មហាសេដ្ឋីម្នាក់ សន្យាផ្តល់លុយចំនួន ២៥០លានដុល្លារ ដើម្បីជួយលោក ត្រាំ ឈរឈ្មោះសម្រាប់អាណត្តិទីបី​

អន្តរជាតិ

មហាសេដ្ឋីលំដាប់កំពូលរបស់អាមេរិក លោកស្រី Miriam Adelson បានស្នើសុំបរិច្ចាគទឹកប្រាក់បន្ថែមចំនួន ២៥០លានដុល្លារ ដល់ប្រធានាធិបតី លោក ដូណាល់ ត្រាំ ប្រសិនបើលោកបន្តឈរឈ្មោះសម្រាប់អាណត្តិទីបី នៅឆ្នាំ២០២៨ ខាងមុខនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Independent

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងអំឡុងពេលនិយាយទៅកានបទសម្ភាសមួយកាលពីថ្ងៃទី១៦ ខែធ្នូ លោក ត្រាំ​ បានបង្ហាញឲ្យដឹងថា មហាសេដ្ឋីអាមេរិក-អ៊ីស្រាអែល លោកស្រី Adelson បានផ្តល់មូនិធិដោយផ្ទាល់ និងដោយប្រយោលដល់យុទ្ធនាការរបស់លោក ដែលមានចំនួនទឹកប្រាកសរុបដល់ ២៥០លានដុល្លារ ដោយអះអាងទៀតថា លោកស្រីគឺជាអ្នកបរិច្ចាគដ៏ធំបំផុតមួយរបស់លោក ផងដែរ។

យ៉ាងណាមិញលោកស្រ្តី Adelson ដែលត្រូវបានគេស្គាល់ថាជាអតីតភរិយារបស់មហាសេដ្ឋី លោក Sheldon Adelson បាននិយាយថា លោកស្រីទើបតែបានជួបជាមួយលោក Alan Dershowitz សាស្រ្តាចារ្យនៅសាលាច្បាប់ Harvard ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការឈរឈ្មោះរបស់លោក ត្រាំ សម្រាប់អាណត្តិទីបី ក្នុងនាមជាប្រធានាធិបតីអាមេរិក។

ក្នុងពេលជាមួយគ្នានោះផងដែរថា លោកស្រីបង្កត់ធ្ងន់ទៀតថា ប្រសិនបើរឿងនេះអាចកើតឡើងបានពិតមែននោះ លោកស្រីនឹងបន្តបរិច្ចាគទឹកប្រាក់ចំនួន ២៥០លានដុល្លារ បន្ថែមទៀត សម្រាប់យុទ្ធនាការរបស់លោក ត្រាំ ។

ជម្រាបជូនផងដែរថា លោក ត្រាំ ក៏ធ្លាប់បាននិយាយម្តងហើយម្តងទៀតអំពីលទ្ធភាពនៃការឈរឈ្មោះជាថ្មីនៅឆ្នាំ២០២៨ ខាងមុខ បើទោះបីជារដ្ឋធម្មនុញ្ញសហរដ្ឋអាមេរិកចែងថាប្រធានាធិបតីមួយរូបមិនអាចបម្រើការលើសពីពីរអាណត្តិក៏ដោយ៕​