ប្រជាពលរដ្ឋភៀសសឹក ៦គោលដៅ បន្តមក ទទួលការផ្គត់ផ្គង់ការហូបចុកទាំងស្រុងពីសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងរដ្ឋបាលខេត្តឧត្តរមានជ័យ

ជុំវិញ​ឧកញ៉ា

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ បានបន្តរៀបចំផ្គត់ផ្គង់អាហារហូបចុក ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹកជាង ៣ម៉ឺននាក់ ដែលគេចចេញពីតំបន់សមរភូមិក្តៅដោយកងទាហានឈ្លានពានថៃ ក្រោមកិច្ចសហការជាមួយឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រដ្ឋបាលខេត្តឧត្តរមានជ័យ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រធានសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ ចុះដឹកនាំបញ្ជាផ្ទាល់ឲ្យគ្រប់គោលដៅទាំង ៦ទីតាំងបន្តរៀបចំផ្គត់ផ្គង់ការហូបចុកទាំងស្រុងជូនប្រជាពលរដ្ឋជនភៀសសឹកជាង ៣ម៉ឺននាក់ ដែលជម្លៀសពីតំបន់សមរភូមិវាយប្រហាររបស់កងទ័ពថៃ។

សូមជម្រាបថា មានប្រជាពលរដ្ឋរាប់ពាន់គ្រួសារដែលមានទាំងចាស់ជរា កុមារ និងស្រ្ដីមានផ្ទៃពោះផងដែរនោះ បានភៀសសឹកទៅកាន់ទីសុវត្ថិភាពខេត្តឧត្តរមានជ័យ ហើយក្រុមការងារសហព័ន្ធយុវជនបូជាការពារយុត្តិធម៌ បានរៀបចំផ្គត់ផ្គង់ម្ហូបអាហារស្រុងជូនបងប្អូនភៀសសឹក ៦គោលដៅជាង ៣ម៉ឺននាក់នៅទូទាំងខេត្តដែលចាកចេញពីតំបន់ក្តៅក្រោយទាហានថៃឈ្លានពានលើដែនអធិបតេយ្យជាតិខ្មែរ៕