មហាសេដ្ឋី Elon Musk បញ្ជាក់ថាក្រុមហ៊ុនតៃវ៉ាន់ TSMC នឹងមិនគ្រប់គ្រងលើរោងចក្រផលិតបន្ទះឈី​ប AI Terafab ឡើយ

អន្តរជាតិ

មហាសេដ្ឋីមានដាច់គេលើលោក Elon Muskដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និង SpaceX បានថ្លែងនៅថ្ងៃ៧ តុលាថា ក្រុមហ៊ុនរបស់លោកនឹងសាងសង់ និងប្រតិបត្តិការរោងចក្រផលិតបន្ទះឈីប AI ឈ្មោះ Terafab ដោយផ្ទាល់ ហើយក្រុមហ៊ុន TSMC អាចត្រឹមតែជួលផ្នែកខ្លះនៃរោងចក្រនេះបន្តប៉ុណ្ណោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យដឹងថា Terafab គឺជាគម្រោងរួមគ្នារវាងក្រុមហ៊ុន Tesla និង SpaceX នៅក្នុងរដ្ឋ Texas ដែលមានគោលបំណងសាងសង់រោងចក្រផលិតបន្ទះឈីបដ៏ធំសម្បើមមួយ សម្រាប់បន្ទះឈីបបញ្ញាសិប្បនិម្មិត AI។

យ៉ាងណាមិញ ដើម្បីឆ្លើយតបទៅនឹងការបង្ហោះលើបណ្តាញសង្គម X ដែលបានលើកឡើងថា ក្រុមហ៊ុនខ្នាតយក្សរបស់តៃវ៉ាន់ TSMC អាចនឹងក្លាយជាម្ចាស់ និងជាអ្នកប្រតិបត្តិការរបស់រោងចក្រនេះ លោក Musk បានចេញមុខឆ្លើយតប ដោយបញ្ជាក់ថាក្រុមហ៊ុនរបស់លោកនឹងសាងសង់ និងប្រតិបត្តិការរោងចក្រនេះដោយខ្លួនសុទ្ធសាធ ខណៈ TSMC គ្រាន់តែជួយផ្នែកខ្លះប៉ុណ្ណោះ។

ជម្រាបជូនផងដែរថា កាលពីសប្តាហ៍មុន លោក Musk បាននិយាយថា លោកមានការពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលមានសក្តានុពលមួយចំនួនជាមួយ TSMC លើគម្រោងរោងចក្រ Terafab នេះ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតណាមួយបន្ថែមនោះឡើយ៕​