មហាសេដ្ឋី​ Jeff Bezos បន្តលក់ចេញភាគហ៊ុននៅ Amazon តម្លៃជាង ៦០០លានដុល្លារ

អន្តរជាតិ

លោក Jeff Beszos ស្ថាបនិកក្រុមហ៊ុន Amazon បានបន្តលក់ភាគហ៊ុនជិត ៣ លានហ៊ុន នៅក្នុងក្រុមហ៊ុនរបស់ខ្លួន ដែលមានតម្លៃសរុបប្រហែល ៦៦៥,៨លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន WioNews។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមឯកសារផ្លូវការមួួយដែលបានផ្សព្វផ្សាយកាលពីថ្ងៃទី៨ ខែកក្កដា បានបង្ហាញឲ្យដឹងថា ការលក់ភាគហ៊ុននេះ​ គឺជាផ្នែកមួយនៃផែនការលក់របស់លោក Bezos ដែលបានរៀបចំទុកជាមុន ចាប់តាំងពីខែមីនាមកម្លេះ ដោយលោកមានគម្រោងបន្តលក់ភាគហ៊ុនចេញរហូតដល់ទៅ​ ២៥លានហ៊ុន នៅត្រឹមខែឧសភា ឆ្នាំ២០២៦។

រម្លឹកផងដែរថា កាលពីដើមខែកក្កដានេះ លោក Bezos ក៏បានលក់ចេញភាគហ៊ុនរបស់ខ្លួនមួយចំនួនរួចម្តងហើយ ដែលមានតម្លៃសរុប្រមាណជាង ៧០០លានដុល្លារ ពោលគឺនៅត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោកបានរៀបអាពាហ៍ពិពាហ៍ ជាមួយគូ​ដណ្តឹង​ លោកស្រី​ Lauren Sanchez នៅប្រទេសអ៊ីតាលី។

ជម្រាបជូនថា បើទោះបីជាមានការលក់ចេញភាគហ៊ុនថ្មីៗនេះក៏ដោយ ក៏លោក Bezos នៅតែជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Amazon ដដែល ដោយកាន់កាប់ភាគហ៊ុនច្រើនជាង ៩០០​​ លានហ៊ុន មានតម្លៃជិត ២០០ពាន់លានដុល្លារ។ យោងតាម Forbes លោក Bezos បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបប្រមាណ ២៣៦ពាន់លានដុល្លារ៕​