លោកអ្នកឧកញ៉ា លី យ៉ុងផាត់ និងសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ជុំវិញ​ឧកញ៉ា

លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ព្រមទាំងលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា ជាអនុប្រធាន សមាជិកក្រុមប្រឹក្សាភិបាល ក៏ដូចជាសមាជិកទាំងអស់ នៃសមាគមឧកញ៉ាកម្ពុជា សូមផ្ញើសារលិខិតគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយសសមាគមឧកញ៉ាកម្ពុជា ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសដ៏មហានក្ខត្តឫក្សថ្លៃថ្លាប្រកបដោយក្តីសោមនស្សរីករាយបំផុត នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ នាពេលខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លៀតក្នុងឱកាសដ៏ប្រពៃថ្លៃថ្លានេះដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតសរសើរយ៉ាងស្មោះស្ម័គ្របំផុត និងចង់ចាំជានិច្ចនូវគំរូវីរភាពដ៏ឧត្តុងឧត្តមរបស់ សម្តេចតេជោ ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី មិនខ្លាចនឿយហត់ ដើម្បីបុព្វហេតុបម្រើឧត្តមប្រយោជន៍ជាតិ តាំងពីពេលដែលសម្តេច ស្ថិតក្នុងតំណែងជានាយករដ្ឋមន្ត្រី ដោយបាននាំមកនូវសុខសន្តិភាពពេញលេញ ឯកភាពជាតិ បូរណភាពទឹកដី ការអភិវឌ្ឍ៍សេដ្ឋកិច្ចសង្គមយ៉ាងឆាប់រហ័ស និងបានបន្តដឹកនាំស្ថាប័នព្រឹទ្ធសភាឱ្យសម្រេចបាននូវសមិទ្ធផលថ្មីៗជាច្រើនទៀត ក្នុងការពង្រឹងនីតិរដ្ឋដែលជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍប្រទេសជាតិក្រោមម្លប់នៃសន្តិភាព។

ជាថ្មីម្តងទៀត យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ជាពិសេសទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវ សូមបីបាច់ថែរក្សា និងប្រោះព្រំនូវព្រះរាជសព្ទសាធុការពរជ័យជូន សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំង បុត្រា បុត្រី និងចៅប្រុស ចៅស្រី ជាទីស្រឡាញ់ សូមប្រកបដោយព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕