សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៥ បានចេញសេចក្តីសម្រេចបង្កើតគណៈកម្មការរៀបចំឯកសារ ដើម្បីប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី។

សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល លេខ ៧៣ សសរ មានសមាសភាពចំនួន ១៥រូប ដោយមាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន។ ជាមួយគ្នានេះ គណៈកម្មការនេះ មានក្រុមការងារចំណុះចំនួន ២ ទៀតរួមមាន៖
១.ក្រុមការងារកិច្ចការច្បាប់ មានសមាសភាពចំនួន ២១រូប និងមាន ឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន។
២.ក្រុមការងារកិច្ចការការទូត មានសមាសភាពចំនួន ១២រូប និងមាន លោកជំទាវ អ៊ាត សោភា រដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធាន។
សូមអានសេចក្តីសម្រេចលម្អិតទាំងស្រុង ដូចខាងក្រោម៖







