លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិនៃក្រុមហ៊ុន PICG ដែលជាក្រុមហ៊ុនទទួលសិទិ្ធចែកចាយផ្តាច់មុខនូវផលិតផលសំបកកង់ឡានម៉ាកសៃលុន និងប្រេងរំអិល ប៉េត្រូណាស់ នៅកម្ពុជា បានចូលរួមឧបត្ថម្ភថវិកាចំនួន១៣៥៤ដុល្លារ ដល់មូលនិធិ ClC Small Acts Big Heart ជួយកងទ័ពជួរមុខនិងបងប្អូនភៀសសឹក។

ការចូលរួមឧបត្ថម្ភរបស់លោកនាយកប្រតិបត្តិនៃក្រុមហ៊ុន PICG ធ្វើឡើងក្រោយពីមានការអំពាវនាវរបស់លោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា និងជាប្រធានមូលនិធិ ClC Small Acts Big Heart។
សូមជម្រាបជូនថា មូលនិធិ ClC Small Acts Big Heart បង្កើតឡើងដើម្បីជួយឧបត្ថម្ភទៅដល់កងទ័ពជួរមុខទាំងអស់ដែលកំពុងតែបំពេញកាតព្វកិច្ចជូនជាតិ និងជួយទៅដល់បងប្អូនភៀសសឹកចំនួនរាប់ពាន់គ្រួសារដែលកំពុងខ្វះខាត ហើយត្រូវការជំនួយ។
ប្រសិនបើបងប្អូនប្រជាពលរដ្ឋចង់ចូលរួមជាមួយមូលនិធិនេះ អាចចូលរួមបានតាមរយៈ QR Code ខាងក្រោម!


