Wang Ning

មហាសេដ្ឋីផលិតតុក្កតា Labubu របូតលុយជិត ៣ពាន់លានដុល្លារ ដោយសារភាគហ៊ុនធ្លាក់ចុះ
លោក Wang Ning ស្ថាបនិក Pop Mart ដែលជាក្រុមហ៊ុនផលិតតុក្កតាដ៏ល្បីល្បាញ Labubu បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនធ្លាក់ចុះអស់ចំនួន ២,៧ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះជាង ២២%។

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថាភាគហ៊ុនរបស់ក្រុមហ៊ុនផលិតប្រដាប់ក្មេងលេង Pop Mart បានធ្លាក់ចុះកាលពីថ្ងៃពុធ ក្រោយពេលបង្ហាញពីលទ្ធផលលក់ពេញមួយឆ្នាំ២០២៥ របស់ខ្លួន ដែលនេះបានកាត់បន្ថយចំនួនទ្រព្យសម្បត្តិសរុបរបស់លោក Wang មកនៅត្រឹម ១៣,៦ពាន់លានដុល្លារ។

ជុំវិញការធ្លាក់ចុះនេះបានកើតឡើង បើទោះបីជាក្រុមហ៊ុនបានផ្តល់លទ្ធផលដ៏រឹងមាំក៏ដោយ ដោយការលក់នៅឆ្នាំ២០២៥ បានកើនឡើងរហូតដល់ជាង ១៨៤% ដល់ ៣៧,១ពាន់លានយន់ (៥,៤ពាន់លានដុល្លារ) និងប្រាក់ចំណេញសុទ្ធកើនឡើងជិតបួនដង ដល់ ១៣ពាន់លានយន់។

ជម្រាបជូនផងដែរថា កាលពីឆ្នាំមុន លោក Wang ធ្លាប់ជាប់ចំណាត់ថ្នាក់ក្នុងចំណោមអ្នកមានបំផុតទាំង១០ នៅក្នុងប្រទេសចិន ដោយទ្រព្យសម្បត្តិសរុបរបស់លោកបានកើនឡើងដល់ ២៧,៥ពាន់លានដុល្លារ គិតនៅត្រឹមចុងខែសីហា នៅពេលដែលតម្លៃទីផ្សាររបស់ Pop Mart បានកើនឡើងដល់ប្រហែល ៥៦ពាន់លានដុល្លារ៕​

The post មហាសេដ្ឋីផលិតតុក្កតា Labubu របូតលុយជិត ៣ពាន់លានដុល្លារ ដោយសារភាគហ៊ុនធ្លាក់ចុះ appeared first on .

ស្ងាត់ៗ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីផលិតតុក្កតា Labubu ថយចុះអស់ជាង ១១ពាន់លានដុល្លារ
លោក Wang Ning ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Pop Mart Internatinal Group ដែលផលិតតុក្កតាដ៏ល្បីល្បាញ Labubu ត្រូវបានគេរាយការណ៍ថា ចំនួនទ្រព្យសម្បត្តិរបស់លោក បានធ្លាក់ចុះអស់ប្រមាណ ១១,៣ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែបួនខែចុងក្រោយ ដោយសារតែមានការព្រួយបារម្ភអំពីដំណើរការរយៈពេលវែងនៃក្រុមហ៊ុន។

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា បច្ចុប្បន្ន លោក Wang មានទ្រព្យសម្បត្តិសរុប ១៦,៣ពាន់លានដុល្លារ ដែលធ្លាក់ចុះអស់ ៤១% ពីខែសីហា ពោលគឺក្រោយពេលលោកមានចំនួនទ្រព្យសម្បត្តិហក់ឡើងខ្ពស់លើមហាសេដ្ឋី Jack Ma ដែលជាស្ថាបនិកក្រុមហ៊ុន Alibaba ។

យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះដ៏ធំនេះ​ ត្រូវបានគេរាយការណ៍ថា ដោយសារតែមានបញ្ហាប្រឈមមុខជាច្រើនរបស់ក្រុមហ៊ុន Pop Mart នៅពេលដែលកំណើនប្រាក់ចំណូលរបស់ក្រុមហ៊ុនត្រួវបានគេរំពឹងថានឹងធ្លាក់ចុះប្រហែល ៣០% បើធៀបទៅនឹងកាប៉ាន់ ២០០% នៅឆ្នាំនេះ។

លើសពីនេះទៅទៀត តម្លៃភាគហ៊ុនរបស់ Pop Mart ដែលចុះបញ្ជីនៅទីផ្សារហ៊ុនហុងកុង ក៏បានធ្លាក់ចុះយ៉ាងខ្លាំងផងដែរ ដល់ ៤០% មកនៅត្រឹមប្រហែលជាង ២៥ដុល្លារ ក្នុងមួយហ៊ុនប៉ុណ្ណោះ សម្រាប់រយៈពេលនេះ៕​

The post ស្ងាត់ៗ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីផលិតតុក្កតា Labubu ថយចុះអស់ជាង ១១ពាន់លានដុល្លារ appeared first on .

ម្ចាស់ក្រុមហ៊ុនតុក្កតា Labubu ជាប់ក្នុងបញ្ជីកំពូលអ្នកមានទាំង១០ របស់ប្រទេសចិន លើកដំបូង
ស្ថាបនិកក្រុមហ៊ុនផលិតតុក្កតាដ៏ល្បីល្បាញបំផុត Pop Mart លោក Wang Ning បានក្លាយជាមហាសេដ្ឋីមានដាច់គេលំដាប់ទី១០ របស់ប្រទេសចិន បន្ទាប់ពីតុក្កតា Labubu ដ៏មានប្រជាប្រិយភាពរបស់ក្រុមហ៊ុន កំពុងវាយលុយទីផ្សារពិភពលោកយ៉ាងខ្លាំង ដោយជួយបង្កើនទ្រព្យសម្បត្តិរបស់លោក ដល់ប្រមាណជាង ២២ពាន់លានដុល្លារ។

លោក Wang ដែលមានតួនាទីជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pop Mart បានចូលកាន់តំណែងក្នុងបញ្ជីកំពូលអ្នកមានបំផុតរបស់ប្រទេសជាលើកដំបូង ដោយស្ថិតនៅក្នុងចំណោមមហាសេដ្ឋីលំដាប់កំពូលៗផ្សេងទៀត ដូចជាស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming ម្ចាស់ក្រុមហ៊ុនទឹកសុទ្ធ Nongfu Spring លោក Zhong Shanshan និងប្រធានក្រុមហ៊ុន Tencent លោក Ma Huateng ផងដែរ។

គួរឲ្យដឹងផងដែរថា តាមរយ:ការកើនឡើងទ្រព្យសម្បត្តិដ៏ច្រើនរបស់លោក Wang នេះ ត្រូវបានកើតឡើង បន្ទាប់ពីក្រុមហ៊ុន Pop Mart ដែលបានចុះបញ្ជីនៅទីផ្សារហ៊ុនហុងកុង បានកើនឡើងតម្លៃមូលធនទីផ្សាររបស់ខ្លួនដល់ជាង ៣០០ពាន់លានដុល្លារហុងកុង (៣៨៨,២ពាន់លានដុល្លារ) ដោយសារតែតម្រូវការកើនឡើងនៃតុក្កតាដ៏ពេញនិយមបំផុតរបស់ខ្លួន គឺ Labubu ។

ជម្រាបជូនផងដែរថា ចាប់តាំងពីការចាប់ផ្តើមក្រុមហ៊ុនដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១០ Pop Mart បានបើកហាងសរុបចំនួន ៥០០ នៅទូទាំងពិភពលោក ដោយក្នុងនោះមានប្រហែល ៤០០ ហាង នៅក្នុងប្រទេសចិន ខណ:នៅសហរដ្ឋអាមេរិកមានប្រមាណជាង ១០ ហាង៕

The post ម្ចាស់ក្រុមហ៊ុនតុក្កតា Labubu ជាប់ក្នុងបញ្ជីកំពូលអ្នកមានទាំង១០ របស់ប្រទេសចិន លើកដំបូង appeared first on .

Wang Ning មហាសេដ្ឋីបើកហាងលក់តុក្កតាធំបំផុតរបស់ប្រទេសចិន គឺជានរណា?
គ្រប់គ្នាប្រហែលជាបានស្គាល់ហើយ ក្រុមហ៊ុន Pop Mart ដែលជាសហគ្រាសលក់ប្រដាប់ក្មេងលេងដ៏ធំបំផុតរបស់ប្រទេសចិន មានហាងច្រើនជាង ២០០ នៅទូទាំងពិភពលោក តាមរយ:ការផលិតតុក្កតា​ Labubu ដ៏ពេញនិយម។

ជុំវិញភាពជោគជ័យរបស់ Pop Mart នេះ តើមាននរណាគឺជាអ្នកនៅពីក្រោយគំនិតនៃការបង្កើត ក្រុមហ៊ុនផលិតតុក្កតាដ៏ធំ?

លោក Wang Ning វ័យ ៣៤ឆ្នាំ បានបង្កើតក្រុមហ៊ុន PopMart ដំបូងក្នុងឆ្នាំ២០១០ និងកាន់កាប់ភាគហ៊ុនសរុបប្រមាណ ៤៦%។ បច្ចុប្បន្នលោកគឺជានាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុនផលិតរបស់ក្មេងលេងដ៏ធំមួយនេះ។

កាលពីពេលថ្មីៗនេះ ត្រូវបានទស្សនាវដ្តី Forbes ចាត់ចូលក្នុងបញ្ជីមហាសេដ្ឋីមានបំផុតរបស់ប្រទេសចិន ជាមួយនឹងទ្រព្យសម្បត្តិសរុបប្រមាណ ៦,២ពាន់លានដុល្លារ។

លោក Wang កើត​នៅ​ខេត្ត Henan ភាគ​ខាងជើង​ប្រទេស​ចិន​ ដោយមានឪពុកម្តាយជាអ្នកលក់របស់របរផ្សេងៗ រួមទាំង CD នាឡិកា និងឧបករណ៍នេសាទ ជាដើម ខណ:បានជម្រុញទឹកចិត្តរបស់លោកឲ្យមានចំណង់ចំណូលចិត្តក្នុងការបើកអាជីវកម្មទាំងវ័យក្មេង។

លោក Wang បានចូលសិក្សាផ្នែកផ្សព្វផ្សាយពាណិជ្ជកម្ម នៅសកលវិទ្យាល័យ Zhengzhou ហើយបានចាប់ផ្តើមលក់សម្ភារ:សម្រាប់តុបតែងលើសំលៀកបំពាក់ និងការងារច្នៃប្រឌិត ជាមួយមិត្តរួមថ្នាក់។ ក្រោយមកលោក ក៏ទទួលបានគំនិតក្នុងការបង្កើតផលិតផលទាន់សម័យ អំឡុងពេលធ្វើដំណើរកម្សាន្តទៅកាន់ប្រទេសជប៉ុន និងហុងកុង។

បន្ទាប់ពីបញ្ចប់ការសិក្សា លោក Wang បានទៅទីក្រុងប៉េកាំង ដើម្បីចាប់ផ្តើមបើកក្រុមហ៊ុន Pop Mart និងបានបើកហាងដំបូងរបស់ខ្លួន នៅឆ្នាំ២០១១ ក្នុងផ្សារទំនើបមួយ នៅជិត Zhongguancun ដែលជាមជ្ឈមណ្ឌលបច្ចេកវិទ្យាសម្រាប់សហគ្រិនវ័យក្មេង។ ប្រាំឆ្នាំក្រោយមកក្រុមហ៊ុន បានចាប់ផ្តើមដាក់លក់ផលិតផលរបស់ខ្លួនលើទីផ្សារអនឡាញ តាមរយ:វេទិកា Tmall របស់ក្រុមហ៊ុន Alibaba ។

ក្រោយមក ភាពល្បីល្បាញរបស់ Pop Mart បានចាប់ផ្តើមហក់ឡើងកាន់ខ្លាំង ក្រោយការចេញលក់តុក្កតាប្លែកៗ និងអាថ៌កំបាំង ដោយតម្រូវតាមមនុស្សដែលចូលចិត្តទិញរបស់មករក្សាទុក។ នៅពេលបោះផ្សាយលក់មូលបត្រជាសាធារណ:ដំបូងក្នុងឆ្នាំ២០២០ ក្រុមហ៊ុន Pop Mart បានប្រកាសកើនឡើងប្រាក់ចំណូលប្រចាំឆ្នាំរហូតដល់ ១,៧ពាន់លានយ៉ន់ (២៤៤លានដុល្លារ) ស្របពេលខ្លួនបានពង្រីកការលក់តាមអ៊ីនធឺណិត ទាំងក្នុងស្រុក និងទៅកាន់ប្រទេសខាងក្រៅជាង ២០ រួមទាំងជប៉ុន កូរ៉េ អូស្ត្រាលី អាមរិក និងថៃ ជាដើម៕

The post Wang Ning មហាសេដ្ឋីបើកហាងលក់តុក្កតាធំបំផុតរបស់ប្រទេសចិន គឺជានរណា? appeared first on .

ម្ចាស់ក្រុមហ៊ុនផលិត​តុក្កតា ​Labubu ឡើងងារជាមហាសេដ្ឋីចិន ក្រោយកើនទ្រព្យជាង ៥ពាន់លានដុល្លារ
លោក Wang Ning ស្ថាបនិកក្រុមហ៊ុន Pop Mart International Group ត្រូវគេរាយការណ៍ថាបានជាប់ឈ្មោះក្នុងបញ្ជីមហាសេដ្ឋីមានបំផុតរបស់ប្រទេសចិន ជាលើកដំបូង ក្រោយទ្រព្យសម្បត្តិរបស់លោកកើនឡើងដល់ជាង ៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes។

ក្រុមហ៊ុន Pop Mart ដែលត្រូវបានស្គាល់ថាជាក្រុមហ៊ុនបង្កើតរបស់ក្មេងលេងធំបំផុតមួយរបស់ពិភពលោក ជាពិសេសតុក្កតា Labubu ដ៏ពេញនិយម កាលពីពេលថ្មីៗនេះ បានរាយការណ៍ថាប្រាក់ចំណូលរបស់ខ្លួននៅឆមាសទី១ ក្នុងឆ្នាំ២០២៤ បានកើនឡើងជិត ២ ភាគ ៣ ដល់ចំនួនសរុបប្រមាណ ៤,៦ពាន់លានយ៉ន់ (៦៤២លានដុល្លារ) បើធៀបទៅនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំមុន ជាមួយនឹងការលក់នៅខាងក្រៅប្រទេសចិន បានហក់ឡើងខ្ពស់ជាងបីដង។

ទន្ទឹមនឹងនេះ តម្លៃភាគហ៊ុនរបស់ Pop Mart ក៏បានកើនឡើងជិតបីដងផងដែរ បើធៀបគ្នាទៅនឹងឆ្នាំមុន ដោយនេះបានជំរុញឲ្យលោក Wang Ning ដែលជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន កើនឡើងទ្រព្យសម្បត្តិសរុបចំនួន ៥,៥ពាន់លានដុល្លារ។

​គួរឲ្យដឹងថា ខណ:ចិននៅតែជាទីផ្សារកំពូលរបស់ខ្លួនក៏ដោយ ប៉ុន្តែក្នុងរយ:ពេលចុងក្រោយនេះ ការលក់របស់ក្រុមហ៊ុន Pop Mart នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហាក់មានកំណើនលឿនបំផុត តាមរយ:ការលក់លើគេហទំព័រទិញទំនិញអនឡាញដូចជា Lazada និង Shopee ជាដើម។

ជម្រាបជូនផងដែរថា ចាប់តាំងពីការចាប់ផ្តើមក្រុមហ៊ុនដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១០ Pop Mart ដែលបានចុះបញ្ជីនៅក្នុងទីផ្សារហ៊ុនហុងកុង បានបើកហាងសរុបចំនួន ៥០០ នៅទូទាំងពិភពលោក ដោយក្នុងនោះមានប្រហែល ៤០០ ហាង នៅក្នុងប្រទេសចិន ខណ:នៅសហរដ្ឋអាមេរិកមានប្រមាណជាង ១០ ហាង៕

The post ម្ចាស់ក្រុមហ៊ុនផលិត​តុក្កតា ​Labubu ឡើងងារជាមហាសេដ្ឋីចិន ក្រោយកើនទ្រព្យជាង ៥ពាន់លានដុល្លារ appeared first on .