ក្រុមហ៊ុន Adidas អាចនឹងត្រូវបន្ថែមការចំណាយជាង ២០០លានដុល្លារ ក្នុងឆមាសទី២ ដោយពន្ធលោក ត្រាំ

អន្តរជាតិ

ក្រុមហ៊ុនផលិតសម្ភារ:កីឡាដ៏ធំបំផុតមួយរបស់ពិភពលោក Adidas បានឲ្យដឹងថា ពន្ធគយខ្ពស់របស់សហរដ្ឋអាមេរិក អាចនឹងបន្ថែមប្រហែល ២០០លានអឺរ៉ូ​ (២៣១លានដុល្លារ) ដល់ការចំណាយរបស់ខ្លួន នៅក្នុងឆមាសទី២ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហរដ្ឋអាមេរិក បាននិយាយកាលពីដើមខែនេះថា ខ្លួននឹងដាក់ពន្ធ ២០% លើការនាំចូលទំនិញពីវៀតណាម និងពន្ធ ១៩% លើការនាំចូលទំនិញពីប្រទេសឥណ្ឌូណេស៊ី ដោយសារតែការចរចាពាណិជ្ជកម្មរវាងប្រទេសទាំងពីរកន្លងមក ត្រូវបានជាប់គាំង។

គួរឲ្យដឹងផងដែរថា វៀតណាម និងឥណ្ឌូណេស៊ី​ គឺជាប្រទេសផលិតធំបំផុតទាំងពីររបស់ Adidas ដោយបង្កើតចំណែកបាន ២៧% និង ១៩%​ នៃផលិតផលសរុបរបស់ក្រុមហ៊ុនខ្នាតយក្សអាល្លឺម៉ង់មួយនេះ គិតនៅក្នុងឆ្នាំ២០២៤ កន្លងទៅ។

ជម្រាបជូនផងដែរថា ដូចក្រុមហ៊ុនផលិតសម្ភារ:កីឡាជាច្រើនទៀត រួមទាំងក្រុមហ៊ុន Puma ផងដែរ ក្រុមហ៊ុន Adidas បានបង្កើនការផ្ទុកទំនិញរបស់ខ្លួន ចូលក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីព្យាយាមកាត់បន្ថយផលប៉ះពាលដោយសារពន្ធគយ ដែលជំរុញឲ្យស្តុកទំនិញរបស់ខ្លួន កើនឡើង ១៦% ដល់ ៥,២៦ពាន់លានអឺរ៉ូ នៅចុងខែមិថុនា៕