រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក Prabowo ឈ្នះឆ្នោតក្លាយជាប្រធានាធិបតីថ្មីឥណ្ឌូណេស៊ី

អន្តរជាតិ

គណ:កម្មាធិការរៀបចំការបោះឆ្នោតទូទៅរបស់ប្រទេសឥណ្ឌូណេស៊ី (KPU) កាលពីថ្ងៃទី២០ ខែមីនាកន្លងទៅថ្មីៗនេះ បានប្រកាសជាផ្លូវការថារដ្ឋមន្ត្រីក្រសួងការពារជាតិបច្ចុប្បន្ន លោក Prabowo Subianto បានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិតីថ្មី ក្នុងឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន​ VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការរាប់សន្លឹកឆ្នោតជាផ្លូវការដែលចេញផ្សាយដោយ KPU បានបង្ហាញឲ្យដឹងថា បេក្ខភាពឈរឈ្មោះជាប្រធានាធិបតី និងអនុប្រធានាធិបតី លោក Prabowo និងដៃគូ គឺលោក Gibran Rakabuming Raka បានទទួលសម្លេងឆ្នោតគាំទ្រដាច់គេចំនួន ៩៦ ៣០៤ ៦៩១ សម្លេង ដោយឈ្នះទៅលើគូប្រជែង លោក Anie Baswedan និងលោក Muhaimin Iskandar ដែលទទួលបាន ៤០ ៩៧១ ៧២៦ សម្លេង និងលោក Ganjar Pranowo-Mahfud MD ដែលទទួលបានសម្លេងគាំទ្រ ២៧ ០៤១ ៥០៨ សម្លេង។

គួរឲ្យដឹងផងដែរថា ពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីជាប់ឆ្នោតថ្មី និងអនុប្រធានាធិបតីថ្មី ត្រូវបានគេគ្រោងទុកធ្វើឡើងនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤ នេះ។

ជម្រាបជូនទៀតផងដែរថា ប្រទេសឥណ្ឌូនេស៊ី បានចាប់ផ្តើមរៀបចំការបោះឆ្នោតជាសកលឆ្នាំ២០២៤ របស់ខ្លួន នៅថ្ងៃទី១៤ ខែកុម្ភៈ ដោយជ្រើសរើសប្រធានាធិបតី អនុប្រធានាធិបតី ព្រមទាំងសមាជិកសភាថ្នាក់ជាតិ និងតំបន់៕