វីនហេង រចនា ជាក្រុមហ៊ុន ដែកស្មិតខ្មែរបង្កើតឡើងតាំងពីឆ្នាំ២០១៥ មានជំនាញ និង បទពិសោធន៍ច្បាស់លាស់លើ ការរចនា ផលិត និង ដំឡើងដែកស្មិត គ្រប់ម៉ូត ស្អាតប្រណិត ធ្លាប់បានប្រឹក្សា រចនា ផលិត និងដំឡើងចេញជាទ្វាររបងដែកស្មិតក្បាច់ខ្មែរដូចជា ទ្វារហ៊្វូណន ទ្វារទេពមង្គល ហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់ម្ចាស់គេហដ្ឋាន ជាពិសេស វីឡា ភូមិគ្រឹះធំៗ។ ថ្មីៗនេះក្រុមហ៊ុន វីនហេង រចនា ក៏បានបញ្ចេញនូវម៉ូតទ្វាររបងរចនាបថខ្មែរថ្មីមួយទៀតកាន់តែស្អាតប្លែកមានឈ្មោះថា “ទ្វារបរមនគរ”។ ទ្វារនេះត្រូវបានរចនាឡើងយ៉ាងវិចិត្រ ជាស្នាដៃដែលចង់បង្ហាញអំពីភាពប្រណិត ភាពអស្ចារ្យ នៃសិល្បៈចំលាក់បុរាណខ្មែរ និងស្មារតីជាតិនិយមរបស់កូនខ្មែរនាសម័យទំនើប។

មិនត្រឹមតែជាឈ្មោះទ្វារយ៉ាងពិរោះប៉ុណ្ណោះទេ បរមនគរ បង្កប់នូវអត្ថន័យដ៏ជ្រាលជ្រៅ។“បរម” មានន័យថា ឧត្តម, ខ្ពស់ខ្ពស់, ប្រពៃក្រៃលែង។ “នគរ” មានន័យថា ទីក្រុង ។ ដូចនេះ “បរមនគរ” មានអត្ថន័យថា “ទីក្រុងដ៏ឧត្តមខ្ពង់ខ្ពស់”។
“ទ្វារបរមនគរ” ជាការបង្ហាញនូវ កិត្តិនាម កេរ្តិ៍ដំណែល វប្បធម៌ អត្តសញ្ញាណ និងភាពថ្លៃថ្នូរ ដែលខ្មែរមានតាំងពីសម័យបុរាណកាលមក។
លក្ខណៈពិសេសរបស់ម៉ូតទ្វារ “បរមនគរ” គឺបណ្ដុំក្បាច់នៃតួរទ្វារទាំងមូល ត្រូវបានរចនាជាក្បាច់អង្គរ ដំពុតដោយដៃ ហើយជាក្បាច់ដែលមានលក្ខណៈលំអិតខ្លាំងក្នុងសិល្បៈក្បាច់ចំលាក់ខ្មែរ បង្ហាញពីភាពវិចិត្រ ភាពអំណត់ ការផ្ចិតផ្ចង់ និងភាពប៉ិនប្រសព នៅក្នុងសិល្បៈបែបហត្ថកម្ម។ លើសពីនេះ “ទ្វារបរមនគរ” បានបញ្ចូលរូបប្រាសាទអង្គរវត្តអបសងខាងនៃតួរទ្វារ បង្ហាញពីទិដ្ឋភាពដ៏កម្រនៃ “ព្រឹត្តការណ៍សមរាត្រី” ដែលព្រះអាទិត្យរះចំពីលើកំពូលប្រាសាទ។ ទិដ្ឋភាពនេះបង្កើតជាអារម្មណ៍សិល្បៈដ៏រស់រវើក និងភាពអស្ចារ្យនៃកេរ្តិ៍ដំណែលរបស់ដូនតាខ្មែរ។ “ទ្វារបរមនគរ” ត្រូវបានផលិតឡើងដោយដែកស្មិតដែលមានគុណភាពខ្ពស់ ធន់នឹងអាកាសធាតុ មិនពុកផុយ រីឯថ្នាំពណ៌នាំចូលពីប្រទេសសិង្ហបុរី មិនងាយស្លកស្លេកអាចរក្សាពណ៌ជាប់បានយូរ មានការធានារហូតដល់៥ឆ្នាំ លើបច្ចេកទេសដំឡើង និងបញ្ហាច្រែះផងដែរ។
“បរមនគរ” មិនត្រឹមតែជាទ្វារប៉ុណ្ណោះទេ តែជាស្នាដៃសិល្បៈបែបហត្ថកម្មដ៏ប៉ិនប្រសព្វជាគោលបំណងចូលរួម អភិរក្ស និងអភិវឌ្ឍសិល្បៈ វប្បធម៌បុរាណ ខណៈពេលដែលស្ថាបត្យកម្មសម័យថ្មីកំពុងតែរីកចម្រើនឥតឈប់ឈរ។

សូមបញ្ជាក់ដែរថា ក្រុមហ៊ុន វីនហេង រចនា មានទស្សនវិស័យលើកស្ទួយ សិល្បៈ វប្បធម៌របស់កម្ពុជា ហើយចង់ឃើញផលិតផលដែកស្មិតដែលធ្វើឡើងដោយស្នាដៃកូនខ្មែរ ត្រូវបានទទួលស្គាល់ និងប្រើប្រាស់ទាំងក្នុងស្រុក និងក្រៅស្រុក។ វីន ហេង រចនា ឯ.ក ជាក្រុមហ៊ុន ប្រឹក្សា រចនា ផលិត និងដំឡើង៖ ទ្វាររបង ទ្វារផ្ទះ ចម្រឹងរបង-បង្អួច បង្កាន់ជណ្តើរ-ដៃវេរ៉ង់ដារ និង គ្រឿងសង្ហារឹមគ្រប់ប្រភេទ កែច្នៃពីដែកស្មិត។
វីនហេង រចនា បង្កើនប្រណិតភាពគេហដ្ឋាន!
សូមអញ្ជើញមកមើលស្នាដៃពិត និងពិគ្រោះយោបល់ដោយផ្ទាល់ នៅក្រុមហ៊ុន វីនហេង រចនា ឯ.ក ដោយឥតគិតថ្លៃ!
ផ្ទះលេខ៣៦ ផ្លូវជាតិលេខ២ បុរីពិភពថ្មីគួរស្រូវ១ ខណ្ឌដង្កោ រាជធានីភ្នំពេញ ទូរស័ព្ទលេខ៖ 077 227 207 | 015 227 207 | 090 96 97 65
✓ Telegram: https://t.me/phallyly?fbclid=IwZXh0bgNhZW0CMTAAAR6cUb5Lkom-dypAagGyGSUQx9FXZAT0ytCEM008HqUXpiTAWu8ZvgwAihUvXg_aem_1Z1-v4EptJal-M1zUeAZnw
✓ ទីតាំង: https://cutt.ly/8wEWLdFl?fbclid=IwZXh0bgNhZW0CMTAAAR5fWcKYoFuutD1ArxJXCn95tBw-4q4MWj33m00nOj52cA__pHBI4GtS6C1dFw_aem_U7Pxwvpfbe0palSA3rI2dw









