ស្ថាបនិកក្រុមហ៊ុនផលិតតុក្កតាដ៏ល្បីល្បាញបំផុត Pop Mart លោក Wang Ning បានក្លាយជាមហាសេដ្ឋីមានដាច់គេលំដាប់ទី១០ របស់ប្រទេសចិន បន្ទាប់ពីតុក្កតា Labubu ដ៏មានប្រជាប្រិយភាពរបស់ក្រុមហ៊ុន កំពុងវាយលុយទីផ្សារពិភពលោកយ៉ាងខ្លាំង ដោយជួយបង្កើនទ្រព្យសម្បត្តិរបស់លោក ដល់ប្រមាណជាង ២២ពាន់លានដុល្លារ។
លោក Wang ដែលមានតួនាទីជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Pop Mart បានចូលកាន់តំណែងក្នុងបញ្ជីកំពូលអ្នកមានបំផុតរបស់ប្រទេសជាលើកដំបូង ដោយស្ថិតនៅក្នុងចំណោមមហាសេដ្ឋីលំដាប់កំពូលៗផ្សេងទៀត ដូចជាស្ថាបនិកក្រុមហ៊ុន ByteDance លោក Zhang Yiming ម្ចាស់ក្រុមហ៊ុនទឹកសុទ្ធ Nongfu Spring លោក Zhong Shanshan និងប្រធានក្រុមហ៊ុន Tencent លោក Ma Huateng ផងដែរ។
គួរឲ្យដឹងផងដែរថា តាមរយ:ការកើនឡើងទ្រព្យសម្បត្តិដ៏ច្រើនរបស់លោក Wang នេះ ត្រូវបានកើតឡើង បន្ទាប់ពីក្រុមហ៊ុន Pop Mart ដែលបានចុះបញ្ជីនៅទីផ្សារហ៊ុនហុងកុង បានកើនឡើងតម្លៃមូលធនទីផ្សាររបស់ខ្លួនដល់ជាង ៣០០ពាន់លានដុល្លារហុងកុង (៣៨៨,២ពាន់លានដុល្លារ) ដោយសារតែតម្រូវការកើនឡើងនៃតុក្កតាដ៏ពេញនិយមបំផុតរបស់ខ្លួន គឺ Labubu ។
ជម្រាបជូនផងដែរថា ចាប់តាំងពីការចាប់ផ្តើមក្រុមហ៊ុនដំបូងរបស់ខ្លួនក្នុងឆ្នាំ២០១០ Pop Mart បានបើកហាងសរុបចំនួន ៥០០ នៅទូទាំងពិភពលោក ដោយក្នុងនោះមានប្រហែល ៤០០ ហាង នៅក្នុងប្រទេសចិន ខណ:នៅសហរដ្ឋអាមេរិកមានប្រមាណជាង ១០ ហាង៕