VOA

រដ្ឋបាលលោក ត្រាំ បន្តបណ្តេញបុគ្គលិក VOA ជាង ៦០០ នាក់បន្ថែមទៀត
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ឈប់បុគ្គលិកចំនួន ៦៣៩ នាក់បន្ថែមទៀត នៅក្នុងវិទ្យុ Voice of America (VOA) និងអង្គភាពមេរបស់ខ្លួន ខណ:ជោគវាសនាស្ថាប័នផ្សព្វផ្សាយព័ត៌មាននេះ កាន់តែខិតជិតត្រូវបញ្ចប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

យោងតាម លោកស្រី Kari Lake ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី លោក បាននិយាយនៅក្នុងសេចក្តីប្រកាសមួយ នៅឯទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ថា៖” “អស់ជាច្រើនទសវត្សមកហើយ អ្នកជាប់ពន្ធរបស់អាមេរិកត្រូវបានបង្ខំឲ្យផ្តល់មូលនិធិដល់ទីភ្នាក់ងារដែលពោរពេញដោយភាពគ្មានប្រសិទ្ធភាព ភាពលំអៀង និងការខ្ជះខ្ជាយ” ។

គួរឲ្យដឹងថា USAGM គឺជាទីភ្នាក់ងារសហព័ន្ធដែលមើលការខុសត្រូវលើអង្គភាពប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយក្នុងនោះរួមមាន សំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) វិទ្យុអឺរ៉ុបសេរី/RFE/RL បណ្តាញផ្សព្វផ្សាយមជ្ឈិមបូព៌ា (MBN) និងការិយាល័យផ្សព្វផ្សាយគុយបា (OCB) ជាដើម។

ហើយយ៉ាងណាមិញ ជុំវិញការកាត់បន្ថយលើកចុងក្រោយនេះ បានធ្វើឲ្យបុគ្គលិករបស់ទីភ្នាក់ងារ VOA នៅសេសសល់ត្រឹមតែ ២៥០ នាក់ប៉ុណ្ណោះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់តាំងផែនការកាត់បន្ថយរបស់ខ្លួន ចាប់តាំងពីខែមីនាមកម្លេះ ដោយម្នាក់គោលបំណងកាត់បន្ថយបុគ្គលិក USAGM ចំនួន ១ ៤០០ នាក់ ឬស្មើទៅនឹង ៨៥% នៃបុគ្គលិកសរុបរបស់ស្ថាប័ននេះ។

ជម្រាបជូនថា VOA ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៤២ ដើម្បី​ប្រឆាំង​នឹង​ការ​ឃោសនា​របស់ក្រុម​ណាស៊ី ដោយ​មាន​ការ​ផ្សាយ​ជា​លើក​ដំបូង​ថា៖”យើងនឹង​នាំ​មក​ជូន​អ្នក​នូវ​សំឡេង​អាមេរិក”។ ស្ថានីយ៍នេះ ធ្លាប់មានអ្នកស្តាប់ ៣៦០ លាននាក់ក្នុងមួយសប្តាហ៍ នឹងត្រូវបានចាក់ផ្សេងជាភាសាផ្សេងៗ រាប់សិប៕

The post រដ្ឋបាលលោក ត្រាំ បន្តបណ្តេញបុគ្គលិក VOA ជាង ៦០០ នាក់បន្ថែមទៀត appeared first on .

រដ្ឋបាលលោក​ ដូណាល់ ត្រាំ ប្រកាសបណ្តេញបុគ្គលិកវិទ្យុ VOA ជិត ៦០០ នាក់
រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កាលពីពេលថ្មីៗនេះ បានប្រកាសបណ្តេញបុគ្គលិកវិទ្យុសម្លេងអាមេរិក (VOA) ជិត ៦០០ នាក់ ខណ:កន្លងមកទីភ្នាក់ងារសារព័ត៌មាននេះ តែងត្រូវបានរងការរិះគន់ខ្លាំងៗ ពីសំណាក់បក្សសាធារណរដ្ឋ​ ថាលម្អៀងប្រឆាំងទៅនឹងលោក ត្រាំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

ទីភ្នាក់ងារអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ដែលជាទីភ្នាក់ងារមេរបស់ VOA បានផ្ញើសេចក្តីជូនដំណឹងចុងក្រោយនេះ ទៅកាន់បុគ្គលិករបស់ខ្លួនដែលត្រូវបានបញ្ឈប់ ដោយស្នើសុំឲ្យពួកគេប្រគល់ប័ណ្ណការងារ និងទ្រព្យសម្បត្តិរបស់ VOA តាមកាលបរិច្ឆេទដែលបានកំណត់។

គួរឲ្យដឹងថា VOA ដែល​ត្រូវបានផ្តល់​មូលនិធិ​ដោយ​សហព័ន្ធ ត្រូវបានជូនដំណឹងថាបុគ្គលិកប្រមាណជិត ៦០០ នាក់ នឹងត្រូវកាត់បន្ថយ ឬស្មើទៅនឹងប្រហែលមួយភាគបីនៃបុគ្គលិកសរុបរបស់ទីភ្នាក់ងារ។ ហើយជុំវិញការកាត់បន្ថយនេះ ភាគច្រើនផ្តោតទៅលើបុគ្គលិកជាប់កិច្ចសន្យាបណ្តោះអាសន្ន រួមទាំងអ្នកកែសម្រួល អ្នករាយការណ៍ព័ត៌មាន អ្នករចនាក្រាហ្វិក និងបុគ្គលិករដ្ឋបាល ជាដើម។

នៅក្នុងលិខិតផ្ញើទៅកាន់បុគ្គលិក នាយក VOA លោក Michael Abramowitz បានសម្តែងការឈឺចិត្តខ្លាំង ដោយហៅការផ្លាស់ប្តូរនេះថា គឺជារឿងមិនអាចពន្យល់បាន និងថែមទាំងបាននិយាយទៀតថា ទីភ្នាក់ងារ USAGM ហាក់មិនបានផ្តល់ហេតុផលជាក់លាក់ណាមួយ សម្រាប់ការសម្រេចចិត្តនេះនោះទេ។

ជម្រាបជូនផងដែរថា នេះគឺជាការផ្លាស់ប្តូរចុងក្រោយបង្អស់នៅ VOA ចាប់តាំងពីប្រធានាធិបតី លោក ត្រាំ បានតែងតាំង លោក Kari Lake ជាទីប្រឹក្សាជាន់ខ្ពស់របស់ USAGM មក។ កាលពីខែមីនា លោក ត្រាំ ក៏បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដោយធ្វើការរៀបចំរចនាសម្ព័ន្ធឡើងវិញ នូវទីភ្នាក់ងារជាច្រើន រួមទាំង USAGM និងប្រព័ន្ធផ្សព្វផ្សាយពិភពលោកជាច្រើន ផងដែរ៕

The post រដ្ឋបាលលោក​ ដូណាល់ ត្រាំ ប្រកាសបណ្តេញបុគ្គលិកវិទ្យុ VOA ជិត ៦០០ នាក់ appeared first on .

ស្ថាប័នព័ត៌មានធំៗ រួមទាំងវិទ្យុអាស៊ីសេរី ប្រឈមមុខនឹងការបិទទ្វារ ក្រោយលោក ត្រាំ ផ្តាច់ជំនួយ
បុគ្គលិកនៅស្ថាប័នសារព័ត៌មាន Voice of America (VOA) ប្រមាណជិត ១ ៣០០ នាក់ ត្រូវបានដាក់ឲ្យឈប់សម្រាកពីការងារ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិថ្មីចុងក្រោយមួយ ក្នុងគោលបំណងកាត់បន្ថយ និងលុបបំបាត់ទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

គួរឲ្យដឹងផងដែរថា USAGM គឺជាក្រុមហ៊ុនមេរបស់ស្ថាប័នសារព័ត៌មាន VOA ស្របពេលការផ្តល់មូលនិធិសម្រាប់បណ្តាញសារព័ត៌មានធំៗ ២ ផ្សេងទៀត រួមមានវិទ្យុអាស៊ីសេរី និងវិទ្យុអឺរ៉ុបសេរី ក៏ត្រូវបានកាត់ផ្តាច់ជំនួយចោលផងដែរ។

ទន្ទឹមនឹងនេះ លោក Michael Abramowitz នាយក VOA បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ “ជាលើកដំបូងក្នុងរយៈពេល ៨៣ ឆ្នាំ សំឡេងរបស់អាមេរិកកំពុងត្រូវបានស្ងាត់ស្ងៀម”។ លោកបានបន្ថែមទៀតថា ការសម្រេចចិត្តនេះ បានធ្វើឲ្យរូបលោក និងបុគ្គលិកជិត ១ ៣០០ នាក់ផ្សេងទៀត ត្រូវបានដាក់ឲ្យឈប់សម្រាក។

ជម្រាបជូនផងដែរថា ទីភ្នាក់ងារសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ក៏បានផ្ញើសេចក្តីជូនដំណឹងអំពីការបញ្ចប់ការផ្តល់ជំនួយដល់វិទ្យុអាស៊ីសេរី និងកម្មវិធីផ្សេងទៀតដែលគ្រប់គ្រងដោយទីភ្នាក់ងារនេះផងដែរ។ Voice of America ឬ VOA បញ្ជូនព័ត៌មានក្នុងស្រុករបស់សហរដ្ឋអាមេរិក ទៅកាន់បណ្តាប្រទេសផ្សេងទៀត ដែលជារឿយៗត្រូវបានបកប្រែជាភាសាក្នុងស្រុក។ វិទ្យុអាស៊ីសេរី អឺរ៉ុបសេរី និងម៉ាទី បញ្ជូនព័ត៌មានទៅកាន់ប្រទេសដែលមានរបបផ្តាច់ការនៅក្នុងតំបន់ទាំងនោះ ដូចជាប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ី ជាដើម៕​

The post ស្ថាប័នព័ត៌មានធំៗ រួមទាំងវិទ្យុអាស៊ីសេរី ប្រឈមមុខនឹងការបិទទ្វារ ក្រោយលោក ត្រាំ ផ្តាច់ជំនួយ appeared first on .

មហាសេដ្ឋី Elon Musk អំពាវនាវឲ្យបិទស្ថាប័នព័ត៌មាន VOA និងវិទ្យុអឺរ៉ុបសេរី ដែលផ្តល់មូលនិធិដោយអាមេរិក
មហាសេដ្ឋីមានដាច់គេលើពិភពលោក Elon Musk កាលពីពេលថ្មីៗនេះ បានអំពាវនាវឲ្យបិទវិទ្យុអឺរ៉ុបសេរី/វិទ្យុសេរីភាព (RFE/RL) និងវិទ្យុសំឡេងអាមេរិក (VOA) ដោយអះអាងថាអង្គភាពប្រព័ន្ធផ្សព្វផ្សាយចំនួនពីរនេះ គឺលែងពាក់ព័ន្ធអ្វីជាមួយអាមេរិកទៀតឡើយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AMU។

យ៉ាងណាមិញ លោក Musk បានលើកឡើងបែបនេះ តាមរយ:ការខមិនឆ្លើយតបទៅកាន់លោក Richard Grenell ដែលជាបេសកជនពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់បេសកកម្មពិសេស នៅលើបណ្តាញសង្គម X ដោយលោកបានរិះគន់បណ្តាញផ្សព្វផ្សាយព័ត៌មានទាំងពីរនេះថា ជាអ្នកទទួលបានមូលនិធិពីអ្នកបង់ពន្ធអាមេរិក ប៉ុន្តែបែរជាបម្រើផលប្រយោជន៍ទៅឲ្យសកម្មជនឆ្វេងនិយមទៅវិញ។

មិនតែប៉ុណ្ណោះ​ លោក Richard បានសរសេរទៀតថា ៖”វាជាប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋ​ប៉ុន្តែអង្គភាពទាំងនេះក្លាយជារបស់ចាស់កម្រិល និងហួសសម័យទៅហើយ។ យើង​មិន​ត្រូវ​ការ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែលត្រូវ​បង់​ប្រាក់​ដោយ​រដ្ឋាភិបាល​អាមេរិកទៀតទេ”។

ជុំវិញការបង្ហោះសារបែបនេះ លោក Musk ក៏បានចូលទៅឆ្លើយតប និងបានបង្ហាញការគាំទ្រពេញទំហឹងថា ៖”ត្រូវហើយ យើងគួរតែបិទសអង្គភាពទាំងពីរនេះចោល”។ លោក​បាន​បន្ត​អះអាងទៀត​ថា អង្គភាពទាំងនេះគ្រាន់​តែ​ជាកន្លែងសម្រាប់ក្រុមមនុស្សឆ្វេងនិយមជ្រុល ដែលតែង​និយាយ​ជាមួយ​ខ្លួន​ឯង ខណៈ​ពួកគេបានធ្វើឲ្យខាតបង់លុយដែលបានពី​អ្នក​បង់​ពន្ធ​អាមេរិក ប្រមាណ ១ពាន់​លាន​ដុល្លារ​ ក្នុង​មួយ​ឆ្នាំៗ។

គួរឲ្យដឹងផងដែរថា RFE/RL និង VOA ដំណើរការនៅក្រោមទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល ហើយត្រូវបានបង្កើតឡើងដំបូងដើម្បីប្រឆាំងការឃោសនាក្នុងអំឡុងពេលសង្គ្រាមត្រជាក់។ អង្គភាពទាំងពីនេះ បន្តចាក់ផ្សាយនៅក្នុងតំបន់ដែលមានសេរីភាពសារព័ត៌មានរឹតត្បិត រួមមានរុស្ស៊ី អ៊ីរ៉ង់ និងផ្នែកខ្លះនៃតំបន់អាស៊ីកណ្តាល ផងដែរ៕

The post មហាសេដ្ឋី Elon Musk អំពាវនាវឲ្យបិទស្ថាប័នព័ត៌មាន VOA និងវិទ្យុអឺរ៉ុបសេរី ដែលផ្តល់មូលនិធិដោយអាមេរិក appeared first on .