ថៃ អនុម័តផ្តល់កម្ចីជាង ២៧ លានដុល្លារ សាងសង់ផ្លូវមួយខ្សែតភ្ជាប់ត្រង់ ពីខេត្តសៀមរាប ទៅកាន់ប្រទេសថៃ

អន្តរជាតិ

យោងតាមអ្នកនាំពាក្យរងរបស់រដ្ឋាភិបាលថៃ លោកស្រី Traisuree Taisaranakul បាននិយាយថា គណ:រដ្ឋមន្ត្រីថៃ កាលពីថ្ងៃអង្គារ បានអនុម័តលើសំណើផ្តល់ប្រាក់កម្ចីដល់កម្ពុជា ក្នុងចំនួនទឹកប្រាក់ ៩៨៣ លានបាត ឬ ២៧,៣ លានដុល្លារ សម្រាប់ផ្តល់មូលនិធិលើគម្រោងសាងសង់ផ្លូវថ្មីមួយខ្សែ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី Traisuree បាននិយាយទៀតថា គម្រោងសាងសង់ផ្លូវល្បឿនលឿនមួយខ្សែនេះ គឺមានឈ្មោះថា NR67 ដែលនឹងត្រូវតភ្ចាប់ ពីខេត្តសៀមរាម ទៅកាន់ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រួចបន្តទៅកាន់ច្រកព្រំដែន ជាំស្រងាំ និងបន្តភ្ជាប់ទៅកាន់ខេត្តស៊ីសាកេត ប្រទេសថៃតែម្តង ។

អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ការិយាល័យថវិកាជាតិរបស់ថៃ នឹងផ្តល់ប្រាក់កម្ចីពាក់កណ្តាលចំនួន ៤៩១,៥ លានបាត ឬជាង ១២ លានដុល្លារ សម្រាប់អនុវត្តពីឆ្នាំ ២០២៤ ដល់ឆ្នាំ ២០២៦ ស្របពេលថវិកាដែលនៅសេសសល់ នឹងទទួលបានពីមូនិធិប្រាក់កម្ចី ក្រៅស្រុក ។

បន្ថែមពីនេះ រដ្ឋាភិបាលរបស់ប្រទេសថៃ បានដាក់លក្ខខណ្ឌថា កម្ពុជានឹងត្រូវទិញសម្ភារសំណង់យ៉ាងតិច ៥០% សម្រាប់គម្រោងពីប្រទេសថៃ ហើយក៏នឹងត្រូវជួលក្រុមហ៊ុនម៉ៅការរបស់ថៃ សម្រាប់សាងសង់គម្រោងមួយនេះផងដែរ ៕