Apple កំពុងពិចារណាសាងសង់រោងចក្រនៅឥណ្ឌូណេស៊ី

អន្តរជាតិ

បន្ទាប់ពីជួបពិភាក្សាជាមួយប្រធានាធិបតីឥណ្ឌូណេស៊ីលោក ចូកូ​ វីដូដូ កាលពីថ្ងៃទី១៧ ខែមេសារួចមក នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បានលើកឡើងថា ខ្លួនកំពុងពិចារណាក្នុងការសាងសង់រោងចក្រ នៅក្នុងទឹកដីឥណ្ឌូណេស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សារព័ត៌មាន Reuters បានចុះផ្សាយថា ក្រោយជំនួបនោះលោក Tim Cook បានបង្ហាញអំពីបំណងចង់ឲ្យរោងចក្ររបស់ខ្លួន មានវត្តមាននៅលើទឹកដីឥណ្ឌូណេស៊ី ហើយកំពុងតែពិចារណាឲ្យបានដឹតដល់លើរឿងទាំងអស់នេះ។

ជាមួយគ្នា រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មលោក Agus Gumiwang Kartasasmita ដែលបានចូលរួមក្នុងការប្រជុំផងដែរ បានប្រាប់ទៅកាន់អ្នករាយការណ៍យ៉ាងដូច្នេះថា ប្រសិនបើ Apple សម្រេចចិត្តសាងសង់រោងចក្រនៅប្រទេសឥណ្ឌូណេស៊ីពិតប្រាកដមែន វានឹងមានសមត្ថភាពផលិតសម្រាប់ការនាំចេញ។ ម្យ៉ាងវិញទៀត រដ្ឋាភិបាលក៏បានលើកថា បើទោះបីជា Apple សម្រចមិនសាងសង់រោងចក្រក៏ដោយ វាក៏អាចជាដៃគូរកស៊ីជាមួយក្រុមហ៊ុនរបស់ឥណ្ឌូស៊ី ចាំទទួលយកគ្រឿងបន្លាស់ក៏បាន។

គួរបញ្ជាក់ថា ថ្វីត្បិត Apple មិនទាន់មានរោងចក្រនៅក្នុងប្រទេសឥណ្ឌូណេស៊ីក្តី តែចាប់តាំងពីឆ្នាំ២០១៨ មកក្រុមហ៊ុនបានចូលរួមចំណែកបង្កើតសាលាបង្រៀនអំពីការអភិវឌ្ឍន៍កម្មវិធី ដែលមានតម្លៃសរុបរហូតដល់ទៅ ៩៩លានដុល្លារឯណោះ៕