ឧកញ៉ា ហុង ឆេងឈុន ត្រៀមនាំយកសម្ភារៈប្រើប្រាស់ និងស្បៀងអាហារមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរភៀសខ្លួន

ជុំវិញ​ឧកញ៉ា

ឧកញ៉ា ហុង ឆេងឈុន ស្ថាបនិកក្រុមហ៊ុន ឈុនស៊ីង គ្រុប និងជាប្រធានសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥នេះ បានប្រកាសពីគម្រោងត្រៀមនាំយកសម្ភារៈប្រើប្រាស់ និងស្បៀងអាហារមួយចំនួន ជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរភៀសខ្លួន ពីខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសារលើបណ្តាញសង្គម លោកឧកញ៉ា ហុង ឆេងឈុន បានលើកឡើងបែបនេះថា៖ “ខ្ញុំបាទផ្ទាល់ ហុង ឆេងឈុន នឹងនាំយកសម្ភារៈប្រើប្រាស់ និងស្បៀងអាហារ ឧបភោគ បរិភោគ មួយចំនួន ជាជំនួយជូនដល់បងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក”។

លោកឧកញ៉ា ប្រធានក្រុមហ៊ុន ឈុនស៊ីង គ្រុប បានឱ្យដឹងទៀតថា បច្ចុប្បន្នក្រុមហ៊ុន ឈុនស៊ីង បានផ្តើមឧបត្ថម្ភថវិកាចំនួន 10,000$។ សម្រាប់ពុកម៉ែ អ៊ំពូមីង បងប្អូន ដែលមានចំណាប់អារម្មណ៍ចង់ចូលរួមជាមួយលោកឧកញ៉ា ជាថវិកាក្តី ឬសម្ភាៈប្រើប្រាស់ផ្សេងៗក្តី អាចទំនាក់ទំនងបានតាមរយៈ លេខទូរស័ព្ទ/តេឡេក្រាម : 076 250 2727/ 096 250 2727/ 092 578 555។ 

សូមជម្រាបថា ឧកញ៉ា ហុង ឆេងឈុន ស្ថាបនិកក្រុមហ៊ុន ឈុនស៊ីង គ្រុប និងជាប្រធានសមាគមសហគ្រិនកម្ពុជាសាមគ្គីដើម្បីអភិវឌ្ឍន៍ គ្រោងនឹងដឹកនាំក្រុមការងារចុះទៅសួរសុខទុក្ខ និងផ្តល់អំណោយដល់ប្រជាពលរដ្ឋភៀសខ្លួនដោយផ្ទាល់ នៅខេត្តព្រះវិហារ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ៕