សម្តេចកិត្តិព្រឹទ្ធបណ្ឌិត អញ្ជើញចែកអំណោយមនុស្សធម៌ជូនអ្នករងគ្រោះទឹកជំនន់ ខណ្ឌពោធិ៍សែនជ័យ

Uncategorized សង្គម​ និង​សេដ្ឋកិច្ច

ខណ្ឌពោធិ៍សែនជ័យមានសង្កាត់ចំនួន៦​ ដែលទទួលរងគ្រោះដោយទឹកជំនន់​ ដែលមានផ្ទះចំនួន​ ៤.០៥២ខ្នង​ រងផលប៉ះពាល់​ និងមានប្រជាពលរដ្ឋរងគ្រោះសរុប​ ១.៣៨២គ្រួសារ​ មេីនឹង​ ១៨.៤២២នាក់៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹកថ្ងៃទី២៤ខែតុលាឆ្នាំ២០២០នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ អញ្ជេីញជួបសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ចំនួន  ១.៣៨២គ្រួសាររស់នៅក្នុងភូមិចំនួន៤៦​ ក្នុងសង្កាត់ចំនួន៦ក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

សូមបញ្ជាក់ថាគ្រួសាររងគ្រោះនីមួយៗទទួលបាន​ ៖អង្ករ៣០គីឡូក្រាមមី១កេសត្រីខ​ ១០កំប៉ុង​ ទឹកត្រី​ ៦ដប​ ទឹកសុទ្ធអរុណា​ ១កេស​ និងឃីត​ ១កញ្ចប់​ (មុង១​ ភួយ១​ សារុង១​ ក្រមា១​ អាវយឺត២)​ ។បន្ថែមពីនេះគ្រួសាររងគ្រោះទាំងអស់នៅបានទទួល​ នំប៉័ងបាក់យ៉ុង​ ១ដេីម​ និងទឹកសុទ្ធ​ ១ដប​ ដែលឧបត្ថម្ភដោយសាលា​រាជធានីភ្នំពេញ​។