Scott Bessent

រដ្ឋមន្ត្រីរតនាគារអាមេរិក៖ កិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz អាចនឹងបញ្ចប់ទៅក្នុងពេលឆាប់ៗ
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បាននិយាយកាលពីពេលថ្មីៗនេះថា ទីក្រុងវ៉ាស៊ីនតោន អាចឈានដល់កិច្ចព្រមព្រៀងជាមួយទីក្រុងតេអេរ៉ង់នៅខែនេះ ដោយធានាលើការបើកច្រកសមុទ្រ Hormuz ទាំងស្រុងឡើងវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

លោក Bessent បាននិយាយនៅក្នុងបទសម្ភាសជាមួយ CNBC នៅព្រឹកថ្ងៃទី៤ ខែសីហាថា ៖”យើងកំពុងចរចាជាមួយអ៊ីរ៉ង់ ហើយមានសក្តានុពលក្នុងការឈានដល់កិច្ចព្រមព្រៀងនៅថ្ងៃនេះ ឬថ្ងៃស្អែក ដើម្បីបើកច្រកសមុទ្រ Hormuz ឡើងវិញ និងកែប្រែស្ថានភាពជម្លោះឲ្យមានលក្ខណៈល្អប្រសើរជាងមុន”។

យ៉ាងណាមិញ នៅពេលត្រូវបានសួរថាតើអ៊ីរ៉ង់នឹងត្រូវបានអនុញ្ញាតឱ្យគិតថ្លៃសេវាដល់កប៉ាល់ដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ដែរឬទេ លោក Bessent គ្រាន់តែឆ្លើយតបវិញថា កិច្ចព្រមព្រៀងនេះនឹងធានាសេរីភាពនៃការធ្វើនាវាចរណ៍ ដោយមិនបានបញ្ជាក់លម្អិតអ្វីបន្ថែមទៀតនោះឡើយ។

គួរជម្រាបជូនថា ជុំវិញសេចក្តីថ្លែងការណ៍របស់លោក Bessent នេះ គឺស្របនឹងការប្រកាសពីមុនពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ អំពីការលុបចោលផែនការសម្រាប់ការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ដើម្បីសម្រួលដល់កិច្ចខិតខំប្រឹងប្រែងផ្នែកការទូត។ ប៉ុន្តែទន្ទឹមនឹងនោះក្រសួងការបរទេសអ៊ីរ៉ង់នៅតែបន្តបដិសេធ ដោយនិយាយថាខ្លួនគ្មានការចរចាណាមួយជាមួយទីក្រុងវ៉ាស៊ីនតោននោះឡើយ៕

The post រដ្ឋមន្ត្រីរតនាគារអាមេរិក៖ កិច្ចព្រមព្រៀងបើកច្រកសមុទ្រ Hormuz អាចនឹងបញ្ចប់ទៅក្នុងពេលឆាប់ៗ appeared first on .

រដ្ឋមន្ត្រីរតនាគារអាមេរិក ប្រាប់ Elon Musk ឲ្យផ្តោតតែលើជំនួញទៅ កុំខំខាងនយោបាយពេក
រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Scott Bessent បានផ្តល់យោបល់ទៅកាន់មហាសេដ្ឋីមានដាច់គេលើលោក Elon Musk ថាគួរតែផ្តោតទៅលើក្រុមហ៊ុនរបស់ខ្លួន ជាជាងងាកមកខ្វាយខ្វល់អំពីបញ្ហានយោបាយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Bessent បាននិយាយប្រាប់ទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃទី៦ ខែកក្កដាថា៖​” ខ្ញុំជឿជាក់ថាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនរបស់គាត់ ច្បាស់ជាចង់ឲ្យគាត់ត្រលប់ទៅគ្រប់គ្រងក្រុមហ៊ុនវិញ ព្រោះគ្មាននណាដឹកនាំល្អជាងគាត់ឡើយ។ ដូច្នេះខ្ញុំគិតថាថ្នាក់ដឹកនាំក្រុមហ៊ុនរបស់លោក Musk ច្បាស់ជាមិនចង់ឲ្យគាត់ផ្តោតលើនយោបាយ ជាងមុខជំនួញនោះឡើយ”។

យ៉ាងណាមិញ​ ជុំវិញការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិកនេះ​ បានកើតឡើង​ បន្ទាប់ពីលោក Musk កាលពីថ្ងៃទី៥ ខែកក្កដា បានប្រកាសថា លោកកំពុងបង្កើតគណបក្សនយោបាយថ្មី ឈ្មោះថា បក្សអាមេរិក ដើម្បីប្រកួតប្រជែងជាមួយបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ ដែលជាបក្សធំជាងគេបំផុតទាំងពីរ របស់សហរដ្ឋអាមេរិក។

ពាក់ព័ន្ធបញ្ហានេះ លោក Dan Ives ដែលជាអ្នកគាំទ្រយូរអង្វែងរបស់ Tesla និងជាទីប្រឹក្សាផ្ទាល់របស់លោក Musk ក៏បាននិយាយផងដែរថា ការសម្រេចចិត្តរបស់មហាសេដ្ឋីរូបនេះ​ ក្នុងការបង្កើតគណបក្សនយោបាយ នឹងក្លាយជាកំហុសដ៏ធំមួយ។ លោក Ives បាននិយាយទៀតថា ការចូលរួមកាន់តែស៊ីជម្រៅរបស់លោក Musk នៅក្នុងនយោបាយ គឺផ្ទុយទៅនឹងការចង់បានរបស់អ្នកវិនិយោគ និងម្ចាស់ភាគហ៊ុនរបស់ Tesla នៅក្នុងដំណាក់កាលនេះ។

មិនតែប៉ុណ្ណោះ ប្រធានាធិបតីអាមេរិក លោក​ ដូណាល់ ត្រាំ បានហៅសកម្មភាពរបស់លោក Musk ថា “រឿងគួរឱ្យអស់សំណើច” ហើយបាននិយាយទៀតថា ទង្វើរបស់ថៅកែក្រុមហ៊ុន Tesla នេះ​គឺគ្រាន់តែបន្ថែមភាពច្របូកច្របល់ប៉ុណ្ណោះ៕​

The post រដ្ឋមន្ត្រីរតនាគារអាមេរិក ប្រាប់ Elon Musk ឲ្យផ្តោតតែលើជំនួញទៅ កុំខំខាងនយោបាយពេក appeared first on .

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ស្នើឲ្យប្រទេសទាំងអស់ កុំដាក់ពន្ធសងសឹកអាមេរិកវិញ
រដ្ឋមន្ត្រីក្រសួងរតនាគាអាមេរិក លោក Scott Bessent បានផ្តល់ដំបូន្មានដល់ប្រទេសនានា ដែលទទួលរងនូវការដាក់ពន្ធទៅវិញទៅមក (Reciprocal Tariff) ពីសហរដ្ឋអាមេរិក ឲ្យអង្គុយចុះវិញ ហើយកុំដាក់ពន្ធសងសឹក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក លោក Bessent បានប្រាប់ទៅកាន់សារព័ត៌មាន FOX News កាលពីថ្ងៃទី២ ខែមេសាថា ៖”ដំបូន្មានរបស់ខ្ញុំចំពោះគ្រប់ប្រទេសទាំងអស់នៅពេលនេះ គឺកុំដាក់ពន្ធសងសឹក។ អង្គុយចុះវិញ ហើយសិក្សាវាដោយប្រុងប្រយ័ត្ន និងមើលពីរបៀបដែលវាដំណើរការ។ ពី​ព្រោះ​ថាបើ​អ្នក​សងសឹក នោះ​ស្ថានការណ៍​នឹងកាន់តែតឹងតែងឡើង”។

យ៉ាងណាមិញ ជុំវិញការកើឡើងរបស់លោក Bessent បែបនេះ បានកើតឡើង បន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានប្រកាសដាក់ចេញពន្ធថ្មីទ្រង់ទ្រាយធំបន្ថែមទៀត លើដៃគូពាណិជ្ជកម្មចំនួន ១៨០ ខណ:ក្នុងនោះប្រទេសប្រហែលពាក់កណ្តាល នឹងទទួលរងនូវពន្ធរួម ១០% ស្របពេលដៃគូពាណិជ្ជកម្មសំខាន់ៗរបស់សហរដ្ឋអាមេរិកមួយចំនួនទៀត នឹងទទួលរងនូវពន្ធគយខ្ពស់បំផុតរហូតដល់ ៥០% ចាប់ពីថ្ងៃទី៩ ខែមេសាតទៅ។

ជម្រាបជូនផងដែរថា កន្លងមក លោក Bessent បានប្រាប់សមាជិកព្រឹទ្ធសភាមកពីបក្សសាធារណរដ្ឋថា ពន្ធគយទៅមក នឹងក្លាយជារនាំងលើអ្វីដែលអាមេរិក នឹងដាក់លើប្រទេសនានា ប៉ុន្តែកម្រិតនេះ អាចត្រូវបានកាត់បន្ថយវិញ ប្រសិនបើដៃគូពាណិជ្ជកម្មបំពេញតាមការទាមទាររបស់រដ្ឋបាល ត្រាំ នោះ៕

The post រដ្ឋមន្ត្រីក្រសួងរតនាគារអាមេរិក ស្នើឲ្យប្រទេសទាំងអស់ កុំដាក់ពន្ធសងសឹកអាមេរិកវិញ appeared first on .