ក្រសួងដែនដី៖ ដីជាង១៣លានក្បាលដីបានត្រូវវាស់វែង

សង្គម​ និង​សេដ្ឋកិច្ច

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានឱ្យដឹងថា គិតត្រឹមថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ក្រសួង សម្រេចការវាស់វែងដីធ្លីជាប្រព័ន្ធនៅទូទាំងប្រទេសបានចំនួន ១៣ ៣៣៧ ៥០៧ក្បាលដី លើក្បាលដីប៉ាន់ស្មានសរុបទូទាំងប្រទេសចំនួន១៣ ៦៥១ ៩៦៣ក្បាលដី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏បានចេញបណ្ណបានចំនួន ៨ ៤៥៩ ៦១៨បណ្ណ និងបានចែកបណ្ណបានចំនួន ៧ ៨៤២ ៥៨៧ បណ្ណ ចំណែកបណ្ណចំនួន ២៣៥ ៤៦០ ទៀត ម្ចាស់កម្មសិទ្ធិមិនទាន់មកទទួលនៅឡើយ ។
ជាងនេះទៅទៀត ក្រសួងក៏បានចេញបណ្ណជាប់ពន្ធប្រថាប់ត្រាទិញលក់ បានចំនួន ១៨៦ ១៣២បណ្ណ និងបណ្ណជាប់ពន្ធសូន្យបានចំនួន ១៩៥ ៤៤០បណ្ណផងដែរ ។ ដោយឡែក ក្បាលដីចំនួន ៣១៤ ៤៥៦ក្បាលដី ដែលនៅមិនទាន់បានវាស់វែងនោះ រំពឹងថានឹងត្រូវវាស់វែងបញ្ចប់ក្នុងពេលឆាប់ៗខាងមុខនេះ ។

ជាមួយគ្នានេះដែរ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា មកទល់ពេលនេះ មានខេត្តចំនួន១៣ហើយ ដែលបានបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ រួមមានខេត្តកំពង់ ចាម ខេត្តស្វា

យរៀង ខេត្តសៀមរាប កំពង់ស្ពឺ កំពង់ឆ្នាំង ឧត្តរមានជ័យ មណ្ឌលគីរី កែប ព្រះសីហនុ តាកែវ កណ្ដាល ព្រះវិហារ និងខេត្តព្រៃវែង ក្នុងនោះមាន ៧ខេត្ត គឺខេត្តកំពង់ចាម ស្វាយរៀង សៀមរាប កំពង់ស្ពឺ ព្រះសីហនុ កំពង់ឆ្នាំង និងខេត្តឧត្តរមានជ័យ ត្រូវបានរៀបចំពិធីប្រកាសបិទបញ្ចប់ការងារវាស់វែងដីធ្លីមានលក្ខៈជាប្រព័ន្ធជាផ្លូវការរួចរាល់ ៕