អ៊ីស្រាអែល បានអះអាងថាខ្លួន និងសហរដ្ឋអាមេរិក បានបើកការវាយប្រហារតាមផ្លូវអាកាសទាំងកណ្តាលថ្ងៃប្រឆាំងទៅលើប្រទេសអ៊ឺរ៉ង់ នាថ្ងៃសៅរ៍ ទី២៨ ខែកុម្ភៈនេះ ខណៈពេលដែលប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ពីការផ្ទុះនៅទូទាំងរដ្ឋធានីតេអេរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

យ៉ាងណាមិញយោងតាមអ្នកនាំពាក្យរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែលបាននិយាយថា ៖”រដ្ឋអ៊ីស្រាអែលបានបើកការវាយប្រហារជាមុនប្រឆាំងនឹងអ៊ីរ៉ង់ ដើម្បីលុបបំបាត់ការគំរាមកំហែងប្រឆាំងនឹងរដ្ឋអ៊ីស្រាអែល”។
អ្នកនាំពាក្យរូបនេះក៏បានបន្ថែមឲ្យដឹងទៀតថា ប្រទេសរបស់ខ្លួនក៏កំពុងត្រៀមខ្លួនរួចជាស្រេចផងដែរ ដើម្បីឆ្លើយតបទៅនឹងការសងសឹកដែលត្រូវបានគេរំពឹងទុកពីសំណាក់ប្រទេសអ៊ីរ៉ង់វិញ។
គួរឲ្យដឹងថា ការវាយប្រហារទាំងនេះបានកើតឡើងបន្ទាប់ពីប្រធានាធិបតី លោក ដូណាល់ ត្រាំ បានត្រួតពិនិត្យការកសាងយោធាដ៏ធំមួយនៅមជ្ឈិមបូព៌ា ខណៈពេលដែលកំពុងចរចាជាមួយទីក្រុងតេអេរ៉ង់ ដែលមានគោលបំណងយល់ព្រមលើកិច្ចព្រមព្រៀងថ្មីមួយ ដើម្បីកាត់បន្ថយកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិកបានប្រមូលផ្តុំកងកកម្លាំងជើងទឹក និងនាវាចម្បាំងយ៉ាងច្រើននៅក្នុងតំបន់ ដើម្បីព្យាយាមដាក់សម្ពាធលើអ៊ីរ៉ង់ឱ្យចូលទៅក្នុងកិច្ចព្រមព្រៀងមួយលើកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន៕

