តម្លៃមាសនៅរសៀលថ្ងៃទី២១​ ខែមេសា បន្ដហក់ឡើងខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

តម្លៃមាសនៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៥នេះ​បន្ដហក់ឡើងខ្ពស់បើធៀបនឹងតម្លៃកាលពីព្រឹកមិញ ពោលគឺមានតម្លៃ ៤០៨ដុល្លារនៅក្នុងមួយជី ជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣៩៨ដុល្លារ។ នេះបើយោងតាមហាងឆេងតម្លៃមាសពីហាងមាសពេជ្រ CSNJ នៅរសៀលថ្ងៃទី២១ ខែមេសានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយឡែកតម្លៃមាសកាលពីព្រឹកមិញ មានតម្លៃត្រឹមតែ ៤០៥ដុល្លារប៉ុណ្ណោះនៅក្នុងមួយជីជាតម្លៃលក់ចេញ និងទិញចូលក្នុងតម្លៃ៣៩៥ដុល្លារ។ រំលងតែប៉ុន្មានម៉ោងប៉ុណ្ណោះ មាសឡើងថ្លៃដល់ទៅ៣ដុល្លារនៅក្នុងមួយជី។

សូមជម្រាបជូនថា តម្លៃមាសឡើងចុះតាមទីផ្សារហាងឆេងអន្ដរជាតិ៕