Tim Cook

លោក Tim Cook ប្រកាសចុះចេញពីតំណែងនាយកប្រតិបត្តិក្រុមហ៊ុន Apple
ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Apple បានប្រកាសថា លោក Tim Cook នឹងចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន នៅក្នុងខែកញ្ញាខាងមុខ ដោយប្រគល់តំណែងកំពូលនេះទៅឲ្យលោក John Ternus ដែលជាបុគ្គលិកចាសវស្សារបស់ក្រុមហ៊ុន ជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

យ៉ាងណាមិញ​ យោងតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុនបានបង្ហាញឲ្យដឹងទៀតថា លោក Tim Cook នឹងក្លាយជាប្រធានប្រតិបត្តិនៃក្រុមប្រឹក្សាភិបាលវិញ នៅពេលដែលលោកត្រូវចុះចេញពីតំណែងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple នៅត្រឹមថ្ងៃទី១ ខែកញ្ញាខាងមុខ។

នៅក្នុងសេចក្តីប្រកាសដដែលនេះ លោក Tim Cook បានននិយាយថា ៖” វាជាសិទ្ធិដ៏អស្ចារ្យបំផុតនៅក្នុងជីវិតរបស់ខ្ញុំ ដែលបានក្លាយជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple ហើយត្រូវបានទុកចិត្តឲ្យដឹកនាំក្រុមហ៊ុនដ៏អស្ចារ្យបែបនេះ”។

ជម្រាបជូនផងដែរថា លោក Tim Cook បានចូលរួមជាមួយក្រុមហ៊ុន Apple ជាលើកដំបូងនៅក្នុងឆ្នាំ១៩៩៨ ហើយបានបន្តឡើងតំណែងខ្ពស់ជាបន្តបន្ទាប់ និងបានជួយជំរុញដល់ភាពជោគជ័យរបស់ក្រុមហ៊ុនជាច្រើន។ លោកបានក្លាយជានាយកប្រតិបត្តិនៅឆ្នាំ២០១១ បន្ទាប់ពីសហស្ថាបនិក និងជាដឹកនាំដ៏ល្បីល្បាញរបស់ក្រុមហ៊ុន លោក Steve Jobs បានចាកចេញដោយសារបញ្ហាសុខភាព៕​

The post លោក Tim Cook ប្រកាសចុះចេញពីតំណែងនាយកប្រតិបត្តិក្រុមហ៊ុន Apple appeared first on .

មិនមែន Tim Cook តែបុរសរូបនេះ ជាប់ឈ្មោះជា CEO រកចំណូលបានខ្ពស់បំផុត នៅអាមេរិក
គ្រប់គ្នាប្រហែលជាគិតថានាយកប្រតិបតិរបស់ក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់កំពូលរបស់ពិភពលោក Apple លោក Tim Cook ឬមួយនាយកប្រតិបត្តិរបស់ Netflix លោក Theodore A. Sarandos ដែលអាចរកប្រាក់ចំណូលបានច្រើនជាងគេបំផុត នៅក្នុងទឹកដីសហរដ្ឋអាមេរិក ជាមិនខាន។

ប៉ុន្តែទោះជាយ៉ាងណា យោងតាមការចុះផ្សាយពីសារព័ត៌មាន AP បានបង្ហាញឲ្យដឹងថា លោក Rick Smith ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុនបច្ចេកិវទ្យាសុវត្ថិភាពសាធារណ: Axon Enterprises ទៅវិញទេ ដែលជាប់ឈ្មោះជា CEO រកចំណុលបានខ្ពស់បំផុត នៅសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ជាមួយនឹងកញ្ចប់ប្រាក់ឈ្មួលសរុប ១៦៤,៥លានដុល្លារ។

ក្រុមហ៊ុន Axon ដែលជាអ្នកផលិតកាំភ្លើង Taser stun guns និង Body cameras បានមើលឃើញប្រាក់ចំណូលរបស់ខ្លួន កើនឡើងជាង ៣០% សម្រាប់រយៈពេល ៣ឆ្នាំជាប់ៗគ្នា ហើយបានកត់ត្រាប្រាក់ចំណូលសុទ្ធប្រចាំឆ្នាំ ដល់ចំនួន ៣៧៧លានដុល្លារ ក្នុងឆ្នាំ២០២៤ ថែមទៀតផង។ ទន្ទឹមនឹងនេះ ភាគហ៊ុនរបស់ Axon ក៏បានកើនឡើងច្រើនជាងពីរដង កាលពីឆ្នាំមុន បន្ទាប់ពីហក់ឡើងដល់ជាង ៥០% ក្នុងឆ្នាំ២០២៣។

ជុំវិញការកើនឡើងដ៏គួរឲ្យកត់សម្គាល់នេះ ក៏បានធ្វើឲ្យកញ្ចប់ប្រាក់ឈ្នួលរបស់លោក Smith មានការកើនឡើងយ៉ាងខ្លាំងផងដែរ ដោយស្ទើតែចំណូលទាំងអស់របស់លោក គឺទទួលបានពីប្រាក់រង្វាន់ផ្សេងៗ បូករួមជាមួយប្រាក់រង្វាន់ភាគហ៊ុន ផងដែរ។ តាមការស្ទង់មតិថ្មីៗនេះដោយសារព័ត៌មាន Associated Press បានបង្ហាញឲ្យដឹងថា លោក Smith អាចទទួលបានអត្ថប្រយោជន៍កាន់តែច្រើនបន្ថែមទៀត នៅក្នុងលក្ខណ្ឌដែលលោកអាចជួយបំពេញតាមគោលដៅរបស់ក្រុមហ៊ុន លើតម្លៃភាគហ៊ុន និងប្រតិបត្តិការរបស់ខ្លួន សម្រាប់រយ:ពេលចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣០។

ជម្រាបជូនផងដែរថា ក្រៅតែពីលោក Smith CEO ដែលអាចរកចំណូលបានខ្ពស់បំផុតផ្សេងទៀត នៅអាមេរិក រួមមានលោក Lawrence Culp នាយកប្រតិបត្តិក្រុមហ៊ុន GE Aerospace (រកបាន ៨៤,៧លានដុល្លារ) លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple (រកបាន ៧៤,៦លានដុល្លារ) លោក David Gitlin នាយកប្រតិបត្តិក្រុមហ៊ុន Carrier Global (៦៥,៦លានដុល្លារ) និងនាយកប្រតិបត្តិ Netflix លោក Ted Sarandos (រកបាន ៦១,៩លានដុល្លារ)៕

The post មិនមែន Tim Cook តែបុរសរូបនេះ ជាប់ឈ្មោះជា CEO រកចំណូលបានខ្ពស់បំផុត នៅអាមេរិក appeared first on .

មេធំ Apple លើកសរសើរចំៗទៅលើសមត្ថភាពច្នៃប្រឌិតរបស់ចិន ថាល្អគ្មានពីរ
នាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Apple លោក Tim Cook បាននិយាយទៅក្នុងបទសម្ភាសជាមួយ China Daily ក្នុងទីក្រុងប៉េកាំង កាលពីពេលថ្មីៗនេះថា ភាពច្នៃប្រឌិតរបស់ក្រុមអ្នកបង្កើតកម្មវិធីរបស់ចិន គឺល្អគ្មានពី ហើយកម្មវិធីកម្មវិធីទូរស័ព្ទរបស់ចិនជាច្រើនទៀត នឹងទទួលបានជោគជ័យជាសកល ជាមួយនឹងការជះឥទ្ធិពលលើឆាកអន្តរជាតិកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

ក្នុងអំឡុងពេលសម្ភាសន៍ លោក Cook បាននិយាយទៀតថា ៖”ខ្ញុំអាចទស្សន៍ទាយបានថា កម្មវិធីរបស់ចិនកាន់តែច្រើន នឹងពេញនិយមនៅក្រៅប្រទេស ពីព្រោះភាពច្នៃប្រឌិតរបស់អ្នកអភិវឌ្ឍន៍របស់ចិន មិនចាញ់អ្នកផ្សេងទេ។ ខ្ញុំគ្រាន់តែអាចឃើញពីភាពជោគជ័យកាន់តែច្រើន នឹងកើតចេញពីប្រទេសចិន”។

នាយកប្រតិបត្តិក្រុមហ៊ុនផលិតទូរស័ព្ទ iPhone រូបនេះ បានសង្កត់ធ្ងន់ទៀតថា ឥទ្ធិពលសកលនៃកម្មវិធីរបស់ចិន កំពុងមានការកើនឡើងខ្លាំង ហើយក្រុមអ្នកបង្កើតកម្មវិធីនៅក្នុងប្រទេសចិន មានចំណង់ចំណូលចិត្តដ៏អស្ចារ្យដែលវាជារឿងមិនគួរឲ្យជឿ។

មិនតែប៉ុណ្ណោះ បើយោងតាមក្រុមអ្នកជំនាញ បាននិយាយថា ការសរសើររបស់លោក Cook បែបនេះ ហាក់បានគូសបញ្ជាក់ថា ប្រទេសចិនមិនត្រឹមតែជាទីផ្សារដ៏ធំ និងជារោងចក្រផលិតគ្រឿងអេឡិចត្រូនិកកំពូលរបស់ Apple ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រភពនៃការច្នៃប្រឌិតដ៏សំខាន់សម្រាប់ប្រព័ន្ធអេកូសូហ្វវែររបស់ក្រុមហ៊ុន ផងដែរ។

ពួកគេបានបន្ថែមទៀតថា ជាមួយនឹងការកើនឡើងនៃចំនួនយុវជនដែលមានការអប់រំល្អ និងប្រកបដោយការច្នៃប្រឌិត ប្រទេសចិន នឹងមានភាពទាក់ទាញកាន់តែខ្លាំងចំពោះក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់ពិភពលោក នាពេលអនាគត។

ជម្រាបជូនផងដែរថា ជុំវិញអធិប្បាយរបស់លោក Tim Cook បែបនេះ​ត្រូវបានធ្វើឡើង ក្នុងអំឡុងពេលលោក ធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីថ្ងៃចន្ទ នៅពេលដែលក្រុមហ៊ុន Apple បានប្រកាសពីមូលនិធិវិនិយោគថ្មីមួយ ជាមួយនឹងការសន្យាផ្តល់ទឹកប្រាក់ចំនួនជាង ៩៩លានដុល្លារអាមេរិក ដើម្បីពង្រីកផលិតកម្មថាមពលស្អាត នៅក្នុងប្រទេសចិន ជាមួយនឹងការប្តេជ្ញាចិត្ត ក្នុងការផ្លាស់ប្តូរខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោករបស់ខ្លួន ឲ្យទៅជាថាមពលកកើតឡើងវិញ ១០០% នៅត្រឹមឆ្នាំ២០៣០៕

The post មេធំ Apple លើកសរសើរចំៗទៅលើសមត្ថភាពច្នៃប្រឌិតរបស់ចិន ថាល្អគ្មានពីរ appeared first on .

មេធំ Apple ធ្វើដំណើរទៅប្រទេសចិន ជាលើកទីពីរក្នុងឆ្នាំនេះ ក្រោយការលក់ធ្លាក់ចុះ
លោក Tim Coook នាយកប្រតិបត្តិក្រុមហ៊ុន Apple កំពុងស្ថិតនៅក្នុងប្រទេសចិន ជាលើកទីពីរនៅក្នុងឆ្នាំនេះ ខណ:ពេលដែលក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាមេរិក ព្យាយាមស្វែងរកការជំរុញឡើងវិញ ក្រោយការលក់ធ្លាក់ចុះខ្លាំង នៅក្នុងទីផ្សារដ៏សំខាន់របស់ខ្លួនមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ក្រុមហ៊ុនផលិតទូរស័ព្ទ iPhone នៅតែមានប្រជាប្រិយភាពខ្លាំង ក្នុងចំណោមអ្នកប្រើប្រាស់ចិន ប៉ុន្តែទោះជាយ៉ាងក៏ដោយពួកគេហាក់កំពុងជួបប្រទះការប្រកួតប្រជែងកាន់តែខ្លាំង ពីសំណាក់ក្រុមហ៊ុនផលិតទូរស័ព្ទក្នុងស្រុក នៅរយ:ពេលប៉ុន្មានឆ្នាំចុងក្រោយ ដោយសារតែប្រទេសក្នុងតំបន់អាស៊ីនេះ បានប្រឈមមុខទៅនឹងកំណើនសេដ្ឋកិច្ចយឺត និងការប្រើប្រាស់ធ្លាក់ចុះ។

យ៉ាងណាមិញ នៅក្នុងប្រទេសចិន លោក Tim Cook ត្រូវបានគេរាយការណ៍ថា បានធ្វើដំណើរទៅកាន់តំបន់ប្រវត្តិសាស្រ្តជាច្រើន នៅក្នុងទីក្រុងប៉េកាំង និងថែមទាំងបានជួបសម្ភាសជាមួយនិស្សិតសាកលវិទ្យាល័យចិន ដែលប្រើប្រាស់ផលិតផល Apple ដើម្បីអនុវត្តកម្មវិធីសិក្សារបស់ពួកគេ ថែមទៀតផង។

គួរឲ្យដឹងថា ក្រុមហ៊ុន Apple បានរាយការណ៍ពីប្រាក់ចំណេញ ២១,៤ពាន់លានដុល្លារ ក្នុងត្រីមាសរយៈពេល ៣ខែដែលត្រូវបានបញ្ចប់កាលពីខែមិថុនា ពោលគឺបានកើនឡើង ៥% បើធៀប​នឹងរយ:ពេលដូចគ្នាកាលពី​ឆ្នាំ​មុន។ ប៉ុន្តែទោះជាយ៉ាងណា ​ការ​លក់​របស់​ក្រុមហ៊ុន​ផលិត iPhone នៅ​ក្នុង​ប្រទេស​ចិន​ បាន​រង​សម្ពាធ​ពី​ដៃគូ​ប្រកួតប្រជែង​ក្នុងស្រុក​ដូច​ជា Huawei ក្នុង​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។

ដោយឡែក បើយោងតាមទិន្នន័យពី Canalys ដែលជាក្រុមហ៊ុនវិភាគទីផ្សារ បានបង្ហាឲ្យដឹងទៀតថា នៅក្នុងត្រីមាសទី២ Apple បានធ្លាក់មកចំណាត់ថ្នាក់លេខ៦ ក្នុងនាមជាក្រុមហ៊ុនលក់ស្មាតហ្វូនធំជាងគេ នៅប្រទេសចិន ខណ:កាលពីឆ្នាំមុន ពួកគេឈរនៅតំណែងលេខ៣។

ជម្រាបជូនផងដែរថា លោក Tim Cook បានទៅប្រទេសចិនលើកចុងក្រោយ កាលពីខែមីនា នៅពេលដែលលោកបានទៅចូលរួមបើកសម្ពោធហាង Apple ថ្មី នៅទីក្រុងសៀងហៃ ហើយក៏បានចូលរួមវេទិកាធំមួយក្នុងទីក្រុងប៉េកាំង ជាមួយនឹងនាយកប្រតិបត្តិកំពូលផ្សេងទៀត ផងដែរ៕

The post មេធំ Apple ធ្វើដំណើរទៅប្រទេសចិន ជាលើកទីពីរក្នុងឆ្នាំនេះ ក្រោយការលក់ធ្លាក់ចុះ appeared first on .

មកស្គាល់នាយកប្រតិបត្តិទាំង ៨រូបកំពុងគ្រប់គ្រងក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅលើពិភពលោក
បើនិយាយអំពីនាយកប្រតិបត្តិ (CEO) ដែលកំពុងតែជាក្បាលម៉ាស៊ីនដឹកនាំក្រុមហ៊ុនធំៗមានច្រើនណាស់ ខណៈក្រុមហ៊ុនទាំងនោះភាគច្រើនរកស៊ីទៅលើវិស័យបច្ចេកវិទ្យា ថាមពល សេវាកម្ម ហិរញ្ញវត្ថុ និងឱសថជាដើម ដោយក្នុងមួយឆ្នាំៗអាចរកចំណូលបានរាប់រយរាប់ពាន់លានដុល្លារឯណោះ។ យ៉ាងណាក៏ដោយ ក្រុមហ៊ុនអាចសម្រេចជោគជ័យទៅបានក៏ត្រូវតែមាននូវធនធានមនុស្សពោរពេញទៅដោយសក្តានុពល រាប់ចាប់តាំងពីបុគ្គលិកគ្រប់ជាន់ថ្នាក់ ហើយជាពិសេសគឺមាននូវនាយកប្រតិបត្តិក្រុមហ៊ុន ដែលពោរពេញទៅដោយចក្ខុវិស័យវែងឆ្ងាយ និងមានម្ចាស់ការជាអ្នកដឹកនាំទើបអាចសម្រេចសមិទ្ធិផលគាប់ប្រសើរជូនក្រុមហ៊ុនបាន។

ដោយផ្អែកតាមទស្សនាវដ្តី Forbes India ក៏បានណែនាំឲ្យស្គាល់នូវនាយកប្រតិបត្តិកំពូលៗទាំង ៨រូបកំពុងតែដឹកនាំក្រុមហ៊ុន ដែលមានតម្លៃថ្លៃជាងគេបំផុតនៅលើពិភពលោក៖

ក្រុមហ៊ុន Apple មានលោក Tim Cook ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យ ២,២ពាន់លានដុល្លារ

ក្រុមហ៊ុន Microsoft មានលោក Satya Nadella ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យ ១,០៣ពាន់លានដុល្លារ

ក្រុមហ៊ុន Nvidia មានលោក Jensen Huang ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យ ១០៦,១ពាន់លានដុល្លារ

ក្រុមហ៊ុន Amazon មានលោក Andy Jassy ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យប្រមាន ៤១០លានដុល្លារ

ក្រុមហ៊ុន Alphabet (Google) មានលោក Sundar Pichai ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យប្រមាណ ៣៩០លានដុល្លារ

ក្រុមហ៊ុន Saudi Aramco មានលោក Amin H. Nasser ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យប្រមាណ ២៣ពាន់លានដុល្លារ

ក្រុមហ៊ុន Meta Platforms មានលោក Mark Zuckerberg ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យប្រមាណ ១៩៦,៣ពាន់លានដុល្លារ

ក្រុមហ៊ុន Berkshire Hathaway មានលោក Warren Buffett ជានាយកប្រតិបត្តិ បច្ចុប្បន្នមានទ្រព្យប្រមាណ ១៤៣,៩ពាន់លានដុល្លារ៕

The post មកស្គាល់នាយកប្រតិបត្តិទាំង ៨រូបកំពុងគ្រប់គ្រងក្រុមហ៊ុនមានតម្លៃថ្លៃបំផុតនៅលើពិភពលោក appeared first on .

មកស្គាល់មហាសេដ្ឋីស្រឡាញ់ភេទដូចគ្នា ៨រូបមានទ្រព្យសម្បត្តិច្រើនបំផុត
នាពេលបច្ចុប្បន្នការស្រឡាញ់ភេទដូចគ្នានៅតែជាបញ្ហាចោទនៅឡើយ ដោយសង្គមប្រទេសមួយចំនួនក៏មានការយល់ស្របច្រើន តែសង្គមខ្លះទៀតនៅមិនទាន់ទទួលយកសិទ្ធមួយនេះទេ។ យ៉ាងណា នាពេលសព្វថ្ងៃភាគច្រើនមនុស្សដែលស្រឡាញ់ភេទដូចគ្នា លែងមានការលាក់បាំងអៀនខ្មាស់ពីអ្នកដ៏ទៃដូចកាលពីមុន ដោយហ៊ានបង្ហាញអ្វីជាខ្លួនឯង បើកចំហរទទួលយកការពិតពីធម្មជាតិ ហើយបើតាមទស្សនាវដ្តី The China Morning Posts ក៏បានទម្លាយឈ្មោះមហាសេដ្ឋីចំនួន ៨រូបជាមនុស្សដែលស្រឡាញ់ភេទដូចគ្នា៖

1/    លោក Giorgio Armani ជាមហាសេដ្ឋីស្រឡាញ់ភេទដូចគ្នា ដែល​មានទ្រព្យសម្បត្តិច្រើនជាងគេលើលោក ពោលមានរហូតដល់ទៅ ១២,៤ពាន់លានដុល្លារ។ Armani បានរួមរស់ និងមានដៃគូស្នេហាដ៏យូរអង្វែងជាមួយលោក Sergio Galeotti ដែលបានទទួលអនិច្ចកម្មទៅនៅឆ្នាំ១៩៨៥ ។

2/    លោក David Geffen សព្វថ្ងៃមានទ្រព្យសម្បត្តិដល់ទៅ ៨ពាន់លានដុល្លារ ខណៈប្រភពចំណូលរបស់លោកគឺបានមកពីអាជីវកម្មផលិតបទចម្រៀង និងផលិតខ្សែភាពយន្តជាច្រើនក្រុមហ៊ុន។ មួយវិញទៀត លោកក៏បានបង្ហាញខ្លួនជាមនុស្សស្រឡាញ់ភេទដូចគ្នាចាប់តាំងពីឆ្នាំ១៩៩២ មក។

3/    លោក Peter Thiel គឺជាសហគ្រិនជនជាតិអាមេរិកដើមកំណើតអាល្លឺម៉ង់ ហើយក៏ជាអតីតនាយកប្រតិបត្តិក្រុមហ៊ុន PayPal ដែលកំពុងកាន់កាប់ទ្រព្យសម្បត្តិប្រមាណ ៧,១ពាន់លានដុល្លារ។ Thiel គឺជាសកម្មជននយោបាយដែលនិយាយមិនដាច់ពីមាត់ អំពីការគាំទ្របុព្វហេតុទាមទារសិទ្ធិស្រឡាញ់ភេទដូចគ្នា។

4/    លោក John Stryker មានទ្រព្យសម្បត្តិចំនួន ៥,៣ពាន់លានដុល្លារ ជាម្ចាស់ភាគហ៊ុនដ៏ធំមួយក្នុងក្រុមហ៊ុនរបស់ជីតា Stryker Corp ហើយរូបលោកក៏ជាប្រធាន ព្រមទាំងជាស្ថាបនិកនៃមូលនិធិ Arcus ដែលមានទិសដៅគាំទ្រសិទ្ធិស្រឡាញ់ភេទដូចគ្នា។ ម្យ៉ាងវិញទៀត លោកក៏បានរៀបការជាមួយគូស្នេហ៍ឈ្មោះថា Slobodan Randjelovic កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៦ ផងដែរ។

5/    លោក Domenico Dolce មានទ្រព្យសម្បត្តិខ្ទង់ ២,៣ពាន់លានដុល្លារ ហើយការដែលដឹងថា លោកជាមនុស្សស្រឡាញ់ភេទដូចគ្នា ក៏ព្រោះតែ Dolce និងលោក Stefano Gabbana បានទាក់ទងគ្នាក្នុងន័យស្នេហាចាប់តាំងពីឆ្នាំ១៩៨២ ក្រោយមកក៏រួមដៃគ្នាបង្កើតក្រុមហ៊ុនលក់គ្រឿងក្រអូប វ៉ែនតា និងរបស់របរប្រើប្រាស់មានម៉ាកយីហោ Dolce & Gabbana នៅឆ្នាំ១៩៨៥ ។ ក្រោយទាក់ទងគ្នារហូតមកដល់ឆ្នាំ២០០៣ អ្នកទាំងពីររូបនេះបានប្រកាសថា ពួកគេបានបញ្ចប់ទំនាក់ទំនងស្នេហា ក៏ប៉ុន្តែនៅបន្តសហការអាជីវកម្មដូចមុនដដែល។

6/    លោក Stefano Gabbana ជាមហាសេដ្ឋីដែលមានទ្រព្យសម្បត្តិចំនួន ២,៣ពាន់លានដុល្លារ រូបលោកក៏ជាម្ចាស់ក្រុមហ៊ុន Dolce & Gabbana ហើយក៏ដឹងទៀតថា លោក Gabbana គឺជាអតីតគូស្នេហ៍របស់លោក Dolce ដែលធ្លាប់បានទាក់ទងគ្នាកាលពីអំឡុងឆ្នាំ១៩៨២ និងបានចែកផ្លូវគ្នានៅឆ្នាំ២០០៣ ។

7/    លោក Jennifer Pritzker ក៏ជាមហាសេដ្ឋីមួយរូប ដែលមានទ្រព្យសម្បត្តិប្រមាណ ២,២ពាន់លានដុល្លារដូចគ្នា។ នៅឆ្នាំ២០១៣Pritzker បានប្រកាសប្រាប់ទៅកាន់បុគ្គលិករបស់លោកថា ខ្លួនបានប្តូរភេទទៅជាភេទស្រី និងបានកែអត្តសញ្ញាណទៅជា “លោកស្រី” សម្រាប់ការហៅទូទៅ និងពេលធ្វើពាណិជ្ជកម្ម។ ចំណុចនេះហើយបានធ្វើឲ្យ Pritzker ក្លាយជាមហាសេដ្ឋីប្តូរភេទដំបូងគេ និងតែមួយគត់នៅលើពិភពលោក។

8/    លោក Tim Cook នាយកប្រតិបត្តិក្រុមហ៊ុន Apple មានទ្រព្យសម្បត្តិប្រមាណ ២,២ពាន់លានដុល្លារ។ មហាសេដ្ឋីម្នាក់នេះធ្លាប់បានបង្ហាញមុខជាសាធារណៈ ថាជាមនុស្សស្រឡាញ់ភេទដូចគ្នាកាលពីអំឡុងឆ្នាំ២០១៤ ហើយមិនត្រឹមតែប៉ុណ្ណោះ លោក Cook ក៏ធ្លាប់បានបរិច្ចាគប្រាក់ដើម្បីជួយដល់គំនិតផ្តួចផ្តើមទាមទារសិទ្ធិស្រឡាញ់ភេទដូចគ្នាផងដែរ៕

The post មកស្គាល់មហាសេដ្ឋីស្រឡាញ់ភេទដូចគ្នា ៨រូបមានទ្រព្យសម្បត្តិច្រើនបំផុត appeared first on .

ទាំងនេះជាទម្លាប់ដ៏គួរឲ្យចាប់អារម្មណ៍ របស់មហាសេដ្ឋីលំដាប់ពិភពលោក ដែលមនុស្សមួយចំនួនពុំសូវបានដឹង
កំពូលមហាសេដ្ឋីលំដាប់ពិភពលលោកមួយចំនួនដូចជា Elon Musk, Mark Zuckerberg, Bill Gates, Jeff Benzos និង Tim Cook ជាដើមសុទ្ធសឹងតែជាថ្នាក់ដឹកនាំកំពូលរបស់ក្រុមហ៊ុន ដោយត្រូវចាត់ចែង មើលការខុសត្រូវ រៀបចំយុទ្ធសាស្ត្រ គ្រប់គ្រងបុគ្គលិករាប់ពាន់នាក់ ព្រមទាំងទាមទារឲ្យមានទំនួលខុសត្រូវខ្ពស់ ចំពោះជោគវាសនារបស់ក្រុមហ៊ុន ហើយពេលខ្លះទៀតសោត សឹងតែគ្មានពេលវេលាគ្រប់គ្រាន់សម្រាប់ខ្លួនឯងទៀតផង។ ផ្ទុយមកវិញ នៅពេលដែលមហាសេដ្ឋីទាំងប្រាំរូបនេះ ទំនេរពីការងារដ៏មមាញឹកដូច្នេះ តើពួកគេតែងតែយកពេលវេលាបន្តិចបន្តួចនោះទៅធ្វើអ្វីខ្លះ?

ខាងក្រោមនេះ គឺជាទម្លាប់ដ៏គួរឲ្យចាប់អារម្មណ៍របស់កំពូលមហាសេដ្ឋីមានប្រាក់រាប់ពាន់លានដុល្លារ ចូលចិត្តធ្វើជាងគេនៅពេលទំនេរ ផ្អែកតាមការចុះផ្សាយពីសារព័ត៌មាន The Times of India ៖

១. អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft លោក Bill Gates តែងតែត្រូវបានគេដឹងហើយថា គាត់មានចំណង់ចំណូលចិត្តក្នុងការអានសៀវភៅ និងដំណើរកម្សាន្តផ្សេងៗខ្លាំងមែនទែន។ យ៉ាងណា លោកក៏មិនមែនចូលចិត្តតែការអានប៉ុណ្ណោះទេ Bill Gates ក៏ជាអ្នកស្រឡាញ់ និងតាមប្រមាញ់ទិញរថយន្តទំនើបៗស៊ីវិល័យមកទុកក្នុងយានដ្ឋានរបស់ខ្លួនផងដែរ។ មហាសេដ្ឋីរូបនេះ តែងតែលើកឡើងជារឿយៗថា ការចំណាយពេលវេលាជាមួយគ្រួសារ និងកូនៗ ជាវិធីដ៏សំខាន់ក្នុងការបំបាត់ភាពស្ត្រេស និងសប្បាយចិត្ត។ លើសពីនោះ លោកក៏ត្រូវបានគេដឹងទៀតថា ជាអ្នកចូលចិត្តលេងកីឡាវាយកូនបាល់ ហើយកន្លងមកក៏ធ្លាប់ឃើញលោកបានចូលរួមប្រកួតតទល់ជាមួយនឹងម្ចាស់ជើងឯក Grand Slam 20 លោក Roger Federer កាលពីក្នុងឆ្នាំ២០១៧ ទៀតផង។

២. លោក Elon Musk ថ្នាក់ដឹកក្រុមហ៊ុនយក្សអាមេរិក Tesla, SpaceX និងកម្មវិធីបណ្តាញសង្គម X ជាដើម គឺជាអ្នកដែលមានចំណង់ចំណូលចិត្តទៅលើការលេងហ្គេម។ ការលើកឡើងដូច្នេះ គឺបន្ទាប់ពីរូបលោកបាននិយាយអំពីការសប្បាយរីករាយក្នុងការលេងហ្គេម Elden Ring និង Diablo VI នៅក្នុង Podcast មួយជាមួយអ្នកសម្របសម្រួលកម្មវិធីលោក Lex Fridman ។ នៅអំឡុងពេលនោះ លោក Musk បានប្រាប់ត្រង់ៗថា ការលេងហ្គេមវាបានជួយឲ្យខ្លួនសម្រាកបានយ៉ាងរីករាយ។ ម្យ៉ាងវិញទៀត មហាសេដ្ឋីរូបនេះក៏ត្រូវបានគេដឹងដែរថា ជាអ្នកប្រមែលប្រមូលទិញរថយន្តមកទុកក្នុងយានដ្ឋាន ក្នុងនោះទៀតសោតក៏មានដែរនូវរថយន្ត Lotus Esprit ដែលថតក្នុងខ្សែភាពយន្តដ៏ល្បីល្បាញមួយ The Spy Who Loved Me ។

៣. ម្ចាស់ក្រុមហ៊ុន Amazon លោក Jeff Benzos គឺជាអ្នកចូលចិត្តទៅលើវិស័យអាកាសចរណ៍ ពិតមែនហើយលោកទទួលបានអាជ្ញាបណ្ណបើកយន្តហោះពាណិជ្ជកម្ម ដែលត្រូវបានប្រើប្រាស់ជាញឹកញាប់ក្នុងការហោះហើរបែបឯកជនដោយខ្លួនឯង។ មួយវិញទៀត ម្ចាស់ក្រុមហ៊ុន Amazon រូបនេះក៏ជាអ្នកចូលចិត្តរុករកតាមរូងភ្នំ ចូលចិត្តជិះសេះ ដោយមានរបាយការណ៍មួយបានឲ្យដឹងថា លោកនិងឪពុកធ្លាប់បានជិះសេះបានរយៈចម្ងាយ ៨០គីឡូម៉ែត្រផងដែរ។

៤. ស្ថាបនិកក្រុមហ៊ុន Meta Platform លោក Mark Zuckerberg ជាអ្នកចូលចិត្តការធ្វើដំណើរកម្សាន្ត និងលេងហ្គីតា ហើយកាន់តែពិសេស បុរសម្នាក់នេះជាអ្នកចូលចិត្តក្នុងវិស័យសិល្បៈក្បាច់គុណចម្រុះ (MMA) ហើយមានម្តងម្កាលក៏ឃើញលោក និងភរិយាទៅទស្សនាការប្រកួតកីឡាមួយចំនួនផងដែរ។ កន្លងមកលោក Zuckerberg និងលោក Musk ក៏ធ្លាប់បានឌឺដងផ្លែផ្កាពាក្យសម្តីគ្នាតាមអ៊ីនធឺណិត ហើយក៏ឈានទៅដល់ការបបួលគ្នាវាយដាក់ទ្រុង MMA ថែមទៀត។

៥. នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ក៏ត្រូវបានគេដឹងដែរថា ជាអ្នកស្រឡាញ់សុខភាពរាងកាយ ដោយពេលទំនេររូបលោកចូលចិត្តឡើងភ្នំ ជិះកង់ជាដើម ហើយលើសពីនោះ លោក Cook ធ្លាប់បាននិយាយទៅកាន់សារព័ត៌មាន South China Morning Post ថា គាត់គឺជាមនុស្សម្នាក់ ដែលចូលចិត្តអានសៀវភៅ៕

The post ទាំងនេះជាទម្លាប់ដ៏គួរឲ្យចាប់អារម្មណ៍ របស់មហាសេដ្ឋីលំដាប់ពិភពលោក ដែលមនុស្សមួយចំនួនពុំសូវបានដឹង appeared first on .

Apple កំពុងពិចារណាសាងសង់រោងចក្រនៅឥណ្ឌូណេស៊ី
បន្ទាប់ពីជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ​ វីដូដូ កាលពីថ្ងៃទី១៧ ខែមេសារួចមក នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានលើកឡើងថា ខ្លួនកំពុងពិចារណាក្នុងការសាងសង់រោងចក្រ នៅក្នុងទឹកដីឥណ្ឌូណេស៊ី។

សារព័ត៌មាន Reuters បានចុះផ្សាយថា ក្រោយជំនួបនោះលោក Tim Cook បានបង្ហាញអំពីបំណងចង់ឲ្យរោងចក្ររបស់ខ្លួន មានវត្តមាននៅលើទឹកដីឥណ្ឌូណេស៊ី ហើយកំពុងតែពិចារណាឲ្យបានដឹតដល់លើរឿងទាំងអស់នេះ។

ជាមួយគ្នា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Agus Gumiwang Kartasasmita ដែលបានចូលរួមក្នុងការប្រជុំផងដែរ បានប្រាប់ទៅកាន់អ្នករាយការណ៍យ៉ាងដូច្នេះថា ប្រសិនបើ Apple សម្រេចចិត្តសាងសង់រោងចក្រនៅប្រទេសឥណ្ឌូណេស៊ីពិតប្រាកដមែន វានឹងមានសមត្ថភាពផលិតសម្រាប់ការនាំចេញ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលក៏បានលើកថា បើទោះបីជា Apple សម្រចមិនសាងសង់រោងចក្រក៏ដោយ វាក៏អាចជាដៃគូរកស៊ីជាមួយក្រុមហ៊ុនរបស់ឥណ្ឌូស៊ី ចាំទទួលយកគ្រឿងបន្លាស់ក៏បាន។

គួរបញ្ជាក់ថា ថ្វីត្បិត Apple មិនទាន់មានរោងចក្រនៅក្នុងប្រទេសឥណ្ឌូណេស៊ីក្តី តែចាប់តាំងពីឆ្នាំ២០១៨ មកក្រុមហ៊ុនបានចូលរួមចំណែកបង្កើតសាលាបង្រៀនអំពីការអភិវឌ្ឍន៍កម្មវិធី ដែលមានតម្លៃសរុបរហូតដល់ទៅ ៩៩លានដុល្លារឯណោះ៕

The post Apple កំពុងពិចារណាសាងសង់រោងចក្រនៅឥណ្ឌូណេស៊ី appeared first on .

ក្រុមហ៊ុន Apple ប្រកាសវិនិយោគបន្ថែមនៅវៀតណាម អំឡុងដំណើរទស្សនកិច្ចរបស់លោក Tim Cook
នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាននិយាយថា ក្រុមហ៊ុនរបស់ខ្លួន ចង់បង្កើនការវិនិយោគបន្ថែមនៅក្នុងប្រទេសវៀតណាម អំឡុងពេលជួបជាមួយនាយករដ្ឋមន្ត្រី លោក Pham Minh Chinh សម្រាប់ដំណើរទស្សនកិច្ចមកកាន់ប្រទេសក្នុងតំបន់អាស៊ានមួយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក បាននិយាយថា ៖ “​ថ្ងៃនេះ Apple បានប្រកាសថា នឹងបង្កើនការចំណាយបន្ថែមទៀតទៅលើក្រុមហ៊ុនដៃគូផ្គត់ផ្គង់នៅក្នុងប្រទេសវៀតណាម រួមជាមួយនឹងវឌ្ឍនភាពថ្មី ក្នុងគំនិតផ្តួចផ្តើមដើម្បីចូលរួមដល់ការអភិវឌ្ឍផ្សេងៗទៀត នៅក្នុងប្រទេសផងដែរ”។

បើតាមសារព័ត៌មាន Bloomberg បានបង្ហាញឲ្យដឹងទៀតថា ក្រុមហ៊ុន Apple បានវិនិយោគជិត ១៦ពាន់លានដុល្លាររួចមកហើយ នៅក្នុងប្រទេសវៀតណាមគិតរហូតមកដល់ពេលនេះ ស្របពេលពួកគេគឺជាក្រុមហ៊ុនផ្គត់ផ្គង់ស្មាតហ្វូនធំជាងគេទីបី នៅក្នុងប្រទេស និងមានដៃគូផ្គត់ផ្គង់ជាច្រើន ដែលដំណើរការរោងចក្រជាង ៧០ និងមានបុគ្គលិកសរុបជាង ២៥០ ០០០ នាក់។

ជម្រាបជូនផងដែរថា ក្រៅពី Foxconn ក្រុមហ៊ុន Apple ក៏នៅមានដៃគូផ្គត់ផ្គង់ផ្សេងទៀតរបស់ខ្លួន នៅក្នុងប្រទេសវៀតណាម រួមមាន GoerTek, Luxshare, Intel, Samsung Electronics និង Compal ផងដែរ៕

The post ក្រុមហ៊ុន Apple ប្រកាសវិនិយោគបន្ថែមនៅវៀតណាម អំឡុងដំណើរទស្សនកិច្ចរបស់លោក Tim Cook appeared first on .

មេធំក្រុមហ៊ុន Apple បំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ ចំពេលការលក់នៅចិនកំពុងធ្លាក់ចុះ
យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook កំពុងបំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ ប្រទេសចិន ខណៈគោលបំណងនៃការបំពេញទស្សនកិច្ចមួយនេះ មិនទាន់ត្រូវទម្លាយឲ្យដឹងជាសាធារណៈនៅឡើយ។

ការបំពេញទស្សនកិច្ចរបស់មេធំ Apple កើតឡើងបន្ទាប់ពីអត្រាលក់ទូរស័ព្ទ iPhone នៅមហាអំណាចអាស៊ី បានធ្លាក់ចុះដល់ចំណុចទាបបំផុតមួយ និងមិនអាចប្រជែងជាមួយ​ក្រុមហ៊ុនកំពូលក្នុងស្រុកដូចជា Huawei ជាដើម។

បើទោះជាមិនទាន់បង្ហាញពីគោលបំណងច្បាស់លាស់ក្ដី ក៏ប៉ុន្តែសារព័ត៌មាននៅក្នុងស្រុកចិន​បានចុះផ្សាយថា លោក Cook ទំនងជាចុះមកមើលការខុសត្រូវផ្ទាល់ ក៏ដូចជាមកលើកទឹកចិត្ត និងរៀបចំយុទ្ធសាស្ត្រថ្មី ដើម្បីអាចបង្កើនការលក់ទូរស័ព្ទ iPhone ឡើងវិញ។

សូមជម្រាបដែរថា ប្រទេសចិនគឺជាប្រភពចំណូលធំបំផុតទី៣ របស់ក្រុមហ៊ុន Apple ហើយកាលពីឆ្នាំទៅ ក្រុមហ៊ុនអាមេរិកមួយនេះខាតបង់ប្រាក់ចំណូល ដោយសារតែការលក់នៅប្រទេសចិន មានការថយចុះដែលនឹកស្មានមិនដល់៕

The post មេធំក្រុមហ៊ុន Apple បំពេញទស្សនកិច្ចនៅទីក្រុងសៀងហៃ ចំពេលការលក់នៅចិនកំពុងធ្លាក់ចុះ appeared first on .