កំពូលតារាចម្រៀង ខេម ប្រចាំផលិតកម្ម Galaxy Navatra ថ្លែងអំណរគុណ ឧកញ៉ា ហ៊ួត ជា បញ្ជាទិញអាវ «មោទនជាតិខ្មែរ» ១០០អាវ ចូលរួមចំណែកក្នុងមូលនិធិជូនកងទ័ពជួរមុខ

កម្សាន្ត

លោក ខេម កំពូលតារាចម្រៀង ប្រចាំផលិតកម្ម Galaxy Navatra នៅថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នេះ បានប្រកាសដាក់លក់អាវយឺតដ៏ស្រស់ស្អាតដែលមានបោះពុម្ភអក្សរ «មោទនជាតិខ្មែរ» ទាំងខាងមុននិងខាងក្រោយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយការប្រកាសរបស់តារាចម្រៀងល្បីឈ្មោះលោក ខេម ទើបតែប៉ុន្មានម៉ោងប៉ុណ្ណោះ ឧកញ៉ា ហ៊ួត ជា ម្ចាស់ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ ក៏ចាប់អារម្មណ៍ថែមទាំងបានបញ្ជាទិញអាវ «មោទនជាតិខ្មែរ» ចំនួន ១០០ អាវភ្លាមៗដើម្បីជាកម្លាំងចិត្តចូលរួមក្នុងមូលនិធិជូនកងទ័ពជួរមុខនៅតាមព្រំដែនកម្ពុជា-ថៃ។

លោក ខេម ក៏បានសរសេរសារនៅលើបណ្ដាញសង្គមរបស់ខ្លួនថា៖ «សូមអរគុណ និងសូមគោរពជូនពរសំណាងល្អគ្រប់ពេលវេលា យើងខ្ញុំនិងរៀបចំជូនដល់ ឧកញ៉ា ហ៊ួត ជា ម្ចាស់ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ ដែលបានចូលរួមចំណែកមូលនិធិជូនកងទ័ពជួរមុខ ខ្មែរស្រលាញ់ខ្មែរ ខ្មែររួមគ្នាខ្មែរខ្លាំង!»។

លោក ក៏បានបន្ថែមទៀថា សម្រាប់អាវ «មោទនជាតិខ្មែរ» ដ៏ស្រស់ស្អាតនេះនៅមានបើកលក់ជូនដល់បងប្អូនដែលចាប់អារម្មណ៍អាចធ្វើការបញ្ជាទិញបានក្នុងតម្លៃត្រឹមតែ ២០០០០ រៀលប៉ុណ្ណោះ។ ចំពោះលេខទំនាក់ទំនងគឺ 088 6148888 (Telegram)។

សូមជម្រាបថា លោក ខេម ជាតារាចម្រៀងម្នាក់ក្នុងចំណោមតារាចម្រៀងដទៃទៀតនៅក្នុងផលិតកម្ម Galaxy Navatra ដែលនឹងត្រូវចូលរួមរាប់ថយក្រោយទាំងអស់គ្នាឆ្ពោះទៅកាន់កម្មវិធី «យើងទៅច្រៀងចម្រៀងជាតិ ផ្តល់កម្លាំងចិត្តជូនវីរកងទ័ពជួរមុខ» នឹងរៀបចំឡើងនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ នៅឯពហុកីឡដ្ឋានអូឡាំពិក ចាប់ពីម៉ោង ៣រសៀលតទៅ៕