Shell

ក្រុមហ៊ុន Shell កំពុងចរចាលក់ស្ថានីយប្រេងនៅម៉ាឡេស៊ី ឲ្យក្រុមហ៊ុន Saudi Aramco
ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell គឺកំពុងស្ថិតនៅក្នុងការចរចា ដើម្បីលក់ស្ថានីយប្រេងនៅម៉ាឡេស៊ី ឲ្យក្រុមហ៊ុនប្រេង Saudi Aramco របស់ក្រុមហ៊ុនអារ៉ាប៊ីសាអូឌីត។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា បច្ចុប្បន្នភាគីទាំងសងខាង គឺកំពុងស្ថិតនៅក្នុងការចរចាគ្នា ក៏ប៉ុន្តែតម្លៃនៃកិច្ចព្រមព្រៀងមួយនេះ អាចនឹងឈានដល់ចំនួន ១ពាន់លានដុល្លារឯណោះ បើសិនជាវាអាចសម្រេចទៅបាន។

គួររំលឹកបន្តិចថា ក្រុមហ៊ុន Shell គឺជាម្ចាស់ស្ថានីយប្រេងចំនួណ ៩៥០កន្លែងនៅប្រទេសម៉ាឡេស៊ី និងជាបណ្ដាញស្ថានីយប្រេងធំបំផុតទី២ នៅក្នុងប្រទេស បន្ទាប់ពីក្រុមហ៊ុន Petronas ដែលគ្រប់គ្រងដោយរដ្ឋាភិបាលម៉ាឡេស៊ីផ្ទាល់។

ជម្រាបបន្ថែមថា កិច្ចព្រមព្រៀងរវាងក្រុមហ៊ុន Shell និងក្រុមហ៊ុន Saudi Aramco មួយនេះ គឺបានជជែកគ្នាតាំងពីចុងឆ្នាំ២០២៣ ខណៈមានក្ដីរំពឹងទុកថា នឹងអាចសម្រេចជាផ្លូវការនាពេលដ៏ខ្លីខាងមុខ ស្របពេលបច្ចុប្បន្ន Saudi Aramco នៅមិនទាន់មានស្ថានីយប្រេងក្នុងប្រទេសម៉ាឡេស៊ីនោះទេ៕

The post ក្រុមហ៊ុន Shell កំពុងចរចាលក់ស្ថានីយប្រេងនៅម៉ាឡេស៊ី ឲ្យក្រុមហ៊ុន Saudi Aramco appeared first on .

ប្រាក់ចំណេញក្រុមហ៊ុនប្រេងឥន្ធនៈ Shell របូតអស់ ៣០% កាលពីឆ្នាំ២០២៣
ក្រុមហ៊ុនប្រេងឥន្ធនៈលំដាប់ពិភពលោក Shell បានប្រកាសពីប្រាក់ចំណេញសម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី០១ ខែកុម្ភៈ ដោយក្នុងនោះពួកគេទទួលបានប្រមាណ ២៨ពាន់លានដុល្លារ តិចជាងកាលឆ្នាំ២០២២ ប្រមាណ ៣០%។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា មូលហេតុដែលប្រាក់ចំណេញរបស់ក្រុមហ៊ុន Shell ថយចុះយ៉ាងសំបើមបែបនេះ គឺដោយសារតម្លៃប្រេង និងឧស្ម័ន មានការថយចុះជាលំដាប់នៅចុងឆ្នាំមុន។

បើទោះជាប្រាក់ចំណេញប្រចាំឆ្នាំ២០២៣ Shell ទទួលបានការខាតបង់ ក៏ប៉ុន្តែក្រុមហ៊ុនមួយនេះ​នៅតែធ្វើបានល្អ ពោលកាលពីត្រីមាសទី៤ ក្រុមអ្នកវិភាគរំពឹងថា ក្រុមហ៊ុនប្រេងអាមេរិក នឹងរងផលប៉ះពាល់ខ្លាំង ក៏ប៉ុន្តែផ្ទុយពីការព្យាករណ៍ទុក Shell រកប្រាក់ចំណេញបានជាង ៧ពាន់លានដុល្លារ នៅត្រីមាសចុងក្រោយ លើសការរំពឹងទុកដែលមានតែ ៦ពាន់លានដុល្លារ។

បន្ថែមពីនោះ ការជួញដូរភាគហ៊ុននៅក្នុងក្រុមហ៊ុន Shell កាលពីឆ្នាំមុន មានរហូតដល់ ២៣ពាន់លានដុល្លារ ច្រើនជាង ១០% នៃតម្លៃមូលធនទីផ្សារសរុប និងច្រើនជាង ៤០% នៃលំហូរសាច់ប្រាក់បានពីប្រតិបត្តិការផ្សេងៗ។

សូមជម្រាបដែរថា បើទោះជាប្រាក់ចំណេញប្រចាំឆ្នាំ២០២៣ របស់ក្រុមហ៊ុន Shell មានការថយចុះ បើធៀបនឹងឆ្នាំ២០២២ ក្ដី ប៉ុន្តែក្រុមហ៊ុនអាមេរិក នៅតែធ្វើបានល្អដាច់ បើធៀបនឹងទិន្នន័យប្រាក់ចំណេញប្រចាំឆ្នាំ រយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ៕

The post ប្រាក់ចំណេញក្រុមហ៊ុនប្រេងឥន្ធនៈ Shell របូតអស់ ៣០% កាលពីឆ្នាំ២០២៣ appeared first on .

ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell ប្រកាសកើបប្រាក់ចំណេញជាង ៦ពាន់លានដុល្លារ នៅត្រីមាសទី៣
ក្រុមហ៊ុនប្រេងខ្នាតយក្សរបស់ចក្រភពអង់គ្លេស Shell នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានរាយការណ៍ពីប្រាក់ចំណេញរបស់ខ្លួនកើនឡើងដល់ ៦,២ពាន់លានដុល្លារ សម្រាប់ត្រីមាសទី៣ ឆ្នាំនេះ ដោយយសារតែក្រុមហ៊ុនទទួលបានអត្ថប្រយោជន៍ច្រើនពីការកើនឡើងតម្លៃប្រេង និងប្រាក់ចំណេញទទួលបានពីការចម្រាញ់ប្រេងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC ។

ចំនួនប្រាក់ចំណេញដែលក្រុមហ៊ុន បានប្រកាសចុងក្រោយនេះ គឺខ្ពស់ជាងប្រាក់ចំណេញដែលខ្លួនទទួលបានត្រឹម ៥,១ពាន់លានដុល្លារ នៅក្នុងត្រីមាសទី២ ប៉ុន្តែជាការធ្លាក់ចុះខ្លាំង ពីចំនួនដែលខ្លួនធ្លាប់ទទួលបានដល់ទៅ ៩,៤៥ពាន់លានដុល្លារ សម្រាប់ត្រីមាសទី៣ ដូចគ្នាកាលពីឆ្នាំមុន នៅពេលដែលជម្លោះរវាងរុស្ស៊ី និងអ៊ុយក្រែន បានជំរុញឱ្យតម្លៃប្រេង និងឧស្ម័នកើនឡើងខ្ពស់បំផុត។

ទន្ទឹមនឹងនេះ នាយកប្រតិបត្តិក្រុមហ៊ុន លោក Wael Sawan បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ “Shell បានផ្តល់នូវប្រតិបត្តិការដ៏រឹងមាំមួយ សម្រាប់ត្រីមាសផ្សេងទៀតនៃផ្នែកប្រតិបត្តិការ និងហិរញ្ញវត្ថុ ដោយចាប់យកឱកាស នៅក្នុងទីផ្សារដែលងាយនឹងទទួលបានផលច្រើន ” ។

ជម្រាបជូនផងដែរថា បើទោះបីជាប្រាក់ចំណេញមានការកើនឡើងខ្ពស់ក៏ដោយ ប៉ុន្តែផលិតកម្មនៅរោងចក្រ Integrated Gas របស់ Shell បានធ្លាក់ចុះ ៩% បើធៀបទៅនឹងត្រីមាសមុន ដោយសារតែការ​ជួសជុល​ នៅអណ្តូង Prelude floating LNG របស់ខ្លួននៅខាងក្រៅប្រទេសអូស្ត្រាលី ក៏ដូចជាទីតាំងនៅ Trinidad and Tobago និងនៅប្រទេសកាតា ផងដែរ៕

The post ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell ប្រកាសកើបប្រាក់ចំណេញជាង ៦ពាន់លានដុល្លារ នៅត្រីមាសទី៣ appeared first on .

ក្រុមហ៊ុនថាមពល Shell បើកដំណើរការសាឡាងអគ្គិសនីដំបូងគេ នៅក្នុងប្រទេសសិង្ហបុរី
កាលពីដើមសប្តាហ៍នេះ ក្រុមហ៊ុនថាមពល Shell Plc បានបើកដំណើរការសាឡាងដើរដោយថាមពលអគ្គិសនីដំបូងបំផុតរបស់ខ្លួន នៅឯកំពង់ផែរោងចក្រចម្រាញ់ប្រេងរបស់ប្រទេសសិង្ហបុរី ហើយបាននិយាយថាក្រុមហ៊ុនរបស់ខ្លួន នឹងបន្តធ្វើការជាមួយអាជ្ញាធរកំពង់ផែរបស់រដ្ឋប្រទេសនេះ ដើម្បីកាត់បន្ថយការបំភាយឧស្ម័នពុលចេញពីនាវា ។

បើតាមការចុះផ្សាយដោយសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងថា ការផ្លាស់ប្តូរនេះ គឺជំហានបន្ទាប់មួយ ដើម្បីឆ្ពោះទៅរកការសម្រេចបាននូវច្បាប់របស់អាជ្ញាធរកំពង់ផែសិង្ហបុរី ដែលបានចែងថា យានថ្មីៗនៅតាមកំពង់ផែទាំងអស់ ដែលចរាចរណ៍នៅក្នុងដែនទឹករបស់ខ្លួន ត្រូវតែដំណើរការដោយអគ្គិសនី ឬដំណើរការដោយឥន្ធន:ជីវ: និងឥន្ធន:គ្មានជាតិពុល ចាប់ពីឆ្នាំ ២០៣០ ទៅ ។

លើសពីនេះ អាជ្ញាធរដែនសមុទ្រ និងកំពង់ផែ (MPA) របស់សិង្ហបុរី បាននិយាយទៀតថា ក្រុមហ៊ុន Shell Eastern Trading បានយល់ព្រមធ្វើការជាមួយអាជ្ញាធរកំពង់ផែ ដើម្បីបង្កើតនូវហេដ្ឋារចនាសម្ព័ន្ធ ក្នុងការសាកបំពេញ សម្រាប់យានដើរដោយអគ្គិសនី នៅតាមកំពង់ផែ និងធ្វើការស្រាវជ្រាវ ក៏ដូចជាអភិវឌ្ឍបន្ថែម លើថាមពលដើរដោយឥន្ធន:មានជាតិពុលកម្រិតទាប ឬស្មើសូន្យ ក្នុងរយ:ពេល ៥ ឆ្នាំខាងមុខ ។

គួរឱ្យដឹងថាក្រុមហ៊ុនថាមពលខ្នាតយក្សរបស់អង់គ្លេសមួយនេះ បានបើកដំណើរការសាឡាងអគ្គិសនី ដែលមានសមត្ថភាពផ្ទុកអ្នកដំណើរ ២០០ នាក់ ដំបូងគេ នៅក្នុងបរិវេណរោងចក្រចម្រាញ់ប្រេងរបស់ខ្លួន លើកោះ Pulau Bukom កាលពីថ្ងៃចន្ទកន្លងទៅ ។

ជម្រាបជូនទៀតផងដែរថា សាឡាងអគ្គិសនីដំបូងបំផុតមួយនេះ មានឈ្មោះថា Penguin Refresh ដោយវាគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការ នៅក្នុងខែឧសភា ស្របពេលសាឡាងអគ្គិសនីថ្មី ចំនួន ២ ផ្សេងទៀត ក៏នឹងត្រូវដាក់ឱ្យដំណើរការ នៅក្នុងខែសីហាខាងមុខផងដែរ ដើម្បីជាផ្នែកមួយ ក្នុងការជំនួសសាឡាងដើរដោយថាមពលម៉ាស៊ូត ដែលកំពុងប្រើប្រាស់​សព្វ​ថ្ងៃ៕

The post ក្រុមហ៊ុនថាមពល Shell បើកដំណើរការសាឡាងអគ្គិសនីដំបូងគេ នៅក្នុងប្រទេសសិង្ហបុរី appeared first on .

ក្រុមហ៊ុនប្រេង Shell ទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ ច្រើនបំផុតមិនធ្លាប់មាន
កាលពី​ពេលថ្មីៗនេះ ក្រុមហ៊ុន​ប្រេងឥន្ធនៈ Shell បាន​ប្រកាសពី​ប្រាក់ចំណូល​ប្រចាំឆ្នាំ ២០២២ ដែល​ទទួលបាន​ច្រើនបំផុត​រហូតដល់ប្រហែល ៤០ ពាន់​លានដុល្លារ​ឯណោះ។

យោងតាម​ការ​ចុះផ្សាយពី CNA បាន​បង្ហាញ​ថា ក្រុមហ៊ុន​ប្រេង​អង់គ្លេស​ទទួល​បាន​ប្រាក់​ចំណូល​ច្រើនជាង​ឆ្នាំ​មុនៗ​ទ្វេដង ដោយសារ​តម្រូវការ និង​តម្លៃ​ប្រេង​កាលពីឆ្នាំទៅ​មាន​ការ​កើនឡើង​ខ្ពស់។

គួររំលឹកដែរថា ​ប្រាក់ចំណូលប្រចាំឆ្នាំ ២០២២ ដែល Shell ទទួល​បាន គឺ​បង្កើតកំណត់ត្រាថ្មី​មួយ ពោល​វាច្រើនជាង​ទឹកប្រាក់​ដែល​ពួកគេ​ធ្លាប់​ទទួល​បាន​ច្រើនបំផុត​កាលពីឆ្នាំ ២០០៨ ដែលមានចំនួន​ត្រឹម ៣១ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។

បន្ថែមពី​ការ​កើនឡើង​ប្រាក់ចំណូលប្រចាំឆ្នាំ Shell ក៏បាន​ទម្លាយ​ប្រាក់ចំណេញ​ប្រចាំ​ត្រីមាសទី ៤ ផងដែរ ដែលមានចំនួន​លើសការ​រំពឹងទុក​រហូតដល់ ៩,៨ ពាន់​លានដុល្លារឯណោះ៕

The post ក្រុមហ៊ុនប្រេង Shell ទទួលបានប្រាក់ចំណូលប្រចាំឆ្នាំ ច្រើនបំផុតមិនធ្លាប់មាន appeared first on .

ក្រុមហ៊ុនថាមពល Shell ប្រកាសដើរចេញពីគម្រោងឧស្ម័ន Malampaya នៅហ្វីលីពីន
នៅថ្ងៃអង្គារទី ១ ខែវិច្ឆិកានេះ ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់អង់គ្លេស Shell បានបិទបញ្ចប់ការលក់ភាគហ៊ុនរបស់ខ្លួនទាំងស្រុង នៅក្នុងគម្រោងបូមឧស្ម័ន Malampaya ក្នុងប្រទេសហ្វីលីពីន ទៅឱ្យក្រុមហ៊ុនផ្សេងគ្រប់គ្រងជំនួសវិញ ។

ការលក់នេះ នឹងឃើញថាសិទ្ធិកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Shell Philippines Exploration B.V. ដែលមាន ៤៥% នៅក្នុងគម្រោង Malampaya នឹងត្រូវប្រគល់ទៅឱ្យក្រុមហ៊ុន Malampaya Energy XP ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prime Infrastructure Capital កាន់កាប់វិញ ។

គួរឱ្យផងដែរថា នៅមានក្រុមហ៊ុនធំៗ ២ ផ្សេងទៀត ដែលកំពុងគ្រប់គ្រង នៅក្នុងគម្រោងបូមឧស្ម័ន Malampaya ដ៏ធំមួយនេះ ដោយក្នុងនោះក្រុមហ៊ុន Udenna កាន់កាប់សិទ្ធិចំនួន ៤៥% និងក្រុមហ៊ុន PNOC Exploration កាន់កាប់ ១០%។

ទីតាំងបូមឧស្ម័ន ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងឆ្នាំ ១៩៩១ នេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ជូនឥន្ធន:​ ទៅកាន់រោងចក្រថាមពល ដែលមានប្រហែលមួយភាគប្រាំ នៃតម្រូវការអគ្គិសនីសរុបរបស់ប្រទេសហ្វីលីពីន។ តែយ៉ាងណាទិន្នផលរបស់គម្រោងនេះ កំពុងតែមានការធ្លាក់ចុះយ៉ាងខ្លាំង ហើយត្រូវបានគេរំពឹងថានឹងឈានដល់ការរីងស្ងួត នៅឆ្នាំ ២០២៧ ៕

The post ក្រុមហ៊ុនថាមពល Shell ប្រកាសដើរចេញពីគម្រោងឧស្ម័ន Malampaya នៅហ្វីលីពីន appeared first on .

ក្រុមហ៊ុនប្រេង Shell រាយការណ៍ពីប្រាក់ចំណេញប្រចាំត្រីមាសទី ៣ បានជិត ១០ ពាន់លានដុល្លារ
កាលពី​ថ្ងៃទី ២៧ តុលា​កន្លងទៅ ក្រុមហ៊ុន​ប្រេង Shell បាន​រាយការណ៍​ពី​ប្រាក់​ចំណេញ​ប្រចាំ​ត្រីមាសទី ៣ នៃ​ឆ្នាំ ២០២២ នេះ ដោយ​ទទួល​បាន​ប្រមាណ ៩,៥ ពាន់​លាន​ដុល្លារ តិចជាង​ឆ្នាំទៅ​ ដោយសារ​ការចម្រាញ់​ប្រេង និង​ការ​ជួញដូរ​មាន​សភាព​យឺតយ៉ាវ។

យោងតាម​ការ​ចុះផ្សាយពី CNA បាន​បន្ថែមទៀតថា លំហូរ​សាច់ប្រាក់​ប្រចាំ​ត្រីមាស​ឆ្នាំ​នេះ​វិញ Shell មាន​ប្រមាណ ១២,៥ ពាន់​លាន​ដុល្លារ តិចជាង​ឆ្នាំទៅ​ដែល​ធ្លាប់​មាន ១៨,៦ ពាន់​លាន​ដុល្លារ ដ្បិត​ពួកគេ​បាន​កាត់បន្ថយ​ការចំណាយ​ជាង ៤ ពាន់​លាន​ដុល្លារ លើ​កម្លាំង​ពលកម្ម។

ដោយសារ​កម្លាំងពលកម្ម​តិចជាង​ឆ្នាំមុន ដូច្នេះ​ប្រាក់​ចំណេញ​ក៏​ទទួល​បាន​ទាប​ជាង​ឆ្នាំ​មុន​ដូចគ្នា ពោល​ គឺ​តិចជាង​ឆ្នាំទៅ​ប្រហែល ២,៥ ពាន់លាន​ដុល្លារ ដែល​កាលពី​ឆ្នាំទៅ Shell រក​ចំណេញ​លុយ​ ១១,៥ ពាន់​លាន​ដុល្លារ​នៅ​ត្រីមាសទី ៣ ជា​ចំនួន​ច្រើនបំផុត​មួយ​ដែល​ក្រុមហ៊ុនធ្លាប់​រក​បាន។

សូមជម្រាបដែរថា ក្រោយ​ការ​បង្ហោះ​ពី​របាយការណ៍​ប្រាក់​ចំណេញ​ប្រចាំ​ត្រីមាស​ហើយ Shell ក៏​បាន​បង្ហើប​ពី​ផែនការ​នាថ្ងៃអនាគត​បន្តិច​ផងដែរ ដោយ​ពួកគេ​មាន​បំណង​បង្កើន​ភាគលាភ​ឲ្យ​បាន ១៥% ឬ​គិតជា​ទឹកប្រាក់​ប្រហែល ៤ ពាន់​លាន​ដុល្លារ នៅ​ត្រីមាស​ចុងក្រោយ​នេះ៕

The post ក្រុមហ៊ុនប្រេង Shell រាយការណ៍ពីប្រាក់ចំណេញប្រចាំត្រីមាសទី ៣ បានជិត ១០ ពាន់លានដុល្លារ appeared first on .

Shell កំពុងចរចារជាមួយក្រុមហ៊ុនថាមពលរបស់ចិន ៣ ក្នុងការលក់គម្រោងបូមឧស្ម័នខ្លួន នៅរុស្ស៊ី
យោងតាមកាសែត The Telegraph បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell កំពុងតែពិភាក្សាជាមួយក្រុមហ៊ុនរបស់ប្រទេសចិនមួយចំនួន ក្នុងការលក់ភាគហ៊ុនរបស់ខ្លួន នៅក្នុងគម្រោងបូមឧស្ម័ន នៅរុស្ស៊ី ចំពេលមានការដាក់ទណ្ឌកម្មលើរដ្ឋាភិបាលទីក្រុងម៉ូស្គូ ជុំវិញការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ។

ជាក់ស្តែង កាសែតរបស់អង់គ្លេសមួយនេះ បាននិយាយទៀតថា ក្រុមហ៊ុន ដែលបានចុះបញ្ជីនៅទីក្រុងឡុងដ៍ កំពុងតែពិភាក្សារួមគ្នាជាមួយក្រុមហ៊ុនប្រេងគ្រប់គ្រងដោយរដ្ឋ របស់ចិន CNOOC Ltd , China National Petroleum Corp (CNPC) និង Sinopec លើការកាន់កាប់ភាគហ៊ុនប្រមាណ ២៧,៥ ភាគរយ របស់ខ្លួន នៅក្នុងក្រុមហ៊ុនបណ្តាក់ទុន លើគម្រោងបូមយកហ្គាស Sakhalin-2 ។

គួរឱ្យដឹងផងដែរថា គម្រោង Sakhalin-2 នេះ ត្រូវបានគ្រប់គ្រង និងដំណើរការដោយក្រុមហ៊ុនឧស្ម័នខ្នាតយក្សរុស្ស៊ី Gazaprom ស្របពេលភាគីពាក់ព័ន្ធផ្សេងទៀត នៅក្នុងគម្រោងដ៏ធំមួយនេះ រួមមានក្រុមហ៊ុន Mitsui & Co និងក្រុមហ៊ុន Misubishi Corp របស់ប្រទេសជប៉ុន ។

មិនតែប៉ុណ្ណោះ កាសែត The Telegraph បាននិយាយទៀតថា ការពិភាក្សាជាមួយក្រុមហ៊ុនចិន គឺផ្តោតទៅលើការលក់ភាគហ៊ុនរបស់ក្រុមហ៊ុន Shell ទៅឱ្យក្រុមហ៊ុនមួយ ពីរ ឬអាចក្រុមហ៊ុនទាំង ៣ តែម្តង ខណ:ក្រុមហ៊ុន Shell ក៏នឹងបើកចំហរពេញលេញ សម្រាប់ក្រុមហ៊ុន ដែលមិនស្ថិតនៅក្នុងប្រទេសចិនផងដែរ ចំពោះការទិញយកភាគហ៊ុននេះ ៕

ប្រភព: CNA

The post Shell កំពុងចរចារជាមួយក្រុមហ៊ុនថាមពលរបស់ចិន ៣ ក្នុងការលក់គម្រោងបូមឧស្ម័នខ្លួន នៅរុស្ស៊ី appeared first on .

ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell ប្រកាសឈប់ទិញប្រេង និងហ្គាស់ ពីប្រទេសរុស្ស៊ីទៀតហើយ
ក្រុមហ៊ុនថាមពល Shell បាននិយាយកាលពីថ្ងៃអង្គារទី ៨ មីនាថា ពួកគេនឹងដកខ្លួនចេញពីអាជីវកម្មប្រេង និងឧស្ម័នពីប្រទេសរុស្ស៊ី ហើយក៏នឹងបញ្ឈប់ការទិញយកប្រេងឆៅពីប្រទេសនេះផងដែរ ជុំវិញការឈ្លានពានទៅលើប្រទេសអ៊ុយក្រែន ដែលកំពុងតែបន្ត ។

ជាក់ស្តែង ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់អង់គ្លេសនេះ ក៏បានចេញមុខសុំទោសផងដែរ សម្រាប់ការបន្តទិញប្រេងពីប្រទេសរុស្ស៊ីកាលពីសប្តាហ៍មុន ដោយបានបន្ថែមថារឿងនេះ វាមិនគួរកើតឡើងនោះឡើយ ។

លើសពីនេះ ក្រុមហ៊ុន Shell បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ” ថ្ងៃនេះ Shell បានប្រកាសពីចេតនា ក្នុងការដកខ្លួនចេញពីអាជីវកម្មអ៊ីដ្រូកាបូនទាំងអស់ ក្នុងប្រទេសរុស្ស៊ី រួមទាំងប្រេងឆៅ ផលិតផលប្រេង ឧស្ម័ន និងឧស្ម័នធម្មជាតិរាវផងដែរ ដោយស្របតាមការណែនាំថ្មីរបស់រដ្ឋាភិបាលចក្រភពអង់គ្លេស ” ។ ” ហើយជាជំហានដំបូងភ្លាមៗ ក្រុមហ៊ុន នឹងបញ្ឈប់រាល់ការទិញប្រេងឆៅពីប្រទេសរុស្ស៊ី ” ។

ហើយទន្ទឹមនឹងនេះ ក្រុមហ៊ុន ក៏នឹងបិទស្ថានីយផ្តល់សេវាកម្ម ប្រេងឥន្ធន:អាកាសចរណ៍ និងប្រតិបត្តិការប្រេងរំអិលរបស់ខ្លួន នៅក្នុងប្រទេសរុស្ស៊ីផងដែរ ។

គួរឱ្យដឹងផងដែរថា គិតមកទល់ពេលនេះ មានក្រុមហ៊ុនអន្តរជាតិជាច្រើន បានឈប់ធ្វើអាជីវកម្ម នៅក្នុងប្រទេសរុស្ស៊ី ចាប់តាំងពីប្រធានាធិបតី លោក វ្ល៉ាឌីមៀ ពូទីន បានបញ្ជាឱ្យបើកការលុកលុយទៅលើអ៊ុយក្រែន កាលពីចុងខែមុនមក ៕

ប្រភព: CNA

The post ក្រុមហ៊ុនថាមពលខ្នាតយក្ស Shell ប្រកាសឈប់ទិញប្រេង និងហ្គាស់ ពីប្រទេសរុស្ស៊ីទៀតហើយ appeared first on .

ក្រុមហ៊ុន​ប្រេង​យក្ស Shell ជ្រើសរើស​​សិង្ហបុរី ​សាងសង់​រោងចក្រ​ច្នៃ​សំរាម​ប្លាស្ទិក​
ក្រុមហ៊ុន​ផលិត​ប្រេង​លំដាប់​ថ្នាក់​ពិភពលោក Royal Dutch Shell បាន​ប្រកាស​ថា មាន​គម្រោង​សាងសង់​រោងចក្រ​កែច្នៃ​ប្រេង​ និង​កែច្នៃ​សំរាម​ប្លាស្ទិក​ទៅជា​សារធាតុ​គីមី ដែល​មាន​ទីតាំង​នៅ​ប្រទេស​សិង្ហបុរី។

គម្រោងការ​មួយ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ផែនការ​របស់​ក្រុមហ៊ុន Shell សាខា​សិង្ហបុរី ក្នុង​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ពុល​ឲ្យ​បាន​ពាក់កណ្ដាល​នៅ​ត្រឹម​ឆ្នាំ ២០៣០ ពីកម្រិត​ខ្ពស់​មួយ​កាលពី​ឆ្នាំ ២០១៦។

ក្រៅពី​នោះ ក្រុមហ៊ុន​ក៏​នៅ​មាន​គម្រោង​បង្កើត​រោងចក្រ​ផ្ទុក និង​ចាប់​យក​ឧស្ម័ន​កាបូន ហៅ​កាត់ CCS ដែល​អាច​ផ្ទុក​បាន ៥៥០ ០០០ តោន​ក្នុង​មួយឆ្នាំ​ នៅ​តំបន់ Pulau Bukom ដែល​ Shell មាន​រោងចក្រ​អាយុកាល​ជាង ៦០ ឆ្នាំ​នៅ​ទីនោះ ហើយ​វា​ក៏ជា​រោងចក្រ​ផលិត​ថាមពល និង​គីមី​មួយ​ក្នុង​ចំណោម​រោងចក្រ​ធំៗ​ទាំង ៥ របស់ Shell ទូទាំង​សកលលោក​ផង​ដែរ។

Shell មាន​បំណង​ចង់​បង្កើត​រោងចក្រ​កែច្នៃ​ថាមពល​គីមី ២ កន្លែង​ផ្សេង​ទៀត​នៅ​ទ្វីបអាស៊ី សម្រាប់​កែច្នៃ​សំរាម​ទៅ​ជា​ប្រេង​ប្រភេទ Pyrolysis សម្រាប់ Shell Energy និង Chemical Park Singapore នៅ​តំបន់ Bukom និង Jurong Island​។ Shell ធ្លាប់​មាន​មហិច្ឆតា​ចង់​ផលិត​ប្រេង​ឥន្ធនៈ​អាកាសចរណ៍​ឲ្យ​បាន ២ លាន​តោន​/ឆ្នាំ នៅ​ត្រឹម​ឆ្នាំ ២០២៥ ដូច្នេះ​ក្រុមហ៊ុន​ត្រូវ​ស្វែង​រក​ដៃគូ​សហការ​ដែល​អាច​ផលិត​ប្រេង​ជីវឥន្ធនៈ ៥៥០ ០០០ តោន/ឆ្នាំ ដែល​ផលិត​ចេញ​ពី​សំរាម និង​ប្រេង​បន្លែ។

បញ្ជាក់​ដែរ​ថា Shell បាន​ប្រកាស​ថា​នឹង​ព្យាយាម​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​ជា​សកល​ឲ្យ​បាន​ពាក់កណ្ដាល​នៅ​ឆ្នាំ ២០៣០ ក៏​ដូចជា​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​កាបូន​សុទ្ធ​ឲ្យ​បាន ៤៥% នៅ​ត្រឹម​ឆ្នាំ ២០៣៥ ផង​ដែរ ខណៈក្រុមហ៊ុន​មួយ​នេះ​កំពុង​ប្រឈម​មុខ​ខ្លាំង​ពី​ការ​ដាក់​សំពាធ​ពី​ក្រុម​វិនិយោគិន ក្រុម​សកម្មជន និង​រដ្ឋាភិបាល សម្រាប់​បម្រែបម្រួល​ពី​ការ​ប្រើប្រាស់​ប្រេង​ឥន្ធនៈ មក​ជា​ការ​វិនិយោគ​លើ​ការ​ប្រើ​ថាមពល​កកើត​ឡើងវិញ​។

ប្រភព: Kelo

The post ក្រុមហ៊ុន​ប្រេង​យក្ស Shell ជ្រើសរើស​​សិង្ហបុរី ​សាងសង់​រោងចក្រ​ច្នៃ​សំរាម​ប្លាស្ទិក​ appeared first on .