Jasmine កូនស្រីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចេញវីដេអូពីរភាសា អង់គ្លេសនិងចិន ដើម្បីសម្តែងការអបអរដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ

ជុំវិញ​ឧកញ៉ា

កុមារី Jasmine បានចេញសារជាភាសាអង់គ្លេស និងភាសាចិន ទាំងយប់នៅម៉ោងជាង ១រំលងអាទ្រាធចូលថ្ងៃទី២៧ ខែកក្កដានេះ បង្ហាញពីការសារដ៏រីករាយដែលកម្ពុជា-ថៃ យល់ព្រមបទឈប់បាញ់ ក្រោមការសម្របសម្រួលពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ តាមរយៈការសន្ទនាតាមទូរសព្ទ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងវីដេអូសារនោះ Jasmine ជាកូនស្រីរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានជំរាបសួរទៅកាន់ឯកឧត្តមប្រធានាធិបតី Donald J. Trump ដោយបញ្ជាក់នាងជា កូន ខ្មែរ ម្នាក់ ដែល ស្រឡាញ់ ប្រទេស ជាតិ វប្បធម៌ របស់ នាង និង ប្រជាជន អស់ ពី ចិត្ត។

Jasmine សម្តែងនូវការអរគុណ ដោយ អស់ ពី ចិត្ត ដែល ឯកឧត្តមបានសន្ទនាជាមួយ នាយក រដ្ឋមន្ត្រី របស់ យើង និង នាយក រដ្ឋមន្ត្រី ស្តី ទី នៃ ប្រទេស ថៃ ដើម្បី ជួយ បញ្ឈប់ សង្គ្រាម នេះ ។ កិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមដើម្បីនាំភាគីទាំងពីរទៅរកបទឈប់បាញ់ និងសន្តិភាព មានអត្ថន័យខ្លាំងណាស់សម្រាប់ខ្ញុំ គ្រួសារខ្ញុំ និងប្រជាជនកម្ពុជាគ្រប់រូប។

ក្នុងនាមប្រជាជនកម្ពុជាទាំងអស់ Jasmine សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការធ្វើឲ្យមានឡើងដើម្បីសន្តិភាព និងជួយបញ្ចប់សោកនាដកម្មនេះ។ យើងអធិស្ឋានថា ការដឹកនាំរបស់អ្នកនឹងនាំទៅរកសន្តិភាព និងមិត្តភាពយូរអង្វែងរវាងប្រជាជាតិរបស់យើង។