាលពីថ្ងៃទី១ ខែមេសា រដ្ឋមន្ត្រីការពារជាតិទើបជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ីថ្មីលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ព្រមទាំងបានសន្យាជាមួយលោក ស៊ី ជិនពីង ថានឹងបន្តទំនាក់ទំនងយ៉ាងស្និទ្ធស្នាល ឲ្យដូចទៅនឹងរដ្ឋាភិបាលដែលស្ថិតក្រោមការដឹកនាំរបស់លោក ចូកូ វីដូដូ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានលើកឡើងយ៉ាងដូច្នេះថា រដ្ឋាភិបាលថ្មីរបស់ឥណ្ឌូណេស៊ីនឹងជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ហើយជំរុញឲ្យមានលទ្ធផលបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកាត់បន្ថយភាពក្រីក្រ។

លើសពីនោះ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំចាត់ទុកប្រទេសចិនជាដៃគូដ៏សំខាន់មួយក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ខ្ញុំប្តេជ្ញាបំពេញនូវតម្រូវការផ្នែកយោធារបស់ប្រទេសឥណ្ឌូនេស៊ី ជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មការពារជាតិ និងបង្កើតការសន្ទនាប្រកបដោយផលិតភាពផងដែរ។

ជាមួយគ្នា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏បានលើកឡើងដែរថា ប្រទេសចិនចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌូណេស៊ី ជាទស្សនវិស័យយុទ្ធសាស្ត្រ និងរយៈពេលវែង ដោយនឹងត្រៀមខ្លួននៅក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជម្រៅ។

មិនត្រឹមតែប៉ុណ្ណោះ ទូរទស្សន៍ CCTV ក៏បានដកស្រង់សម្តីលោក ស៊ី ដែលបាននិយាយនៅក្នុងកិច្ចប្រជុំថា គន្លិះនៃសមិទ្ធិផលដ៏មានតម្លៃនៃទំនាក់ទំនងរវាងចិន និងឥណ្ឌូណេស៊ី គឺស្ថិតទៅលើការប្រកាន់ខ្ជាប់ស្វ័យភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផ្តល់ជំនួយឲ្យគ្នាទៅវិញទៅមក។

គួរជម្រាបផងដែរថា លោក ប្រាបូវ៉ូ ត្រូវបានឈ្នះឆ្នោតជាប់ជាប្រធានាធិបតីឥណ្ឌូណេស៊ីថ្មីតាំងតែពីខែកុម្ភៈមកម្លេះ ប៉ុន្តែលោកនៅមិនទាន់បានចូលកាន់តំណែងជាផ្លូវការនោះទេ ពោលលោកត្រូវរង់ចាំស្បថចូលកាន់តំណែងនាខែតុលាជាមុនសិន ខណៈបច្ចុបន្នមានលោក ចូកូ វីដូដូ ជាអ្នកកាន់តំណែងប្រធានាធិបតីបណ្តោះអាសន្នសិន៕

The post អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី ស្កាត់ទៅជួបលោក ស៊ី ជិនពីង នៅប្រទេសចិន appeared first on .

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Prabowo ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មីឥណ្ឌូណេស៊ី
គណ:កម្មាធិការរៀបចំការបោះឆ្នោតទូទៅរបស់ប្រទេសឥណ្ឌូណេស៊ី (KPU) កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅថ្មីៗនេះ បានប្រកាសជាផ្លូវការថារដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្ន លោក Prabowo Subianto បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិតីថ្មី ក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ VNA។

យោងតាមការរាប់សន្លឹកឆ្នោតជាផ្លូវការដែលចេញផ្សាយដោយ KPU បានបង្ហាញឲ្យដឹងថា បេក្ខភាពឈរឈ្មោះជាប្រធានាធិបតី និងអនុប្រធានាធិបតី លោក Prabowo និងដៃគូ គឺលោក Gibran Rakabuming Raka បានទទួលសម្លេងឆ្នោតគាំទ្រដាច់គេចំនួន ៩៦ ៣០៤ ៦៩១ សម្លេង ដោយឈ្នះទៅលើគូប្រជែង លោក Anie Baswedan និងលោក Muhaimin Iskandar ដែលទទួលបាន ៤០ ៩៧១ ៧២៦ សម្លេង និងលោក Ganjar Pranowo-Mahfud MD ដែលទទួលបានសម្លេងគាំទ្រ ២៧ ០៤១ ៥០៨ សម្លេង។

គួរឲ្យដឹងផងដែរថា ពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីជាប់ឆ្នោតថ្មី និងអនុប្រធានាធិបតីថ្មី ត្រូវបានគេគ្រោងទុកធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ។

ជម្រាបជូនទៀតផងដែរថា ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមរៀបចំការបោះឆ្នោតជាសកលឆ្នាំ២០២៤ របស់ខ្លួន នៅថ្ងៃទី១៤ ខែកុម្ភៈ ដោយជ្រើសរើសប្រធានាធិបតី អនុប្រធានាធិបតី ព្រមទាំងសមាជិកសភាថ្នាក់ជាតិ និងតំបន់៕

The post រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Prabowo ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មីឥណ្ឌូណេស៊ី appeared first on .

មកស្គាល់អនាគតប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក Prabowo Subianto
រដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ីលោក Prabowo Subianto កំពុងដើរលើវិថីឆ្ពោះទៅកក់កៅអីលោក Joko Widodo នៅក្នុងតំណែងជាប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី បន្ទាប់ពីលទ្ធផលនៃការរាប់សន្លឹកឆ្នោតក្រៅផ្លូវការបានបង្ហាញថា លោកបាននាំមុខគូប្រជែងដ៏ទៃ ក្នុងសំឡេងគាំទ្រដល់ទៅ៥៧,៨៩% ឯណោះ។

តើអនាគតប្រធានាធិបតីឥណ្ឌូណេស៊ីរូបនេះ គឺជានរណា?​

លោក Prabowo Subianto Djojohadikusumo កើតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ១៩៥១ ក្នុងទីក្រុងហ្សាកាតានៅគ្រួសារដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេស ដោយមានឪពុកឈ្មោះ Sumitro ជាអ្នកនយោបាយ ជាសេដ្ឋវិទូ និងក៏ធ្លាប់បានកាន់តំណែងជាច្រើនក្នុងជួរគណៈរដ្ឋមន្ត្រីក្រោមការដឹកនាំរបស់ប្រធានាធិបតី Sukarno និង Suharto ចន្លោះឆ្នាំ១៩៥០ និងឆ្នាំ១៩៧៨ ខណៈម្តាយរបស់លោកមានឈ្មោះថា Dora Maria Sigar និងមានបងប្អូនចំនួនបួននាក់ ដោយលោកជាកូនទីបីក្នុងគ្រួសារ និងមានជីតាឈ្មោះ Margono គឺជាស្ថាបនិកធនាគារដំបូងគេរបស់ប្រទេសគឺ Bank Negara Indonesia ហើយក៏ធ្លាប់ជាឧត្តមក្រុមប្រឹក្សាប្រធានាធិបតីផងដែរ។

នៅអំឡុងវ័យកុមារភាព Prabowo និងគ្រួសារបាននិរទេសខ្លួនទៅរស់នៅឯក្រៅប្រទេស ដោយសារតែឪពុករបស់លោកមានជាប់ពាក់ព័ន្ធនឹងចលនាបដិវត្តន៍ Revolutionary Government of the Republic of Indonesia (PRRI) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៥៨ ដើម្បីប្រឆាំងនឹងរដ្ឋាភិបាលលោក Sukarno ។ មិនត្រឹមតែប៉ុណ្ណោះ គ្រួសារមួយនេះបានផ្លាស់ទីលំនៅពីប្រទេសមួយទៅកាន់ប្រទេសមួយផ្សេងទៀត នៅចន្លោះឆ្នាំ១៩៦៦ និងឆ្នាំ១៩៦៨ ហើយបានរស់នៅឯទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស ហើយក៏ជាកន្លែងដែលលោកបានចូលរៀន និងបានបញ្ចប់ការសិក្សាពីសាលាអាមេរិកកាំងនៅទីក្រុងឡុងដ៍។ ហើយជាបន្តបន្ទាប់មក លោក Prabowo Subianto បានចុះឈ្មោះចូលរៀននៅបណ្ឌិតសភាយោធារបស់ប្រទេសឥណ្ឌូណេស៊ីនៅទីក្រុង Magelang ក្នុងឆ្នាំ១៩៧០ ព្រមទាំងបានបញ្ចប់ការសិក្សានៅក្នុងឆ្នាំ១៩៧៤ ។

ពីរឆ្នាំបន្ទាប់ពោលគឺនៅអំឡុងឆ្នាំ១៩៧៦ លោកបានបម្រើការនៅក្នុងកងកម្លាំងប្រដាប់អាវុធឥណ្ឌូណេស៊ី (ABRI) ហើយក្រោយមកបានកាន់តំណែងជាមេបញ្ជាការកងកម្លាំងពិសេសពីឆ្នាំ១៩៩៥ ដល់ឆ្នាំ១៩៩៨ និងមានតួនាទីជាមេបញ្ជាការនៃទីបញ្ជាការកងកម្លាំងយុទ្ធសាស្ត្រឥណ្ឌូណេស៊ីក្នុងឆ្នាំ១៩៩៨ ។ តែយ៉ាងណា នៅថ្ងៃទី២១ ខែឧសភា ឆ្នាំ១៩៩៨ ប្រធានាធិបតីទើបឡើងកាន់តំណែងថ្មី BJ Habibie បានទំលាក់លោក Prabowo ចេញពីតំណែងមេបញ្ជាការ។ ក្រោយមកទៀតលោកត្រូវបានគេចោទប្រកាន់ពីបទបកស្រាយខុស ក្នុងការចាប់ពង្រត់សកម្មជនប្រឆាំងរដ្ឋាភិបាលលោក Suharto ។ រូបលោក Prabowo ក៏ត្រូវបានគេបណ្តេញចេញពីវិស័យយោធា និងបាននិរទេសខ្លួនដោយស្ម័គ្រចិត្តទៅរស់នៅក្នុងប្រទេសហ្ស៊កដានី។

បន្ទាប់ពីដកដៃចេញពីរឿងនយោបាយ និងបានធ្វើមាតុភូមិនិវត្តន៍វិញលោក Prabowo មានក្រុមហ៊ុនធំមួយឈ្មោះថា Nusantara Group គ្រប់គ្រងលើក្រុមហ៊ុនបុត្រសម្ព័ន្ធចំនួន២៧ ទាំងក្នុងប្រទេស និងក្រៅប្រទេស ដោយរកស៊ីទៅលើឧស្ម័នធម្មជាតិ ប្រេង ធ្យូងថ្ម ចម្ការដូងប្រេង ក៏ដូចជាឧស្សាហកម្មនេសាទជាដើម។

គួរជម្រាបថា នៅក្នុងឆ្នាំ១៩៨៣ លោក Prabowo បានរៀបការជាមួយអតីតភរិយាគឺអ្នកស្រី Siti Hediati Hariyadi ដែលជាកូនស្រីបង្កើតរបស់អតីតប្រធានាធិបតីឥណ្ឌូណេស៊ីលោក Suharto ដោយអ្នកទាំងពីរបានបន្សល់នូវកូនប្រុសម្នាក់មានឈ្មោះថា Didit Hediprasetyo បច្ចុបន្នមានការងារជាអ្នករចនាម៉ូត ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ ម្យ៉ាងវិញទៀត លោក Prabowo ធ្លាប់បានចាញ់ការបោះឆ្នោតសកលដល់ទៅពីរលើករួចមកហើយ ពោលគឺនៅក្នុងឆ្នាំ២០១៤ និងឆ្នាំ២០១៩ តែយ៉ាងណាលោកបានក្លាយជារដ្ឋមន្ត្រីការពារជាតិឥណ្ឌូណេស៊ី ក្រោមការដឹកនាំរបស់លោក Jokowi dodo ក្នុងឆ្នាំ២០១៩ ខណៈឯការបោះឆ្នោតប្រជែងកៅអីប្រធានាធិបតីនៅឆ្នាំនេះវិញ លោកបានទទួលសន្លឹកឆ្នោតលើសគេលើសឯងចំនួន៥៧,៨៩% មានសង្ឃឹមជាអនាគតប្រធានាធិបតីឥណ្ឌូនេស៊ីថ្មី៕

The post មកស្គាល់អនាគតប្រធានាធិបតីឥណ្ឌូណេស៊ីថ្មី លោក Prabowo Subianto appeared first on .

បេក្ខភាពប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo ចាត់ទុកកូនប្រុសច្បងលោក Widodo ជាគូប្រជែងធំរបស់ខ្លួន
រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាបេក្ខភាពប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo Subianto កាលពីថ្ងៃអាទិត្យ ទី២២ ខែតុលា កន្លងទៅ បានប្រកាសថា កូនប្រុសច្បងរបស់ប្រធានាធិបតីបច្ចុប្បន្ន លោក Joko Widodo នឹងឈរឈ្មោះ ជាគូប្រជែងដ៏ធំបំផុតមួយ សម្រាប់ការបោះឆ្នោត ដែលនឹងត្រូវធ្វើឡើង នៅឆ្នាំក្រោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ការជ្រើសរើសយកលោក Gibran Rakabuming Raka ដែលបច្ចុប្បន្នមានវ័យ ៣៦ ឆ្នាំ​ ជាដៃគូប្រជែង អាចជាការជំរុញដ៏ធំមួយ សម្រាប់យុទ្ធនាការស្វែងរកសន្លឹងឆ្នោតរបស់ លោក Prabowo ដោយសារតែប្រជាប្រិយភាពរបស់លោក Widodo បើទោះបីជាមានការរិះគន់ជាច្រើន ជុំវិញការសម្រេចចិត្តរបស់តុលាការ ក្នុងការផ្លាស់ប្តូរលក្ខខណ្ឌតម្រូវមួយចំនួន ដើម្បីអាចឱ្យលោក Gibran ឈរឈ្មោះបានក៏ដោយ។

បន្ទាប់ពីកិច្ចប្រជុំគណបក្សរបស់លោក និងគណបក្សដែលជាដៃគូចម្រុះ លោក Prabowo បានប្រាប់សន្និសីទសារព័ត៌មានមួយថា មានកិច្ចព្រមព្រៀងពិសេសមួយ ដើម្បីអាចតែងតាំងលោកជាបេក្ខភាពប្រធានាធិបតី និងលោក Gibran Rakabuming Raka ជា​បេក្ខភាព​អនុប្រធានាធិបតី។

ជម្រាបជូនផងដែរថា ឥណ្ឌូនេស៊ី ជាប្រទេសប្រជាធិបតេយ្យធំជាងគេបំផុតទីបីរបស់ពិភពលោក ដែលនឹងរៀបចំការបោះឆ្នោតជ្រើសរើសប្រធានាធីបតី និងសភា ក្នុងពេលដំណាលគ្នា នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២៤ ខាងមុខ ដោយមានប្រជាជនជិត ២០៥ លាននាក់ ក្នុងចំណោមប្រជាជនសរុប ២៧០ លាននាក់ មានសិទ្ធិបោះឆ្នោត៕

The post បេក្ខភាពប្រធានាធិបតីឥណ្ឌូនេស៊ី លោក Prabowo ចាត់ទុកកូនប្រុសច្បងលោក Widodo ជាគូប្រជែងធំរបស់ខ្លួន appeared first on .