ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ កំពុងតែបន្តសកម្មភាពយ៉ាងសកម្ម និងមមាញឹកលើសដើម ក្នុងការជួយដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋត្រលប់មកពីប្រទេសថៃ និងបញ្ជូនអំណោយជូនដល់វីរកងទ័ព និងជនភៀសសឹកជាមួយរថយន្តរាប់សិបគ្រឿង ដោយឥតគិតថ្លៃ។

អ្នកឧកញ៉ា សួរ វីរៈ បានគូសបញ្ជាក់ថា បេសកម្មមិនទាន់បញ្ចប់ទៅណានោះទេ ក្រុមការងារវិរ:ប៊ុនថាំ កាន់តែបន្តយ៉ាងសកម្ម និងមមាញឹកលើសដើម ក្នុងការជួយដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋត្រលប់មកពីប្រទេសថៃ និងបញ្ជូនអំណោយជូនដល់វីរកងទ័ព និងជនភៀសសឹកជាមួយ រថយន្តរាប់សិបគ្រឿង ដែលបានទៅដល់គោលដៅរៀងរាល់ថ្ងៃប្រកបដោយសុវត្ថិភាព។ គ្រួសារវិរ:ប៊ុនថាំ ដើម្បីប្រជាជនកម្ពុជា។
សូមជម្រាបថា ក្នុងស្ថានភាពប្រទេសកម្ពុជា មានបញ្ហាសង្គ្រាមជាមួយប្រទេសថៃ ក្រុមហ៊ុន វិរៈ ប៊ុនថាំ របស់អ្នកឧកញ៉ា សួរ វីរៈ បានបញ្ជូនរថយន្តរាប់សិបគ្រឿង ទាំងរថយន្តធន់ធ្ងន់ រថយន្តដឹកអ្នកដំណើរ និងរថយន្តត្រជាក់ដឹកបន្លែផ្លែឈើ ដើម្បីដឹកជញ្ជូនពលករខ្មែរត្រឡប់មកពីប្រទេសថៃ នាំជូនអំណោយទៅកាន់វីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹកខ្មែរយើងក្នុងគ្រាដ៏លំបាកមួយនេះ។
ជាមួយគ្នានេះ ក្រុមហ៊ុនក៏សូមថ្លែងអំណរគុណ ដល់សប្បុរសជនខ្មែរទាំងអស់គ្នានូវទឹកចិត្ត ក្នុងការចូលរួមជាអំណោយដូចជាស្បៀងអាហារ ថ្នាំសង្កូវ និងបរិក្ខាប្រើប្រាស់ផ្សេងៗជូនដល់បងៗវីរៈកងទ័ព និងសូមអរគុណសម្រាប់ការរួមចំណែកលើកទឹកចិត្ត ផ្ដល់ជាកម្លាំងចិត្តចំពោះបងៗវីរកងទ័ពរបស់ប្រជាជនកម្ពុជា៕






