PTT

ក្រុមហ៊ុនប្រេងថៃ PTT ថយចុះប្រាក់ចំណេញជិត ៤០% ក្នុងត្រីមាសទី២ ចំពេលតានតឹងជាមួយកម្ពុជា
ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់ប្រទេសថៃ PTT ថ្មីៗនេះ​ បានប្រកាសពីការធ្លាក់ចុះយ៉ាងគំហុគនៃប្រាក់ចំណេញរបស់ខ្លួន នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៥ នេះ ចំពេលកំពុងមានជម្លោះបិទព្រំដែនជាមួយកម្ពុជា។

យោងតាមការចុះផ្សាយពីសារព័ត៌មាន The Nation បានបង្ហាញឲ្យដឹងថា ប្រាក់ចំណេញសុទ្ធរបស់ PTT នៅត្រីមាសទី២ ឆ្នាំនេះ បានធ្លាក់ចុះ ៤០%​ មកនៅត្រឹម ២១,៥ពាន់លានបាត ធៀបទៅនឹងប្រាក់ចំណេញទទួលបាន ៣៥,៥លានបាត ក្នុងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុន បានបង្ហាញឲ្យដឹងទៀតថា មូលហេតុចម្បងនៃការធ្លាក់ចុះនេះ​ គឺដោយសារតែអាជីវកម្មស្នូលរបស់ខ្លួន ដូចជា សារធាតុគីមី និងការចម្រាញ់ បានបង្កើតប្រាក់ចំណូលតិចតួចប៉ុណ្ណោះ​ ស្របពេលអាជីវកម្មរុករក និងការផលិតប្រេងរបស់ខ្លួន បានមើលឃើញថាការលក់ធ្លាក់ចុះ និងមានតម្លៃទាប។

ទន្ទឹមជាមួយគ្នានេះ ការចំណាយរបស់ក្រុមហ៊ុនក៏មានកើនឡើងខ្ពស់ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនថាមពលថៃនេះ ហាក់មិនបានសន្មតថា ការធ្លាក់ចុះយ៉ាងខ្លាំងនៃប្រាក់ចំណូលរបស់ខ្លួន គឺបណ្តាលមកពីជម្លោះព្រំដែនជាមួយកម្ពុជា ឬយ៉ាងណានោះទេ។

ជម្រាបជូនផងដែរថា​ ក្នុងអំឡុងពេលកំពុងមានភាពតានតឹងខ្លាំងលើបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទទាំងស្រុង ពីប្រទេសថៃ ដែលជាវិធានការឆ្លើយតបទៅនឹងការគំរាមកំហែងពីរដ្ឋាភិបាលថៃ៕​

The post ក្រុមហ៊ុនប្រេងថៃ PTT ថយចុះប្រាក់ចំណេញជិត ៤០% ក្នុងត្រីមាសទី២ ចំពេលតានតឹងជាមួយកម្ពុជា appeared first on .

PTT អះអាងថាខ្លួននឹងបន្តឈរជើងរកស៊ីបន្តនៅកម្ពុជា ទោះបីជាកម្ពុជាសម្រេចផ្អាកនាំចូលប្រេង
ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់ប្រទេសថៃ PTT Oil and Retail Business (OR) បានអះអាងឲ្យដឹងថា ខ្លួននឹងនៅតែបន្តដំណើរការអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសកម្ពុជា បើទោះបីជាបច្ចុប្បន្នភាពតានឹងកម្ពុជា-ថៃ កំពុងកើនឡើងកម្តៅកាន់ខ្លាំង រហូតឈានដល់រដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការនាំចូលប្រេងទាំងស្រុងពីប្រទេសថៃក៏ដោយ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុន PTT នៅតែប្រកាន់ជំហររបស់ខ្លួន ក្នុងការបន្តបើកដំណើរការស្ថានីយ៍ចាក់សាំង និងអាជីវកម្មលក់រាយរបស់ខ្លួននៅកម្ពុជា ដោយនឹងបន្តតាមដានជម្លោះ និងរក្សាទិញដៅអាជីវកម្មរយ:ពេលវែងរបស់ខ្លួន នៅក្នុងប្រទេសជិតខាងមួយនេះ។

យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់ក្រុមហ៊ុន PTT បែបនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា កម្ពុជានឹងផ្អាកការនាំចូលប្រេងឥន្ធន: និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ គិតចាប់ពីម៉ោង ១២យប់ ថ្ងៃទី២៣ ខែមិថុនា តទៅ។

យ៉ាងណាមិញ បើតាមនាយកប្រតិបត្តិក្រុមហ៊ុន OR លោក Peekthong Thongyai បាននិយាយកាលពីខែមីនាឆ្នាំនេះថា ប្រទេសកម្ពុជា មានសក្ដានុពលដ៏សំខាន់ទាក់ទងនឹងកំណើនសេដ្ឋកិច្ច និងឱកាសអាជីវកម្ម ដោយសារតែក្រុមហ៊ុនបានធ្វើឲ្យកម្ពុជាក្លាយជាផ្ទះទី២ របស់ខ្លួន ក្រោមក្រុមហ៊ុនបុត្រសម្ព័ន្ធ PTT Cambodia Co។

គួរឲ្យដឹងថានៅក្នុងប្រទេសកម្ពុជា OR បើកដំណើរការស្ថានីយ៍ចាក់សាំង PTT ចំនួន ១៨៦ កន្លែង (ក្នុងចំណោមស្ថានីយ PTT សរុបចំនួន ២ ៧៦១) ហាងកាហ្វេ Amazon ចំនួន ២៥៤​កន្លែង​(ក្នុងចំណោមហាងកាហ្វេសរុបចំនួន ៤ ៨៩៨) និងហាងលក់រាយចំនួន ៧១ (ក្នុងចំណោមហាងសរុបចំនួន ២ ៤២១)។

ជម្រាបជូនថា កាលពីខែសីហា ឆ្នាំ២០២៤ ក្រុមហ៊ុន OR បានប្រកាសថា ខ្លួនគ្រោងនឹងចំណាយប្រាក់ចំនួន ១០០លានដុល្លារ ដើម្បីអភិវឌ្ឍឃ្លាំងប្រេងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីការវិនិយោគរួមគ្នារបស់ក្រុមហ៊ុននៅក្នុងសេវាកម្មចាក់ប្រេងតាមអាកាសយានដ្ឋាន នៅក្នុងប្រទេសកម្ពុជា។ ឃ្លាំង​ប្រេងនោះ ​គឺ​ដើម្បី​បម្រើ​ដល់​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ ក្រោយ​ការ​ងើបពីជំងឺកូវីដ-១៩៕

The post PTT អះអាងថាខ្លួននឹងបន្តឈរជើងរកស៊ីបន្តនៅកម្ពុជា ទោះបីជាកម្ពុជាសម្រេចផ្អាកនាំចូលប្រេង appeared first on .

ក្រុមហ៊ុនថាមពលថៃ PTT កំពុងស្ថិតក្នុងការពិភាក្សាជាមួយប្រទេសកាតា ជុំវិញការផ្គត់ផ្គង់ហ្គាសដ៏ធំមួយ
យោងតាមប្រភពមួយចំនួន បានប្រាប់ទៅកាន់សារព័ត៌មាន Reuters ក្នុងពេលថ្មីៗនេះថា ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់ថៃ PTT ដែលស្ថិតនៅក្រោមការគ្រប់គ្រងដោយរដ្ឋ កំពុងស្ថិតនៅក្នុងការពិភាក្សាកម្រិតខ្ពស់មួយ ដើម្បីបញ្ចប់កិច្ចព្រមព្រៀងផ្គត់ផ្គង់​ហ្គាស (LNG) រយ:ពេល ១៥ ឆ្នាំ ជាមួយប្រទេសកាតា ។

ប្រភពដដែលនេះ បានបង្ហាញឱ្យដឹងទៀតថា ក្រុមហ៊ុនប្រេង និងឧស្ម័នរបស់ប្រទេសថៃមួយនេះ កំពុងចរចាក្នុងការផ្គត់ផ្គង់ហ្គាស ១ ឬ ២ លានតោន ក្នុងមួយឆ្នាំ ខណ:នេះ អាចនឹងក្លាយជាកិច្ចព្រមព្រៀងដ៏ធំមួយរវាងប្រទេសនៅក្នុងតំបន់អាស៊ី សម្រាប់ការផ្គត់ផ្គង់រយ:ពេលដ៏វែងមួយ ។

គួរឱ្យដឹងថា កាតាគឺជាប្រទេសនាំចេញហ្គាស LNG ធំបំផុតមួយនៅក្នុងពិភពលោក ចំពេលការប្រកួតប្រជែងទៅលើការផ្គត់ផ្គង់ហ្គាស បានកើនឡើងចាប់តាំងពីមានសង្គ្រាមនៅអ៊ុយក្រែន កាលពីឆ្នាំមុន ជាពិសេសនៅពេលដែលប្រទេសនៅតំបន់អឺរ៉ុប ត្រូវការបរិមាណដ៏ច្រើន ដើម្បីជំនួសឧស្ម័នដែលបង្ហូរចេញពីប្រទេសរុស្ស៊ី ។

មិនតែប៉ុណ្ណោះ បើតាមអ្នកជំនាញពាណិជ្ជកម្ម បាននិយាយថា ក្រុមហ៊ុន PTT របស់ថៃ បាននិងកំពុងស្វែងរកប្រភពថ្មី ដើម្បីនាំចូលហ្គាសបន្ថែម នៅឆ្នាំនេះ រួមជាមួយនឹងក្រុមហ៊ុនផ្សេងទៀត នៅក្នុងទីផ្សារអាស៊ី បន្ទាប់ពីមើលឃើញតម្លៃឥន្ធន:ប្រភេទនេះ បានធ្លាក់ចុះយ៉ាងខ្លាំងពីកម្រិតខ្ពស់ កាលពីឆ្នាំមុន៕

The post ក្រុមហ៊ុនថាមពលថៃ PTT កំពុងស្ថិតក្នុងការពិភាក្សាជាមួយប្រទេសកាតា ជុំវិញការផ្គត់ផ្គង់ហ្គាសដ៏ធំមួយ appeared first on .

ក្រុមហ៊ុនថាមពលថៃ PTT គ្រោងបោះទុនវិនិយោគ ៩០០លានដុល្លារបន្ថែម ពង្រីកអាជីវកម្មខ្លួន
ក្រុមហ៊ុនលក់ប្រេង និងឧស្ម័នរាយ របស់ប្រទេសថៃ PTT Oil and Retail Business Pcl កាលពីថ្ងៃចន្ទកន្លងទៅ បានធ្វើការបង្ហាញប្រាប់ឱ្យដឹងថា ខ្លួនគ្រោងនឹងធ្វើការវិនិយោគទឹកប្រាកចំនួន ៩០០លានដុល្លារ នៅឆ្នាំនេះ ដើម្បីពង្រីកអាជីវកកម្មក្នុងស្រុក និងក្រៅប្រទេស។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA ។​

លោក Disthat Panyarachun នាយកប្រតិបត្តិរបស់ក្រុមហ៊ុនខាងលើ បាnនិយាយថា ប្រហែល ៤៥% នៃទឹកប្រាក់វិនិយោគ នឹងត្រូវបានប្រើប្រាស់ ដើម្បីធ្វើការពង្រីកអាជីវកម្មទៅលើខ្សែសង្វាក់ហាងកាហ្វេ Amazon និងខ្សែសង្វាក់មាន់បំពង Texas Chicken ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន PTT Oil and Retail ដែលជាបុត្រសម្ព័ន្ធមួយនៃក្រុមហ៊ុនថាមពលដ៏ធំគ្រប់គ្រងដោយរដ្ឋ PTT Pcl បាននិយាយទៀតថា ២២% នៃទឹកប្រាក់វិនិយោគផ្សេងទៀត នឹងត្រូវយកទៅប្រើប្រាស់ ដើម្បីពង្រីកបណ្តាញស្ថានីយសាកបំពេញអាគុយ និងរថយន្តអគ្គិសនី (EV) របស់ខ្លួន ។

លើសពីនេះ លោក Disathat បាននិយាយបន្ថែមទៀតថា នៅឆ្នាំនេះ ក្រុមហ៊ុនរបស់លោក គ្រោងនឹងបន្ថែម​ស្ថានីយ​ប្រេងឥន្ធន:ចំនួន ១២២ កន្លែង ហាងកាហ្វេចំនួន ៤០០ និងស្ថានីយសាកអាគុយរថយន្ត EV ចំនួន ៥០០ បន្ថែមទៀត ។

ជម្រាបជូនឱ្យដឹងផងដែរថា ជុំវិញផែនការពង្រីកអាជីវកម្មនេះ គឺបានកើតឡើង នៅពេលដែលអ្នកបើកបរនៅក្នុងប្រទេសថៃ កំពុងងាកទៅការផ្លាស់ប្តូរជាបណ្តើរៗ ទៅរករថយន្តអគ្គិសនី បន្ទាប់ពីរដ្ឋាភិបាល បានផ្តល់ការលើកទឹកចិត្ត ជាមួយនឹងការឧបត្ថម្ភធន និងការកាត់បន្ថយតម្លៃ ពីក្រុមហ៊ុនផលិត ផងដែរ ៕

The post ក្រុមហ៊ុនថាមពលថៃ PTT គ្រោងបោះទុនវិនិយោគ ៩០០លានដុល្លារបន្ថែម ពង្រីកអាជីវកម្មខ្លួន appeared first on .

ក្រុមហ៊ុនថៃ PTT គ្រោងងាកមកចាប់ផ្តើមអាជីវកម្មផលិតគ្រឿងបរិក្ខារពេទ្យ ផ្គត់ផ្គង់នៅក្នុងស្រុក
ក្រុមហ៊ុនប្រេង និងហ្គាស PTT នឹងឈានទៅរកការផលិតគ្រឿងបរិក្ខារពេទ្យ ចំពេលកំពុងមានតម្រូវការកើនឡើង ដែលស្ថិតនៅក្រោមភាពជាដៃគូ ជាមួយក្រុមហ៊ុនផលិតប្រេងឥន្ធន: និងប្លាស្ទិករបស់ខ្លួន ។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

តាមរយ:ក្រុមហ៊ុនបុត្រសម្ព័ន្ធ IRPC Plc ថ្មីៗនេះ បានចុះហត្ថលេខាលើអនុស្សរណ:យោគយល់ (MoU) ជាមួយក្រុមហ៊ុន Innobic (Asia) Co ដែលជាដៃគូថ្មីខាងជីវបច្ចេកវិទ្យារបស់ PTT និងក្រុមហ៊ុន Panjawattana Plastic Co (JPW) ដើម្បីរួមគ្នាសិក្សាទៅលើលទ្ធភាព ក្នុងការបើកអាជីវកម្មថ្មី ដែលផ្តោតទៅលើការរចនា ការអភិវឌ្ឍន៍ផលិតផល បទប្បញ្ញត្តិរបស់រដ្ឋ និងគំរូអាជីវកម្មរយ:ពេលវែង នៅក្នុងវិស័យសុខាភិបាល ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុនខាងលើបាននិយាយថា ខ្លួនចង់ចាប់យក​ឱកាសអាជីវកម្មថ្មី ខណ:ពេលដែលប្រទេសជាច្រើន រួមទាំងថៃ ឥឡូវនេះកំពុងប្រែទៅជាសង្គមមានមនុស្សវ័យចំណាស់ច្រើន និងកំពុងប្រយុទ្ធប្រឆាំងជាមួយជំងឺ ។

គួរឱ្យដឹងថាក្រុមហ៊ុន PTT បានបង្ហាញចំណាប់អារម្មណ៍ក្នុងការផលិតធុងចម្រោះទឹកលាងឈាម បំពង់អុកស៊ីហ្សែន និងការវេចខ្ចប់ថ្នាំពេទ្យ ខណ:ពេលដែលផលិតផលដំបូងរបស់ក្រុមហ៊ុន គ្រោងនឹងដាក់បង្ហាញនៅចុងឆ្នាំនេះ ។

លោក Buranin Rattanasobat អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់របស់ក្រុមហ៊ុន PTT ដែលគ្រប់គ្រងការបង្កើតថ្មី និងការបណ្តាក់ទុនថ្មី បានននិយាយថា ការចុះហត្ថលេខាលើ MoU នេះ គឺស្របទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសថៃ ទៅជាមជ្ឈមណ្ឌលវេជ្ជសាស្រ្តដ៏ធំមួយ ប្រចាំតំបន់ ។

នាពេលបច្ចុប្បន្ននេះ តម្រូវការផលិតផលវេជ្ជសាស្រ្តសម្រាប់ប្រើប្រាស់តែម្តង នៅក្នុងទីផ្សារពិភពលោក កំពុងកើនឡើងចន្លោះពី ៤% ទៅ ៦% ក្នុងមួយឆ្នាំ ជាមួយនឹងតម្លៃទីផ្សារប្រមាណ ៥០០ ពាន់លានដុល្លារ ។

ហើយនៅក្នុងប្រទេសថៃ តម្លៃទីផ្សារប្រចាំឆ្នាំ របស់វិស័យមួយនេះ មានចំនួន ៥០ ពាន់លានបាត ដោយច្រើនជាង ៨០% នៃផលិតផលវេជ្ជសាស្រ្តទាំងនេះ ត្រូវបាននាំចូលពីក្រៅប្រទេស ។

បន្ថែមពីនេះ ក្រៅពីអាជីវកម្មស្នូលរបស់ខ្លួន ក្រុមហ៊ុន PTT ក៏កំពុងពង្រឹងបន្ថែមទៀត នូវអាជីវកម្ម ដែលទាក់ទងទៅនឹងការថែទាំសុខភាព ដោយបានចាប់ដៃគូជាមួយក្រុមហ៊ុនឱសថ និងអាហារបំប៉ន Inter Pharma Plc សម្រាប់ការអភិវឌ្ឍន៍ថ្នាំ និងអាហារបំប៉នផងដែរ ៕

The post ក្រុមហ៊ុនថៃ PTT គ្រោងងាកមកចាប់ផ្តើមអាជីវកម្មផលិតគ្រឿងបរិក្ខារពេទ្យ ផ្គត់ផ្គង់នៅក្នុងស្រុក appeared first on .

ក្រុមហ៊ុនថាមពលខ្នាតយក្ស ២ ទៀត បន្តដកខ្លួនចេញពីគម្រោងបូមហ្គាស Yetagun នៅមីយ៉ាន់ម៉ា
ក្រុមហ៊ុន PTT Exploration and Production Plc (PTTEP) របស់ប្រទេសថៃ និងក្រុមហ៊ុន Petronas របស់ប្រទេសម៉ាឡេស៊ី បាននិយាយថា ពួកគេកំពុងត្រៀមខ្លួន ក្នុងការដកខ្លួនចេញពីគម្រោងបូមហ្គាស Yetagun នៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

ជាក់ស្តែង ការប្រកាសកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ គឺជាការដកខ្លួនជាបន្តបន្ទាប់របស់ក្រុមថាមពលបរទេសជាច្រើន ដើម្បីចាកចេញពីប្រទេសមីយ៉ាន់ម៉ា ពោលគឺចាប់តាំងពីមានរដ្ឋប្រហារមក ។ ហើយអ្វីដែលគួរឱ្យកត់សម្គាល់បំផុតនោះ គឺជាការដកខ្លួនរបស់ក្រុមថាមពលខ្នាតយក្ស Chevron និងក្រុមហ៊ុនថាមពលបារាំង TotalEnergies ពីទីតាំងបូមយកឧស្ម័ន Yadana ដែលក្រុមហ៊ុន PTTEP កំពុងក្តោបក្តាប់ប្រយោជន៍ធំ ក្រោយការចាកចេញរបស់ក្រុមហ៊ុនធំៗទាំង ២ នេះ ។

គួរឱ្យដឹងថា ក្រុមហ៊ុនបុត្រសម្ព័ន្ធ Petronas Carigali កំពុងកាន់កាប់ភាគហ៊ុនប្រហែល ៤១% នៅក្នុងគម្រោង Yetagunស្របពេល PTTEP មានភាគហ៊ុន ១៩,៣១% ។ ប៉ុន្តែអនាគតនៃវិស័យនេះ ហាក់មិនមានភាពច្បាស់លាស់នោះឡើយ ព្រោះឧស្ម័នបម្រុងទុក នៅទីនោះ បានធ្លាក់ចុះយ៉ាងខ្លាំង ។

លោក Montri Rawanchaikul នាយកប្រតិបត្តិក្រុមហ៊ុន PTTEP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ថា ” ការដកខ្លួននេះ គឺជាផ្នែកមួយ នៃការគ្រប់គ្រងផលប័ត្ររបស់ក្រុមហ៊ុន ដើម្បីផ្តោតទៅលើគម្រោង ដែលមានការគាំទ្រដល់សន្តិសុខថាមពលសម្រាប់ប្រទេស ” ។

ដោយឡែក ក្រុមហ៊ុន Petronas ដែលបានដំណើរការគម្រោងនេះ ចាប់តាំងពីឆ្នាំ ២០០៣ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តរបស់ខ្លួន ចំពោះការដកខ្លួនចេញនេះ គឺត្រូវបានអនុវត្តតាមការពិនិត្យឡើងវិញ និងជាផ្នែកមួយនៃ ” យុទ្ធសាស្រ្តសមហេតុផលទ្រព្យសកម្ម ” ដើម្បីសម្របខ្លួននៅនឹង “ការផ្លាស់ប្តូរបរិយាកាសឧស្សាហកម្ម និងការបង្កើនល្បឿននៃការផ្លាស់ប្តូរថាមពល” ។

គួរបញ្ជាក់ថា ម្ចាស់ភាគហ៊ុនពីរផ្សេងទៀត ដែលបានបណ្តាក់ទុននៅក្នុងគម្រោងមួយនេះ មានដូចជាក្រុមហ៊ុន Nippon Oil and Gas Exploration of Japan និងក្រុមហ៊ុនថាមពលគ្រប់គ្រងដោយយោធាមីយ៉ាន់ម៉ា Myanma Oil and Gas Enterprise ៕

ប្រភព: Bangkok Post

The post ក្រុមហ៊ុនថាមពលខ្នាតយក្ស ២ ទៀត បន្តដកខ្លួនចេញពីគម្រោងបូមហ្គាស Yetagun នៅមីយ៉ាន់ម៉ា appeared first on .

PTT Plc គ្រោងនឹងលក់អាជីវកម្មធ្យូងថ្មរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ចំពេលតម្លៃកំពុងមានការកើនឡើងខ្លាំង
ថ្មីៗនេះ ក្រុមហ៊ុនប្រេង និងហ្គាស PTT Plc របស់ថៃ កំពុងរំពឹងថានឹងលក់អាជីវកម្មជីករ៉ែធ្យូងថ្មរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ក្នុងឆមាសទី ១ ឆ្នាំនេះ ខណ:ពេលដែលក្រុមហ៊ុន មានគម្រោងផ្តោតសំខាន់លើថាមពល ដែលមិនប៉ះពាល់ដល់បរិស្ថាន ។

លោក Auttapol Rerkpiboon នាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន PTT បាននិយាយថា វាគឺជាពេលវេលាដ៏ត្រឹមត្រូវមួយ សម្រាប់ការលក់អាជីវកម្មនេះ ខណ:ពេលដែលតម្លៃធ្យូងថ្មពិភពលោក បានកើនឡើងខ្លាំង ចាប់តាំងពីចុងឆ្នាំមុនមក ។

គួរឱ្យដឹងផងដែរថា តម្លៃធ្យូងថ្ម បានកើនឡើង ៥៤% ដល់ ៨៣ ដុល្លារ ក្នុងមួយតោន នៅចុងឆ្នាំ ២០២១ ដែលជាចំនួនកើនឡើងពី ៥៣,៨ ដុល្លារ ក្នុងមួយតោន នៅឆ្នាំ ២០២០ ដោយសារតែការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក នៅពេលដែលជំងឺរាតត្បាតកូវីដ ១៩ បានធូរស្រាល ។

យ៉ាងណា តម្លៃធ្យូងថ្ម ធ្លាប់បានបន្តកើនឡើងរហូតដល់ ២៦៤ ដុល្លារ ក្នុងមួយតោន បន្ទាប់ពីបានរងឥទ្ធពលដោយសារតែសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន ក៏ដូចជាការកើនឡើងនៃតម្លៃប្រេងជា​សកល​ផងដែរ ។

រំលឹកផងដែរថា កាលពីមុន ក្រុមហ៊ុន PTT គ្រោងនឹងចុះបញ្ជីអាជីវកម្មធ្យូងថ្ម ដែលដំណើរការដោយក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ខ្លួន គឺ Sakari Resources Co (SAR) នៅលើផ្សារហ៊ុនឥណ្ឌូនេស៊ី និងរួមទាំងធ្វើការកែលម្អការផលិតធ្យូងថ្មតាមរយ:ការគ្រប់គ្រងការចំណាយ នៅពេលដែលតម្លៃធ្យូងថ្មពិភពលោកបានធ្លាក់ចុះ។

ប៉ុន្តែកាលពីឆ្នាំមុន ការផលិតធ្យូងថ្មរបស់ SAR បានថយចុះ ៤,៧% មកត្រឹមចំនួន ៦,១ លានតោន ដែលធ្លាក់ចុះពីចំនួន ៦,៤ លានតោន ក្នុងឆ្នាំ ២០២០ ។ យ៉ាងណានេះបើយោងតាមការលើកឡើងរបស់ក្រុមហ៊ុន PTT ។

បញ្ជាក់ថា PTT បានដើរចូលក្នុងអាជីវកម្មធ្យូងថ្ម នៅក្នុងឆ្នាំ ២០១២ ដោយបានទិញយកភាគហ៊ុនចំនួន ៥៥% នៅក្នុងក្រុមហ៊ុនរុករកធ្យូងថ្ម SAR ដែលបានចុះបញ្ជីនៅប្រទេសសិង្ហបុរី និងថែមទាំងទទួលបានសិទ្ធិ ក្នុងការទិញយកចំណែកសេសសល់ ៤៥% ទៀត តាមរយ:ការដេញថ្លៃមួយផងដែរ។ ខណ:ក្រុមហ៊ុនខ្នាតយក្សរបស់ថៃមួយនេះ បានគ្រប់គ្រងអណ្តូងរ៉ែធ្យូងថ្មចំនួនពីរ នៅឥណ្ឌូនេស៊ី និងក្រុមហ៊ុនពាណិជ្ជកម្មមួយ នៅប្រទេសសិង្ហបុរីទៀតផង ៕

ប្រភព: Bangkok Post

The post PTT Plc គ្រោងនឹងលក់អាជីវកម្មធ្យូងថ្មរបស់ខ្លួន នៅក្នុងប្រទេសឥណ្ឌូនេស៊ី ចំពេលតម្លៃកំពុងមានការកើនឡើងខ្លាំង appeared first on .

ក្រុមហ៊ុនថាមពលថៃ PTT នឹងចូលកាន់កាប់ទីតាំងបូមហ្គាស នៅមីយ៉ាន់ម៉ា បន្ទាប់ពីការដកខ្លួនចេញរបស់ក្រុមហ៊ុន Total
ក្រុមហ៊ុនប្រេង និងឧស្ម័នខ្នាតយក្សរបស់ថៃ PTT Exploration and Production Plc បាននិយាយកាលពីថ្ងៃចន្ទថា ខ្លួននឹងចូលទៅកាន់កាប់កន្លែងបូមហ្គាស Yadana នៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់ពីខែកក្កដាទៅ បន្ទាប់ពីក្រុមហ៊ុនថាមពល TotalEnergies របស់បារាំង សម្រេចចិត្តដកខ្លួនចេញ ។

ជាក់ស្តែងក្រុមហ៊ុនផលិតប្រេងធំៗ ដូចជា Chevron និង TotalEnergies បានប្រកាសអំពីការចាកចេញរបស់ពួកគេ ពីប្រទេសមីយ៉ាន់ម៉ា ដោយលើកឡើងពីស្ថានភាពរំលោភសិទ្ធិមនុស្សកាន់តែអាក្រក់ ក្រោយពីមានរដ្ឋប្រហារយោធា កាលពីឆ្នាំមុន ។

យ៉ាងណា ក្រុមហ៊ុន PTTEP បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” បន្ទាប់ពីការសម្រេចចិត្ត របស់ក្រុមហ៊ុន TotalEnergies ក្នុងការដកខ្លួនចេពីគម្រោង Yadana ក្រុមហ៊ុន PTTEP បានគិតគូយ៉ាងល្អិតល្អន់ ក្នុងការបោះជំហាន ចូលទៅជំនួសតំណែង និងគ្រប់គ្រងទីតាំងនេះ ដើម្បី​បញ្ចៀស​នូវផលរំខាន ក្នុងការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ” ។

លើសពីនេះ ក្រុមហ៊ុនខាងលើបានសង្កត់ធ្ងន់ទៀតថា Yadana គឺជាប្រភពសំខាន់ នៃការផ្គត់ផ្គង់ឧស្ម័នធម្មជាតិ ដល់ជីវភាពរស់នៅរបស់ប្រជាជន ទាំងនៅក្នុងប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ ។

បញ្ជាក់ថាបច្ចុប្បន្នក្រុមហ៊ុន TotalEnergies មានភាគហ៊ុនចំនួន ៣១% នៅក្នុងទីតាំងបូមឧស្ម័ននេះ ។ ប៉ុន្តែនៅពេលកិច្ចព្រមព្រៀងនឹងត្រូវបញ្ចប់ នៅថ្ងៃទី ២០ ខែកក្កដា នោះក្រុមហ៊ុន PTTEP នឹងកាន់កាប់ភាគហ៊ុន ៣៧,១% ខណ:ក្រុមហ៊ុនដែលគ្រប់គ្រងដោយរដ្ឋ Myanma Oil and Gas Enterprise មានភាគហ៊ុន ២១,៨% និងក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Chevron នឹងកាន់កាប់ ៤១,១% ។

គួរឱ្យដឹងផងដែរថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតនៅក្នុងភាពចលាចល ចាប់តាំងពីកងកម្លាំងយោធា បានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោត នៅក្នុងខែកុម្ភ: ឆ្នាំ ២០២១ ហើយបានប្រើប្រាស់កម្លាំងដ៏សាហាវ ដើម្បីបង្ក្រាបទៅលើក្រុមអ្នកតវ៉ា ដែលប្រឆាំងនឹងការគ្រប់គ្រងអំណាចរបស់ខ្លួន៕

ប្រភព: Bangkok Post

The post ក្រុមហ៊ុនថាមពលថៃ PTT នឹងចូលកាន់កាប់ទីតាំងបូមហ្គាស នៅមីយ៉ាន់ម៉ា បន្ទាប់ពីការដកខ្លួនចេញរបស់ក្រុមហ៊ុន Total appeared first on .

រួសរាន់ឡើង! ក្រុមហ៊ុនប្រេងឥន្ធនៈ PTT បើកឲ្យបងប្អូនប្រជាកសិករដាក់លក់ផលិតផលខ្មែរនៅតាមស្ថានីយ៍ដោយឥតគិតថ្លៃ
ក្រសួងពាណិជ្ជកម្មកម្ពុជា និងស្ថានីយប្រេងឥន្ធនៈ PTT បានសហការគ្នាបើកទីផ្សារបន្ថែមដល់ផលិតផលខ្មែរ អាចដាក់លក់ផលិតផលខ្មែរ ជាគ្រឿងបរិភោគ គ្រឿងសម្អាង បន្លែ ផ្លែឈើ និងផលិតផលផ្សេងទៀត នៅតាមស្ថានីយប្រេងឥន្ធនៈ PTT ដោយឥតគិតថ្លៃ ដើម្បីការលក់ផលិតផលខ្មែរ ឱ្យបានកាន់តែទូលំទូលាយជាងមុន។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានថ្លែងថា ផលិតផលខ្មែរដែលផលិតករ សិប្បកម្មករ កសិករ និងសហគមន៍ បានយកមកដាក់លក់នេះ សុទ្ធតែមានគុណភាព មានការវេចខ្ចប់ត្រឹមត្រូវ មិនចាញ់ផលិតផលបរទេសនោះទេ។ លោកបានសង្កត់ធ្ងន់ថា ផលិតករខ្មែរ យល់ដឹងច្រើនអំពីការជំរុញគុណភាពផលិតផល និងយកចិត្តទុកដាក់លើគោលការណ៍អនាម័យ និងការកែច្នៃវេចខ្ចប់។

ជាមួយគ្នានេះ លោក ណេតតាផុង កែវត្រាកុលផុង អគ្គនាយកក្រុមហ៊ុន PTT បានលើកឡើងថា ក្នុងជំហានដំបូងនេះស្ថានីយប្រេងឥន្ធនៈ PTT នឹងអនុញ្ញាតឱ្យមានការដាក់លក់ផលិតផលខ្មែរចំនួន ៧ទីតាំង សាកល្បងសិន ហើយជំហានបន្ទាប់ពង្រីកតាមបណ្តាស្ថានីយប្រេងឥន្ធនៈ PTT មួយចំនួនទៀត។ ទន្ទឹមនឹងនោះ លោកសង្កេតឃើញថា ផលិតផលខ្មែរដែលបានយកមកលក់នៅទីនេះ សុទ្ធជាផលិតផលមានគុណភាពល្អ និងមានការវេចខ្ចប់យ៉ាងស្អាត។

សូមជម្រាបថា គម្រោងការដាក់ឱ្យមានស្តង់ផលិតផល ក្នុងត្រីមាសទី១ តាមស្ថានីយប្រេងឥន្ធនៈ PTT អាចដាក់លក់តាមបណ្តារាជធានី-ខេត្តចំនួន ០៥ ចាប់ពីចុងខែមករា ឆ្នាំ២០២២នេះតទៅ រួមមាន៖ រាជធានីភ្នំពេញ ចំនួន២ទីតាំងគឺ ច្បារអំពៅ និងព្រែកព្នៅ នៅខេត្តសៀមរាប, ខេត្តកំពង់ឆ្នាំង, ខេត្តកំពង់ចាម និងខេត្តតាកែវ។

ដោយឡែក នៅត្រីមាសទី២ ស្ថានីយ៍ប្រេងឥន្ទនៈ PTT នឹងពង្រីកការដាក់លក់នៅតាមស្ថានីយស្ថិតនៅតាមផ្លូវជាតិលេខ២ លេខ៣ និងលេខ៤។ នៅត្រីមាសទី៣ នឹងបើកលក់នៅតាមបណ្តោយជាតិលេខ៦ និងត្រីមាសទី៤ នឹងមានការបើកលក់នៅតាមបណ្តាស្ថានីយប្រេងឥន្ធនៈ តាមផ្លូវជាតិលេខ៥៕

The post រួសរាន់ឡើង! ក្រុមហ៊ុនប្រេងឥន្ធនៈ PTT បើកឲ្យបងប្អូនប្រជាកសិករដាក់លក់ផលិតផលខ្មែរនៅតាមស្ថានីយ៍ដោយឥតគិតថ្លៃ appeared first on .

ក្រុមហ៊ុនប្រេងថៃ PTT គ្រោងពង្រីកអាជីវកម្មឱសថ ដោយចុះកិច្ចព្រមព្រៀមជាមួយ Alvogen ក្នុងតម្លៃ ៤៧៥ លានដុល្លារ
ក្រុមហ៊ុនប្រេងឥន្ធន: PTT របស់ថៃ គ្រោងនឹងធ្វើការពង្រីកបន្ថែមទៀត ទៅលើអាជីវកម្មឱសថ នៅក្នុងនាមជាផ្នែកមួយនៃដៃគូសហការជាមួយក្រុមហ៊ុនផលិតថ្នាំ Alvogen ដែលជាមេរបស់ក្រុមហ៊ុន Lotus Pharmaceutical របស់តៃវ៉ាន់ ។

ជាក់ស្តែង PTT និង Icelandic Aztiq បានយល់ព្រមទៅលើកិច្ចព្រមព្រៀងទិញយកក្រុមហ៊ុន Alvogen Emerging Markets Holdings Ltd ក្នុងតម្លៃប្រមាណ ៤៧៥ លានដុល្លារអាមេរិក ដែលកាន់កាប់ភាគហ៊ុន ៥៧,៤៨% នៅក្នុង Lotus  Pharmaceutical ។ យ៉ាងណានេះបើតាមការឲ្យដឹងពី Refinitiv Eikon ។

មិនតែប៉ុណ្ណោះក្រុមហ៊ុន PTT បាននិយាយថា ខ្លួននឹងមានសិទ្ធកាន់កាប់ភាគហ៊ុនដោយប្រយោលប្រមាណ ៣៧% នៅក្នុង Lotus ដែលផលិតថ្នាំ ដើម្បីព្យាបាលជំងឺមហារីក ជំងឺសរសៃឈាមបេះដូង និងជំងឺផ្លូវចិត្ត នៅពេលដែលកិច្ចព្រមព្រៀងបិទនៅត្រីមាសទីមួយនៃឆ្នាំ ២០២២ ខាងមុខ និងរួមទាំងទទួលបាន ៦០% នៃ Adalvo ផងដែរ ។

គួររំលឹកផងដែរថា កាលពីខែមេសា ក្រុមហ៊ុន PTT បានទិញយកភាគហ៊ុនរបស់ Lotus ចំនួន ៦,៦% នៅក្នុងតម្លៃប្រមាណ ៥០ លានដុល្លារ ។

ដោយឡែក ការបោះជំហានចូលអាជីវកម្មថ្មីនេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន PTT ដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគេកាន់តែងាកចេញឆ្ងាយពីឥន្ធន:ហ្វូស៊ីល ខណ:ក្រុមហ៊ុនខ្នាតយក្សរបស់ប្រទេសថៃមួយនេះ ក៏ធ្លាប់បានប្រកាសពីផែនការរបស់ខ្លួន ក្នុងការផលិតរថយន្តអគ្គិសនី និងធ្វើការពង្រីកសិទ្ធិអាជីវកម្មហាងកាហ្វេ Amazon របស់ខ្លួន នៅតំបន់អាស៊ីផងដែរ ៕

ប្រភព: CNA

The post ក្រុមហ៊ុនប្រេងថៃ PTT គ្រោងពង្រីកអាជីវកម្មឱសថ ដោយចុះកិច្ចព្រមព្រៀមជាមួយ Alvogen ក្នុងតម្លៃ ៤៧៥ លានដុល្លារ appeared first on .