ម៉ាឡេស៊ី ត្រៀមបញ្ជូនក្រុមត្រួតពិនិត្យ និងដាក់ផ្កាយរណប ដើម្បីតាមដានបទឈប់បាញ់ថៃ-កម្ពុជា

អន្តរជាតិ

នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim បានប្រាប់កាសែត Dewan Rakyat នៅថ្ងៃអង្គារនេះថា ប្រទេសម៉ាឡេស៊ី​ បានត្រៀមលក្ខណ:រួចជាស្រេចហើយ ដើម្បីដាក់ពង្រាយក្រុមអ្នកត្រួតពិនិត្យ និងផ្កាយរណប នៅតាមព្រំដែនថៃ-កម្ពុជា ដើម្បីតាមដានបទឈប់បាញ់រវាងប្រទេសទាំងពីរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន MalayMail ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Anwar បានមានប្រសាសន៍ថា ស្ថានភាពនៅតាមបណ្តោយព្រំដែន នៅតែស្ថិតនៅក្រោមការគ្រប់គ្រង បើទោះបីជានៅតែមានភាពតានតឹង និងងាយផ្ទុះជម្លោះឡើងវិញយ៉ាងណាក៏ដោយ ។

នាយករដ្ឋមន្ត្រីរូបនេះ បាននិយាយបន្ថែមទៀតថា ការត្រួតពិនិត្យតាមផ្កាយរណបបច្ចុប្បន្នកំពុងត្រូវបានអនុវត្ត ហើយភាគីទាំងពីរបានយល់ព្រមឲ្យអនុព័ន្ធយោធាប្រទេសម៉ាឡេស៊ី រួមជាមួយភាគីអាស៊ានផ្សេងទៀត ដើម្បីសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង​​ ឃ្លាំមើលពីចម្ងាយ ជុំវិញបទឈប់បាញ់នេះ។

ជម្រាបជូនផងដែរថា ក្នុងនាមជាប្រទេសអាស៊ានប្តូរវេន ក្នុងឆ្នាំ២០២៥ នេះ ម៉ាឡេស៊ី បានចូលរួមចំណែកយ៉ាងធំ ក្នុងការសម្របសម្រួលឲ្យមានបទឈប់បាញ់ភ្លាមៗ និងដោយគ្មានលក្ខខណ្ឌ រវាងប្រទេសថៃ និងកម្ពុជា កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ៕