ថៃ បេ្តជ្ញាកាត់បន្ថយអតិរេកពាណិជ្ជកម្មជាមួយអាមេរិក ឲ្យបាន ១៥ពាន់លានដុល្លារ ជាផ្នែកនៃកិច្ចចរចាពន្ធ

អន្តរជាតិ

យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Pichai Chunhavajira បានឲ្យដឹងថា ប្រទេសថៃនឹងប្តេជ្ញាកាត់បន្ថយអតិរេកពាណិជ្ជកម្មរបស់ខ្លួន ជាមួយសហរដ្ឋអាមេរិក ឲ្យបានចំនួន ១៥ពាន់លានដុល្លារ ឬស្មើមួយភាគបី ក្នុងមួយឆ្នាំ ជាមួយនឹងគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីចរចាពន្ធគយជាមួយសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Pichai បាននិយាយនៅក្នុងសន្និសីទសភាពាណិជ្ជកម្មអាមេរិក នៅទីក្រុងបាងកក កាលពីថ្ងៃអង្គារថា រដ្ឋាភិបាលថៃ បានប្តេជ្ញាចិត្តក្នុងប្រឆាំងនឹងការគេចវេះពាណិជ្ជកម្មមួយចំនួន ដើម្បីធានាថាបានប្រទេសរបស់ខ្លួន អាចបង្កើតភាពជាដៃគូរយៈពេលវែង យុត្តិធម៌ មានតុល្យភាពក្នុងពាណិជ្ជកម្ម និងការវិនិយោគ ជាមួយសហរដ្ឋអាមេរិក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីរូបនេះ​ហាក់មិនបានបញ្ជាក់ច្បាស់លាស់ថា នៅពេលណាអាចនឹងសម្រេចបាននូវការកាត់បន្ថយអតិរេកពាណិជ្ជកម្មនេះបានទេ ខណ:កាលពីឆ្នាំមុន អតិរេកពាណិជ្ជកម្មរវាងប្រទេសថៃ ជាមួយរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន បានកើនឡើងដល់ចំនួន ៤៦ពាន់លានដុល្លារ។

គួរឲ្យដឹងថា ប្រទេសថៃ បានដាក់សំណើរពាណិជ្ជកម្មមួយចំនួនទៅកាន់រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីចាប់ផ្តើមការចរចាជាផ្លូវការ ជុំវិញការដាក់ពន្ធគយ ៣៦% លើទំនិញរបស់ខ្លួន ដែលអាចចូលជាធរមាននៅដើមខែកក្កដា ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយត្រូវបានសម្រេចទេនោះ។

បើតាមលោក Pichai បានបញ្ជាក់ឲ្យដឹងទៀតថា សំណើរទាំងនោះ រួមមានការដោះស្រាយការក្លែងបន្លំទំនិញដោយធុរកិច្ចចិន ការកាត់បន្ថយពន្ធគយ និងរបាំងមិនមែនពន្ធ និងការបង្កើនការវិនិយោគ ដែលអាចផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរបន្ថែមទៀត៕