ក្រុមហ៊ុនខ្នាតយក្សវៀតណាម VinFast បើកដំណើរការរោងចក្រដំបូងនៅឥណ្ឌា

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពូលរបស់ប្រទេសវៀតណាម VinFast បានចាប់ផ្តើមធ្វើប្រតិបត្តិការនៅរោងចក្រដំបូងបំផុតរបស់ខ្លួន ក្នុងប្រទេសឥណ្ឌា ដែលជាជំហ៊ានថ្មីមួយ ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន ទៅកាន់ទីផ្សារអន្តរជាតិកាន់តែធំ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន TechInAsia។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបញ្ជាក់ដោយក្រុមហ៊ុន បានបង្ហាញឲ្យដឹងថា រោងចក្រថ្មីនេះ ស្ថិតនៅទីក្រុង Thoothukudi ភាគខាងត្បូងប្រទេសឥណ្ឌា ដោយវានឹងមានសមត្ថភាពផលិតរថយន្តប្រចាំឆ្នាំ រហូតដល់ ១៥០ ០០០​ គ្រឿង។

មិនតែប៉ុណ្ណោះ បើតាមលោក Pham Sanh Chau នាយកប្រតិបត្តិរបស់ក្រុមហ៊ុន VinFast ប្រចាំតំបន់អាស៊ី បាននិយាយថា ក្រុមហ៊ុនគ្រោងនឹងដាក់លក់រថយន្តដំបូងបំផុត នៅតាមទីតាំងដាក់បង្ហាញ ក្នុងប្រទេសឥណ្ឌា នៅចុងខែនេះ បើទោះបីជាតម្លៃ និងកាលបរិច្ឆេទដាក់លក់ នៅមិនទាន់ត្រូវបានទម្លាយឲ្យដឹងក៏ដោយ។

ជម្រាបជូនផងដែរថា VinFast កាលពីខែមុន បានប្រកាសថាខ្លួនមានគម្រោងវិនិយោគរហូតដល់ទៅ ២ពាន់លានដុល្លារ ជាមួយរដ្ឋ Tamil Nadu ដោយក្នុងនោះក្រុមហ៊ុនបានបេ្តជ្ញាក្នុងការវិនិយោគ ៥០០លានដុល្លារ សម្រាប់រយ:ពេល ៥ឆ្នាំដំបូង៕​