លោកជំទាវ ពេជ ចន្ទមុន្នី កោតសរសើរចំពោះការលះលង់ និងភាពអង់អាចក្លាហានរបស់កងទ័ពកម្ពុជា

សង្គម​ និង​សេដ្ឋកិច្ច

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានកោតសរសើរដល់កងទ័ពទាំងអស់ ដែលបានលះបង់ខ្ពស់ ប្រកបដោយភាពអង់អាចក្លាហាន តស៊ូតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ។ លោកជំទាវបណ្ឌិត ថ្លែងបែបនេះ ក្នុងពេលចុះសួរសុខទុក្ខកងទ័ពរងរបួសដោយសារការឈ្លានពានរបស់ថៃ មកលើកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានឱ្យដឹងតាមរយៈហ្វេសប៊ុកនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២៥ថា ៖«នាងខ្ញុំ និងក្រុមការងារបានចុះសួរសុខទុក្ខកងទ័ពរងរបួស ដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យភូមិភាគទី៤, មន្ទីរពេទ្យបង្អែកក្រឡាញ់ និងមន្ទីរពេទ្យខេត្តសៀមរាប។ ក្នុងកាល:ទេសៈនេះ នាងខ្ញុំសូមកោតសរសើរដល់ កងទ័ពទាំងអស់ដែលបានលះបង់ខ្ពស់ប្រកបដោយភាពអង់អាចក្លាហាន តស៊ូតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ»។

សូមជម្រាបដែរថា ក្រៅពីកោតសរសើរពីវីរៈភាពរបស់កងទ័ពកម្ពុជា កាលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក៏បានរៀបចំឱ្យមានយុទ្ធនាការបរិច្ចាគឈាម ដើម្បីបុព្វហេតុមនុស្សធម៌ និងទឹកចិត្តស្នេហាជាតិ។ កម្មវិធីបរិច្ចាគឈាមនេះ គឺជាការអំពាវនាវដោយផ្ទាល់ពីសំណាក់ លោកជំទាវ ពេជ ចន្ទមុន្នី ស្ត្រីទីមួយកម្ពុជា និងជាអនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យស្ម័គ្រចិត្ដយុវជនសម្ដេចតេជោ (TYDA) ដើម្បីបង្ហាញការគាំទ្រដល់យុទ្ធជនកម្ពុជាដែលកំពុងការពារអធិបតេយ្យភាព និងបូរណភាពទឹកដី៕ អត្ថបទ៖ ហ្សាលីន