Bill Gates ជ្រុះចេញពីបញ្ជីអ្នកមានបំផុតទាំង១០ លើលោក ក្រោយរបូតទ្រព្យជាង ៥០ពាន់លានដុល្លារ

អន្តរជាតិ

មហាសេដ្ឋីបច្ចេកវិទ្យា​ លោក Bill Gates កាលពីពេលថ្មីៗនេះ ត្រូវបានគេរាយការណ៍ថា បានធ្លាក់ចុះពីបញ្ជីកំពូលអ្នកមានទាំង១០ របស់ពិភពលោក បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោក ថយចុះអស់ច្រើនជាង ៥០ពាន់លានដុល្លារ ក្នុងរយ:ពេលត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម Bloomberg បានរាយការណ៍ថា ចំនួនទ្រព្យសម្បត្តិរបស់លោក Bill Gates ត្រូវបានគេមើលឃើញស្រកចុះយ៉ាងកំហុគ ពោលគឺចាប់តាំងពីលោកបានប្រកាសពីបរិច្ចាគយ៉ាងច្រើន ទៅកាន់អង្គការសប្បុរសធម៌ និងតាមរយ:ការលក់ភាគហ៊ុន ផងដែរ។

យ៉ាងណាមិញ ប្រភពដដែលបានរាយការណ៍ទៀតថា នៅក្នុងរយ:ពេលត្រឹមប៉ុន្មានថ្ងៃប៉ុណ្ណោះ ទ្រព្យសម្បត្តិសរុបរបស់ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បានថយចុះពីចំនួន ១៧៥ពាន់លានដុល្លារ មកនៅត្រឹម ១២៤ពាន់លានដុល្លារ ដោយធ្វើឲ្យលោកធ្លាក់មកកាន់ចំណាត់ថ្នាក់ទី១២ ក្នុងបញ្ជីអ្នកមានបំផុត តាមពីក្រោយមហាសេដ្ឋីបច្ចេកវិទ្យា Michael Dell។

ទន្ទឹមនឹងនេះ បើតាម Fortune បាន​រាយការណ៍​ទៀតថា លោក Bill Gates ដែល​ធ្លាប់​បាន​កាន់​តំណែង​ជា​អ្នក​មាន​បំផុត​ក្នុង​ពិភពលោក​អស់​រយៈពេល ១៨ឆ្នាំ​កាលពី​មុន​ បានគ្រងនៅ​ចំណាត់ទី៥ ក្នុងបញ្ជីអស់រយ:ពេលជាយូរ មុន​ពេលមានការ​កែប្រែ​នេះ​។ បច្ចុប្បន្ន លោក Steve Ballmer ដែលអតីតនាយកប្រតិបត្តិ Microsoft និងជាដៃស្តាំរបស់លោក Bill Gates បានឡើងមកកាន់តំណែងលេខ៥ ជំនួសវិញ ជាមួយនឹងទ្រព្យសម្បត្តិសរុបចំនួន ១៧៤ពាន់លានដុល្លារ៕