TSMC

ក្រុមហ៊ុន TSMC ប្រកាសបោះទុន ១៧ពាន់លានដុល្លារ សង់រោងចក្រផលិតបន្ទះឈីបកម្រិតខ្ពស់នៅជប៉ុន
យោងតាមលោក C.C. Wei នាយកប្រតិបត្តិរបស់ក្រុមហ៊ុនកំពូលតៃវ៉ាន់ TSMC បានប្រកាសពីផែនការក្នុងការបោះទុនវិនិយោគទឹកប្រាក់រហូតដល់ទៅ ១៧ពាន់លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតបន្ទះឈីប ៣ ណាណូម៉ែត្រកម្រិតខ្ពស់ នៅ Kumamoto ភាគខាងត្បូងប្រទេសជប៉ុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបកិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក និងជាអ្នកផ្គត់ផ្គង់បន្ទះឈីប AI ដ៏សំខាន់ដល់ក្រុមហ៊ុនខ្នាតយក្សដូចជា Nvidia បច្ចុប្បន្នកំពុងផលិតបន្ទះឈីបទំនើបបំផុតរបស់ខ្លួន នៅតែតៃវ៉ាន់ប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ ជុំវិញការប្រកាសពីផែនការចុងក្រោយរបស់ TSMC នេះ កំពុងជ្រើសរើសយកប្រទេសជប៉ុន ជាទីតាំងថ្មីបំផុតរបស់ខ្លួន សម្រាប់ការផលិតបន្ទះឈីប ៣ ណាណូម៉ែត្រកម្រិតខ្ពស់ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងកុំព្យូទ័រដំណើរការខ្ពស់ និងម៉ាស៊ីនមេ AI ។

មិនតែប៉ុណ្ណោះ លោក Wei បាននិយាយនៅទីក្រុងតូក្យូក្នុងអំឡុងកិច្ចប្រជុំជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi ថា ៖”​ យើងជឿជាក់ថារោងចក្រនេះនឹងរួមចំណែកបន្ថែមទៀត ដល់កំណើនសេដ្ឋកិច្ចក្នុងស្រុក ហើយអ្វីដែលសំខាន់បំផុត គឺការបង្កើតជាមូលដ្ឋានសម្រាប់អាជីវកម្ម AI របស់ប្រទេសជប៉ុន”។

នាយកប្រតិបត្តិក្រុមហ៊ុន TSMC រូបនេះ ក៏បានសង្កត់ធ្ងន់បន្ថែមទៀតថា ក្រុមហ៊ុនក៏កំពុងពិភាក្សាជាមួយអតិថិជន និងដៃគូជប៉ុន លើកិច្ចសហការបន្ថែមទៀតលើវិស័យជាច្រើនដែលសំខាន់ចំពោះឧស្សាហកម្ម AI ផងដែរ៕​

The post ក្រុមហ៊ុន TSMC ប្រកាសបោះទុន ១៧ពាន់លានដុល្លារ សង់រោងចក្រផលិតបន្ទះឈីបកម្រិតខ្ពស់នៅជប៉ុន appeared first on .

ក្រុមបន្ទះឈីបខ្នាតយក្ស TSMC ទំនងបំបែកកំណត់ត្រាប្រាក់ចំណេញប្រចាំត្រីមាស ដល់ជាង ១៣ពាន់លានដុល្លារ
TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីប AI កម្រិតខ្ពស់បំផុតរបស់ពិភពលោក ត្រូវបានគេរំពឹងថានឹងប្រកាសពីប្រាក់ចំណេញក្នុងត្រីមាសទី២ ជាមួយកំណើនត្រូវបានព្យាករទុករហូតដល់ ៦០%។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ក្រុមហ៊ុន Taiwan Semiconductor Manufacturing Co ឬត្រូវស្គាល់ថា TSMC បាននិយាយថា ប្រាក់ចំណេញសុទ្ធសម្រាប់ត្រីមាសទីពីរ រាប់ចាប់ពីខែមេសា ដល់ខែមិថុនា អាចកើនឡើងដល់ ៣៩៨,៣ពាន់លានដុល្លារតៃវ៉ាន់ (១៣,៥ពាន់លានដុល្លារ)។ តួរលេខនេះផងដែរ នឹងក្លាយជាប្រាក់ចំណេញកើនឡើងប្រចាំត្រីមាសខ្ពស់បំផុតមិនធ្លាប់របស់ក្រុមហ៊ុន សម្រាប់រយ:ពេល ៥ត្រីមាសជាប់ៗគ្នា។

គួរឲ្យដឹងដែរថាជុំវិញការព្យាករអំពីកំណើនប្រាក់ចំណេញដ៏ខ្ពស់នេះ​ ត្រូវបានធ្វើឡើង បើទោះបីជាមានផលប៉ះពាល់យ៉ាងខ្លាំងពីវិធានការពន្ធគយខ្ពស់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ក៏ដូចជាប្រាក់ដុល្លារតៃវ៉ាន់ឡើងថ្លៃក៏ដោយ។

យ៉ាងណាមិញ TSMC ដែលជាអ្នកផ្គត់ផ្គង់ដ៏សំខាន់សម្រាប់ Apple និង Nvidia បានប្រកាសពីផែនការវិនិយោគចំនួន ១០០ពាន់លានដុល្លារអាមេរិក ជាមួយលោក ត្រាំ នៅសេតវិមានកាលពីខែមីនា ដោយក្នុងនោះទឹកប្រាក់ ៦៥ពាន់លានដុល្លារ សម្រាប់ការសាងសង់រោងចក្រថ្មីៗចំនួន ៣ នៅរដ្ឋ Arizona ។

ជម្រាបជូនថា ភាគហ៊ុនដែលបានចុះបញ្ជីនៅទីផ្សារហ៊ុនតៃវ៉ាន់ របស់ TSMC បានកើនឡើងប្រហែល​ ៨០%​ កាលពីឆ្នាំមុន ប៉ុន្តែសម្រាប់ឆ្នាំនេះ ​ភាគហ៊ុនបានកើនឡើងត្រឹមតែ ៥% ប៉ុណ្ណោះ ដោយសារការព្រួយបារម្ភអំពីពន្ធគយ និងអត្រាប្តូរប្រាក់ដែលមិនអំណោយផល៕

The post ក្រុមបន្ទះឈីបខ្នាតយក្ស TSMC ទំនងបំបែកកំណត់ត្រាប្រាក់ចំណេញប្រចាំត្រីមាស ដល់ជាង ១៣ពាន់លានដុល្លារ appeared first on .

ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស TSMC ប្រកាសផែនការវិនិយោគ ១០០ពាន់លានដុល្លារបន្ថែម នៅសហរដ្ឋអាមេរិក
ក្រុមហ៊ុនផលិតបន្ទះឈីប Taiwan Semiconductor Manufacturing Co (TSMC) របស់តៃវ៉ាន់ កាលពីពេលថ្មីៗនេះ បានប្រកាសពីផែនការរបស់ខ្លួន ជុំវិញការវិនិយោគទឹកប្រាក់រហូតដល់ទៅ ១០០ពាន់លានដុល្លារ នៅក្នុងទឹកសហរដ្ឋអាមរិកដែលពាក់ព័ន្ធទៅនឹងការសាងសង់រោងចក្រផលិតបន្ទះឈីពសៀគ្វីចំនួន ៥ បន្ថែមទៀតក្នុងប្រទេសនេះនៅរយ:ពេលប៉ុន្មានឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសអំពីផែនការនេះ ត្រូវបានធ្វើឡើង បនញទាប់ពីនាយកប្រតិបត្តិរបស់ក្រុមហ៊ុន TSMC លោក C.C. Wei បានជួបពិភាក្សាគ្នាជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅឯសេតវិមាន កាលពីថ្ងៃទី៣ ខែមីនាកន្លងទៅ។ TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបជាប់កិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក និងត្រូវបានចាត់ទុកថាជាអ្នកផ្គត់ផ្គង់ឈានមុខគេដល់ក្រុមហ៊ុនផលិត Hardware ធំៗរបស់សហរដ្ឋអាមេរិកជាច្រើន។

ទន្ទឹមនឹងនេះ លោក ត្រាំ ក៏បាននិយាយនៅក្នុងអំឡុងកិច្ចប្រជុំនោះផងដែរថា ៖”យើងត្រូវតែអាចបង្កើតបន្ទះឈីបសៀគ្វី និងបន្ទះឈីប semiconductors ដែលយើងត្រូវការនៅទីនេះ នៅទឹកដីសហរដ្ឋអាមេរិកផ្ទាល់។ វា​ជា​បញ្ហា​សន្តិសុខ​ជាតិ​សម្រាប់​យើងទាំងអស់គ្នា”។

យ៉ាងណាមិញ ក្រុមហ៊ុន TSMC បាននិយាយថាផែនការពង្រីកការវិនិយោគរបស់ខ្លួននេះ ក៏នឹងចូលរួមបញ្ចូលទាំងផែនការសម្រាប់សាងសង់រោងចក្រផលិតបន្ទះឈីបថ្មីចំនួនបី កន្លែងវេចខ្ចប់ទំនើបចំនួនពីរ និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ដ៏សំខាន់មួយ ផងដែរ។

ហើយសម្រាប់ការចំណាយលើការវិនិយោគចំនួន ១០០ពាន់លានដុល្លារនេះ ត្រូវបានក្រុមហ៊ុនរំពឹងទុកថាអាចនឹងជួយជំរុញដល់ផលិតកម្មក្នុងស្រុក និងធ្វើឲ្យសហរដ្ឋអាមេរិកមិនសូវពឹងផ្អែកលើឧបករណ៍អេឡិចត្រូនិកដែលផលិតកន្លែងផ្សេងទៀត ជាពិសេសនៅតំបន់អាស៊ី។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន TSMC ហាក់មិនទាន់បានកំណត់ពីពេលវេលាច្បាស់លាស់សម្រាប់ការចាប់ផ្តើមគម្រោងវិនិយោគថ្មីរបស់ខ្លួននេះនៅឡើយនោះទេ ប៉ុន្តែបានបញ្ជាក់ថា ផែនការនេះ នឹងជួយបង្កើតការងារសំណង់សរុបចំនួន ៤០ ០០០ កន្លែង ក្នុងរយៈពេល ៤ឆ្នាំខាងមុខ៕

The post ក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស TSMC ប្រកាសផែនការវិនិយោគ ១០០ពាន់លានដុល្លារបន្ថែម នៅសហរដ្ឋអាមេរិក appeared first on .

តម្លៃទីផ្សារក្រុមហ៊ុនបន្ទះឈីបកំពូលពីរ ហក់ឡើងខ្ពស់ក្នុងខែតុលា ខណ:តម្រូវការ AI កើនឡើងខ្លាំង
ក្រុមហ៊ុនផលិតបន្ទះឈីបអាមេរិក Nvidia បានបង្ហាញពីការកើនឡើងយ៉ាងខ្លាំងនៃតម្លៃមូលធនទីផ្សាររបស់ខ្លួន នៅក្នុងចំណោមក្រុមហ៊ុនធំៗរបស់ពិភពលោកផ្សេងទៀត បន្ទាប់ពីត្រូវបានជំរុញយ៉ាងខ្លាំង ដោយតម្រូវការមិនចេះឈប់ឈរសម្រាប់បន្ទះឈីបប្រើប្រាស់ក្នុងបច្ចេកវិទ្យា AI របស់ខ្លួន។

តាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា តម្លៃទីផ្សាររបស់ Nvidia បានកើនឡើង ៩,៣% ក្នុងខែតុលា ដល់ ៣,២ទ្រីលានដុល្លារ ស្របពេល TSMC ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបដ៏ធំបំផុតរបស់តៃវ៉ាន់ ក៏បានបង្ហាញពីការកើនឡើងតម្លៃទីផ្សាររបស់ខ្លួន ៦,៥% ដល់ជាង ៨៣២ពាន់លានដុល្លារ ផងដែរ។

គួរឲ្យដឹងថា ជុំវិញហក់ឡើងខ្ពស់នៃតម្លៃទីផ្សារនេះ ត្រូវបានកើតឡើងបន្ទាប់ពីក្រុមហ៊ុនផលិតបន្ទះឈីបជាប់កិច្ចសន្យាធំជាងគេបំភុតរបស់ពិភពលោក បានប្រកាសពីការកើនឡើងនៃប្រាក់ចំណូលក្នុងត្រីមាសទី៣ របស់ខ្លួន ដែលលើសពីការរំពឹងទុក និងថែមទាំងទទួលបានតម្រូវការដ៏រឹងនៅក្នុងវិស័យ AI ផងដែរ។

ទន្ទឹមនឹងនេះ Apple ដែលធ្លាប់បាត់បង់តំណែងជាក្រុមហ៊ុនមានមូលធនទីផ្សារថ្លៃបំផុតលើលោក រយ:ពេលខ្លីទៅឲ្យ Nvidia ថ្មីៗនេះ បានប្រកាសពីការធ្លាក់ចុះ ៣% នៃតម្លៃទីផ្សាររបស់ខ្លួន មកនៅត្រឹម ៣,៤ទ្រីលានដុល្លារ កាលពីខែមុន បន្ទាប់ពីមកការព្យាករអំពីកំណើនតិចតួច និងការលក់ធ្លាក់ចុះ ជាពិសេសក្នុងទីផ្សារប្រទេសចិន មុនពេលមានការស្ទុះងើបឡើងមកវិញ។

ជម្រាបជូនផងដែរថា សម្រាប់តម្លៃទីផ្សាររបស់ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សអាមេរិក Meta Platforms និង Microsoft ក៏បានបង្ហាញពីការធ្លាក់ចុះរបស់ខ្លួន នៅក្នុងខែតុលា ផងដែរ បន្ទាប់ពីក្រុមហ៊ុនទាំងពីរបានព្រមានអំពីកើនឡើងនៃថ្លៃដើមក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI៕

The post តម្លៃទីផ្សារក្រុមហ៊ុនបន្ទះឈីបកំពូលពីរ ហក់ឡើងខ្ពស់ក្នុងខែតុលា ខណ:តម្រូវការ AI កើនឡើងខ្លាំង appeared first on .

TSMC ផ្អាកការនាំចេញទៅកាន់ប្រទេសចិន ក្រោយរកឃើញបន្ទះឈីបខ្លួនធ្លាក់ដល់ដៃក្រុមហ៊ុន Huawei
ក្រុមហ៊ុនផលិតបន្ទះឈីបខ្នាតយក្សរបស់តៃវ៉ាន់ TSMC បានសម្រេចផ្អាកការនាំចេញបន្ទះឈីបទៅលក់ឲ្យក្រុមហ៊ុន Sophgo ដែលមានមូលដ្ឋាននៅក្នុងប្រទេសចិន បន្ទាប់ពីរកឃើញថាផលិតផលបន្ទះឈីបរបស់ខ្លួន ត្រូវបានប្រើប្រាស់នៅលើប្រព័ន្ធដំណើរការ Huawei AI។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

បន្ទះឈីបនាំចូលរបស់ក្រុមហ៊ុន Sophgo ដែលបានបញ្ជាទិញពី TSMC ត្រូវបានរកឃើញប្រើប្រាស់នៅលើ Ascend 910B របស់ក្រុមហ៊ុន Huawei ដែលត្រូវបានដាក់កម្រិតយ៉ាងតឹងរ៉ឹងបំផុតលើការទិញបច្ចេកវិទ្យា ដើម្បីការពារសន្តិសុខជាតិរបស់សហរដ្ឋអាមេរិក។

យ៉ាងណាមិញ បើតាម Reuters បានបង្ហាញឲ្យដឹងទៀតថា គេនៅមិនទាន់អាចកំណត់ច្បាស់ថា តើផលិតផលបន្ទះឈីបរបស់ក្រុមហ៊ុន TSMC អាចធ្លាក់ដល់ដៃ Huawei ដោយរបៀបណានៅឡើយនោះទេ។

ជុំវិញបញ្ហានេះ ទាំងខាងក្រុមហ៊ុន Sophgo និងក្រុមហ៊ុន Huawei មិនបានឆ្លើយតបចំពោះសំណើសុំឲ្យមានការអត្ថាធិប្បាយនោះឡើយ។ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិក បាននិយាយថា ខ្លួនបានដឹងអំពីរបាយការណ៍នៃការរំលោភបំពានដែលអាចកើតមាននៃការត្រួតពិនិត្យការនាំចេញរបស់សហរដ្ឋអាមេរិក ប៉ុន្តែមិនអាចធ្វើអត្ថាធិប្បាយបានថា តើការស៊ើបអង្កេតណាមួយកំពុងដំណើរការនោះទេ។

ក្រុមហ៊ុនស្រាវជ្រាវបច្ចេកវិទ្យា TechInsights បានរកឃើញបន្ទះឈីប TSMC ត្រូវបានបំពាក់នៅលើបច្ចេកវិទ្យា Ascend 910B របស់ក្រុមហ៊ុន Huawei ហើយពួកគេបានជូនដំណឹងទៅកាន់​ TSMC ខណ:ក្រុមហ៊ុនយក្សរបស់តៃវ៉ាន់នេះ បានចាត់វិធានការភ្លាមៗ ដើម្បីបញ្ឈប់ការនាំចេញរបស់ខ្លួន ទៅកាន់អតិថិជននៅប្រទេសចិន ផងដែរ។

ជម្រាបជូនផងដែរថា TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបជាប់កិច្ចសន្យាដ៏ធំបំផុតរបស់ពិភពលោក បាននិយាយកាលពីដើមសប្តាហ៍នេះថា ខ្លួនមិនបានផ្គត់ផ្គង់បន្ទះឈីបទៅកាន់ឲ្យក្រុមហ៊ុន Huawei ចាប់តាំងពីពាក់កណ្តាលខែកញ្ញា ឆ្នាំ២០២០ មក៕

The post TSMC ផ្អាកការនាំចេញទៅកាន់ប្រទេសចិន ក្រោយរកឃើញបន្ទះឈីបខ្លួនធ្លាក់ដល់ដៃក្រុមហ៊ុន Huawei appeared first on .

ក្រុមហ៊ុនTSMC គ្រោងចាប់ដៃជាមួយ Samsung សាងសង់រោងចក្របន្ទះឈីបតម្លៃលើសពី ១០០ពាន់លានដុល្លារ
ក្រុមហ៊ុនខ្នាតយក្សតៃវ៉ាន់ TSMC និងក្រុមហ៊ុនអេឡិចត្រូនិកធំបំផុតលើលោក Samsung Electronics បានជជែកគ្នា ពីគម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបមួយ ដែលមានតម្លៃលើសពី ១០០ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា គម្រោងការណ៍ដ៏ធំសម្បើមនេះ មានផែនការសាងសង់នៅប្រទេសអារ៉ាប់រួម ជាមួយគោលបំណងកែប្រែទីនោះ ឲ្យក្លាយជាទីផ្សារបន្ទះឈីបធំបំផុតមួយលើពិភពលោក។

គួររំលឹកដែរថា បើនិយាយពីវិស័យផលិតបន្ទះឈីប ក្រុមហ៊ុនតៃវ៉ាន់ TSMC ឈរនៅលំដាប់លេខរៀងទី២ ជាក្រុមហ៊ុនមានតម្លៃថ្លៃបំផុតលើលោក ជាមួយមូលធនទីផ្សារ ៩០២ពាន់លានដុល្លារ ស្របពេល Samsung ជាប់នៅលេខរៀងទី៥ ជាមួយមូលធនទីផ្សារ ៣១០ពាន់លានដុល្លារ៕

The post ក្រុមហ៊ុនTSMC គ្រោងចាប់ដៃជាមួយ Samsung សាងសង់រោងចក្របន្ទះឈីបតម្លៃលើសពី ១០០ពាន់លានដុល្លារ appeared first on .

EU អនុម័តលើកញ្ចប់ជំនួយរដ្ឋអាល្លឺម៉ង់ សម្រាប់រោងចក្រផលិតបន្ទះឈីបតម្លៃ ១១ពាន់លានដុល្លារ របស់ TSMC
ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ កាលពីថ្ងៃអង្គារ ទី២០ ខែសីហាកន្លងទៅ បានចាប់ផ្តើមគម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបកុំព្យូទ័រថ្មីដ៏ធំមួយ នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់ ដែលត្រូវបានរំពឹងថានឹងក្លាយជាកន្លែងផ្គត់ផ្គង់ដ៏សំខាន់ដល់ឧស្សាហកម្មអឺរ៉ុប និងក្រុមហ៊ុនផលិតរថយន្ត EV ​ជាច្រើន បន្ទាប់ពីគណៈកម្មការសហភាពអឺរ៉ុប បានយល់ព្រមអនុម័តលើកញ្ចប់ជំនួយរបស់រដ្ឋអាល្លឺម៉ង់ចំនួន ៥,៥ពាន់លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

កញ្ចប់ជំនួយដ៏ធំសម្រាប់គម្រោងសាងសង់រោងចក្រផលិតបន្ទះឈីបថ្មីរបស់ក្រុមហ៊ុន TSMC ដែលនឹងត្រូវចំណាយសរុបអស់ប្រហែល ១១ពាន់លានដុល្លារនេះ ត្រូវបានគេចាត់ទុកថាជាជំនួយដ៏ធំបំផុតមិនធ្លាប់មានដែលត្រូវបានអនុម័ត ក្រោមច្បាប់បន្ទះឈីបថ្មីរបស់ EU និងជាលើកដំបូងនៅក្នុងប្រទេសអាល្លឺម៉ង់។

គួរឲ្យដឹងថា រោងចក្រផលិតឈីបថ្មីនៅអាល្លឺម៉ង់របស់ក្រុមហ៊ុន TSMC គឺជារោងចក្រទី៣ របស់ក្រុមហ៊ុននេះ ដែលមានមូលដ្ឋានផលិតកម្មនៅខាងក្រៅកោះតៃវ៉ាន់ និងប្រទេសចិន។ រោងចក្រថ្មីនេះ ក៏ជាចំណុចស្នូលនៃមហិច្ឆតារបស់រដ្ឋាភិបាលទីក្រុងប៊ែកឡាំង ក្នុងការជំរុញឧស្សាហកម្មបន្ទះឈីបក្នុងស្រុក ជាពិសេសសង្វាក់ផលិតកម្មរថយន្ត EV ដើម្បីរក្សាការប្រកួតប្រជែងជាសកល។

ជម្រាបជូនថា TSMC បានបង្កើតក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយដែលមានឈ្មោះថា European Semiconductor Manufacturing Company (ESMC) ដើម្បីសាងសង់រោងចក្រថ្មីនេះ ដោយក្នុងនោះក្រុមហ៊ុនអឺរ៉ុប Robert Bosch, Infineon និង NXP កាន់កាប់ភាគហ៊ុន ១០% ម្នាក់៕

The post EU អនុម័តលើកញ្ចប់ជំនួយរដ្ឋអាល្លឺម៉ង់ សម្រាប់រោងចក្រផលិតបន្ទះឈីបតម្លៃ ១១ពាន់លានដុល្លារ របស់ TSMC appeared first on .

ក្រុមហ៊ុនបន្ទះឈីប TSMC ប្រកាសកើបប្រាក់ចំណេញជិត ៧ពាន់លានដុល្លារ ត្រឹមត្រីមាសទី១
ក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលរបស់តៃវ៉ាន់ TSMC បានប្រកាសពីការកើនឡើងដល់ទៅ ៩% នៅក្នុងប្រាក់ចំណេញសុទ្ធរបស់ខ្លួន ដែលមានចំនួន ៦,៩៨ពាន់លានដុល្លារ គិតក្នុងត្រីមាសទី១ ឆ្នាំ២០២៤នេះ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

TSMC ដែលជាក្រុមហ៊ុនផលិតបន្ទះឈីបជាប់កិច្ចសន្យាធំជាងគេបំផុតរបស់ពិភពលោក និងជាក្រុមហ៊ុនផ្គត់ផ្គង់ សម្រាប់ Apple Inc និង Nvidia ផងនោះ បានទទួលអត្ថប្រយោជន៍យ៉ាងច្រើន ពីការកើនឡើងតម្រូវការបន្ទះឈីបរបស់ខ្លួន សម្រាប់យកទៅប្រើប្រាស់ក្នុងកម្មវិធីបញ្ញាសិប្បនិម្មិត AI ។

បើតាមប្រភពខាងលើបានបង្ហាញឲ្យដឹងទៀតថា TSMC បានឃើញប្រាក់ចំណេញសុទ្ធរបស់ខ្លួន ដោយគិតចាប់ពីខែមករាដល់ខែមីនា កើនឡើងដល់ ២២៥,៥ពាន់លានដុល្លារតៃវ៉ាន់ (៦,៩៨ពាន់លានដុល្លារ) បើធៀបទៅនឹងចំនួន ២០៦,៩ពាន់លានដុល្លារតៃវ៉ាន់ ក្នុងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន។

មិនតែប៉ុណ្ណោះ TSMC ដែលត្រូវបានចាត់ទុកថាជាក្រុមហ៊ុនមានតម្លៃមូលធនទីផ្សារថ្លៃបំផុតរបស់អាស៊ី បាននិយាយថា ប្រាក់ចំណូលសរុបរបស់ខ្លួនក្នុងត្រីមាសទីមួយ ឆ្នាំនេះ បានកើនឡើង ១៣% ដល់ចំនួន ១៨,៨៧ពាន់លានដុល្លារ៕

The post ក្រុមហ៊ុនបន្ទះឈីប TSMC ប្រកាសកើបប្រាក់ចំណេញជិត ៧ពាន់លានដុល្លារ ត្រឹមត្រីមាសទី១ appeared first on .

ក្រុមហ៊ុនផលិតបន្ទះឈីបកំពូល TSMC ទំនងខាតបង់ ៦០លានដុល្លារ ដោយសារគ្រោះរញ្ជួយដីនៅតៃវ៉ាន់
ក្រុមហ៊ុនផលិតបន្ទះឈីបកំពូលរបស់ពិភពលោក Taiwan Semiconductor Manufacturing Company (TSMC) បានព្រមានថា ផលប៉ះពាល់ពីគ្រោះរញ្ជួយដីដ៏ធ្ងន់ធ្ងរនៅលើកោះតៃវ៉ាន់ កាលពីថ្ងៃពុធកន្លងទៅ អាចបណ្តាលឲ្យក្រុមហ៊ុនខាតបង់ប្រមាណ ៦០លានដុល្លារ នៅក្នុងប្រាក់ចំណូលសម្រាប់ត្រីមាសទីពីររបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមការវាយតម្លៃបឋមពីស្ថាប័នស្រាវជ្រាវ Barclays បានបង្ហាញឲ្យដឹងទៀតថា ផលប៉ះពាល់នេះគឺកើតឡើងដោយសារតែការងារត្រូវបានបញ្ឈប់នៅក្នុងក្រុមហ៊ុន TSMC និងមជ្ឈមណ្ឌលផលិតបន្ទះឈីបផ្សេងទៀត ដែលស្ថិតនៅលើកោះនេះ បន្ទាប់ពីមានការរញ្ជួយដីធ្ងន់ធ្ងរដល់កម្រិត ៧,២ ដែលជាទំហំដ៏ធំបំផុតមិនធ្លាប់មាន ក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយ។

TSMC ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះឈីបដ៏ធំរបស់ Apple និង Nvidia បាននិយាយថា ខ្លួនបានជម្លៀសបុគ្គលិកចេញពីរោងចក្រផលិតមួយចំនួន ដើម្បីធានាដល់សុវត្ថិភាព ខណ:ពេលដែលសកម្មភាពផលិតកម្មត្រូវបានផ្អាក។

ជម្រាបជូនផងដែរថា បើតាមអាជ្ញាធរទីក្រុងតៃប៉ិ បាននិយាយថា គ្រោងរញ្ជួយដីដែលបានវាយប្រហារនៅម៉ោងប្រហែល ៨ ព្រឹក ថ្ងៃពុធ បានសម្លាប់មនុស្ស ៩ នាក់ និងជាង ៨០០ នាក់ផ្សេងទៀតរងរបួស ខណ:ក្រុមអ្នកជួយសង្គ្រោះបានទាញយកមនុស្សយ៉ាងហោចណាស់ ៧៧ នាក់ដែលជាប់នៅក្នុងផ្លូវក្រោមដី និងអគារដែលដួលរលំ៕

The post ក្រុមហ៊ុនផលិតបន្ទះឈីបកំពូល TSMC ទំនងខាតបង់ ៦០លានដុល្លារ ដោយសារគ្រោះរញ្ជួយដីនៅតៃវ៉ាន់ appeared first on .

ជប៉ុន សន្យាផ្តល់ប្រាក់ឧបត្ថម្ភធនជិត ៥ពាន់លានដុល្លារ ជួយ TSMC សង់រោងចក្របន្ទះឈីបថ្មី
រដ្ឋាភិបាលជប៉ុន កាលពីពេលថ្មីៗនេះ បានធ្វើការសន្យាថានឹងផ្តល់ប្រាក់ឧបត្ថម្ភធនបន្ថែមទៀត ចំនួន ៤,៨៦ពាន់លានដុល្លារ ដល់ក្រុមហ៊ុនខ្នាតយក្សរបស់តៃវ៉ាន់ TSMC ក្នុងការសាងសង់រោងចក្រផលិតបន្ទះឈីបទីពីរនៅក្នុងប្រទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AsiaFinancial។

ការសន្យានេះ ត្រូវបានធ្វើឡើងអំឡុងពេលដែលក្រុមហ៊ុនផលិតបន្ទះឈីបលំដាប់កំពូលរបស់ពិភពលោកមួយនេះ បានបើកសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៃរោងចក្រដំបូងនៅក្នុងប្រទេសជប៉ុន​ កាលពីថ្ងៃសៅរ៍ ទី២៤ ខែកុម្ភ:កន្លងទៅ។

រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Ken Saito បានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងពិធីនោះថា ៖”ការផលិតបន្ទះឈីបនឹងកាន់តែមានភាពជឿនលឿនជាងមុន នៅក្នុងរោងចក្រដំបូងមួយនេះ និងដើម្បីធានាបានថា យើងនឹងមានស្ថេរភាពក្នុងការផ្គត់ផ្គង់បន្ទះឈីប semiconductors នៅក្នុងប្រទេសជប៉ុនបន្ថែមទៀត” ។

ជម្រាបជូនផងដែរថា ក្រុមហ៊ុន TSMC ដែលបាននិងកំពុងធ្វើការពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក និងអាល្លឺម៉ង់ផងនោះ គ្រោងនឹងបង្កើនការផលិតទ្រង់ទ្រាយធំ នៅក្នុងប្រទេសជប៉ុន មុនដំណាច់ឆ្នាំនេះ ស្របពេលការវិនិយោគនៅក្នុងការបណ្តាក់ទុន រួមទាំងការសាងសង់រោងចក្រទីពីរ អាចនឹងមានចំនួនលើសពី ២០ពាន់លានដុល្លារ៕

The post ជប៉ុន សន្យាផ្តល់ប្រាក់ឧបត្ថម្ភធនជិត ៥ពាន់លានដុល្លារ ជួយ TSMC សង់រោងចក្របន្ទះឈីបថ្មី appeared first on .