Warner Bros

ទីបំផុត Paramount ប្រកាសទិញយកក្រុមហ៊ុន Warner Bros ក្នុងតម្លៃកប់ពពក ១១០ពាន់លានដុល្លារ
ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយអាមេរិក Paramount Skydance បានប្រកាសថា ខ្លួននឹងទិញយកក្រុមហ៊ុនផលិតភាពយន្តហូលីវូដ Warner Bros. Discovery ក្នុងកិច្ចព្រមព្រៀងមួយដែលមានតម្លៃរហូតដល់ ១១០ពាន់លានដុល្លារ បន្ទាប់ពីបានយកឈ្នះ Netflix ក្នុងសង្គ្រាមដេញថ្លៃធំបំផុតមួយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ជុំវិញកិច្ចព្រមព្រៀងចុងក្រោយនេះ មានន័យថា Paramount នឹងក្តោបក្តាប់ទៅលើអង្គភាពជាច្រើនរួមមាន CNN, CBS, HBO និង Nickelodeon ក៏ដូចជាសិទ្ធិផ្តាច់មុខលើខ្សែភាពយន្តហូលីវូដដ៏មានតម្លៃជាច្រើន រួមទាំង Harry Potter, Game of Thrones, DC Universe, Mission Impossible និង SpongeBob SquarePants ជាដើម។

យ៉ាងណាមិញ ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ Paramount នឹងបង់ ៣១ដុល្លារក្នុងមួយហ៊ុនជាសាច់ប្រាក់សុទ្ធសម្រាប់ភាគហ៊ុន Warner Bros. ទាំងអស់ដែលនៅសេសសល់ ដែលនោះមានន័យថា Paramount នឹងចំណាយទឹកប្រាក់សរុប ១១០ពាន់លានដុល្លារ ទាំងលើភាគហ៊ុន និងបំណុល។

តំណាងក្រុមហ៊ុនទាំងពីរ បាននិយាយថា ប្រតិបត្តិការនេះត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនទាំងពីរ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅត្រីមាសទីបីនៃឆ្នាំ២០២៦។

ជម្រាបជូនផងដែរថា កិច្ចព្រមព្រៀងត្រូវបានកើតឡើង នៅពេលដែលក្រុមហ៊ុនស្រ្ទីមភាពយន្តដ៏ល្បីបំផុតរបស់ពិភពលោក Netflix បានសម្រេចចិត្តដកខ្លួនចេញពីការដេញថ្លៃនេះ៕​

The post ទីបំផុត Paramount ប្រកាសទិញយកក្រុមហ៊ុន Warner Bros ក្នុងតម្លៃកប់ពពក ១១០ពាន់លានដុល្លារ appeared first on .

Netflix ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងតម្លៃជិត ៨៣ពាន់លានដល្លារ ជាមួយ Warner Bros
ក្រុមហ៊ុន Netflix កាលពីពេលថ្មីៗនេះ បានប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងក្នុងការទិញយកក្រុមហ៊ុនផលិតកុនហូលីវូដខ្នាតយក្ស Warner Bros. Discovery (WBD) ដែលមានតម្លៃរហូតដល់ទៅជិត ៨៣ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការប្រកាសដកខ្លួនចេញរបស់ Netflix នេះ ត្រូវបានគេយល់ថានឹងក្លាយជាឱកាសដ៏ធំសម្រាប់ក្រុមហ៊ុនដៃគូប្រជែង Paramount Skydance ដែលកំពុងព្យាយាមដាក់ដេញថ្លៃទិញយក Warner Bros មកគ្រប់គ្រង ផងដែរ។

យ៉ាងណាមិញ Netflix ដែលជាវេទិកាស្ទ្រីមភាពយន្តធំជាងគេបំផុតរបស់ពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី២៦ ខែកុម្ភៈថា ៖”​ យើងចង់រក្សាវិន័យ។ ប្រសិនបើយើងផ្តល់ជូនតម្លៃដើម្បីផ្គូផ្គងនឹងការផ្តល់ជូនចុងក្រោយរបស់ Paramount Skydance កិច្ចព្រមព្រៀងនេះនឹងលែងមានភាពទាក់ទាញផ្នែកហិរញ្ញវត្ថុទៀតហើយ។ ដូច្នេះយើងបានបដិសេធមិនដំឡើងថ្លៃ”។

គួរឲ្យដឹងថា ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ Paramount បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការឈានដល់កិច្ចព្រមព្រៀងជាមួយWarner Bros ជាពិសេសបន្ទាប់ពី Netflix បានប្រកាសថាខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយដើម្បីទិញយកប្រតិបត្តិការទូរទស្សន៍ ស្ទូឌីយោ និងប្រព័ន្ធស្ទ្រីមរបស់ WBD ក្នុងតម្លៃ ៨២,៧ពាន់លានដុល្លារ។ Warner Bros. បាននិយាយថា ការផ្តល់ជូនចុងក្រោយរបស់ Paramount គឺ ៣១ដុល្លារក្នុងមួយហ៊ុន ដែលខ្ពស់ជាងការផ្តល់ជូនរបស់ Netflix ចំនួន ២៧,៧ដុល្លារក្នុងមួយហ៊ុន។ ការផ្តល់ជូនចុងក្រោយនេះ មានន័យថា Paramount ចង់ទិញយក WBD ទាំងមូល។

ជម្រាបជូនថា WBD គឺជាសម្ព័ន្ធក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយ និងកម្សាន្តឈានមុខគេរបស់អាមេរិក ដែលជាម្ចាស់ Warner Bros. Studios, HBO, HBO Max, Discovery Channel, CNN និងប៉ុស្តិ៍ទូរទស្សន៍ខ្សែកាបជាច្រើនទៀត។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើងបន្ទាប់ពីការរួមបញ្ចូលគ្នារវាង WarnerMedia និង Discovery ក្នុងឆ្នាំ២០២២៕​

The post Netflix ប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងតម្លៃជិត ៨៣ពាន់លានដល្លារ ជាមួយ Warner Bros appeared first on .

Netflix ប្រកាសទិញយកស្ទូឌីយោផលិតភាពយន្ត Warner Bros ក្នុងតម្លៃជិត ៨៣ពាន់លានដុល្លារ
Netflix ដែលជាក្រុមហ៊ុនចាក់ផ្សាយភាយន្តលើបណ្តាញអ៊ីធើណិតដ៏ធំបំផុតមួយរបស់ពិភពលោក កាលពីពេលថ្មីៗនេះ បានប្រកាសថាខ្លួនកំពុងទិញយកស្ទូឌីយោផលិតខ្សែភាពយន្ត និងទូរទស្សន៍ Warner Bros. Discovery នៅក្នុងតម្លៃជិត ៨៣ពាន់លានដុល្លារ ដែលជាកិច្ចព្រមព្រៀងទិញលក់ដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងឧស្សាហកម្មកម្សាន្ត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការទិញយកនេះ នឹងផ្តល់ឲ្យក្រុមហ៊ុន Netflix នូវសិទ្ធិចូលទៅប្រើប្រាស់នូវការចែកខ្សែភាពយន្តយ៉ាងទូលំទូលាយបំផុត ក៏ដូចជាគ្រប់គ្រងទៅលើសេវាកម្មចាក់ផ្សាយតាមអ៊ីនធើណិតដ៏មានកិត្យានុភាព HBO Max ផងដែរ។

គួរឲ្យដឹងផងដែរថា នេះជាកិច្ចព្រមព្រៀងដ៏ធំបំផុតមួយមិនធ្លាប់មាននៅក្នុងឧស្សាកម្មកម្សាន្តបែបនេះ គិតចាប់តាំងពីការទិញយកក្រុមហ៊ុន Fox នៅក្នុងតម្លៃ ៧១ពាន់លានដុល្លារ របស់ក្រុមហ៊ុន Disney នៅក្នុងឆ្នាំ២០១៩ មក។

មិនតែប៉ុណ្ណោះ កិច្ចព្រមព្រៀងដ៏ធំនេះ ត្រូវបានគេវាយតម្លៃថាក្រុមហ៊ុន Netflix នឹងចាយលុយសរុបចំនួន ៨២,៧ពាន់លានដុល្លារ ទៅលើការទិញយកភាគហ៊ុនទាំងស្រុងដែលមានចំនួនសរុប ៧២ពាន់លានដុល្លារ ក៏ដូចជាតម្លៃសហគ្រាស រួមទាំងបំណុលនៃក្រុមហ៊ុន Warner Bros. Discovery ផងដែរ។

ទន្ទឹមនឹងនេះ បើតាមលោក David Zaslav ប្រធាន និងជានាយកប្រតិបត្តិក្រុមហ៊ុន Warner Bros. Discovery បានមានប្រសាសន៍នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖”ការប្រកាសអំពីកិច្ចព្រមព្រៀងនៅថ្ងៃនេះរួមបញ្ចូលគ្នានូវក្រុមហ៊ុននិទានរឿងដ៏អស្ចារ្យបំផុតពីរនៅលើពិភពលោក”។ ពួកគេបាននិយាយទៀតថា ជុំវិញប្រតិបត្តិការ ដែលត្រូវបានអនុម័តជាឯកច្ឆ័ន្ទដោយក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនទាំងពីរនេះ នឹងត្រូវបិទបញ្ចប់ក្នុងរយៈពេល ១២ ទៅ ១៨ខែ៕​

The post Netflix ប្រកាសទិញយកស្ទូឌីយោផលិតភាពយន្ត Warner Bros ក្នុងតម្លៃជិត ៨៣ពាន់លានដុល្លារ appeared first on .