ព្រះមហាក្សត្រថៃ Maha Vajiralongkorn និងព្រះមហាក្សត្រី បានត្រាស់បង្គាប់លុបចោលពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ ដែលគ្រោងទុករៀបចំធ្វើឡើងនៅក្នុងព្រះបរមរាជវាំង នាថ្ងៃទី២៨ និងទី២៩ ខែកក្កដាខាងមុខនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាយកដ្ឋានទំនាក់ទំនងសាធារណ: បាននិយាយថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងដោយព្រះមហាក្សត្រផ្ទាល់ ដែលទទួលស្គាល់ការគំរាមកំហែងបច្ចុប្បន្នដែលប្រទេសជាតិកំពុងប្រឈមមុខ រួមទាំងជម្លោះប្រដាប់អាវុធនៅតាមបណ្តោយព្រំដែនថៃ-កម្ពុជា ដែលកំពុងបន្ត៕

