នៅក្នុងឆមាសទី១ ឆ្នាំនេះ ប្រទេសវៀតណាម បានចំណាយទឹកប្រាក់ជិត ៩ពាន់លានដុល្លារ ក្នុងការនាចូលទំនិញពីសហរដ្ឋអាមេរិក ពោលគឺបានកើនឡើងជាង ១៥% បើធៀបទៅនឹងរយៈពេលដូចគ្នា នៅក្នុងឆ្នាំ២០២៤។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ទិន្នន័យពីនាយកដ្ឋានគយវៀតណាម បានបង្ហាញឲ្យដឹងទៀតថា រចនាសម្ព័ន្ធនៃការនាំចូលទំនិញរបស់សហរដ្ឋអាមេរិក ក្នុងរយ:ពេល ៦ខែដំបូងនៃឆ្នាំនេះ បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរយ៉ាងខ្លាំងនៃនិន្នាការនៃការប្រើប្រាស់ នៅក្នុងប្រទេសវៀតណាម ។
គួរឲ្យដឹងផងដែរថា ក្រៅពីគ្រឿងបន្លាស់អេឡិចត្រូនិក និងសម្ភារ:កាត់ដេរ ឥឡូវនេះ ផ្លែឈើ និងបន្លែ កំពុងក្លាយជាទំនិញដ៏សំខាន់បផុតនាពេលថ្មីៗនេះ ដោយការនាំចូលពីសហរដ្ឋអាមេរិក បានឈានដល់តម្លៃជិត ២៩៧លានដុល្លារ ក្នុងរយ:ពេល ៩ខែដំបូងឆ្នាំនេះ ពោលគឺបានកើនឡើងជាង ៤២% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន។
លើសពីនេះ ផលិតផលនំផ្អែម និងធញ្ញជាតិដែលនាំចូលពីសហរដ្ឋអាមេរិក បានកើនឡើងយ៉ាងខ្លាំង ដល់ ៦៣៥% ឈានដល់តម្លៃជាង ៣១លានដុល្លារ។ បន្ថែមពីនេះ អាហារមួយចំនួនផ្សេងទៀត ដូចជាស្រូវសាលី បានកើនឡើង (៤០,៨%) សណ្តែងសៀង (៩,១%) និងអាហារផ្សេងៗទៀត បានកើនឡើង ១១,៥% ដែលជាកម្រិតកំណត់ត្រា អំឡុងពេលនោះ។
ជម្រាបជូនផងដែរថាយោងតាមក្រុមហ៊ុននាំចូល បង្ហាញឲ្យដឹងថា នៅក្នុងឆមាសទី២ ឆ្នាំនេះ ទំនិញអាមេរិក អានចឹងបន្តហូរចូលវៀតណាម កាន់តែច្រើនឡើងបន្ថែមទៀត នៅពេលដែលពន្ធនាំចូលធ្លាក់ដល់ ០% ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិក នាពេលថ្មីៗ នេះ៕

