តារាល្បីៗជុំគ្នានៅកំពង់ឆ្នាំង ក្រុមហ៊ុន Khmer Beverage សហការជាមួយ Galaxy Navatra រៀបចំការប្រគំតន្រ្តីខ្នាតយក្ស Dazz Tour Concert

សង្គម​ និង​សេដ្ឋកិច្ច

ចុងសប្តាហ៍នេះណាត់ជួបមិត្តភក្តិ បងប្អូនមីងមាឱ្យហើយ ពីព្រោះតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម Galaxy Navatra នឹងជួបអ្នកអន្លង់វែងរយៈពេលពីរថ្ងៃជាប់ៗគ្នាក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាព្រឹត្តិការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Dazz Tour Concert របស់ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្ម Galaxy Navatra សប្តាហ៍នេះមានកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ ,លោក ខេម ,កញ្ញា តន់ ចន្ទសីម៉ា ,លោក ខាន់ ជេមស៌ រួមជាមួយលោក Tempo Tris ,លោក សុវត្ថិ មុនីវណ្ណ ,លោក សុវត្ថិ សិរីវុឌ្ឍ ,លោក Nak Fake ,កញ្ញា អេមមី , កញ្ញា NANA , លោក Vin Trapz និងលោក រ៉ុន គឹមសន ព្រមទាំងកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត ក៏អញ្ជើញចូលរួមផងដែរ ដែលនឹងមកអង្រួញឆាកតន្រ្តី DAZZ Tour Concert ឱ្យកក្រើករញ្ជួយដីតែម្តង ។

ការប្រគំតន្រ្តីនេះនឹងចាប់ផ្ដើមនៅថ្ងៃទី03-04 ខែឧសភា ឆ្នាំ2025 នៅទីតាំងសួនច្បារសម្ដេចចៅហ្វាវាំង ភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង បងប្អូនអាចចូលរួមទស្សនាការប្រគំតន្រ្តីនេះដោយសេរី ។ តារាចម្រៀងបានត្រៀមខ្លួនរួចរាល់ហើយដើម្បីជួបជាមួយបងប្អូនពុកម៉ែមីងមានៅចុងសប្តាហ៍នេះនៅទឹកដីខេត្តតាកែវ។

កុំភ្លេចជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំផលិតកម្ម Galaxy Navatra ដោយផ្ទាល់នៅចុងសប្តាហ៍នេះ ដើម្បីបានជួបនិងថតរូបអនុស្សាវរីយ៍ជាមួយ Idol ក្នុងចិត្តរបស់បងប្អូនពុកម៉ែទាំងអស់គ្នា ហើយនៅក្នុងបរិវេណនៃការប្រគំតន្រ្តីមានស្តង់តាំងបង្ហាញផលិតផលជាច្រើនរបស់ក្រុមហ៊ុន Khmer Beverages ពុកម៉ែបងប្អូនអាចលេងហ្គេមកម្សាន្ត សប្បាយឈ្នះរង្វាន់ជាច្រើន ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះពុកម៉ែបងប្អូនអាចចូលរួមដោយសេរី៕