PETRONAS ដែលជាក្រុមហ៊ុនប្រេង និងឧស្ម័នធំបំផុតរបស់ប្រទេសម៉ាឡេស៊ី បានដើរតួនាទីយ៉ាងសំខាន់ ជាក្រុមហ៊ុនដែលឈានមុខគេក្នុងការផ្គត់ផ្គង់ប្រេង និងមានកិច្ចពាណិជ្ជកម្មធំៗ នៅក្នុងព្រឹត្តិការណ៍កីឡាប្រណាំងរថយន្ត Formula 1 (F1) ដោយមិនត្រឹមតែជាអ្នកឧបត្ថម្ភផ្នែកហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដៃគូកម្រិតបច្ចេកវិទ្យា (Technical Partner) ទៀតផង។

យ៉ាងណាមិញ ចំពោះភារកិច្ចផ្នែកពាណិជ្ជកម្ម និងបច្ចេកវិទ្យារបស់ PETRONAS ក្នុង F1 មានដូចជាការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងប្រេងរំអិល (Fluid Technology Solutions) ដោយក្រុមហ៊ុនខ្នាតយក្សនេះ បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍប្រេងឥន្ធនៈ (Fuel) និងប្រេងរំអិល (Lubricants – Petronas Syntium) សម្រាប់ម៉ាស៊ីនរថយន្តប្រណាំង F1 ដើម្បីបង្កើនល្បឿន កាត់បន្ថយកំដៅ និងរក្សាភាពធន់នៃម៉ាស៊ីន។
ទន្ទឹមនឹងនេះ ក្រុមហ៊ុន PETRONAS ក៏មានកិច្ចសហការជាមួយក្រុមប្រណាំងរថយន្តកំពូលៗរបស់ F1 ផងដែរ ដោយមាន Mercedes-AMG Petronas F1 Team ដែលជាដៃគូសំខាន់បំផុតរបស់ខ្លួន។ PETRONAS ចាប់ដៃជាមួយ Mercedes-AMG ចាប់តាំងពីឆ្នាំ ២០១០ មកម្ល៉េះ ដោយបានជួយក្រុមនេះឈ្នះពានរង្វាន់ជាច្រើន។
មិនតែប៉ុណ្ណោះ PETRONAS ក៏សហការជាមួយក្រុម McLaren ផងដែរចំពោះការផ្គត់ផ្គង់បច្ចេកទេសដល់អតិថិជន ដូចជាប្រើប្រាស់ប្រេងឥន្ធនៈ និងប្រេងរំអិល ដែលផលិតតម្រូវតាមម៉ាស៊ីន Mercedes ។
លើសពីនេះ PETRONAS ក៏ជាដៃគូសហការជាមួយក្រុម Williams និង Alpine ក្នុងនាមជាអ្នកផ្គត់ផ្គង់បច្ចេកទេស រួមទាំងការការប្រើប្រាស់ប្រេងពាក់ព័ន្ធផ្សេងៗរបស់ PETRONAS សម្រាប់ការប្រណាំងផងដែរ។
គួរជម្រាបជូនផងដែរថា ផលិតផលប្រេងរបស់ PETRONAS ក៏មានវត្តមាននៅទីផ្សារកម្ពុជាផងដែរ តាមរយៈក្រុមហ៊ុន PIC GROUP ដែលទទួលសិទ្ធិចែកចាយផ្តាច់មុខនូវប្រេងគ្រប់ប្រភេទម៉ាក PETRONAS ចាប់តាំងពីឆ្នាំ២០១៨ រហូតមកទល់ពេលបច្ចុប្បន្ននេះ។
សម្រាប់ប្រេងម៉ាស៊ីន Petronas Syntium ដែលកំពុងចាក់លើរថយន្ត Formula 1 បច្ចុប្បន្ននេះក៏កំពុងមានកម្មវិធីប្រូម៉ូសិនពិសេសនៅកម្ពុជាផងដែរ ដោយក្រុមហ៊ុនបញ្ចុះតម្លៃ ៤០% រហូតដល់ដាច់ឆ្នាំ២០២៦។
ប្រេង PETRONAS គឺជាម៉ាកយីហោដ៏ល្បីល្បាញប្រចាំប្រទេសម៉ាឡេស៊ី និងនៅលើសកលលោក ហើយម៉ាកយីហោប្រេង PETRONAS ក៏មានប្រវត្តិបំបែកកំណត់ត្រា ជាម៉ាកយីហោ ជាប់ Top Strongest Brand រយៈពេល ៥ឆ្នាំ ជាប់ៗគ្នាថែមទៀតផង៕

























