រដ្ឋបាលលោក ត្រាំ បន្តបណ្តេញបុគ្គលិក VOA ជាង ៦០០ នាក់បន្ថែមទៀត

អន្តរជាតិ

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបញ្ឈប់បុគ្គលិកចំនួន ៦៣៩ នាក់បន្ថែមទៀត នៅក្នុងវិទ្យុ Voice of America (VOA) និងអង្គភាពមេរបស់ខ្លួន ខណ:ជោគវាសនាស្ថាប័នផ្សព្វផ្សាយព័ត៌មាននេះ កាន់តែខិតជិតត្រូវបញ្ចប់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម លោកស្រី Kari Lake ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី លោក បាននិយាយនៅក្នុងសេចក្តីប្រកាសមួយ នៅឯទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ប្រព័ន្ធផ្សព្វផ្សាយសកល (USAGM) ថា៖” “អស់ជាច្រើនទសវត្សមកហើយ អ្នកជាប់ពន្ធរបស់អាមេរិកត្រូវបានបង្ខំឲ្យផ្តល់មូលនិធិដល់ទីភ្នាក់ងារដែលពោរពេញដោយភាពគ្មានប្រសិទ្ធភាព ភាពលំអៀង និងការខ្ជះខ្ជាយ” ។

គួរឲ្យដឹងថា USAGM គឺជាទីភ្នាក់ងារសហព័ន្ធដែលមើលការខុសត្រូវលើអង្គភាពប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដែលផ្តល់មូលនិធិដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក ដោយក្នុងនោះរួមមាន សំឡេងសហរដ្ឋអាមេរិក (VOA) វិទ្យុអាស៊ីសេរី (RFA) វិទ្យុអឺរ៉ុបសេរី/RFE/RL បណ្តាញផ្សព្វផ្សាយមជ្ឈិមបូព៌ា (MBN) និងការិយាល័យផ្សព្វផ្សាយគុយបា (OCB) ជាដើម។

ហើយយ៉ាងណាមិញ ជុំវិញការកាត់បន្ថយលើកចុងក្រោយនេះ បានធ្វើឲ្យបុគ្គលិករបស់ទីភ្នាក់ងារ VOA នៅសេសសល់ត្រឹមតែ ២៥០ នាក់ប៉ុណ្ណោះ។ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានចាប់តាំងផែនការកាត់បន្ថយរបស់ខ្លួន ចាប់តាំងពីខែមីនាមកម្លេះ ដោយម្នាក់គោលបំណងកាត់បន្ថយបុគ្គលិក USAGM ចំនួន ១ ៤០០ នាក់ ឬស្មើទៅនឹង ៨៥% នៃបុគ្គលិកសរុបរបស់ស្ថាប័ននេះ។

ជម្រាបជូនថា VOA ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ១៩៤២ ដើម្បី​ប្រឆាំង​នឹង​ការ​ឃោសនា​របស់ក្រុម​ណាស៊ី ដោយ​មាន​ការ​ផ្សាយ​ជា​លើក​ដំបូង​ថា៖”យើងនឹង​នាំ​មក​ជូន​អ្នក​នូវ​សំឡេង​អាមេរិក”។ ស្ថានីយ៍នេះ ធ្លាប់មានអ្នកស្តាប់ ៣៦០ លាននាក់ក្នុងមួយសប្តាហ៍ នឹងត្រូវបានចាក់ផ្សេងជាភាសាផ្សេងៗ រាប់សិប៕