ក្រុមហ៊ុនថាមពល Shell ប្រកាសដើរចេញពីគម្រោងឧស្ម័ន Malampaya នៅហ្វីលីពីន

អន្តរជាតិ

នៅថ្ងៃអង្គារទី ១ ខែវិច្ឆិកានេះ ក្រុមហ៊ុនថាមពលខ្នាតយក្សរបស់អង់គ្លេស Shell បានបិទបញ្ចប់ការលក់ភាគហ៊ុនរបស់ខ្លួនទាំងស្រុង នៅក្នុងគម្រោងបូមឧស្ម័ន Malampaya ក្នុងប្រទេសហ្វីលីពីន ទៅឱ្យក្រុមហ៊ុនផ្សេងគ្រប់គ្រងជំនួសវិញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលក់នេះ នឹងឃើញថាសិទ្ធិកាន់កាប់ភាគហ៊ុនរបស់ក្រុមហ៊ុន Shell Philippines Exploration B.V. ដែលមាន ៤៥% នៅក្នុងគម្រោង Malampaya នឹងត្រូវប្រគល់ទៅឱ្យក្រុមហ៊ុន Malampaya Energy XP ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Prime Infrastructure Capital កាន់កាប់វិញ ។

គួរឱ្យផងដែរថា នៅមានក្រុមហ៊ុនធំៗ ២ ផ្សេងទៀត ដែលកំពុងគ្រប់គ្រង នៅក្នុងគម្រោងបូមឧស្ម័ន Malampaya ដ៏ធំមួយនេះ ដោយក្នុងនោះក្រុមហ៊ុន Udenna កាន់កាប់សិទ្ធិចំនួន ៤៥% និងក្រុមហ៊ុន PNOC Exploration កាន់កាប់ ១០%។

ទីតាំងបូមឧស្ម័ន ដែលត្រូវបានគេរកឃើញដំបូងនៅក្នុងឆ្នាំ ១៩៩១ នេះ បានរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ជូនឥន្ធន:​ ទៅកាន់រោងចក្រថាមពល ដែលមានប្រហែលមួយភាគប្រាំ នៃតម្រូវការអគ្គិសនីសរុបរបស់ប្រទេសហ្វីលីពីន។ តែយ៉ាងណាទិន្នផលរបស់គម្រោងនេះ កំពុងតែមានការធ្លាក់ចុះយ៉ាងខ្លាំង ហើយត្រូវបានគេរំពឹងថានឹងឈានដល់ការរីងស្ងួត នៅឆ្នាំ ២០២៧ ៕