មហាសេដ្ឋី​ Bill Gates ប្រកាសដាក់លក់នាវាប្រណីតបំផុតមួយគ្មានពីរ ក្នុងតម្លៃជិត ៧០០លានដុល្លារ

អន្តរជាតិ

យោងតាមប្រភពធំៗជាច្រើន បានរាយការណ៍ថា ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates កំពុងប្រកាលដាក់លក់នាវាកម្សាន្តប្រណីតបំផុត ដើរដោយថាមពលអ៊ឺដ្រូសែន នៅក្នុងតម្លៃ ៦៤៥លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Fortune បានឲ្យដឹងថា នាវាកម្សាន្តដែលត្រូវបានគេឲ្យឈ្មោះថា Breakthroough នេះ មានប្រវែង ៣៩០ ហ្វីត និងជានាវាដើរដោយថាមពលអ៊ីដ្រូសែនដំបូងគេបង្អស់នៅលើពិភពលោក កំពុងត្រូវបានលោក Bil Gates ជួលក្រុមហ៊ុនឈ្នួលកណ្តាល Edmiston ដាក់លក់ហើយ ដោយវានឹងត្រូវដាក់តាំងបង្ហាញ នៅក្នុងព្រឹត្តិការណ៍ Monaco Yacht Show ក្នុងអំឡុងខែកញ្ញានេះ ផងដែរ។

គួរឲ្យដឹងថា ដោយត្រូវបានសាងសង់ឡើងដោយក្រុមហ៊ុនផលិតកប៉ាល់ខ្នាតយក្សហូឡង់ Feadship និងរចនាម៉ូដដោយក្រុមហ៊ុន RWD របស់អង់គ្លេស​ នាវា Breakthrough នេះ បានចំណាយពេលដល់ទៅ ៥ឆ្នាំ ដើម្បីបញ្ចប់ការសាងសង់ ហើយវាក៏នឹងក្លាយជានាវាដំបូងបង្អស់ ដែលនឹងត្រូវដាក់តាំងបង្ហាញនៅព្រឹត្តិការណ៍ទូក Monaco Show ផងដែរ។

ជាមួយនឹងការដើរថាមពលស្អាត មិនប៉ះពាល់ដោយបរិស្ថានហើយ នាវា Breakthrough នេះ ក៏រួមបញ្ចូលនូវគ្រឿងបរិក្ខារប្រណិតៗដូចជា ទីលានបាល់បោះ អាងហែលទឹក Infinity មន្ទីរពេទ្យឯកជន រោងកុន អាងទឹកក្តៅ និងបណ្ណាល័យជាច្រើន។

ជម្រាបជូនថា នាវាទេសចរណ៍នេះ អាចផ្ទុកភ្ញៀវបានរហូតដល់ ៣០ នាក់ និងសមាជិកនាវិកចំនួន ៤៣ នាក់។ ហើយបើតាមព័ត៌មានចុងក្រោយ មហាសេដ្ឋីសញ្ជាតិកាណាដា លោក Patrick Dovigi ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Green For Life Environmental កំពុងចាប់អារម្មណ៍ក្នុងការទិញយកនាវាកម្សាន្តដ៏ពិសេសដាច់គេមួយនេះ៕​